27 C
Phnom Penh

ក្រុម​​​ហ៊ុន​​​ទិញ​​​ដី​​​បឹង​​​កក់​​​ថា​​​មិន​​​ដឹង​​​រឿង​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​ទេ​​​ ហើយក៏​​​​​​មិន​​​ពាក់​​​ព័ន្ធ​​​​​​ប្អូនស្រី​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដែរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​ហ៊ុន​​​មួយ​​​មាន​​​មូលដ្ឋាន​​​​នៅ​​​ក្នុង​​​ប្រទេស​​​សិង្ហ​​​បុរី ដែល​​​បុត្រ​​​សម្ព័ន្ធ​​​របស់​​​ខ្លួន​​​មាន​​​គម្រោង​​​ទិញ​​​ដី​​​មួយ​​​កន្លែង​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​ពាន់​​​គ្រួសារ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​នោះ​​​ បាន​​​​​​និយាយ​​កាល​​​ពី​​​ម្សិលមិញ​​​ថា ខ្លួន​​​មិន​​​បាន​​​ដឹង​​​ពី​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​អូស​​​បន្លាយ​​​នេះ​​​ទេ​​​។

ក្រុម​​​ហ៊ុន​​​ដែល​​​មាន​​​ឈ្មោះ​​​ថា  HLH Group នេះ​​​ ក៏​​​បាន​​​បដិសេធ​​​ដែរ​​​ថា ខ្លួន​​​គ្មាន​​​ទំនាក់​​​ទំនង​​​ផ្លូវ​​​ការ​​​ ឬ​​​ទំនាក់​​​ទំនង​​​ផ្នែក​​​ហិរញ្ញវត្ថុ​​​​​​ណាមួយ​​​ជាមួយ​​​ប្អូនស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដូច​​​ដែល​​​​​​គេ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​ពេល​​​​​កន្លង​​​មក​​​នោះ​​​ទេ។​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ក្រុមហ៊ុន HLH Group បាន​​​បង្ហោះ​​​សេចក្តី​​​ប្រកាស​​​មួយ​​​តាម​​​ផ្សារ​​​ហ៊ុន​​​សិង្ហបុរី​​​ថា ក្រុមហ៊ុន​​​ D’Lotus Development ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​ថ្មី​​​មួយ​​​របស់​​​ខ្លួន​​​​​​បាន​​​ព្រម​​​ព្រៀង​​​ទិញ​​​ដី​​​មួយ​​​កន្លែង​​​ទំហំ​​​១,៣៥ហិកតា​​​នៅ​​​កណ្តាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​តម្លៃ​​​១៤,៩​​​លាន​​​ដុល្លារ​​​។

ក្រុមហ៊ុន​​​នេះ បាន​​​ទិញ​​​ដី​​​ពី​​​ស៊ូ​​​កាគូ អិុ​​​ន ជា​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ដែល​​​ទទួល​​​បាន​​​កិច្ច​​​សន្យា​​​ជួល​​​រយៈ​​​ពេល​​​​​៩៩​​​ឆ្នាំ​​​​​​​​​លើ​​​ដី​​​តំបន់​​​បឹង​​​កក​​​់​​​ទំហំ​​​១៣៣​​​ហិក​​​តា​​​ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​បាន​​​បន្ត​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣.០០០គ្រួសារ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​។

ការ​​​បណ្តេញ​​​ចេញ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​រាប់​​​សិប​​​លើក​​​នៅ​​​កណ្តាល​​​រាជ​​​ធានី​​​ភ្នំពេញ ហើ​​​យ​​​ការ​​​តវ៉ា​​​ខ្លះ​​​ត្រូវ​​​បាន​​​បង្ក្រាប​​​បង្ហូរ​​​ឈាម​​​ពី​​​សំណាក់​​​កង​​​កម្លាំង​​​សន្តិសុខ​​​របស់​​រដ្ឋាភិបាល​​​។ វិវាទ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក និង​​​អន្តរជាតិ​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​ក្នុង​​​រយៈ​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​នេះ​​​។

ទោះ​​​ជា​​យ៉ាង​​​ណា កាល​​​ពីម្សិលមិញ លោក ចន្នី អុង​​​ ប៊ី​​​ ហួត​​​ (Johnny Ong Bee Huat) ​​​ប្រធាន​​​នា​​​យក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន HLH Group​​​​​​​​​ ដែល​​​បាន​​​បំពេញ​​​ការងារ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អស់​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​របស់​​​លោក​​​មិន​​​បាន​​​ដឹង​​​​​​រឿង​​​ចម្រូង​​​ចម្រាស​​​ជុំ​​​វិញ​​​ដី​​​នេះ​​​ទេ​​​។

​​​អំឡុង​​​បទ​​​សម្ភាស​​​មួយ​​​នៅ​​​ការិយាល័យ​​​ក្រុមហ៊ុន​​ HLH Agriculture Cambodia នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​​​ជា​​​បុត្រ​​​សម្ព័ន្ធ​​​របស់​​​ HLH Agri International ដែល​​​ជា​​​ផ្នែក​​​មួយ​​​របស់​​​ HLH Group លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ពី​​​បញ្ហា​​​ដី​​​នេះ​​​ទេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ការ​​​ទិញ​​​ដី​​​នេះ​​​មិន​​​ទាន់​​​ឈាន​​​ដល់​​​ដំណាក់​​​​​​កាល​​​សម្រេច​​​ចុង​​​ក្រោយ​​​នៅ​​​ឡើយ​​​​​ទេ ហើយ​​​ថា វា​​​អាច​​​ចំណាយ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​​​​មុន​​​ពេល​​​មេធាវី​​​របស់​​​HLH Group បញ្ចប់​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​កិច្ច​​​សន្យា​​​នេះ​​​។ លោក​​​បាន​​​បន្ត​​​ថា ” យើង​​​មិន​​​អាច​​​វិនិយោគ​​​លើ​​​ដី​​​ដែល​​​មាន​​​បញ្ហា​​​បាន​​​ឡើយ​​​។ យើង​​​មិន​​​អាច​​​ធ្វើ​​​​​បាន​​​ទេ មេធាវី​​​របស់​​​យើង​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា រាល​​​់អ្វីៗ​​​គ្មាន​​​បញ្ហា​​​។ យើង​​​វិនិយោគ​​​ យើង​​​ត្រូវ​​​តែ​​​គោរព​​​ច្បាប់​​​”។​​​

សេចក្តី​​​ប្រកាស​​​របស់​​​ក្រុមហ៊ុន​​​ HLH Group នៅ​​​លើ​​​ផ្សារ​​​ហ៊ុន​​​សិង្ហ​​​បុរី​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​ D’Lotus Development បាន​​​ឈាន​​​ដល់​​​ ” កិច្ច​​​ព្រម​​​ព្រៀង​​​ទិញ​​​លក់​​​ដី ” ជាមួយ​​​ក្រុមហ៊ុន សូ៊កាគូ​​​ អិុន ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​សប្តាហ៍​​​មុន។ ទោះ​​​ជា​​​យ៉ាង​​​ណា បណ្តា​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​​​ថា តាម​​​ផ្លូវ​​​ច្បាប់​​​ក្រុមហ៊ុន ស៊ូកាគូ អិុន​​​ គ្មាន​​​សិទ្ធិ​​​លក់​​​ដី​នេះ​​​ឲ្យ​​​ទៅ​​​​​​ភាគី​​​ទី​​​៣​​​នោះ​​​ទេ​​​ នេះ​​​បើ​​​តាម​​​លក្ខខណ្ឌ​​​នៃ​​​កិច្ច​​​សន្យា​​​ជួល​​​របស់​​​ខ្លួន​​​។​​​​​​

លោក ចន្នី អុង​​​ ប៊ី​​​ ហួត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​មិន​​​ដឹង​​​រឿង​​​នោះ​​​ដែរ​​​។ លោក​​​ថ្លែង​​​ថា ” យើង​​​មិន​​​ដឹង​​​ពី​​​បញ្ហា​​​នេះ​​​ទេ​​​។ រហូត​​​មកដល់​​​ពេល​​​នេះ​​​ យើង​​​គ្មាន​​​យោបល់​​​អ្វី​​​ទេ”។ លោក​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​ដែរ​​​ចំពោះ​​​សេចក្តី​​​រាយការណ៍​​​ជា​​​ច្រើន​​​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែល​​​លើក​​​​​​ឡើង​​​ថា លោក​​​ស្រី ហ៊ុន សេង​​​នី ដែល​​​ជា​​​ប្អូនស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ គឺជា​​​ម្ចាស់​​​ ឬ​​​នាយក​​​ក្រុមហ៊ុន HLH Agriculture ។ លោក​​​បាន​​​លើក​ឡើង​​​ថា លោកស្រី ហ៊ុន សេង​​​នី​​​ គ្មាន​​​អ្វី​​​ពាក់​​​ព័ន្ធ​​​ជា​​​ផ្លូវ​​​ការ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ទេ​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា លោកស្រី ហ៊ុន សេង​​​នី ធ្លាប់​​​បាន​​​ជួយ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​តាម​​​រយៈ​​​ការ​​​ចុះ​​​ទៅ​​​ចម្ការ​​​របស់​​​ក្រុមហ៊ុន HLH Agriculture នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ជាច្រើន​​​លើក​​​ ដើម្បី​​​ចរចា​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ដែល​​​មានការ​​​ព្រួយ​​​បារម្ភ​​​ថា គម្រោង​​​នេះ​​​ទន្ទ្រាន​​​​​​ចូល​​​ដីស្រែ​​​របស់​​​ពួកគាត់​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្អូន​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ដោយ​​​សារ​​​ការ​​​ជួយ​​​របស់​​​គាត់​​​ក្នុង​​​ការ​​​សម្រុះ​​​សម្រួល​​​ជាមួយ​​​ ” ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​មូលដ្ឋាន​​​” ប៉ុន្តែ លោក​​​ចាំ​​​មិន​​​បាន​​​ថា ​​​អ្នក​​​ទាំ​​​ង​​​​នោះ​​​ជា​​​នរណា​​​នោះ​​​ទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ” គាត់​​​បាន​​​​​​មក​​​ជួយ​​​យើង​​​សម្រុះ​​​សម្រួល​​​ ហើយ​​​ប្រាប់​​​ [ប្រជាពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ និង​​​ស្នើ​​​សុំ​​​ឲ្យពួកគេ​​​] យោគយល់​​​”។

ប្រជាពល​​​រដ្ឋ​​​ក្នុងមូល​​​ដ្ឋាន​​​ដែល​​​​​​​​​មាន​​​វត្ត​​​មាន​​​នៅ​​​ពេល​​​លោកស្រី ហ៊ុន សេង​​​នី ចុះ​​​ទៅ​​​សម្រប​​​សម្រួល​​​បាន​​​និយាយ​​​ថា  លោកស្រី​​​ត្រូវ​​​បាន​​​គេ​​​ណែ​​​នាំ​​​ថា ជា​​​ប្រធាន​​​ ឬ​​​ជា​​​ម្ចាស់​​​ក្រុមហ៊ុន​​​នេះ​​​ ប៉ុន្តែ  លោក ចន្នី អុង​​​ ប៊ី​​​ ហួត បាន​​​មាន​​​ប្រសាសន៍​​​ថា មុខ​​​ជា​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​ហើយ​​​។

​​​គណៈគ្រប់​​​គ្រង​​​ក្រុមហ៊ុន ស៊ូកាគូ អិុន​​​ បាន​​​បដិ​​​សេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ជុំ​​​វិញ​​​ការ​​​លក់​​​ដី​​​នេះ​​​ ហើយ​​​អ្ន​​​ក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​រឿង​​​នេះ​​​ទេ និង​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ភាព​​​ស្រប​​​ច្បាប់​​​របស់​​​វា​​​បាន​​​ឡើយ​​​។

គួរ​​​រំឭក​​​ថា ក្រុមហ៊ុន ស៊ូកាគូ អិុន បាន​​​បូម​​​ខ្សាច់​​​លុប​​​បឹង​​​កក់​​​ ដែល​​​ធ្លាប់​​​ជា​​​ចំណុច​​​កណ្តាល​​​នៃ​​​តំបន់​​​បឹង​​​កក់ តែ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មិន​​​ទាន់​​​បាន​​​សាង​​​សង់​​​អ្វី​​​នៅ​​​​​​លើ​​​ដី​​​នេះ​​​នៅឡើយ​​​ទេ​​​ ក្រៅ​​​តែ​​​ពី​​​អគារ​​​ការិយាល័យ​​​តូច​​​មួយ​​​សម្រាប់​​​បុគ្គលិក​​​របស់​​​ខ្លួន​​​។ តាម​​​ដឹងថា​​​ កិច្ច​​​សន្យា​​​​​​លក់​​​ដី​​​បឹង​​​កក់​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ជាមួយ​​​ក្រុមហ៊ុន​​​ D’Lotus Development គឺ​​​ជា​​​លើ​​​ក​​​ដំបូង​​​​​ហើយ​​​​។ ​​​​​​

លោក ចាន់ សុវ៉េត អនុ​​​ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការសិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​គួរតែ​​​សើុប​​​អង្កេត​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “​​​ក្រុមហ៊ុន [ស៊ូកាគូ អិុន​​​] មិន​​​អាច​​​លក់​​​ ឬ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​បាន​​​ឡើយ​​​។វា​​​ជា​​​ដី​​​របស់​​​រដ្ឋ​​​ ហើយ​​​វា​​​​​​​​​ជា​​​ការ​​​បំពាន​​​កិច្ច​​​សន្យា​​​ ពីព្រោះ​​​ពួកគេ​​​ទទួល​​​បាន​​​ដី​​​នេះ​​​សម្រាប់​​​អភិវឌ្ឍន៍​​​។ ក្រសួ​​​ង​​ពាក់​​​ព័ន្ធ​​​​​​ដូច​​​ជា​​​ ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី ក្រសួង​​​សេដ្ឋ​​​កិច្ច  និង​​​ហិរញ្ញវត្ថុ ក្រសួង​​​បរិស្ថាន និង​​​ក្រសួង​​​កសិ​​​កម្ម​​​​​​ គួរ​​​តែ​​​សើុប​​​អង្កេត​​​រឿង​​​នេះ​​​”៕សុខុម​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស