33.3 C
Phnom Penh

ប្រេសិត​​​ពិសេស​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ជួប​​​​​​ពិភាក្សា​​​ជាមួយ​​​និយោជក​​​​​​ជុំ​​​វិញ​​​ទំនាក់​​​ទំនង​​​វិជ្ជាជីវៈ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុរិយា ស៊ូបេឌី ប្រេសិត​​​ពិសេស​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​​​​​​​​​​បាន​​​ជួប​​​​​​ជា​​​មួួយ​​​តំណាង​​​និយោជក​​​​​​ និ​​​ងក្រុម​​​ហ៊ុន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ម្សិលមិញ សម្រាប់​​​កិច្ច​​​ពិភាក្សា​​​ ដែល​​​ផ្តោត​​​លើ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​កម្មករ​​​ និង​​​វិធាន​​​ការ​​​ដែល​​​អាច​​​ត្រូវ​​​បាន​​​ចាត់​​​ឡើង​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ទំនាក់​​​ទំនង​​​​​​វិជ្ជាជីវៈ​​​ដែល​​​មាន​​​បញ្ហា​​​​​​មិន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​ម្តង​​​ទៀត​​​ ។

នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​មុន​​​ជំនួប​​​ លោក ស៊ូ​​​បេឌី បាន​​​ឲ្យ​​​ដឹង​​​ថា “ការ​​​ពិ​​​ភាក្សា​​​នឹង​​​ផ្តោត​​​ជា​​​ទូទៅ​​​លើ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​កម្មករ​​​អំពី​​​បញ្ហា ​​​ថា​​​តើ​​​បុគ្គល​​​និង​​​អង្គការ​​​ផ្សេងៗ​​​គ្នា​​​អាច​​​រួប​រួម​​​​គ្នា​​​ដើម្បី​​​ចែក​​​រំលែក​​​បទ​​​ពិសោធ​តាម​​​របៀប​​​ណា​​​ និង​​​ដើម្បី​​​ឲ្យ​​​ប្រាកដ​ថា ហេតុការណ៍​ដ៏​​​​ហិង្សា​​​​​​កន្លង​មក​នឹង​​​​មិន​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​” ។

លោក​​​ស្រី​​​ សាន​​​ដ្រា ដាមីកូ (SandraD’Amico) អនុ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​សមាគម​​​និយោជក​​​ និង​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា និយោជក​​​បាន​​​ប្រាប់​​​លោក ស៊ូ​​​បេឌី​​​ ថា ពួកគេ​​​សង្ឃឹម​​​ថា នឹង​​​បាន​​​ឃើញ​​​ចលនា​​​សហជីព​​​​​​មាន​​​ការ​​​សហ​​​ការ​​​គ្នា​​​កាន់​​​តែ​​​ច្រើន​​​ និង​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ការងារ​​​កាន់​​​តែ​​​ប្រសើរ​​​ ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “និយោជក​​​​​​បាន​​​ពិភាក្សា​​​គ្នា​​​អំពី​​​​​​​​​​​​​​​​​​​​​​​​​​​ភាព​​​ចាំ​​​បាច់​​​នៅ​​​ក្នុង​​​ការ​​​​​រៀប​​​ចំ​​​រចនាសម្ព័ន្ធ​​​នៃ​ចល​​​នា​​​សហ​​​ជីព​​​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ល្អ​​​​​​ជាង​​​មុន​​​  និង​​​ការ​​​សហ​​​ការ​​​គ្នា​​​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​នៅ​​​ក្នុង​​​ចលនា​​​សហជីព​​​ ដើម្បី​ឲ្យ​សហ​​​ជីព​​​អាច​​​ធ្វើ​​​ជា​​​អ្នក​តំណាង​​​ និង​​តំណាង​​​ឲ្យ​​​​​ទស្សន​​​របស់​​​កម្មករ​​​” ។

លោក​​​ស្រី ដាមីកូ បាន​​​លើក​​​ឡើង​​​ថា ការ​​​តវ៉ា​​​នៅ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ដែល​​​ទី​​​បញ្ចប់​​​​​​បាន​​​នាំ​​​ឲ្យ​មាន​​​​ការ​​​បង្ក្រាប​​​បណ្តាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ ពី​​​សំណាក់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​កាល​​​ពី​​​ថ្ងៃទី​​​៣​​​ ខែ​​​មករា​​​ គឺ​​​ ” ជា​​​រឿង​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​” ប៉ុន្តែ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ជួប​​​ពិភាក្សា​​​ជាមួយលោក ស៊ូបេឌី គឺ​​​ផ្តោត​​​លើ​​​ ” អ្វី​​​ដែល​​​យើង​​​គិត​​​ថាចាំបាច់​​​ ដើម្បី​​​ធានា​​​ឲ្យ​បាន​​​ថា អ្វី​​​ដែល​​​កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​មករា​​​នោះ​​​ នឹង​​​មិន​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​” ។

លោកស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​ធានា​​បាន​​​ថា អ្វី​​​ៗ​​​​​​អាច​​​ប្រសើរ​​​ឡើង​​​នោះ​​​ទេ​​​។ អ្វី​​​ដែល​​​យើង​​​ចាំបាច់​​​ត្រូ​​​វ​​​តែ​​ធ្វើ​​​នោះ​​​ គឺ​​​ត្រូវ​​​ធ្វើ​ដោយ​ប្រុង​​​ប្រយ័ត្ន។ យើង​​​​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ៗ​​​ដោយ​​​មិន​​​បាន​​​គិត​​​ទុក​​​ជាមុន​​​ដូច​​​អ្វី​​​ដែល​​​យើង​​​ធ្វើ​​​កន្លង​​​មក​​​ឡើយ​​” ។

ក្រសួ​​​ងការ​​​ងារ​​​បាន​​​ចាប់​​​ផ្តើម​​​ការ​​​ពិភាក្សាគ្នា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ដើម្បី​​​​​​ទទួល​​​ស្គាល់​​​ជា​​​ផ្លូវ​​​ការ​​​ និង​​​ដើម្បី​​​​​​កែ​​​ទម្រង់​​​ដំណើ​​​រការ​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​ ដោយ​​​ក្រុម​​​ប្រឹក្សា​​​ផ្តល់​​​យោបល់​​​ផ្នែក​​​ការងារ​​​​​​បាន​​​ព្រម​​​ព្រៀង​​​នៅក្នុង​​​សប្តាហ៍​​​នេះ​​​ដើម្បី​​​អនុវត្ត​​​ការ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​ប្រចាំ​​​ឆ្នាំ​​​តាម​​​រយៈ​​​កិច្ច​​​ចរចា​​​ត្រី​​​ភាគី​​​រវាង​​​និយោជក​​​ សហជីព និង​​​រដ្ឋាភិបាល​​​ ។

កាល​​​ពីម្សិលមិញ​​​ លោក ស៊ូបេឌី បាន​​​ថ្លែងដែរ​​​ថា ច្បាប់​​​​​​ចំនួ​​​ន​​​បី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ក្នុង​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មី​​​ៗ​​​មក​​​នេះ​​​ដោយ​​​រដ្ឋ​​​សភានិង​​​ព្រឹទ្ធ​​​សភា ដែល​​​ជា​​​មធ្យោបាយ​​​ដើម្បី​​​បង្កើន​​​ការ​​​ទុក​​​ចិត្ត​​​ចំពោះ​​​តុលាការ​​​ត្រូ​​​វបាន​​ធ្វើ​​​ឲ្យខូច​​​​ដោយ​បទ​​​ប្បញត្តិ​​​ ដែល​​​ត្រូវ​​​បាន​​​​​​មជ្ឈដ្ឋាន​​​​​​ទូទៅ​​​រិះ​​​គន់​​​​​​ទាក់​​​ទិន​​​នឹង​ការ​​​ការ​​​ពារ​​​អំណាច​​​នីតិ​ប្រតិបត្តិ​ ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​សប្បាយ​​​រីក​​​រាយ​​​ណាស់ ដែល​​​ច្បាប់​​​ទាំង​​​នេះ​​​បាន​​​ឆ្លង​​​កាត់​​​សភា​​​ទាំង​​​ពីរ​​​ ប៉ុន្តែ ស្រប​​​ពេល​​​នោះ​​​ នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​ត្រួត​​​ពិនិត្យ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​ខ្លឹម​​​សារ​​​នៃ​​​ច្បាប់​​​ ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​អំពី​​​បទ​​​ប្បញត្តិ​​​​​​មួយ​​​​​ចំនួន​​​។ មូល​​​ហេតុ​​​ដែល​​​ខ្ញុំ​​​ផ្តល់​​​អនុសាសន៍​​​លើ​​​ច្បាប់​​​ដែល​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​ទាំង​​​នេះ​​​ គឺ​​​ដើម្បី​​​ផ្តល់​​​ឲ្យ​​​តុលាការ​​​នូវ​​​ឯករាជភាព​​​ដែល​​​ខ្លួន​​​សម​​​នឹង​​​ទទួល និង​​​ដើម្បីធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ទុក​​​ចិត្ត និង​​​ការ​​​គោរព​​​ប្រជា​​​ពល​​​រដ្ឋ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ” ប៉ុន្តែ ឥឡូវ​​​នេះ​​​​​​​​ ឯករាជភាព​​​​​​ដែល​​​មាន​​​កម្រិត​​​ហាក់​​​បី​​​ដូច​​​ជា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យខូច​​​ដោយបទ​​​ប្ប​​​ញត្តិមួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ច្បាប់​​​ទាំង​​​នេះ​​​ ជា​​​ពិសេស​​​ច្បាប់​​​ស្តី​​​ពី​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម” ៕គឹម​​​ហឿន

​​​​​​​​​​​​​​​ (រាយការណ៍​​​បន្ថែម​​​ដោយ ColinMeyn)

​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស