27 C
Phnom Penh

ប្រតិភូ​អង្គការ​សហ​ប្រជាជាតិ​ចុះ​ទៅ​មើល​ទី​តាំង​តម្លៃ​៣,៨ពាន់​លាន​ដុល្លារ​របស់​អ្នក​ភូមិដែល​ត្រូវ​បណ្តេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​​បទុមសាគរ, ខេត្ត​​​កោះ​​​កុង​​​-​​​ប្រជា​​​ជន​​​ប្រហែល​​​៥០គ្រួសារ​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ក្រោម​ផ្ទះ​​​ឈើ​​​មួយ​​​​​នៅទី​​​នេ​​​ះកាល​​​ពីម្សិលមិញ ​​​​ស្ថិត​នៅ​​​ក្នុង​​​វាល​​​ស្រែ​​​មានភក់​​​ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​ឲ្យ​​​ពួកគេ​​​ជា​​​សំណង​​​ បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​ UDG របស់​​​ចិន​​​បាន​​​​​​ចាប់​​​ផ្តើម​​​ប្រែ​​​ក្លាយ​​​ដី​​​លំនៅ​​​ដ្ឋាន​​​នៅ តាម​​​ឆ្នេរ​​​សមុទ្រ​​​របស់​​​គាត់​​​ឲ្យទៅជា​​​តំបន់​​​ទេស​​​ចរណ៍​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៣,៨​​​ពាន់​​​លាន​​​ដុល្លារ​​​។

ប្រជា​​​ជន​​​ដែល​​​ឥឡូវ​​​នេះ​​​ រស់​​​នៅ​​​ក្នុង​​​ផ្ទះ​​​ឈើ​​​នៅ​​​លើ​​​ដី​​​ស្ងួត​​​គ្មាន​ជីជាតិ​​​ នៅ​​​ចម្ងាយ​​​២០​​​គីឡូ​​​មែ៉ត្រ​​​ពី​​​តំបន់​​​ឆ្នេរ​​​ រំពឹង​​​ថា​​​ នឹង​​​មាន​​​ការ​​​ធ្វើ​​​ទស្សនកិច្ច​​​ពី​​​លោក​​​ សុរិយា ស៊ូបេឌី​​​ ប្រេសិត​​​​​​សិទ្ធិ​​​មនុស​​​្សអង្គការ​​​សហ​​​ប្រជាជាតិ​​​ពេល​​​មក​​​បំពេញ​​​ទស្ស​​​នកិច្ច​​​លើក​​​ទី​​​១១​​​នៅ​​​កម្ពុជា​​​ ដែល​​​ចង់​​​ដឹង​​​អំពី​​​បញ្ហា​​​របស់​​​គ្រួសារ​​​ទាំង​​​នេះ​​​។

ចាប់​​​តាំង​​​ពីឆ្នាំ​​​២០១០​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​ក្រុមហ៊ុន UDG បាន​​​ចាប់​​​ផ្តើម​​​សាង​​​សង់​​​នៅ​​​លើ​​​ដី​​​សម្បទាន​​​ចំនួន​​​៤៥​​​.០០០ហិកតា​​​របស់​​​ខ្លួន​​​លយ​​​ចូល​​​ឧទ្យាន​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​នោះ​​​ ប្រជា​​​ជន​​​ជាង​​​១.០០០គ្រួសារ​​​ត្រូវ​​​បា​​​ន​​​បណ្តេញ​​​ចេញ​​​​​​ពី​​​ដី​​​ព្រៃ​​​ដែល​​​​​​ពួកគាត់​​​ធ្លាប់​​​ធ្វើ​​​កសិកម្ម
​​​និង​​​នេសាទ​​​ត្រី​​​ដើម្បី​​ចិញ្ចឹម​​​ជីវិត។

​​​គ្រួសា​​​រ​​​ភាគ​​​ច្រើន​​​និយាយ​​​ថា ពួកគេ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យទទួល​​​យ​​​ក​​​កញ្ចប់​​​សំណង​​​នៅ​​​ពេល​​​ចាប់​​​ផ្តើមការ​​​សាង​​​សង់​​​គម្រោង​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ​​​នេះ​​​ បន្ទាប់​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ និង​​​ជួន​​​កាល​​​​​​សូម្បី​​​តែ​​​ទាហាន​​​បាន​​​គំរាម​​​បណ្តេញ​​​ចេញ​​​ដោយ​​​ហិង្សា និង​​​រុះ​​​រើ​​​ផ្ទះ​​​សំបែង​​​ប្រសិន​​​បើ​​​ពួក​​​គាត់​​​មិន​​​​​​ព្រម​​​ចាក​​​ចេញ​​​ទេ​​​។

កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ឆ្នាំ​​​នេះ​​​ បុគ្គលិក​​​ចិន​​​ពីរ​​​នាក់​​​មក​​​ពី​​​ក្រុមហ៊ុន UDG ​​​តាម​​​ការ​​​ចោទ​​​ថា​​​បាន​​​គំរាមប្រើ​​​ទាហាន​​​ឲ្យ​​​បណ្តេញ​​​​​​គ្រួសារ​​​ដែល​​​នៅ​​​សេស​​​សល់​​​ពីរ​​​បី​​​គ្រួសារ​​​ ដែល​​​មិន​​​ព្រម​​​ចាក​​​ចេញ​​​ពី​​​តំបន់​​ឆ្នេ​​​រ​​​នេះ​​​ ជា​​​តំបន់​​​ដែល​​​​​​សម្បូរ​​​ដោយ​​​អគា​​​រ​​​ធ្វើ​​​ពី​​​ថ្ម​​​សម័យអាណានិគម​​​ និង​​​ទីលាន​​​វាយ​​​កូនហ្គុលហ្វ៍ល្អ​មួយ​​​។ ទាហាន​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​ អាកា-៤៧​​​ដែល​​​បាន​​​ល្បាត​​​ផ្លូវ​​​ទៅ​​​កាន់​​​តំបន់​​​អភិវឌ្ឍន៍​​​នេះកាល​​​ពីម្សិលមិញ តាម​​​សេចក្តីរាយការណ៍​​​ថា​បាន​​​អម​​​ដំណើរ​​តំណាង​​​ក្រុមហ៊ុនUDG​​​ ពីរ​នាក់​​​។ គ្រួសារ​​​ដែល​​​បាន​​​​​​ទទួល​​​សំណង​​​ត្អូញ​ត្អែរអំពីការ​​​សន្យា​​​ខ្យល់​​​។

លោក សុខ​​​ សាន់​​​ អាយុ​​​៥៦​​​ឆ្នាំ​​​ដែល​​​កំពុង​​​រស់​​​នៅ​​​លើ​​​ទីតាំង​​​ថ្មី​​​បាន​​​និយាយ​​​ថា “យើង​​​គ្រាន់​​​តែ​​​សុំ​​​សំណង​​​សម​ស្រប​ប៉ុណ្ណោះ​​​។ ក្រុមហ៊ុន​​​នេះ​​​ឆ​​​បោក​​​យើង​​​ ដោយ​​​ប្រាប់​​​យើង​​​ថា យើង​​​នឹង​​​ទទួល​​​បាន​​​ហេដ្ឋារចនាសម្ព័ន្ធ​​​នៅ​​​ទី​​​នេះ ប៉ុន្តែ មិនទទួល​​​បាន​​​​​​​​​អ្វីទេ”។

លោក សាន់​​​ បាន​​​និយាយ​​​ថា គាត់​​​សង្ឃឹម​​​ថា មន្ត្រី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នឹង​​​ជួយ​​​អ្នក​​​ភូមិ​​​ដែល​​​គាត់​​​បាន​​​និយាយថា មិន​​​បាន​​​ទទួល​​​ការ​​​ឧបត្ថម្ភ​​​ណា​​​មួយ​​​ពី​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ចាប់​​​តាំង​​​ពី​​​​​​មានការ​​​ដឹង​​​ច្បាស់​​​ថា គម្រោង​​​នេះត្រូវបាន​រដ្ឋាភិបាល​ថ្នាក់លើអនុម័ត​ជា​ផ្លូវការ​។​គាត់បាន​និយាយថា​ “ក្រុមហ៊ុននេះដូចជាដំរីអ៊ីចឹង ហើយ​យើង​ដូច​ជាស្រមោច”។ ប៉ុន្តែ មិន​មាន​ជំនួបដែលបាន​គ្រោង​ទុករបស់លោក​ ស៊ូបេឌី ជាមួយ​គ្រួសារ​ដែលត្រូវ​បានបណ្តេញចេញទេ។ ប្រេសិត​សិទ្ធិមនុស្ស​រូបនេះ​ឈឺនៅក្នុង​ក្រុង​ព្រះសីហនុ ហើយ​បាន​វិលត្រឡប់មក​ទីក្រុង​ភ្នំពេញវិញ​កាលពីម្សិលមិញ។

លោកស្រី វ៉ាន ហ៊ី លី ប្រធានការិយាល័យ​ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជាបាន​ជួប​ជាមួយ​អ្នកភូមិ​នៅផ្ទះ​របស់ពួកគាត់​មុនពេល​ធ្វើដំណើរ​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍នេះ។

លោកស្រី លី​ បាន​ប្រាប់​មន្ត្រី​មួយ​ក្រុមតូច​របស់ក្រុមហ៊ុននេះ​ដែលបាន​ជួប​លោកស្រី​នៅក្នុង​អគារមួយ​ក្នុង​ចំណោម​អគារ​ធ្វើពីថ្មរបស់ក្រុមហ៊ុន​ UDG ថា “ខ្ញុំ​ទើបតែមក​ពី​ជួបអ្នកភូមិ​ដែលរង​ផល​ប៉ះពាល់ដោយសារ​ការ​អភិវឌ្ឍរបស់ក្រុមហ៊ុន UDG ហើយ​ខ្ញុំ​បាន​ទទួលញត្តិមួ​យចំនួន​”។

គណៈប្រតិភូដែលដឹកនាំដោយលោក លី តៅ ប្រធានគម្រោង​នៅកោះកុង​របស់ក្រុមហ៊ុន​នេះ​បាន​អង្គុយ​ស្តាប់លោកស្រី លី ដែលបាន​ចាត់​ទុក​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន UDG ថាជាការ​អស្ចារ្យ​ មុនពេលលើកឡើង​សាជាថ្មី​អំពី​ការតវ៉ា​ជាច្រើន​របស់អ្នក​ភូមិ​ទាំង​នេះ។

លោកស្រីបាន​លើកឡើង​អំពីការ​ខ្វះទឹក​និង​អគ្គិសនី​នៅកន្លែង​ថ្មី​នេះ ស្រែដែលមិន​អាច​ធ្វើ​កសិកម្ម​បាន​ និង​ការល្បាត​របស់សន្តិសុខ​ប្រដាប់អាវុធ​ដែលបាន​រារាំង​ទាំង​អ្នក​នេសាទ​មិន​ឲ្យ​ចូលទៅតំបន់ឆ្នេរ​នេះ​ ព្រមទាំង​បាន​គំរាមគ្រួសារ​ទាំង​នេះ។

លោកស្រី លី​ បាននិយាយ​អំពី​ការប្រើទាហាន​ឲ្យ​ប្រឆាំងអ្នក​ភូមិនេះថា “ខ្ញុំ​ចង់​សួរ​អស់លោក​អំពី​សំណួរនេះ តើ​អស់លោក​ដឹង​ពី​រឿង​នេះទេ? ។ ហើយតើ​អស់លោក​នឹង​ធ្វើដូចម្តេច​ដើម្បី​ធានាថា មិន​ឲ្យ​មាន​អំពើហិង្សានៅពេល​អនាគត?”។

លោកស្រី​ លី​ បាន​ថ្លែង​រយៈពេល​២០នាទី ហើយ​ត្រូវ​បាន​បកប្រែពី​ភាសាអង់គ្លេស​ទៅ​ជា​ភាសាខ្មែរ​និង​បន្ទាប់មក​បក​ប្រែ​ពី​ភាសាខ្មែរទៅ​ជា​ភាសាចិន ជា​ដំណើរការ​មួយ​ដែល​ធ្វើ​​ឲ្យ​មាន​ការ​សន្ទនា​​​មិន​​​ច្បាស់លាស់ និង​មាន​ការឆ្លើយសំណួរ​បាន​តិច​តួច។ លោក លី តៅ បាន​និយាយ​អំពី​ការ​បណ្តេញចេញដោយមានការ​បកប្រែ​បញ្ច្រាស​ខ្លឹមសារ​ថា “គម្រោង​របស់យើង​បាន​ដំណើរការ​ទៅតាម​ច្បាប់កម្ពុជា​ និង​ទទួលបាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​”។

លោក​បាននិយាយថា “គ្រួសារ​ប្រហែល៩០ភាគរយ​បាន​ផ្លាស់ទៅ​ទីតាំង​ថ្មី​រួច​ហើយ​ ហើយ​ពួកគាត់​អាច​ទទួលយក​សំណងនោះបាន​។ មាន​អ្នកភូមិ​តិច​ជាង​១០ភាគរយ​ដែល​កំពុង​ចរចារក​ដំណោះស្រាយ​”។

ការ​អភិវឌ្ឍដែលកំពុង​សាងសង់​ក្នុង​ដំណាក់កាល​ប្រាំឆ្នាំ​ ហើយ​នឹងមាន​កំពង់​ផែសមុទ្រអន្តរជាតិ​ផ្ទាល់ខ្លួន អាកាស​យានដ្ឋាននិង​សណ្ឋាគារ​ជាច្រើន​នោះ​ ដំណើរការ​បាន​មួយ​ផ្នែក​ហើយ​ដោយ​មាន​អ្នក​ឈប់សម្រាក​នៅ​ចុង​សប្តាហ៍មួយ​ក្រុមតូច​បានទៅ​សម្រាក​កាយ​កាលពី​ល្ងាចម្សិលមិញនៅ​ចន្លោះ​ទីលាន​វាយ​កូន​ហ្គុលហ្វ៍និង​​​​​​​​​​​​​​​​​​​​ការិយាល័យធំ។

លោក វ៉ាង ចៅ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅក្រុមហ៊ុន​UDG ប្រចាំកម្ពុជា​បាននិយាយ​មុនពេល​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ​ថា “យើង​មិន​អាច​បញ្ជាក់ពី​ពេល​វេលាបើក​ដំណើរការ​បានទេ វាអាស្រ័យលើ​សេដ្ឋកិច្ច​ពិភពលោកនិង​សេដ្ឋកិច្ច​កម្ពុជា”។

លោក​ វ៉ាង​ បាននិយាយថា លោក​មិន​បានដឹង​អំពី​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះទេ ប៉ុន្តែលោក​បានស្វាគមន៍ដំណើរ​ទស្សនកិច្ច​របស់គណៈប្រតិភូនេះ។ លោក​បានពន្យល់​ថា ការ​ទទួលបាន​ការ​ត្រួតត្រាពេញលេញលើដី​ទំហំ​៤៥.០០០ហិកតាពី​អ្នកភូមិ​ដែលត្រូវ​បាន​បណ្តេញចេញទាំង​នេះ​ ហើយ​បន្ទាប់មក​សាងសង់​ការិយាល័យ​អចិន្ត្រៃយ៍សម្រាប់​បុគ្គលិក ​គឺ​ជា​ភារកិច្ច​បន្ទាប់របស់ក្រុមហុ៊ុន UDG ។

លោក វ៉ាង បាននិយាយថា “បន្ទាប់មក​ប្រហែល​ជា​យើង​អាច​ហៅ​សណ្ឋាគារ​ល្បី​លើ​ពិភពលោក​ឲ្យ​ចូល​មក​បើក​១.០០០បន្ទប់ និង​ប្រាប់​គេ​ឲ្យ​មក​ទីនេះ។ វាជាសណ្ឋាគារ​ផ្កាយប្រាំ និង​អាច​ទៅដល់​ផ្កាយ​ប្រាំមួយ​ទៀត​ផង”៕ គឹមហឿន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស