28.4 C
Phnom Penh

តុលាការ​គ្រោង​បង្កើតសាលាឧទ្ធរណ៍តាម​បណ្តាខេត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​​​ផ្នែក​​​មួយ​​​នៃ​​​ច្បាប់​​ចំនួន​បី​ទាក់ទង​​​ប្រព័ន្ធ​​​តុលាការ​​​ដែល​​​គេ​បាន​​​រង់​​​ចាំ​​​ជា​​​យូរមក​​​ហើយ​​​ហើយ​​​រដ្ឋ​​​សភា​​​បាន​​​អនុម័ត​​​កាល​​​ពីខែ​​​មុននោះ ប្រព័ន្ធ​​​តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ គ្រោង​​បង្កើត​​​ឲ្យ​មាន​​​សាលាឧទ្ធរណ៍​​​ថ្មី​​​នៅ​តាម​​​​បណ្តា​​​ខេត្ត​​​ដើម្បី​​​សម្រួល​​​ដល់​ដំណើរ​ការ​ប្តឹង​ឧទ្ធរណ៍​ដល់​​​​អ្នក​​​ដែល​​​បាន​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ក្រៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

​​​យោង​​​តាម​​​របាយ​​​ការណ៍​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​ម្សិល​មិញ​ដោ​​​យ​​​​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​ឲ្យដ​​​ឹង​​​ថា ប៉ុន្តែ សាលា​​​ឧទ្ធរណ៍​​​ដែល​​​មាន​​​ស្រាប់​​​តែមួយ​គត់​នៅ​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​តែ​​​មិន​​​បាន​​​ការ​​​ពារ​​​សិទ្ធិ​​​​​​ជា​​​មូល​​​ដ្ឋាន​​​របស់​​​អ្នក​​​ដែល​​​ប្រឈមនឹងការ​​​កាត់​​​ក្តី​ដដែល។

ផ្អែក​​​លើ​​​រឿង​​ក្តីចំនួន​២០៤ករណី​ចន្លោះ​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១៣​​​ ដល់​​​ខែ​​​មករា​​​​​​ ឆ្នាំ​​​នេះ មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​រក​​​ឃើញ​​​ថា ជារឿយៗតែងមាន​​​ភ័ស្តុ​​​តាង​​​មិន​​​​​​គ្រប់​​​គ្រាន់ដាក់បន្ទុកលើចុង​​​ចោទ​​​ ដោយ​ធ្វើ​ឲ្យ​ការ​វិនិច្ឆ័យ​ជា​ច្រើន​​​មិន​​​មាន​​​​​​ភ័ស្តុតាង​​គ្រប់​គ្រាន់ ឬ​ស្រប​តាម​ផ្លូវ​ច្បាប់ឡើយ​​​។

របាយការណ៍​​​ឃ្លាំ​​​មើល​​​របស់​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ឲ្យ​​​ដឹង​​​ថា ក្រៅ​​​ពី​​​កង្វល់​​​ទាក់​​​ទង​​​​​​កង្វះ​​​ឯករាជ​​​ភាព​​​​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការកម្ពុជា​ ការ​​​ខិត​​​ខំ​​​​​​ធ្វើ​​​កែ​​​ទម្រង់​​​​​​​​​គួរ​​យក​ជា​អាទិភាព​នូវ​​ការ​​​ខក​​​ខាន​​​របស់​​​ចៅ​​​ក្រមក្នុងការ​​ជូន​​​ដំណឹង​​​និង​​​​ពន្យល់​​ប្រាប់​​​ចុង​​​ចោទ​​​អំពី​​​សិទ្ធិ​​របស់​​​ពួកគេ​​​​ហើយ​សវនាការ​ជា​ច្រើន​មិន​​​មាន​​វត្តមាន​របស់​ចុង​ចោទ”។

របាយការណ៍​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា ត្រូវ​​​មាន​ការ​ប្រឹង​​​ប្រែង​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ដោះ​ស្រាយ​​​​​​រឿង​​​ក្តី​​​ជា​​ច្រើន​​​ និង​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា រឿង​​​​ក្តី​​​ដំណើរត្រឹម​ត្រូវ​តាម​នីតិវិធី​។

ការ​​​បង្កើត​​​សាលា​​​ឧទ្ធរណ៍​​​នៅ​​​តាម​​​​​​បណ្តា​​​ខេត្ត​​​គឺ​​​ជា​​​ជំហាន​​​មួយ​​​ឆ្ពោះ​​​ទៅ​​​រក​ដំណើរ​ការ​នេះ។ ការបង្កើត​នេះ​​​ត្រូវ​​​បាន​​​ប្រកាស​​​ដោយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ និង​មាន​​ចែងក្នុង​ច្បាប់​​​នៅ​​​ឆ្នាំនេះ​​​​​​។

នៅ​​​ពេលត្រូវ​បាន​​​​បង្កើត​​​ឡើង​​និង​​​​​ដំណើរ​​​ការ​​​នោះ​​​ គេ​​​រំពឹង​​​ថា សាលា​​​ឧទ្ធរណ៍​​​រណប​​​ទាំង​​​នេះ​​​នឹង​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​ដែល​បន្តកើតមានដល់​​​​អ្នក​​​ទោស​​​ ដែល​​​មិន​​​អាច​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ចូល​​​រួម​​​សវនាការ​​​របស់​​​ខ្លួន​​​​​​បាន​​​។ ប៉ុន្តែ អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​បាន​​​លើក​ឡើងថា ដោយ​សារ​​​ខ្វះចៅ​​​ក្រម​ដែលមាន​​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ និង​​​បុគ្គលិក​ផ្នែក​​​ច្បាប់​​នោះ សាលា​​​ឧទ្ធរណ៍​​​ថ្មី​​​នេះ​​​ប្រហែលជា​​​ធ្វើឲ្យ​ដំណើរ​​​ការបណ្តឹង​ឧទ្ធរណ៍​​បាន​​​ប្រសើរ​​​​ឡើង​​​​តិច​​​តួច​​​​​ប៉ុណ្ណោះ​​​។

លោក យូ ប៊ុន​​​​​​ឡេង ប្រធាន​​​សាលាឧទ្ធរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ពិភាក្សា​​​ជាមួយ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជារួចហើយ​​​អំពី​​​តម្រូវ​​​ការ​​​ក្នុង​​​ការ​​​ទម្រង់​​​មួយ​​​ចំនួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​នឹង​​​​​​រង​​​់​​​ចាំ​​​មើល​​​របាយការណ៍​​​របស់​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ និង​​​ចំណុច​​​ដែល​​​ពួកគេ​​​បាន​​​សរសេរ”៕​​​សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស