31 C
Phnom Penh

វរសេនីយ៍ទោម្នាក់ព្យាយាមចរចាផ្តល់សំណងឲ្យ​រួចផុតពី​ការ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីកង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​ដែល​​​រថយន្ត​​​របស់​​​លោកបាន​​​​ជាប់ពាក់​​​ព័ន្ធ​​​ក្នុ​​​ងគ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បុក​​​ហើយ​​​រត់ ​​​បណ្តាល​​​ឲ្យមនុស្ស​​​ស្លាប់​​​កាល​​​ពី​​​ខែ​​​មុននោះ​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា ឥឡូ​​​វ​​​នេះ​​​លោក​​​កំពុង​​​ចរចា​​​​អំពី​ការ​ផ្តល់​​​សំណង​​​ជាមួយ​​​ជន​​​រង​​​គ្រោះ​​​ដើម្បី​​​ចៀស​​​វាង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ព្រហ្មទណ្ឌ។

វរសេនីយ៍​​​ទោ ឱ សឹុម​​​ ជា​​​មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​អះ​​​អាង​​​ថា សន្តិសុខ​​​ម្នាក់​​​បាន​​​បើក​​​រថយន្ត​​​របស់​​​លោក​​​ម៉ាក តូយ៉ូតា ទុនដ្រា ហើយ​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ម៉ូតូ​​​ពីរ​​​គ្រឿង​​​​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ពីរ​​​នាក់​​​ស្លាប់​​​​​​កាល​​ពី​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​ឧសភា។

អ្នក​​​ស្រី ឃៀម នារី អាយុ​​​៤១​​​ឆ្នាំ និ​​​ង ស៊ាន វាសនា អាយុ​​​២៣​​​ឆ្នា​​​ំ​​​បាន​​​ស្លាប់​​​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍នៅត្រង់​​​ចំណុច​​​ប្រសព្វ​​​នៃ​​​មហាវិថី​​​ព្រះ​​​នរោត្តម និ​​​ង​​​មហាវិថី​​​ម៉ៅសេទុង ចំណែក​​​ ងួន ឧស្សាហ៍ អាយុ​​​២៦​​​ឆ្នាំ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ដោយសារ​​​រង​​​​​​របួស​​​​ធ្ងន់។

នគរបាល​​​ចរាចរ​​​បាន​​​សើុប​​​អង្កេត​​​ករណី​​​នេះ ហើយ​​​បាន​​​បញ្ជូន​​សំណុំ​រឿង​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​ ហើយ​រឿង​នេះ​បាន​ជាប់គាំង​នៅ​ទី​នោះ​។ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​មិន​​​ទាន់​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​​​​​​​នៅ​​​មាន​​​សេរីភាពពេញលេញ​នៅ​ឡើយ​​ ហើយ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​ទេ​​​។

វរ​​​សេនីយ៍​​​ទោ ឱ សឹុម បាន​​​និយាយ​​​ថា លោក​​​កំពុង​​​ចរចា​​​អំពី​​​សំណង​​​ជាមួយ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ ហើយ​​​​​​កាល​​​ពី​​​ម្សិលមិញបាន​ជួបជាមួយជន​រងគ្រោះម្ត​ងទៀត​ដោយមាន​វត្ត​មាន​​​​ក្រឡា​​​បញ្ជី​​​ម្នាក់ផង​​​​។ លោក​​​បាន​​​និយាយ​​​ថា “តុលាការ​​​នឹង​​​មិន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​ទៀត​​​ទេ ពីព្រោះ​​​យើង​​​នឹង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។ ហេតុ​​​ដូច្នេះ​​​ហើយ​​​យើង​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហានេះ​​​នៅ​​​ក្រៅ​​​តុលាការ​​​”។

លោកស្រី ឡាយ​​​ បុប្ផា ក្រឡា​​​បញ្ជី​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ជំនួប​​​កាល​​​ពីម្សិលមិញ បាន​​​មាន​​​ប្រសា​សន៍​​​ថា វរសេនីយ​​​៍​​​ទោ ឱ សឹុម យល់​​​ច្រឡំ​​​ថា ការ​​​ផ្តល់​​​សំណង​​​អាច​​​រួច​ផុត​ពី​បទ​​ព្រហ្មទណ្ឌ។ ​​​លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យោង​​​តាម​​​ច្បាប់​​​ អ្នក​​​បើក​​​បរ​​​នឹង​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពី​បទ​​​ព្រហ្មទណ្ឌដដែល​​​ បើ​​​ទោះ​​​ណា​​​ជា​​​មាន​ការ​​​ផ្តល់​​​សំណងហើយ​​​​ក៏​​​ដោយ​​​”។ លោក​​​ស្រី​​​ បុប្ផា បាន​​​មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​នោះ​​​ ពីព្រោះ​​​លោកស្រី​​​ ” គ្រាន់​​​តែ​​​ចង់​​​ជួយ” ដល់​​​ភាគី​​​ទាំង​​​ពីរ​​​ចរចាសម្រប​​​សម្រួល​​​គ្នា​​​តែ​​​ប៉ុណ្ណោះ​​​។

លោក ស៊ាន ប្រុស ត្រូវ​ជា​​​បង​​​ប្រុស​​​របស់​​​ជន​រងគ្រោះ ស៊ាន វាសនា បាន​​​និយាយ​​​ថា លោក​​​បាន​​​ទាម​​​ទារ​​​សំណង​​​ជា​​​ប្រាក់​​​ចំនួន​​​៦.០០០ដុល្លារ និង​​​ម៉ូតូ​​ប្រើ​​​ហើយ​​​មួយ​​​គ្រឿង​​​​​​ចំពោះ​​​ការ​​​ស្លាប់​​​ប្អូន​​​ប្រុសរបស់​​​លោក​​​។ លោក​​​បាន​​​និយាយ​​​ថា ” តំណាង​​​ខាង​​​រថយន្ត​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​នឹង​​​យក​​​សំណើរបស់​​​ខ្ញុំ​​​ទៅ​​​ពិចារណា”។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​លោក​​​មិន​​​​ ” ខ្វល់​អំពី​រឿង​ក្តី​នៅ​​​តុលា​​​ការ​​​ទេ​​​”។ លោក​​​បាន​​​និយាយ​​​ថា ” យើង​​​នឹង​​​ដក​​​ពាក្យ​​​បណ្តឹង​​​ប្រសិន​​​បើ​​​យើង​​​ទទួល​​​បាន​​​សំណង​​​សម​​​រម្យ​​​”។

វរ​​​សេនីយ៍​​​ទោ ឱ សឹុម បាន​​​និយាយ​​​អំពី​​​ជំនួប​​​កាល​​​ពី​​​ម្សិលមិញថា ជា​​​ការ​បោះជំហាន​ទៅ​មុខ​មួយជំហាន​​​ “ពី​​​ព្រោះ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ទាម​​​ទារ​​​សំណង​​​ច្រើន​​​ពេក​​​”៕​​​សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស