34.8 C
Phnom Penh

នយោបាយ​ចិនតែមួយ​ធ្វើ​ឲ្យ​​អ្នករត់​​​ការ​​​​ចូលសញ្ជាតិ​​​ ឲ្យជនជាតិតៃវ៉ាន់ ត្រូវ​​​ចាប់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​​របស់​សមាជិក​ខុទ្ទកាល័យ​ម្នាក់​​​របស់​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដែល​​​ជាប់​ចោទ​​ពីបទ​ឆបោក​​ចំពោះការ​​​ទទួល​យកប្រាក់​​ចំនួន​៣៨.០០០​ដុល្លារ​ ពីអ្នក​តំណាង​​របស់​​ជន​ជាតិ​តៃ​វ៉ាន់​​ម្នាក់​ ជាថ្នូរ​នឹង​​ឯកសារ​​ចូល​សញ្ជាតិ​​​ដែល​មិន​ត្រូវ​បា​ន​ប្រគល់​ឲ្យ។

លោកវរសេនីយ៍ឯក សួង វាសនា​ ធ្វើការ​នៅក្នុងនគរបាល​​ជាតិ​​ ​បាន​ប្រាប់​តុលាការថា​ លោក​បាន​យល់ព្រម​ក្នុងឆ្នាំ​២០១១​​ជួយ​​​ឲ្យ​ ឈ្មោះ ហ៊ូ យឹន (HuYen) ​​ដែល​​​មានសញ្ជាតិ​​​តៃវ៉ាន់​និង​កាណា​ដា​ ចូលសញ្ជាតិ​កម្ពុជា ពីព្រោះ​​លោក​បាន​​​ជួយ​​​អ្នក​ជំនួញ​ចិន​​របៀប​​​នេះ​ជាច្រើន​​​លើក​​​មក​​​ហើយ​​​​​​ ​ប៉ុន្តែ​​​បែរ​​​ជា​​​មាន​​​បញ្ហា​​​ដោយ​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​ នៅ​​​ពេល​លោក​​​បាន​រត់​​​ការ​​​ឯកសារ​​។

លោក កោ វណ្ឌី ចៅក្រមប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ​បានមាន​ប្រសាសន៍ថា ​លោក​វាសនា​​​ បានបំពាន​​តួនាទី​​របស់​​ខ្លួន​​នៅក្នុង​​ក្រសួង​មហាផ្ទៃ ដើម្បី​បោក​ប្រាស់​​​ដើម​ចោទ​​ ឈ្មោះ​​ តាំង ​ហេងស៊ា ​​ដែល​​បានបង់​​​​​ប្រាក់​​​ជួស​មុខ​លោក យឹន។

លោកចៅក្រម ​​វណ្ឌី ​បាន​ប្រាប់​លោក វាសនា ​ថា ” តុលាការ​​​កំពុង​​​​ជំនុំជម្រះ​​រឿង​ក្តីនេះ​ ​បន្ទាប់​ពី​​លោក​ត្រូ​វបានចោទ​ប្រកាន់​​​​​ពីបទ​​ឆបោក​​ ពីព្រោះ​​​លោក​បាន​ប្រើ​តួនាទី​​​របស់​លោក​ ជា​​ទីប្រឹក្សា​​​របស់​រដ្ឋ​​​មន្ត្រី​​​ក្រសួង​មហាផ្ទៃ​​ ដើម្បី​ទទួល​​​យក​ប្រាក់​​ចំនួន​​៣៨.០០០​ដុល្លារ​​ពី​ជន​រង​គ្រោះ​​​”។

លោក វា​សនា ​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​មិនបាន​បោកប្រាស់​​​ជន​រង​គ្រោះ​​ទេ​ ​ហើយខ្ញុំ​​ពិត​​​ជា​​​​បាន​យក​ប្រាក់​ចំនួន​​៣៨.០០០​ដុល្លារ​​​​ពីលោក យឹន​​​ ​ដើម្បី​រត់ការ​ការ​ចូល​​​សញ្ជាតិ​​របស់​គាត់​​មែន​​​”។ លោក​​​បាន​ពន្យល់​ថា ​នៅ​​​ពេល​​ការ​​ដាក់​ពាក្យ​ត្រូវបាន​​ច្រានចោល​ លោក​សុខ​ចិត្ត​ប្រគល់​​ប្រាក់​​ឲ្យ​លោក​ យឹន​​​ វិញ។

ទោះ​​​ជាយ៉ាងណា លោកស្រី វ៉ា សាក់​​​ដា ​ព្រះរាជអាជ្ញារងអម​​​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ​ បាន​ផ្តល់​អនុសាសន៍​ឲ្យ​​​ចោទប្រកាន់​​​ លោក វាសនា ​​​​ពីបទ​​បោក​ប្រាស់​ ​​ដាក់​​​​​ទោស​​ជាប់​ពន្ធនាគារ​ចាប់​ពី​ប្រាំមួយ​ខែ ​ដល់​បីឆ្នាំ​​ និងពិន័យ​​ជា​​ប្រាក់​ចំនួន​​១.៥០០ដុល្លារ​ និង​បាន​ស្តី​បន្ទោស​​គាត់​​​ថា​មិ​ន​​គោរព​​ការ​​គាំទ្រ​របស់​​រដ្ឋា​ភិបាល​​ចំ​ពោះ​​​នយោបាយ​​ចិនតែមួយ​។

លោក​ស្រី សាក់​​ដា​ ​បាន​ប្រាប់​​លោក វាសនា ថា​ ” អ្នក​ត្រូវ​ដឹង​ថា ​រដ្ឋាភិបាល​​មិន​ទទួល​​ស្គាល់​តៃវ៉ាន់ ​ជា​​​រដ្ឋឯករាជ្យ​​ទេ”។​​​​​

លោក​ ហេង ស៊ា ​ដែល​ជា​ដើម​ចោទ​ បានប្រាប់​​​តុលាការ​ថា ​ក្នុងឆ្នាំ​​២០១១ លោកបាន​​យល់ព្រម​​បង់ប្រាក់​​ចំនួន​​៣៨.000​ដុល្លារ​​​ជាមុន ​និង​ប្រាក់​​ចំនួន​​១០.០០០​ដុល្លារ​​​ទៀត​​​នៅ​ពេល​ប្រគល់​​ឯកសារ​​​ចូល​​​សញ្ជាតិ​​របស់​លោក យឹន​​​​។ ក្នុងឆ្នាំ​​២០១២ ​លោកបាន​សួនាំ​​​រឿង​​​ឯកសារ​ ចូល​​​សញ្ជាតិ​​​នេះ ហើយ​​​ត្រូវបាន​ប្រាប់​​​ថា ​ឯកសារ​ទាំង​នោះ​​ស្ថិត​​​នៅ​​​ក្នុង​​​ដៃ​​​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង​ហើយ​។

លោក ហេង ស៊ា ​បានមាន​ប្រសាសន៍ថា លោក​​​ វាសនា ត្រូវបាន​​ទាម​​ទារប្រាក់​សង​ជំងឺចិត្ត​​​២០.០០០​ដុល្លារ​ លើ​ប្រាក់​៣៨.០០០​ដុល្លារ​​ដែល​ជំពាក់​គាត់​។ ចៅក្រម វណ្ឌី ​បានមាន​ប្រសាសន៍ថា តុលាការ​​​នឹង​ប្រកាស​សាលក្រម​​​នៅ​ថ្ងៃទី​១ ខែ​កក្កដា៕ ប៊ុននី​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស