28 C
Phnom Penh

ILO និយាយ​​​ថា​​​ ការ​​​ធ្វើ​​​ឲ្យ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អាម៉ាស់​​​មុខ​​​នាំ​​​​​​ឲ្យ​​​បទដ្ឋាន​​​ការ​​​ងារ​​​ប្រសើរ​​​ឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ ILOបាន​​​ឲ្យដឹង​​​ថា ការ​​​បញ្ចេញ​​​ឈ្មោះ​​​ និ​​​ង​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​អាម៉ាស់​​​មុខ​ដល់​​​​​​រោង​​​ចក្រ​​​ដែល​​​មិន​​​ធានា​​​គុណ​​​ភាព​​​ជា​​​មូល​​​ដ្ឋាន​​​នៃ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​របស់​​​កម្មករ​​​ខ្លួន កំពុង​​​តែ​​​ធ្វើ​​​ឲ្យ​​​បទ​​​ដ្ឋាន​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ប្រសើរ​​​ឡើង​​​ ប៉ុន្តែអ្នក​​​ប្រព្រឹត្ត​​​ល្មើស​​​នៅ​​​តែ​​​មាន​​​។

រោង​​​ចក្រ​​​ចំនួន​​​ប្រាំ​​​បួន​​​ត្រូ​​​វបាន​​​រាប់​​​បញ្ចូល​​​ក្នុង​​​​​​ក្រុម​​​រោង​​​ចក្រ​​​ដែល​​​ ” គោរព​​​ច្បាប់​​​ទាប​​​បំផុត​​​” នៅ​​​ក្នុង​​​របា​​​យ​​​ការ​​​ណ៍​​​តម្លា​​​ភាព​​​ទី​​​២​​​នៃ​​​កម្មវិធី​​​រោង​​​​​​ចក្រ​​​ល្អ​​​ប្រសើ​​​រ​​​នៅកម្ពុជា​​​ (BFC) របស់​​​អង្គការ​​​ ILO រួម​​​​​​ទាំង​​​អង្គការ​​​ចំនួន​​​ប្រាំ​​​បី​​​ដែល​​​ត្រូវ​​​បាន​​​​​​ចុចឈ្មោះ​​​​​​កាល​​ពី​​​ដំបូង​​​​​​​​​នា​​​ខែ​​​មីនា​​​ផង​​​ដែរ​​​។

ប៉ុន្តែ យោង​​​តាម BFC ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មួយ​​​ភាគ​​​បី​​​នៃ​​​រោង​​​ចក្រ​​​ចំនួន​​​៩២​​​ដែល​​​បំពាន​​​លើ​​​អ្វី​ដែល​គេ​​​​ហៅ​​​ថា ” បញ្ហា​​​ធ្ងន់​​​ធ្ងរ​​​” ដែល​​​ជា​​​លក្ខខណ្ឌ​​​ផ្លូវ​​​​​​ច្បាប់​​​ជា​​​មូល​​​ដ្ឋាន​​​​​​ចំនួន​​​២១​​​ បាន​​​ធ្វើការ​​​កែ​​​លម្អ​​​មួយ​​​ចំនួន​​​ហើយ បន្ទាប់​​​ពី​​​ដឹង​​​ថា ​​​ខ្លួន​​​​​​ត្រូវ​​​បាន​​​គេ​​​​​​បញ្ចេញ​​​ឈ្មោះ​​​ឲ្យ​​​​​​អាម៉ាស់​​​មុខ​​​នៅ​​​ក្នុង​​​របាយការណ៍​​​េនះ​​​។  BFC ​​​បាន​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​​​​សរុប​​​ចំនួន​​​៤៣​​​មិន​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​បំពាន​​​លើ​​​ ” បញ្ហា​​​ធ្ងន់​​​ធ្ងរ” ​​​ទេ​​​ រួម​​​ទាំង​​​រោង​​​ចក្រ​​​ចំនួន​​​១៩​​​ដែល​​​បាន​​​កែលម្អ​​​​​​​​អាកប្បកិរិយា​​​​​​របស់​​​ខ្លួន​​​​​​ដើម្បី​​​ឲ្យ​​​គេ​​​រាប់​​​បញ្ចូល​​​ក្នុង​​ក្រុម​​​​​​នេះ​​​ផង​​​ដែរ​​​។

មាន​​​តែ​​​រោង​​​ចក្រ​​​​​​មួ​​យ​​​ប៉ុណ្ណោះ​​​ គឺ​​​រោង​​​ចក្រ  HungTakGarment Co.Ltd. ដែល​​​បាន​​​ជាប់​​​ឈ្មោះ​​​ក្នុង​​​ក្រុម​​​រោង​​​ចក្រ​​​ដែល​​​គោរព​​​ច្បាប់​​​ទាប​​​បំផុត​​​ បន្ទាប់​​​ពី​​​ក្តី​​​បារម្ភ​​​ចំនួន​​​១៩​​​​​​ចំណុច​​​​​​ត្រូវ​​​បាន​​​កែ​​​លម្អ​​​ ក្នុង​​​នោះ​​​រួមមាន​​​ទាំង​​​ការ​​​មិន​​​គិត​​​បៀ​​​វត្សរ៍​​​សម្រាប់​​​ច្បាប់​​​ឈប់​​​សម្រាក​​​នៅ​​​​​​ពេល​​​មាន​​​ជំងឺ ការកាត់​​​ប្រាក​​់ខែ​​​ដោយ​​​ខុស​​​ច្បាប់​​​ និ​​​ងបញ្ហា​​​សុវត្ថិ​​​ភាព​​​មួយ​​​ចំនួន​​​ផង​​​​​​។

លោក​​​ ចេង សេរីរតនា បុគ្គលិក​​​ផ្នែក​​​​​​រដ្ឋបាល​​​​​​នៅ​​​រោង​​​ចក្រ​​​ Hung Tak បាន​​​ទទួល​​​ស្គាល់​​​ថា រោង​​​ចក្រ​​​នេះ​​​មិន​​​បាន​​​គោរព​​​តាម​​​បទ​​​ដ្ឋាន​​​ទាំង​​​អស់​​​បស់​​​អង្គការ​​​ ILO​​​នោះ​​​ទេ​​​ ​​​នៅ​​​មុន​​​ពេល​​​ធ្វើ​​​អធិការកិច្ច​​​លើក​​​ដំបូង​​​ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា ចាប់តាំង​​​ពីពេល​​​នោះមក​​​ រោង​​​ចក្រ​​​នេះបាន​​​​​​ព្យាយាម​​​ធ្វើការ​​​កែលម្អ​​​ហើយ​​​។លោ​​​ក​​លើក​​​ឡើង​​​បន្ត​​​ថា “ខ្ញុំ​​​បាន​​​​​​កែ​​​ប្រែ​​​​​​១៣​​​ ឬ​​​១៤​​​​​​បញ្ហា ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​ អង្គការ​​​ ILO​​​ មក​​​ធ្វើ​​​អធិការ​​​កិច្ច​​​ម្តង​​​ទៀត​​​។ ពួក​​​គេ​​​នៅ​​​តែ​​​និយាយ​​​ថា យើង​​​ខ្វ​​​ះ​​​ខាត​​​​​​ចំណុច​​​ទាំង​​​អស់​​​នេះ​​​ដដែល​”។

រោង​​​ចក្រ​​​ចំនួន​​​ប្រាំ​​​បី​​​ដែល​​​​​​​​​ស្ថិត​​​ក្នុង​​​ក្រុម​​​រោង​​​ចក្រ​​​គោរព​​​ច្បាប់​​​ទាប​​​បំផុត​​​ មាន​​​ដូច​​​ជា ​​​រោង​​​ចក្រ Best Tan Garment Ltd. រោង​​​ចក្រ Cambodian Hoi Fu Garments & Knitting Fty. Co. Ltd. រោង​​​ចក្រ Chang Tai International Corp. រោង​​​ចក្រ Ever-Glory (Cambodia) Garment Manufacturing Co. Ltd. រោង​​​ចក្រ Juan Shi Garment Co. Ltd. រោង​​​ចក្រ Lixing Knitting Factory Ltd. រោង​​​ចក្រPhong Wan Enterprise Co. Ltd. និង​​​រោង​​​ចក្រYubin Service Co. Ltd.។

លោកស្រី​​​ ជីល​​​ ថាក់​​​ឃើ ​​​ទីប្រឹក្សា​​​បច្ចេក​​​ទេស​​​ជាន​​​់ខ្ពស់​​​នៅ ​​​BFC បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​កើន​​​ឡើង​​​តម្លាភាព​​​ក្រោយ​​​ពី​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​មួយ​ធ្វើ​​​ឡើង​​​ដោយ​​​សាកលវិទ្យាល័យ​​​​​ស្ទែន​​​ហ្វដ​​​  (Stanford University) កាល​​​ពីឆ្នាំ​​​មុន​​​ដែល​​​បង្ហាញ​​​ថា កង្វះ​​​នៃ​​​ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​ជា​​​សាធារណៈ​​​ បាន​​​រារាំង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​ BFC  ក្នុង​​​​​​ការ​​​ធ្វើ​​​ឲ្យ​​​ជីវភាព​​​រស់​​​នៅ​របស់​​​​កម្មករ​​​ល្អ​​​ប្រសើ​​​រ​​​នោះ​​​ បាន​​​ជំរុញ​​​ឲ្យ​​​រោង​​​ចក្រ​​​នានា​​​ដែល​​​មិន​​​ព្រម​​​ផ្លាស់​​​ប្តូរ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ ធ្វើកំណែ​​ទម្រង់​​​។

លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា ” យ៉ាង​​​ហោច​​​ណាស់​​​មាន​​​ករណី​​​​​​មួយ ដែល​​​តំណាងមួយ​​​រូប​​​របស់​​​​​​​​​​​ក្រុម​​​ហ៊ុន​​​​​​សម្លៀក​​​បំពាក់​​​មួយ​​​ ជិះ​​​យន្ត​​​ហោះ​​​មក​​​កាន់​​​ទី​​​នេះ ហើយ​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ជាមួយ​​​រោង​​​ចក្រ​​​មួយ​​​ដែល​​​តែង​​​តែ​​​​​​ព្រងើយ​​​កន្តើយ​​​ដាក់​​​ពួក​​​យើង​​​”។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ” នៅ​​​មាន​​​ការ​​​ងារ​​​ជាច្រើន​​​​​​ត្រូ​​​វ​​​ធ្វើ​​​” ជា​​​ពិសេស​​​ការ​​​ធ្វើ​​​ឲ្យ​​​លក្ខខណ្ឌ​​​​ការ​​​ងារ​​​​​ទូទៅ​​​ប្រសើរ​​​​​​ឡើង​​​ ដូច​​​ជា​​​រោង​​​ចក្រ​​​ដែល​​​មាន​​​​​​កម្រិត​​​សីតុណ្ហ​​​ភាព​​​​​​ក្តៅ​​​ពេក​​​ ឬ​​​គ្មាន​​​អនាម័យ​​​ជា​​​ដើម​​​។

លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “​​​ជា​​​ទូទៅ​​​ រឿង​​​ទាំង​​​អស់​​​នេះ​​​កើត​​​​​​ឡើង​​​ នៅ​​​ពេល​​​ឧស្សា​​​ហកម្ម​​​​​កំពុង​​​រីក​​​ចម្រើន​​​​​ ពីព្រោះ​​​អ្នក​​​គ្រប់​​​គ្រង​​​កំពុង​​​ព្យាយាម​​​ទទួល​​​ការ​​​បញ្ជា​​​ទិញ ហើយ​​​នោះ​​​​​​ជា​​​អ្វី​​​ដែល​​​យើង​​​បាន​​​មើល​​​ឃើញ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បីឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ​​​”។ លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់ដេរ​​​នៅកម្ពជា (GMAC) បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំ​​​ពី​​​ការ​​​អះអាង​​​របស់​​​ BFC ដែល​​​លើក​​​ឡើ​​​ងថា ​​​តម្លាភាព​​​ធ្វើ​​​ឲ្យ​​​​​​លក្ខខណ្ឌ​​​ការងារ​​​ប្រសើ​​​រឡើង​​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក​​​បាន​​​លើ​​​​​​ក​​​ឡើង​​​ពី​​​ក្តី​​​បារម្ភថា ការ​​​ចុះ​​​ផ្សាយ​​​​​​​​​​ជា​​​សាធារណៈ​​​អំពី​​​បញ្ហា​​​​​​​​​អវិជ្ជ​​​មាន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ជុំ​​​វិញ​​​វិស័យ​​​កាត់​​​ដេរ​​​ដែល​​​​​រក​​​​​ចំណូល​​​ឲ្យ​​​កម្ពុជា​​ បាន​​​ប្រមាណ​​​៥ពាន់​​​លាន​​​ដុល្លារក្នុង​​​មួយ​​​ឆ្នាំ ​​ដែល​​​ផ្តល់​​​ការ​​​ងារ​​​​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រហែល​​​​​​​​​កន្លះ​​​លាន​​​នាក់​​​នោះ បាន​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​បញ្ជា​​​ទិញ​​​ពី​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​​​​​​​​​​ពិភពលោក​​​ធ្លាក់​​​ចុះ។ លោក​​​ កែន លូ ​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​ចង់​​​ឃើញ​​​​​​​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​បន្ថែម​​​ទៀត​​​ចំពោះ​​​បញ្ហា​​​នេះ​​​ពី​​​​​​សំណាក់ BFC ​​​ និង​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​បន្ថែម​​​ទៀត​​​ពី​​​អ្នក​​​បញ្ជា​​​ទិញ​​​ និង​​​រោង​​​ចក្រ​​​”។

របាយការណ៍​​​ចុង​​​ក្រោយ​​​បំផុត​​​របស់ ​​​BFC បាន​​​បន្ថែម​​​ឈ្មោះ​​​រោង​​​ចក្រ​​​ចំនួន​​​៩៣​​​ចូល​​​ក្នុង​​​​​​ទិន្នន័យ​​​​​មូលដ្ឋាន​​ស្តីពី​​​តម្លាភាព ធ្វើ​​​ឲ្យ​​​ចំនួន​​​រោង​​​ចក្រ​​​ស​​​រុប​​​ដែល​​​ត្រូវ​​​បាន​​​វាយ​​​តម្លៃ​​​រហូ​​​តមក​​​ទល់​​​ពេល​​​នេះ កើន​​​ឡើង​​​ដល់​​​១៥២​​​រោង​​​ចក្រ។ ទីបំផុត ​​​ទិន្នន័​​​យ​​​មូលដ្ឋាន​​​ដែល​​​ផ្សាយ​​​ជា​​​សាធារណៈ​​​​​​នូវ​​​ឈ្មោះ​​​រោង​​​ចក្រ​​​ដែល​​​គោរព​​​ច្បាប់​​​ទាប​​​បំផុត​​​ជា​​​លើក​​​ដំបូងចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥​​​មក​​​នោះ ​​​ នឹង​​​គ្រប​​​ដណ្តប់​​​រោង​​​ចក្រ​​​ជិត​​​៥០០​​​នៅទូទាំង​​​ប្រទេស​​​។

លោក​​​ សយ សីហា លេខា​សហភាពសម្ព័ន្ធ​​​សហជីព​​​​​​​កម្ពុជា ​​​(Cambodian Confederation Trade Union) បាន​​​មាន​​​ប្រសាសន៍ថា អង្គការ​​​ ILO មិន​​​បាន​​​ឃ្លាំ​​​មើល​​​ក្រុម​​​ហ៊ុនផ្គត់​​​ផ្គង់​​​ ឬក្រុមហ៊ុន​​​មៅ៉ការ​​​បន្ត​​​តូច​​​ៗ​​​ទេ​​​ ដូច្នេះ​​​ហើយ​​​ការ​​​ធ្វើ​​​របាយការណ៍​​​របស់​​​អង្គការ​​​នេះ​​​មិន​​​តំណាង​​​ឲ្យ​​​ឧស្សាហកម្ម​​​ទាំង​​​មូល​​​ឡើយ។ លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា​​​” ជាញឹក​​​ញាប់ ​​​ពួក​​​គេ​​​ផ្តោត​​​លើ​​​ក្រុមហ៊ុន​​​ធំៗ​​​ ប៉ុន្តែ  សម្រាប់ក្រុមហ៊ុន​​​តូច​​​ៗ ដែល​​​ធ្វើ​​​ប្រតិបត្តិការ​​​ក្រៅច្បាប់​​​វិញ អង្គការ​​​ ILO មិន​​​បាន​​​ចូល​​​ទៅដល់​​​ទេ​​​។ BFC ក៏​​​បាន​​​​​​​​​បញ្ចូល​​​​​​កូដកម្ម​​​ចំនួន​​​២៦​​​ក្នុង​​​ទិន្នន័យ​​​មូល​​​ដ្ឋាន​​​នេះ​​​ដែរ​​​ ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​សហជីព​​​កម្ម​​​ករ​​​​​​ផ្សេង​​​ៗគ្នា​​​ ហើយ​​​សហជីព​​​ទាំង​​​អស់នោះ​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​លើ​​​ក​​​ឡើង​​​ថា មិន​​​បាន​​​បំពេញ​​​កាតព្វកិច្ច​​​ច្បាប់។

សហជីព​​​ដែល​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​​​​​​​​​​​​​​​​ដោយ​​​ខុស​​​ច្បាប់​​​រួម​​​មាន​​​សហ​​​ព័ន្ធ​​​សហ​​​ជីព​កម្មករ​ (Trade Union Federation for Workers) សហ​​​ជីព​​​សេរីកម្ម​​​ករ និងសម្ព័ន្ធ​​​សហ​​​ជីព​​​ប្រ​​​ជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (​​​​​​​​​​​ស៊ីខៅឌូ​​​)។ លោក អាត់​​​ ធន់​​​ប្រធាន​​​របស់​​​ស៊ីខៅឌូ បានមាន​​​ប្រសាសន៍​​​ថា ចំនួន​​​លក្ខខណ្ឌ​​​ផ្លូវ​​​ច្បាប់​​​សម្រាប់​​​ការ​​​ធ្វើ​​​កូដកម្ម​​​ គឺ​​​វា​​​ខ្ពស់​​​ពេក​​​ ហើយ​​​សហជីពត្រូវ​​​​​​ចំណាយ​​​ពេល​​​រាប់​​ខែ​​​​​​ឯណោះ​​​ទម្រាំ​​​បំពេញ​​​អស់​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ធ្វើ​​​កូដ​​​កម្ម​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​វា​​​មិន​​​ងាយ​​​ស្រួយ​​​ទេ​​​ ពី​​​ព្រោះ​​​ក្រុមហ៊ុន​​​ធ្វើ​​​ឲ្យ​​​វា​​​ពិបាក”៕ សុខុម​​​​​​​​​

​​​​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស