31 C
Phnom Penh

កម្ពុជា​ច្រាន​ចោល​អនុសាសន៍​​ស្តី​ពី​ការ​អប់រំ និង​សេរីភាព​សារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ ប្រទេសកម្ពុជា​​​បាន​​​ច្រាន​​​ចោល​​​អនុសាសន៍​​​ចំនួន​​​បួន​​​សម្រាប់​​​កែ​​​លម្អ​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ខ្លួន​​​ ដែល​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​យក​​​ពី​​​ដំបូង​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​អំឡុង​​​ពេល​​​ត្រួត​​​ពិនិត្យ​​​ជា​​​ទៀង​ទាត់​​​ជាសាកល​​​លើក​​​ទី​​​២​​​នៅ​​​ឯក្រុម​​​ប្រឹក្សាសិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ក្នុង​​​ទីក្រុង​​​ហ្សឺណែវ។

កម្ពុជា​​​ក៏​​​ “បាន​​​កត់​​​សម្គាល់” ​​​អនុសាសន៍​​​ចំនួន​​​៣៨​​​ចំណុច​​​ផង​​​ដែរ​​​ ដែល​​​មាន​​​ន័យ​​​ថា ខ្លួ​​​ន​​​មិន​​​ទាន់​​​មាន​​​ការ​​​ប្តេជ្ញា​​​ចំពោះ​​​ការ​​​អនុវត្ត​​​អនុសាសន៍​​​ទាំង​​​នេះទេ ដោយ​​​មាន​អនុសាសន៍​​​មួយ​​​ចំនួន​​​ទាក់​​​ទង​​នឹង​​សេរីភាព​នៃ​ការ​​​បញ្ចេញ​​​មតិ និង​​​ការ​​​ជួប​​​ជុំ​​​ ព្រម​​​ទាំង​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​​​អាសន្ន​​​ហួស​​​កាល​​​កំណត់​​​។

អនុសាសន៍​​​ដែល​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​ទាំ​​ង​​​បួន​​​នេះ​​​ទាក់ទង​​​ទៅ​​​នឹង​​​ការ​​​ការ​​​ពារ​​​សេរីភាព​​​សារ​​​ព័ត៌​​​មាន​​​ដោយ​​ការ​មិន​ទទួល​ស្គាល់​មាត្រាស្តី​ពី​បទបរិហារកេរ្តិ៍​​​នៅ​​​ក្នុង​​​ក្រម​​​ព្រហ្មទណ្ឌ និង​​​មាត្រា​​​មួយ​​​នៅ​​​ក្នុង​​​ច្បាប់​​​សារព័ត៌មាន​ស្តី​​​ពីការ​​​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ ការ​​​ធានា​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​អប់រំ​​​សម្រាប់​​​កុមារ​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា ព្រម​​​ទាំង​​​កុមារ​​​ដែល​​​មាន​​​ដើម​​​កំណើត​​​ជា​​​​វៀតណាម ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​រើស​​​អើង​​​ចំពោះ​​​កុមារ​​​ចេញ​​​ពី​​​ក្រុម​​​មនុស្ស​​​ដែល​​​ងាយ​​​រង​​​គ្រោះ​​​ និង​​មិន​សំខាន់ ព្រម​ទាំង​​​ការ​​​ដោះ​​​ស្រាយ​​​អត្រា​​​បោះ​​​បង់​​​ការ​​​សិក្សា​​​ឲ្យបាន​​​ច្រើន​​​ថែ​​​ម​​​ទៀត​​​។

កាលពីខែ​​​មករា​​​ គណៈ​​​ប្រតិភូ​​​៧៦​​​រូប​​​​​​បាន​​​ផ្តល់​​​អនុសាសន៍​​​២០៥​​​ចំណុច​​ដល់​​​ប្រទេស​​​កម្ពុជា​​​ ហើយ​ក្នុង​ចំណោម​​​អនុសាសន៍​​​ទាំង​​​នោះ​​​កម្ពុជា​​​បាន​​​ទទួល​​​យក​​​ដំបូង​​ចំនួន​​១៧១​​​ចំណុច។ ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពីម្សិលមិញ លោក​​​ ណី សំអុល ឯក​​​អគ​​​​​​​​​​​​​​​​​​​​​​​​្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​អនុសាសន៍​ទាំង​នេះ​​​បាន​​​ផ្លាស់​​​ប្តូរ​ហើយ​​​បន្ទាប់​​​ពី​​​មាន​​ការ​​ពិចារណា​បន្ថែម​​​ទៀត។

លោក ណី សំអុល បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុមប្រឹក្សា​​នេះ​​​ថា ” បន្ទាប់​​​ពី​មានការ​រៀបចំ​​​កិច្ច​​​ប្រជុំ​​​ជាច្រើន​​​លើក​​​ជាមួយ​​​អ្នក​​​ជាប់ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ដើម្បី​​​ពិចារណា​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​លើ​​​​​​អនុសាសន៍​​​ទាំង​នេះ រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​សម្រេច​​​ទទួល​​​យក​​​​​​អនុសាសន៍​​​ចំនួន​​​១៦៣​​​ក្នុង​​ចំណោម​​​អនុសាសន៍​​​ចំនួន​​​២០៥​​​ចំណុច គឺស្មើ​​​នឹង​​​​​​៧៩,៥​​​ភាគ​​​រយ​​​។

ទោះ​​​ជា​ លោក សំ​​​អុល មិន​​​បាន​​​បញ្ជាក់​​​លម្អិត​​​អំពី​​​មូល​​​ហេតុ​​​មិន​​​ទទួល​​​យក​​អនុ​​​សាសន៍​​​ទាំង​​​នេះ​​​ក៏​ដោយ ក៏​ឯកសារ​​​មួយ​​ដែល​​​ការិយាល័យ​​​របស់​​​លោក​​​ផ្ញើ​​​ជូន​​​ក្រុមប្រឹក្សា​​​នេះ​​​ និង​​​ដែល​​​គេ​​​ទទួល​​​បាន​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ ពន្យល់​ប្រាប់​ពី​មូល​ហេតុ​​ថា ការ​សម្រេច​មិន​ទទួល​យក​អនុសាសន៍​ទាំង​នេះ ពីព្រោះ ” អនុសាសន៍​​​ទាំង​​​នេះ​​​ផ្ទុយ​​​ពី​​​រដ្ឋ​​​ធម្មនុញ្ញនិ​​​ង​​​ច្បាប់​​​នៃ​​​ព្រះ​​​រាជា​​​ណា​​​ចក្រ​​​កម្ពុជា”។

លោក​​​ នីកូឡាស អាហ្គូស្ទី​​​នី  ប្រតិភូ​​​សហព័ន្ធ​​​សិទ្ធិ​​​មនុស្ស​​​អន្តរ​​​ជាតិ​​​ប្រចាំ​​​អង្គការ​​​​​​​​​​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​បាន​​​សរសេរ​​​តាម​​​អីុម៉េល​​​ថា នេះ​​​គឺ​​​ជា​​​លើក​​​ទី​​​១​​​ហើយ​​​ដែល​​​ប្រទេស​​​មួយ​​​​​​មិន​​​បាន​​​ទទួល​​​យក​​​អនុសាសន៍​​​ ដែល​​​ត្រូវ​​​បាន​​​លើក​​​​​​ឡើង​​​អំឡុង​​​ពេល​​​ត្រួត​​​ពិនិត្យ​​​ប្រទេស​នោះ។

លោក អាហ្គូស្ទីនី បាន​​​លើក​​​ឡើង​​​ថា ” នៅ​​​ពេល​​​ត្រួត​​​ពិនិត្យ​​​ជា​​​សាកល​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​ [កាល​​​ពី​​​ឆ្នាំ​​​២០០៩] ប្រទេស​​​កម្ពុជា​​​បាន​​​ទទួល​​​យក​​​គ្រប់​​​អនុសាសន៍​​​ទាំ​​​ង​​​អស់​​​ដែល​​ត្រូវ​​​​បាន​​​លើក​​​ឡើង​​ ហើយ​ការអនុវត្ត​អនុសាសន៍​​​ស្ទើរ​​​តែ​​​មិន​​​មាន​​​។ ចំពោះ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ជា​​​ទៀង​​​ទាត់​​​ជា​​​សាកល​លើក​ទី​២​នេះ​​​ វា​​​ហាក់​​​ដូច​​​ជា​​​មិន​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​យុទ្ធ​​​សាស្ត្រ​​​​​ទាល់​​​តែ​​​សោះ​​​។តាម​ពិត ​​​រដ្ឋាភិបាល​​​​​កម្ពុជា​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​មិន​គោរព​បទដ្ឋាន​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​”។ “ការ​​​ទទួល​​​យក​​​អនុសាសន៍​​​ទាំង​​​នេះ​​​ គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឆន្ទៈនយោបាយ​​​ទាំ​​​ង​​​អស់។ នៅ​​​ថ្ងៃ​​​នេះ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ផ្ញើ​​​សារ​​​មួ​​​យ​​​យ៉ាង​​​ច្បាស់​​​ថា ខ្លួន​​​មិន​​​មាន​​​បំណង​​​គោរព​​​សិទ្ធិ​​​ជា​​​មូល​​​ដ្ឋាន​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្លួន​​​ទេ​​​”៕ គឹម​​​ហឿន​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស