28 C
Phnom Penh

លោក សុខ សំអឿន មាន​គម្រោង​ប្តឹង​ទាមទារសំណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​​របស់​​​លោក សុខ សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ សុខ​​​ សំអឿន ដែល​​​ត្រូវ​បាន​សម្រេច​​​ឲ្យ​​​រួច​​​ផុត​​​ពីការ​​​ចោទ​​​ប្រកាន់​​​ជាមួយ​​​លោក ប៊ន សំណាង កាល​​​ពីខែ​​​កញ្ញា ពី​​​បទ​​​ធ្វើ​​​ឃាត​​​លោក​​​ ជា វិជ្ជា ប្រធាន​​​សហ​​​ជីព​​​សេរី​​​កម្មករ​​​ បន្ទាប់​​​ពី​​​បាន​​​អនុវត្ត​​​ទោស​​​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ក្នុង​​​ចំណោម​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​២០​​​ឆ្នាំ​​​ មាន​​​គម្រោង​​​ប្តឹង​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​សំណង។

លោក ហុង​​​ គឹមសួន មេធាវី​​​របស់​​​លោក សុខ សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​បាន​​​​​​សម្រេច​​​ដាក់​​​ពាក្យបណ្ត​ឹង​​​ប្តឹង​​​តុលាការ​​​នេះ​​​ស្វែង​​​រក​​​សំណង​​​ចំពោះ​​​ការ​​សម្រេចផ្តន្ទាទោស​​​លោកឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​។ លោក គឹមសួន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​នឹង​​​ប្តឹង​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ទាម​​​ទារ​​​សំណងពីរដ្ឋាភិបាល​​​​ចំពោះ​​​​ការ​ខូច​ខាត​ដោយ​សារ​ការ​​​អនុវត្ត​​​ទោសរយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​ចំពោះបទ​​​ឧក្រិដ្ឋ​​​ដែល​​​លោក​​​មិន​​​បាន​​​ប្រព្រឹត្ត”។

លោក​​​ អាំង​​​ មាលតី ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ករណី​​​នេះ​​​​​​។ បើ​​​ទោះ​​​ជា​​​ខ្វះ​​​ភ័ស្តុ​​​តាង​​​ក៏ដោយ ក៏អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​បានកាត​់ឲ្យជាប់ទោស​​​ពីបទ​​​បាញ់​​​សម្លាប់​​​លោក ជា វិជ្ជា មេដឹក​​​នាំ​​​សហជីព​​​សេរី​​​កម្មករ​​​ទាំង​​​កណ្តាល​​​ថ្ងៃ​​​ កាល​​​ពីខែ​​​មករា ឆ្នាំ​​២០០៤។

បើ​​​ទោះ​​​ណា​​​ជា​​​មានការ​សម្រេច​​​ឲ្យ​​​បុរស​​​ទាំ​​​ងពីរ​​​នាក់​​​នេះ​​​រួច​​​ខ្លួន​​​ក៏​​​ដោយ​​​ ក៏លោក ឃឹម​​​ប៉ុណ្ណ​ ​​ចៅ​​​ក្រម​​​តុលាការ​​​កំពូល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួគគេ​​​មិន​​​អាច​ទទួល​បាន​សំណង​​​ទេ ពីព្រោះ​​​​​​គ្មានអ្វី​បង្ហាញ​​​ថា ពួក​​​គេ​​​បាន​​​រង​​​របួស​​​ដោយ​​​សារ​​​ការ​​​ជាប់​​​ពន្ធនាគារ​ឡើយ​​​។

លោក គឹមសួន បាន​​​និយាយ​​​ថា ពាក្យ​​​បណ្តឹ​​​ង​​​នេះ​​​ មិន​​ត្រឹម​​​តែ​​​មាន​​​បំណង​​​រក​​​យុត្តិធម៌​​​​​ឲ្យ​​​លោក សុខ សំអឿន ដែល​​​ឥឡូវ​​​នេះ​​​ជា​​​កម្មករ​​​សំណង់​​​នៅក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​ជំ​​​រុញ​​​ឲ្យ​​​ដោះ​​​ស្រាយ​ផ្ត​ល់​​​សំណង​​ដល់អ្នក​​​ដែល​​​​​​ទទួល​​​រង​​ភាព​​​អយុត្តិធម៌​​​ដោយសារ​​​​​​ស្នាដៃ​​​​​​តុលាការ​ផង​​​ដែរ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា នេះ​​​គឺជា​​​គំរូ​​​ល្អ​​​បំផុត​​​សម្រាប់​​​ជន​​​រងគ្រោះ​​​ទាំង​​​អស់​​​ដែល​​​បាន​​​​​​ប្រឈម​​​បញ្ហា​​​ដូច​​​​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​​​”។

បើ​​​ទោះ​ជា​​​លោក​​​ត្រូ​​​វបាន​​​ផ្តន្ទា​​​ទោស​​​ឲ្យជាប់​​​ពន្ធ​​​នាគារដោយមិនត្រឹមត្រូវ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ ប៊​​​ន សំណាង​​​ ដែល​​​ឥឡូវ​​​នេះ​​​ជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ឲ្យ​​​ក្រុមហ៊ុនដឹក​ជញ្ជូន​​មួយ​​​ដែល​​​ចែក​​​ចាយ​​​សីុម​​​កាត​​​ឲ្យ​​​ក្រុមហ៊ុន​ទូរស័ព្ទ​​​ស្មាត​​​ ដោយ​​​ទទួល​​​ប្រាក់​​​កម្រៃ​បាន​​​១២​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​នោះ បាន​​​និយាយ​​​ថា លោក​​​​​​នឹង​​​មិន​​​ស្វែងរក​​​សំណង​​​​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បន់​​​ឲ្យ​​​តែគេ​​​ដោះលែង​​​ ប៉ុណ្ណឹង​​​គឺ​​​វាគ្រប់គ្រាន់​​​សម្រាប់​​​ខ្ញុំទៅ​​​ហើយ​​​។ ប៉ុន្តែ ប្រសិន​​​រដ្ឋាភិបាល​​​ផ្តល់​​​សំណង​​​ដល់ខ្ញុំ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ផ្តល់​​​ប្រាក​​​់ខ​​​្លះ​​​ដល់​​​ខ្ញុំ ខ្ញុំ​​​រីករាយ​​​​​​នឹង​​​ទទួល​​​យក​​​”។

លោក​​​ សុក សំអឿន ​​​ ជា​​​មេធាវី​​​ និង​​​ជា​​​ស្ថាបនិក ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា បាន​​​​​​​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ ពាក្យ​​​បណ្តឹង​​​នេះ​​​អាច​​​បង្ហាញ​​​ថា​ជា​​ជោគ​ជ័យ​មិន​ពិតប្រាកដ​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​ប្រព័ន្ធត​ុលាការ​ដែលមាន​កំហុស​ច្រើន​នេះ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ប្រសិន​​​បើអ្នក​​​​ដែល​​​ត្រូវ​​​បាន​​​សម្រេច​​​ឲ្យ​​​រួច​​​ផុត​​​ពីការ​​​ចោទ​​​ប្រកាន់​ទាំង​អស់ បាន​​​ចាប់​​​ផ្តើម​​​ទាម​​​ទារសំណង​​​ពី​​​រដ្ឋាភិបាលនោះ​​​ ពួកគេ​​​នឹង​​​មិន​​​សម្រេច​​​ឲ្យ​​​អ្នក​​​ណា​​​ម្នាក់​​​រួ​​​ច​​​ផុត​​​ពីការ​​​ចោទ​​​ប្រកាន់​​​ឡើយ​​​៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស