33 C
Phnom Penh

កម្មវិធី​​​សង្គ្រោះជីវិត​​​អ្នក​​​កើត​​​ជំងឺទឹ​​​ក​​​នោម​​​ផ្អែម​​​កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជារៀង​​​រាល់​​​សប្ដាហ៍​​​អ្នកកើត​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​រាប់​​​សិប​​​នាក់​​​ទៅជួប​​​ជុំគ្នា​​​នៅ​​​ផ្ទះ​​​មួយ​​​ក្បែរ​​​ផ្លូវ​​​រថភ្លើង​​​ក្នុង​​​តំបន់​​​បឹង​​​កក់ ដើម្បី​​​ថ្លឹង​​​ទម្ងន់ ពិនិត្យ​​​កម្រិត​​​ជាតិ​​​ស្ករ​​​ក្នុង​​​ឈាម និង​​​សម្ពាធ​​​ឈាម។

អ្នក​​​ទាំង​​​នេះ​​​ស្ថិត​​​ក្នុងចំណោមប្រជាពល​​​រដ្ឋក្រីក្រ​​​១២.០០០​​​នាក់​​​នៅទូទាំង​​​ប្រទេស​​​ដែល​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កម្មវិធី​​​គាំទ្រមិត្ត​​​របស់​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​មួយ​​​ឈ្មោះ ម.ព.ជ. (មណ្ឌល ព័ត៌មាន ជំងឺ) ដែល​​​ឲ្យពួកគេ​​​រៀន​​​គ្រប់​​​គ្រង​​​ជំងឺទឹក​​​នោម​​​ផ្អែម​​របស់​​​ខ្លួន​​​​ដោយ​​​ខ្លួន​​​ឯង ដែល​​​​​​ចំណាយ​​​អស់​​​តិច​​​​​​ជាង​​​ទៅរកសេវា​​​ព្យាបាល​​​ពី​​​​​​វេជ្ជបណ្ឌិត​​​ឆ្ងាយ​​​ណាស់​​​។

ប្រជាពល​​​រដ្ឋ​​​ចំនួ​​​ន​​​៦០០.០០០​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​ពិនិត្យ​​​រក​​​មើល​​​ជំងឺទឹក​​​នោម​​​ផ្អែម​​​ ដោយ​​​អ្នក​​​អប់រំមិត្ត​​​ ដូច​​​ជា​​​អ្នកស្រី មៀច លីណា ជាអ្នក​​​កើតជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ជាដើម​​​ ដែល​​​ទទួល​​​បន្ទុក​​​​​​រៀបចំ​​​ការ​​ប្រជុំ​​​ប្រចាំ​​​សប្ដាហ៍ ហើយ​​​បញ្ជូន​​​អ្នក​​​ជំងឺ​​​ដែល​​​ត្រូវ​​​ការ​​​ការ​​​ព្យាបា​​​ល​​​ទៅ​​​ជួប​​​វេជ្ជ​​​បណ្ឌិត​​​មួយ​​​រូប ដែល​​​ទទួល​​​បានការ​​​ឧបត្ថម្ភ​​​​​​​​​ពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​នេះ។

អ្នកស្រី​​​ មៀច លីណា និយាយ​​​ថា ” មុន​​​ពេល​​​ពួកគាត់​​​មករកយើង​​​ ពួកគាត់​​​មិន​​​ដឹង​​​ពី​​​របៀប​​​ថែទាំ​​​សុខភាព​​​របស់​​​ខ្លួន​​​ឡើយ។ យើង​​​បង្រៀន​​​ពួកគាត់​​​ឲ្យ​​​ចេះពី​​​របៀប​​​គ្រប់​​​គ្រង​​​ចំណី​​​អាហារ​​​របស់​​​ពួកគាត់ ​​​ហាត់​​​ប្រាណ និង​​​ពីរបៀប​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​”។

យោងតាម​​​ទិន្នន័យ​​​ទទួល​​​បាន​​​ថ្មីៗ​​​នេះ​​​ពី​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​បង្ហាញ​​​ថា ជំងឺមិន​​​ឆ្លង​​​ ដូច​​​ជា​​​ជំងឺទឹក​​​នោម​​​ផ្អែម​​​ជា​​​ដើម មាន​​​ចំនួន​​​៤៦ភាគរយ​​​នៃ​​​អត្រា​​​អ្នក​​​ស្លាប់​​​សរុប​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​២០០៨។

ប៉ុន្តែ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​ដែល​​​ជាញឹក​​​ញាប់​​​ប្រព័ន្ធសុខាភិបាល​​​​​​ជួប​​​ការ​​​លំបាក​​​​​​របស់​​​ខ្លួន​​​​​​ត្រូវ​​​បាន​​​ផ្ដោត​​​ជា​​​សំខាន់​​​លើ​​​ការ​​​ដោះស្រាយ​​​បញ្ហា​​​ជំងឺស្រួច​​​ស្រាល​​​់​​​ និង​​​ជាញឹក​​​ញាប់​​​មូល​​​និធិ​​​របស់​​​ម្ចាស់​​​ជំនួយ​​​ធ្លាក់ទៅលើ​​​ជំងឺឆ្លង​​​ ដូច​​​ជា ជំងឺ​​​អេដស៍ និង​​​ជំងឺគ្រុនចាញ់​​​ជាដើម​​​ ធ្វើ​​​ឲ្យ​​​​​​​​​​​​អ្នក​​​កើត​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ទទួល​​​បានជំនួយ​​​មាន​​​កម្រិត​​​។

តួលេខបាន​​​​​​ពី​​​សហព័ន្ធជំងឺទឹកនោម​​​ផ្អែម​​​អន្តរជាតិ​​​ (International Diabetes Federation) បង្ហាញ​​​ថា ជំងឺទឹកនោម​​​ផ្អែម​​​កើត​​​ឡើង​​​លើ​​​ប្រជាពល​​​រដ្ឋចំនួន​​​២២១​​​.៤៣០​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពីឆ្នាំមុន រួម​​​ទាំង​​​៥.៥៤០​​​នាក់​​​ដែល​​​បាន​​​ស្លាប់ដោយសារ​​​ជំងឺ​​​នេះ​​​ផង​​​ដែរ។ ហើយ​​​មាន​​​​​​ប្រមាណ​​​១៤០.០០០​​​ករណីទៀត​​​មិន​​​ត្រូវ​​​បាន​​​ធ្វើ​​​រោគវិនិច្ឆ័យ។

ប៉ុន្តែ​​​ទោះបីជា​​​មាន​​​ភាព​​​ចាំ​​​បាច់​​​ខ្លាំង​​​បែប​​​នេះ​​​ក្ដី ក៏​​​លោក ម៉ូរីត វែន ផេល (Mauritsvan Pelt) នាយក​​​អង្គការ​​​ ម.ព.ជ. បាន​​​មាន​​​ប្រសាសន៍​​​ថា សេវា​​​​​​ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​នៅ​​​បឹងកក់​​​​​​ក្នុង​​​ឆ្នាំ​​​២០០៥​​​នេះ បច្ចុប្បន្ន​​​កំពុង​​​ប្រឈម​​​​​​ហានិភ័យ​​​ខ្ពស់​​​ត្រូវ​​​បិទ​​​ចោល​​​ បន្ទាប់ពី​​​អស់​​​មូល​​​និធិ។

រហូត​​​មកទល់ពេល​​​នេះ បណ្ដា​​​ម្ចាស់​​​ជំនួយ​​​អន្តរជាតិ​​​ រួម​​​មានសហព័ន្ធ​​​ជំងឺទឹកនោម​​​ផ្អែម​​​​​​ពិភពលោក (World Diabetes Foundation)​ និង​​​ទីភ្នាក់​​​ងារ​​​ជំនួយ​​​អាល្លឺម៉ង់ GIZ បាន​​​ជួយ​​​ពង្រីក​​​សេវា​​​នេះទៅ​​​ដល់​​​តំបន់​​​ជន​​​បទនៅ​​​​​​តាម​​​ខេត្ត​​​មួយ​​​ចំនួន​​​ ដូចជា​​​ខេត្ត​​​តាកែវ កំពង់ស្ពឺ និង​​​កំពង់ធំ​​​ជាដើម។

ប៉ុន្តែ​​​នៅពេល​​​រចនា​​​សម្ព័ន្ធអប់រំ​​​មិត្ត​​​ត្រូវ​​​បានអនុម័ត​​​ជាផ្លូវការ​​​នៅ​​​ក្នុង​​​ផែន​​​ការ​​​យុទ្ធសាស្ត្រ​​​ថ្នាក់​​​ជាតិ​​​ ដើម្បី​​​ទប់​​​ស្កាត់ និង​​​បង្ការ​​​ជំងឺមិន​​​ឆ្លង​​​សម្រាប់​​​ឆ្នាំ​​​២០១៣ ដល់​​​ឆ្នាំ​​​២០២០​​​របស់​​​ក្រសួង​​​សុខាភិបាល​​​ លោក  ម៉ូរីត វែន ផេល គិត​​​ថា រដ្ឋាភិបាល​​​ជាអ្នក​​​គ្រប់​​​គ្រង​​​កម្មវិធី​​​នេះ​​​បន្ត​​​។

តែ​​​ផ្ទុយទៅវិញ ក្រសួង​​​សុខាភិបាល​​​មិន​​​បាន​​​បញ្ចេញមូលនិធិ​​​ឆ្នាំ​​​២០១៣​​​ ឬ២០១៤​​​ទៅ​​​ដល់​​​សេវា​​​នេះ​​​ ដែល​​​ធ្វើ​​​ប្រតិបត្តិការ​​​នៅ​​​តាម​​​ស្រុក​​​នោះទេ។ ហើយ​​​ដោយសារ​​​តែ​​​ម្ចាស់​​​ជំនួយ​​​ឈប់​​​ផ្ដល់​​​មូលនិធិ​​​ដល់​​​អង្គការ​​​មួយ​​​នេះ ដើម្បីទុក​​​ឲ្យរដ្ឋាភិបាល​​​គ្រប់​​​គ្រង​​​បន្ត​​​នោះ​​​បច្ចុប្បន្ន​​​កម្មវិធី​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​គ្រោះ​​​ថ្នាក់។

លោក ម៉ូរីត វែន ផេល បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ក្រសួង​​​សុខាភិបាល​​​មិន​​​បញ្ចេញ​​​មូលនិធិ​​​ ឬមាន​​​ម្ចាស់​​​ជំនួយ​​​ចេញមុខជួយ​​​នៅ​​​ត្រឹម​​​ថ្ងៃទី៣០ ខែមិថុនាទេ​​​នោះ អង្គការ​​​ ម.ព.ជ. នឹង​​​លែង​​​មានលទ្ធភាព​​​រា៉ប​​​់​​​រង​​​ការ​​​ចំណាយ​​​របស់​​​ខ្លួនទៀត​​​ហើយ។ លោក​​​បាន​​​បន្ត​​​ថា ” វា​​​គួរ​​​តែជា​​​សេវា​​​សាធារណៈ​​​។ ប៉ុន្តែ​​​អ្នក​​​ណា​​​ជា​​​អ្នក​​​ផ្ដល់​​​សេវា​​​សាធារណៈនេះ​​​?​​​ រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​បន្តតួនាទីនេះ​​​”។  ការ​​​ព្យាយាម​​​ទាក់ទង​​​ទៅ​មន្ត្រី​​​សុខាភិបាល​​​ជាច្រើន​​​រូប​​​ដើម្បីសុំការ​​​ឆ្លើយ​​​បំភ្លឺពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​ មិន​​​អាច​​​ទាក់​​​ទង​​​បានទេ​​​។

ដើម្បី​​​ទប់​​​ការ​​​ចំណាយ ​​​អង្គការ​​​ ម.ព.ជ. បាន​​​កាត់​​​បន្ថយ​​ទំហំ​​​​ប្រតិបត្តិការ​​​របស់​​​ខ្លួន ដោយ​​​អង្គការ​​​នេះ​​​បាន​​​រើ​​​ទៅ​​​ការិយាល័យ​​​តូ​​​ចមួយ​​​ក្នុង​​​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយ​​​បុគ្គលិក​​​ចំនួន​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​ជម្រុះចោល​​​។ ក៏មានភ័ស្តុតាង​​​បង្ហាញដែរ​​​ថា ការ​​​ខ្វះមូលនិធិ​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​ជះផលប៉ះពាល់​​​នៅតំបន់​​​ជន​​​បទ​​​យ៉ាង​​​ហោច​​​ណាស់មួយ​​​រួច​​​ទៅហើយ។

លោក នួន សុផាត ប្រធាន​​​មន្ទីរពេទ្យ​​​បង្អែក​​​ស្រុក​​​ព្រៃកប្បាស ក្នុង​​​ខេត្ត​​​តាកែវ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ទីរពេទ្យ​​​ដែល​​​ផ្ដល់​​​ការ​​​ព្យាបាល​​​សម្រាប់​​​អ្នក​​​ជំងឺ​​​ ដែល​​​​​​បណ្ដាញគាំទ្រ​​​មិត្ត​​​បញ្ជូន​​​មក​​​នេះ​​​មិន​ទទួល​​​បាន​​​ប្រាក់​​​ឧបត្ថម្ភ​​​ពី​​​អង្គការ​​​នេះ​​​អស់រយៈពេល​​​ប្រាំបួនខែមក​​​ហើយ។

លោក​​​មាន​​​ប្រសាសន៍​​​ថា ” ពួកគេ​​​ផ្ដល់​​​ថ្នាំ​​​ក្នុង​​​តម្លៃ​​​ថោក​​​សមរម្យ​​​សម្រាប់​​​ប្រជាពល​​​រដ្ឋ​​​ក្រីក្រ​។ វា​​​បានជួយ​​​កាត់​​​បន្ថយ​​​ភាព​​​ក្រីក្រ​​​នៅ​​​​​​ក្នុង​​​ស្រុក​​​របស់​​​យើង​​​ ពីព្រោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​ចាំាបាច​​​់ទៅ​​​គ្លីនិក​​​ឯកជន​​​ ឬចំណាយ​​​ប្រាក់​​​សម្រាប់ធ្វើសោហ៊ុយ​​​​​​”។ លោក​​​បាន​​​​​​បន្ត​​​ថា លោក​​​ចង់​​​ឃើញ​​​កម្មវិធីនេះ​​​ពង្រីកនៅ​​​ក្នុង​​​តំបន់​​​របស់​​​លោក​​​ ប៉ុន្តែ​​​ពេល​​​នេះ ការ​​​រំពឹង​​​ទុក​​​នេះ​​​ប្រហែល​​​ជាមិនអាច​​​ទៅរួច​​​ឡើយ។

ម.ព.ជ. មិនមែន​​​ជា​​​អង្គការ​​​ជំងឺទឹកនោម​​​ផ្អែម​​​តែមួយ​​​នោះទេ ដែល​​​កំពុង​​​ជួប​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​រ៉ាប់​​​រង​​​ការ​​​ចំណាយ​​​លើ​​​ប្រតិបត្តិការ​​​។ លោក​​​ លឹម កើកគី ប្រធាន​​​សមាគមអ្នក​​​កើត​​​​​​ជំងឺទឹក​​​នោម​​​ផ្អែម​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈដែល​​​សមាគម​​​របស់​​​លោក​​​បាន​​​បង្កើត​​​បណ្ដាញ​​​គាំទ្រ​​​មិត្ត​​​មួយ​​​ដែរ​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀមរា​​​បនោះ បច្ចុប្បន្ន​​​​សមាគម​​​​​​នេះ​​​បាន​​​ជួយអ្នក​​​កើត​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​បានត្រឹម​​​៦០០​​​នាក់​​​ប៉ុណ្ណោះ ជាមួយ​​​នឹង​​​ផែន​​​ការ​​​ជួយ​​​អ្នក​​​ជំងឺ​​​នេះ​​​ឲ្យ​​​បាន​​​១.០០០​​​នាក់​​​នៅ​​​ដំណាច់​​​ឆ្នាំនេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​គ្មាន​​​មធ្យោបាយ​​​ផ្ដល់​​​ការ​​​ប្រឹក្សា​​​ និង​​​ថ្នាំពេទ្យ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​កើ​​​តជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​នៅតាម​​​តំបន់​​​ជនបទ​​​នោះទេ ពីព្រោះ​​​យើង​​​ខ្លួន​​​ឯង​​​ក៏គ្មាន​​​មធ្យោបាយ​​​សម្រាប់​​​ចំណាយ​​​ថ្លៃ​​​ថ្នាំពេទ្យ​​​ដែរ​​​​​​”។

ប៉ុន្តែ​​​ដោយ​​​នគរូបនីយកម្ម​​​មាន​​​ការ​​​រីក​​​ចម្រើន​​​លូត​​​លាស់​​​ឥត​​​ឈប់ឈរ​​​ ប្រជាពល​​​រដ្ឋ​​​ជាច្រើន​​​ចូល​​​ចិត្ត​​​អង្គុយ​​​ច្រើន​​​ និង​​​ទទួល​​​អាហារ​​​ដែល​​​ធ្វើ​​​ឲ្យប៉ះពាល់​​​ដល់​​​សុខភាព​​​ អ្នក​​​ជំនាញ​​​ខាង​​​សុខាភិបាល​​​ រួមទាំង​​​អ្នក​​​ធ្វើ​​​ផែន​​​ការ​​​យុទ្ធសាស្ត្រ​​​របស់​​​ក្រសួង​​​សុខាភិបាល​​​ផង​​​ដែរ​​​នោះ យល់​​​ស្រប​​​ថា បញ្ហានេះ​​​មិនទាន់​​​ទៅណា​​​ឆ្ងាយ​​​ទេ​​​។

លោក ម៉ូរីត វែន ផេល បាន​​​មាន​​​ប្រសាសន៍​​​ថា ” ប្រជាពល​​​រដ្ឋទទួលទាន​​​បាយ​​​ច្រើន​​​ពេក​​​ហើយ​​​មិនទទួល​​​ទាន​​​បន្លែ និង​​​ប្រូតេអុីន​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ទេ​​​។ ពេល​​​នេះ​​​​​​រាង​​​កាយ​​​របស់​​​ពួកគេ​​​អសកម្ម​​​ជាង​​​មុន​​​ឆ្ងាយ​​​ណាស់​​​​​ ប៉ុន្តែ​​​ពួកគេ​​​នៅតែ​​​ទទួល​​​ទាន​​​បាយដូច​​​ជាពួកគេ​​​កំពុង​​​សាង​​​សង់​​​អង្គរវត្ត​​អ៊ីចឹង​​​”។

លោក​​​ រ៉ូស៊ី និត អាយុ​​​៧៥​​​ឆ្នាំ​​​ ដែល​​​ចូល​​​រួម​​​ការ​​​ប្រជុំ​​​ប្រចាំ​​​សប្ដាហ៍​​​នៅ​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​ មៀច លីណា សម្រាប់​​​ជួយ​​​គ្រប់​​​គ្រង​​​សម្ពាធ​​​ឈាម​​​ខ្ពស់​​​របស់​​​គាត់ បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ និង​​​ម្ចាស់​​​ជំនួយ​​​ឧបត្ថម្ភគាំទ្រ​​​ដល់​​​កម្មវិធី​​​អប់រំមិត្ត​​​នេះ​​​។ គាត់​​​និយាយ​​​ថា ” ប្រសិន​​​បើ​​​គ្មាន​​​មណ្ឌលនេះទេ សហគមន៍​​​របស់​​​យើង​​​នឹង​​​ជួប​​​ការ​​​លំបាក​​​ ពីព្រោះយើងពឹង​​​ផ្អែក​​​លើ​​​មណ្ឌល​​​នេះ​​​ ហើយ​​​វា​​​គាំទ្រពួកយើង​​​។ អ្នក​​​ខ្លះ​​​នឹង​​​ស្លាប់​​​ដោយសារ​​​តែពួកគេ​​​គ្មានលទ្ធភាព​​​ទិញ​​​ថ្នាំ​​​ ប្រសិន​​​បើ​​​គ្មាន​​​វា​​​”។ គាត់​​​បាន​​​លើ​​​ក​​​ឡើង​​​បន្តទៀត​​​ថា ” ពេល​​​មានលុយ ​​​មាន​​​សង្ឃឹម​​​​​​ ប៉ុន្តែ​​​ពេល​​​អត់​​​លុយ ​​​នឹង​​​អាយុ​​​ខ្លី​​​។ សព្វថ្ងៃ​​​ស្អីៗ​​​ក៏លុយ​​​ដែរ​​​។ នៅពេល​​​យើង​​​ទៅ​​​មន្ទីរពេទ្យ​​​ យើង​​​ត្រូវ​​​មាន​​​លុយ​​​ក្នុង​​​ដៃ ពីព្រោះ​​​បើ​​​គ្មាន​​​លុយ​​​ទេ​​​ គ្រូពេទ្យ​​​នឹង​​​ទុក​​​ឲ្យ​​​យើង​​​ស្លាប់​​​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស