31.8 C
Phnom Penh

ប្រទេស​ជប៉ុន​ផ្តល់​កម្ចី​និង​ជំនួយ​ឥត​សំណង​ចំនួន​១៤៤​លាន​ដុល្លារ​ដល់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​ ហ្វូមីអុ គីស៊ីដា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ជប៉ុន​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ផ្តល់​​​ជំនួយ​​​ឥត​​​សំណង​​​ និង​​​​​​កម្ចី​​​​​​ចំនួន​​​១៤៤​​​លាន​​​ដុល្លារ​​​ដល់​​​ប្រទេស​​​កម្ពុជា បន្ទាប់​​​ពី​​​បាន​​​ជួ​​​ប​​​ជា​​​មួយ​​​សមភាគ​​​ី​​​របស់​​​លោក គឺលោក ហោ ណាំហុង និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​។

ជំនួយ​​​ឥត​​​សំណង​​​ដែល​មាន​ទឹក​ប្រាក់​ជាង​​​៨​​​លាន​​​ដុល្លារ​​​នឹង​​​ត្រូវ​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​សម្រាប់​​​ពង្រីក​​​សាលា​​​ចំនួន​​​ប្រាំ​​​បី​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​ និង​ផ្តល់​កម្ចី​​​ចំនួន​​​១៣៦​​​លាន​​​ដុល្លារ​​​​​​ទៀត​​​ដែល​​​មាន​​​អត្រា​​​ការ​​​ប្រាក់​​​​​​០,០១​​​ភាគ​​​រយ​ ហើយ​​​ត្រូ​​​វ​​​សង​​​វិញ​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​។

លោក ហ្វូមីអុ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​​​​​ជំនួប​​​ជា​​​មួយ​​​លោក ហោ ណាំ​​​ហុង នៅ​​​ក្រសួង​​​ការ​​​បរទេស​​​​​​រយៈ​​​ពេល​​​២​​​ម៉ោង​​​នៅ​​​ពេល​​​ព្រឹក​ថា ” ខ្ញុំ​​​សង្ឃឹម​​​ថា ជំនួយ​​​នេះ​​​នឹង​​​ជួយ​​​ពង្រឹង​​​ទំនាក់​​​ទំនង​​​ និង​​​​​​កាត់​​​បន្ថយ​​​គម្លាត​​​រវាង​​​អ្នក​​​មាន​​​ និង​​​អ្នក​​​ក្រ​​​​​​​​​នៅ​​​កម្ពុជា​​​”។

រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ងការ​​​បទេស​​​ជប៉ុន​​​រូប​​​នេះ ក៏​​​បាន​​​ចំណាយ​​​ពេល​​​១ម៉ោង​​​ ជួប​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅវ​​​ិមាន​​​សន្តិភាព​​​ ដែល​ជា​ការិយាល័យ​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ផង​​​ដែរ​​​។

កម្ចី​​​នេះ​​​នឹង​​​ផ្តល់​​​មូល​​និធិ​​​​ដល់​គម្រោង​ចំនួន​​​បី​​​គឺ​​​សម្រាប់​​​ការ​​​ពង្រីក​​​ប្រព័ន្ធ​​​បញ្ជូន និង​​​​​​ចែក​​​ចាយ​​​អគ្គិសនី​​​ សម្រាប់ការ​​​កែ​​​លម្អ​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​ចន្លោះ​​​​​ពី​​​ភ្នំពេញ​​​ទៅ​​​ខេត្ត​​​ពោធិ៍​​​សាត់ រួម​​​ទាំង​​​ផ្លូវ​​​​​​នៅ​​​ក្នុង​​​ក្រុង​​​កំពង់​​​ឆ្នាំង​​​ និង​​​នៅ​​​ឧដុង្គ​​​ផង​​​ដែរ និង​​​ការ​​​សាង​​​សង់​​​ប្រព័ន្ធ​​​ធារាសាស្ត្រ និង​​​ប្រព័ន្ធ​​​បង្ហូរ​​​ទឹក​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ តាកែវ និង​​​កំពង់​​​ស្ពឺ​​​។ ការ​​​កែ​​​លម្អ​​​ផ្លូវ​​​នេះ​​​ គឺ​​​ជា​​​ផ្នែក​​​​​​នៃ​​​គម្រោង​​​ដ៏​​​ធំ​​​មួយ​​​ដើម្បី​​​ភ្ជាប់​​​ទី​​​ក្រុង​​​ភ្នំពេញ​​​ទៅ​​​​​​តំបន់​​​ផ្សេង​​​ទៀត​​​នៅ​​​អាស៊ី​​​ តាម​អ្វី​ដែល​គេ​ហៅ​ថា ជា​​​​​​ច្រក​​​របៀង​​​សេដ្ឋ​​​កិច្ច​​​ខាង​​​ត្បូង​​​។

លោក ហោ ណាំ​​​ហុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​និ​ង​​​​​​សមភាគី​​​របស់​​​លោក​​​ក៏​​​បាន​​​ពិភាក្សា​​​អំពី​​​គ្រោះ​​​ថ្នាក់​​​​​​ដល់​​​​​​ប្រទេស​​​ជប៉ុន​​​ ដោយសារ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ជើង​​​​​​បាន​​​បាញ់​​​​​​កាំជ្រួច​​​រយៈ​​​ចម្ងាយ​​​ខ្លី​​​​ចំនួន​ពីរ​​​គ្រាប់​​​ចូល​​​ទៅ​​​ក្នុង​​​សមុទ្រ​​​ជប៉ុន​​​កាល​​​ពី​​​ម្សិលមិញ ដែល​​​ជា​​​ការ​​​បំពាន​​​សេចក្តី​​​សម្រេច​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​។ លោក ហោ ណាំ​​​ហុង​​​ បាន​ស្តី​​​បន្ទោស​​​សកម្មភាព​​​របស់​​​ក្រុង​​​ព្យុង​​​យ៉ាង ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​មាន​​​ជម្លោះ​​​ណា​​​មួយ​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ កម្ពុជា​​​នឹង​​​គាំទ្រ​​​ក្រុង​​​តូក្យូ។

លោក ហោ ណាំ​​​ហុង​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​សូម​​​គាំទ្រ​​​ចំពោះ​​​គោ​​​ល​​​នយោបាយ​​​អហិង្សា​​​របស់​​​ជប៉ុន​​​។ វា​​​គឺជា​​​ការ​​​សំខាន់​​​ដែល​​​ត្រូ​​​វ​​​ដោ​​ះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ទៅ​​​តាម​​​ច្បាប់​​​អន្តរ​​​ជាតិ​​​ ដោយ​​​មិន​​​ប្រើ​​​កម្លាំង​​​ និង​​​​​​ការ​​​គំរាម​​​កំហែង​​​។ យើង​​​ស្នើ​​​សុំ​​​ឲ្យ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ជើង​​​​​គោរព​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​”៕ គឹម​​​ហឿន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស