29 C
Phnom Penh

នគរបាល​ដោះលែង​អ្នកភូមិពីរនាក់​បន្ទាប់ពីឲ្យពួកគាត់ធ្វើកិច្ច​សន្យាថា​ បញ្ឈប់ការ​​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ខេត​្ត​កំពត​បាន​ដោះលែង​អ្នកភូមិ​ពីរនាក់​កាលពី​ម្សិលមិញ​បន្ទាប់ពី​ឲ្យពួកគាត់​​ចុះ​ហត្ថលេខាលើ​កិច្ច​សន្យាថា នឹងបញ្ឈប់ការ​តវ៉ាប្រឆាំង​ក្រុមហ៊ុនដែលពួកគាត​់​លើក​ឡើងថា បាន​ប្លន់យក​ដីដូនតារបស់ពួកគាត់នោះ។

អ្នកភូមិ​ពីរនាក់ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ស្រុកកំពង់ត្រាច​កាលពីថ្ងៃពុធ​ នៅ​ពេល​ដែលពួក​គាត់​បាន​រារាំង​ត្រាក់ទ័រជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​សំណង់ វណ្ណ វណ្ណា ដែលកំពុង​រានដី​ដើម្បី​អភិវឌ្ឍ។

អ្នកស្រី ហ៊ិន ទ្រី អាយុ៦៧ឆ្នាំ ជា​តំណាងអ្នកភូមិ​បាន​និយាយថា នគរបាល​ក៏បាន​យក​ខ្នោះ​ដៃ​វាយ​អ្នកតវ៉ាពីរនាក់​ដែល​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល ​ជាការ​ចោទ​ប្រកាន់ដែលលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការ​នគរបាលខេត្តបាន​បដិសេធ។ លោកបានមាន​ប្រសាសន៍ថា “យើងបាន​ឲ្យពួកគាត​់​ទាំង​ពីរនាក់​ធ្វើ​កិច្ច​សន្យា​ថា មិន​រារាំង​ការ​រានដី​របស់​ក្រុមហ៊ុន​​នេះ ហើយ​យើង​​បាន​ដោះលែង​ពួកគា​ត់​នៅថ្ងៃនេះបន្ទាប់ពី​អប់រំរួច”។

លោក ច័ន្ទមធុរិទ្ធ បានមាន​ប្រសាសន៍ថា នគរបាល​៣០នាក់​បាន​ឈរយាមដីនោះ​ដើម្បីធ្វើឲ្យ​ប្រាកដថា​ អ្នកភូមិ​នឹង​មិន​ត្រឡប់មកវិញហើយ​ដុត​សម្ភាររបស់ក្រុមហ៊ុន។

លោក ឯក ឆេងហួត​ ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍ថា ក្រុមហ៊ុន​មាន​សិទ្ធិស្របច្បាប់ក្នុង​ការ​អភិវឌ្ឍដីនេះ។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំបាន​ចេញ​អធិបញ្ជាឲ្យការពារ​ដី​របស់ក្រុមហ៊ុន​ ពីព្រោះក្រុមហុ៊នមាន​ប័ណ្ណកម​្មសិទ្ធិ ហើយ​អ្នកភូមិមិន​មាន​ភ័ស្តុតាងបង្ហាញថា ដីនេះជា​កម្មសិទ្ធិរបស់ពួកគាត់ឡើយ”។

អ្នកស្រី ហ៊ិន ទ្រី បាន​និយាយថា “យើង​មិន​មាន​ប័ណ្ណកម្ម​សិទ្ធិដីធ្លីទេ ប៉ុន្តែដីនេះគឺ​ជាដីដូនតា​របស់យើង​តាំងពីមុន​សម័យ​អាណានិគមបារាំង​ម៉្លេះ៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស