32 C
Phnom Penh

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​គាំទ្រ​​​ការ​​​បោះ​​​ឆ្នោត​​​ពី​​​រភាគ​​​បី​​​ជ្រើ​​​ស​​​តាំង​​​សមាស​​​ភាព គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត (ERA) ដែល​​​ជា​​​ក្រុមអ្នក​​​អង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ​​​បាន​​​គាំទ្រ​​​ការ​​​ទាម​​​ទារ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិឲ្យ​​​បោះ​​​ឆ្នោត​​​ដោយ​​​សំឡេង​​​​​​ពីរ​​​ភាគ​​​បី​​​សម្រាប់​​​ការ​​​ជ្រើស​​​រើស​​​សមាជិកគណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះឆ្នោត​​​ (​​​ គ.ជ.ប.) នៅ​​​ឯ​​​សិក្ខាសាលា​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ ។

ដំណើរ​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ គ.ជ.ប. ​​​បាន​​​ស្ថិត​​​នៅ​​​ចំណុច​​​ស្នូល​​​នៃ​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​រវាង​​​គណបក្ស​​​សង្គ្រោះ​​ជាតិ​​​ និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ដោយ​​​គណបក្ស​​​ប្រឆាំង​​​ទាម​​​ទារ​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើ​​​ស​​​រើស​​​សមាជិក​​​គណៈកម្មាធិការ​​​ដោយ​​​សំឡេង​​​គាំទ្រ​​​ពីរ​​​ភាគ​​​បី​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទូច​​​​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​សមាជិក​​​ គ.ជ.ប.  ដោយ​​​សំឡេង​​​៥០ភាគ​​​រយ​​​បូក​​​មួយ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​​​​មាន​​​ឱកាស​​​ជ្រើស​​​រើស​​​សមាស​​​ភាព​​​ គ.ជ.ប. តែ​​​ម្នាក់​​​ឯង​​​។ ការ​​​បន្ត​​​ធ្វើ​​​ពហិការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ចូល​​​រដ្ឋ​​​សភា​​​ដែល​​​ខ្លួន​​​មាន​​​​​​៥៥​​​អាសនៈ​​​ក្នុង​​​ចំណោម​​​​​​អាសនៈ​​​ទាំង​​​១២៣​​​ នៅក្នុង​​​រដ្ឋ​​​សភា​​​នោះ​​​ ពេល​​​នេះ​​​​​​បាន​​​ឈាន​​ចូល​​​ដល់​​​ខែ​​​ទី​​​៩​​​ហើយ។

ERAបាន​​​ស្នើ​​​ឲ្យ​​​រដ្ឋ​​​សភា​​​អនុម័ត​​​​​​ជ្រើស​​​រើស​​​សមាជិក​​​ គ.ជ.ប. ដោយ​​​សំឡេង​​​គាំទ្រ​​​ពីរ​​​ភាគ​​​បី​​​ផ្អែក​​​តាម​​​​​​អនុសាសន៍​​​របស់​​​ “គណៈ​​​កម្មាធិការ​​​ជ្រើស​​​តាំង​​​” មួយ​​​ដែល​​​មាន​​​ចំនួន​​​សមាជិក​​​ស្មើ​​​គ្នា​​​មក​​​ពី​​​គណបក្ស​​​នយោបាយ​​​ទាំង​​​ពីរ​​​ និង​​​តំណាង​​​តែ​​​មួយ​​​រូប​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហ​​​មុនី ។

ERA ក៏​​​បាន​​​ផ្តល់​​​អនុសាសន៍​​​ដែរ​​​ថា គ.ជ.ប. ត្រូវ​​​ទទួល​​​បានការ​​​​​​ការ​​​ពារ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ជាការ​​​ទាម​​​ទារ​​​មួយ​​​ទៀត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​បំពេញ​​​បេសកកម្ម​​​​​​នៅ​​​កម្ពុជា ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សិក្ខាសាលា​​​នេះ​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា លោក​​​គាំទ្រ​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​ការ​​​ពារ​​​ដោយ​​​រដ្ឋ​​​ធម្មនុញ្ញ​​​។

លោក​​​ សុរិយា ស៊ូបេឌី បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​អង្គ​​​សិក្ខាសាលា​​​នេះ​​​ថា “គួរ​​​តែ​​​កែ​​​ប្រែ គ.ជ.ប. ទៅ​​​ជា​​​គណៈកម្មការ​​​មួ​​​យ​​​ដែល​​​មាន​​​ឋានៈ​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ និង​​​មាន​​​មូល​​​និ​​​ធិ​​​ឯករាជ្យ។ គ.ជ.ប. មិន​​​ត្រូ​​​វ​​​ពឹង​​​ផ្អែក​​​លើ​​​ស្ថាប័ន​​​នីតិ​​​ប្រតិបត្តិ​​​​​​ទេ​​​។ ប្រសិន​​​បើ​​​អ្នក​​​ពឹង​​ផ្អែកលើ​​​​​​នរណា​​​ម្នាក់​​​រឿង​​​ប្រាក់​​​ ពេល​​​នោះ​​​ភាព​​​ឯករាជ​​​្យរបស់​​​អ្នក​​​នឹង​​​លែង​​​មាន​​​ហើយ​​​”។

ក្រោយ​​​ពី​​​របាយការណ៍​​​របស់​​​ខ្លួន​​​ស្តី​​​ពីការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពីខែ​​​កក្កដា​​​ ដែល​​​បាន​​​បង្ហាញ​​​ថា ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​ឆ្នោត និង​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ទទួល​​​ផលនោះ​​​​​​ ERA​​​ បាន​​​រង​​​ការ​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​ទី​​​ស្តីការ​​​​​គណៈ​​​រដ្ឋ​​​មន្ត្រី ចំពោះ​​​ការ​​​រួប​​​​​​រួម​​​គ្នា​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដើម្បី​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​បាត់​​​បង់​​​ទំនុក​​​ចិត្ត​​​លើ​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​​​​​​​​​​​​​​​​។

លោក​​​ គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​នៃគណៈកម្មាធិការ​​​ដើម្បីការ​​​បោះឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា (ខុម​​​ហ្វ្រែល​​​) ដែល​​​​​​ជា​​​ផ្នែក​​​មួយ​​​​​​របស់​​​ ERA បាន​​​មាន​​​ប្រសាសន៍​​​ថា អនុសាសន៍​​​ចុង​​​ក្រោយ​​​របស់​​​ ERA មិន​​​ត្រឹម​​​តែ​​​គាំទ្រ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ វា​​​ក៏​​​គាំទ្រ​​​អនុសាសន៍​​​បោះ​​​ឆ្នោត​​​លើក​​​ឡើង​​​ដោយ​​​​​អ្នក​​​អង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ជា​​​ច្រើន​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា ” ខ្ញុំ​​​គិត​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មាន​​​បញ្ហា​​​មួយ​​​ច​​​ំនួន​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​កំណែ​​​ទម្រង់។ បញ្ហា​​​មិន​​​មែន​​​ពាក់​​​ព័ន្ធ​​​តែ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​ទេ ប៉ុន្តែ កំណែទម្រង់​​​បោះ​​​ឆ្នោត​​​ក៏​​​ប៉ះពាល់​​​ដល់​​​ផល​​​ប្រយោជន៍​​​ផ្នែក​​​នយោបាយ​​​របស់​​​ពួក​​​គេ​​​​​​​​​ដោយ​​​ផ្ទាល់​​​ផង​​​ដែរ”​​​៕សុខុម (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ColinMeyn)​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស