29.3 C
Phnom Penh

ប្រទេស​​​ថៃ​​​ដោះលែង​​​​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​១៤​​​នាក់​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពល​​​រដ្ឋ​​​ខ្មែរ​​​១៤​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មុន​​នៅ​​​​​​ប្រទេស​​​ថៃ​​​ពី​​​បទ​​​រក្សា​​​ទុក​​​​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ ត្រូ​​​វ​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​ក្រុម​​​យោធា​​​ថៃ​​​បាន​​​ដឹក​​​ពួកគេ​​​ឆ្លង​​​ព្រំ​​​ដែន​​​ចូល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។

យោង​​​តាម​​លោក គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​ឲ្យដឹង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​តាម​​​សេចក្តី​​​រាយការណ៍​​​ថា មាន​​​សុខ​​​ភាព​​​ល្អ​​​ ម្នាក់​​​ៗ​​​ទទួល​​​បាន​​​អំណោយ​​​ផ្ទាល់​​​ជា​​​ប្រាក់​​​២៥០​​​ដុល្លារ​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន មុន​​​ពេល​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​រៀង​​​ៗ​​​ខ្លួន​​​។ ​​​​​​​​​​​​

លោក សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា “ពល​​​ករ​​​ខ្មែរ​​​១៤​​​នាក់​​​នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ និង​​​បាន​​​​​​មក​​​ដល់​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​ព្រឹក។ ពួក​​​គេ​​​បាន​​​សម្តែង​​​សេចក្តី​​​រីក​​​រាយ​​​ ព្រោះ​​​ត្រូវ​​​បាន​​​គេ​​​ធ្វើ​​​មាតុភូម​​​ិ​​​និវត្ត​​​មក​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​វិញ​​​”។

អ្នក​​​ទាំង​​​១៤​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ប្រហែល​​​ជា​​​បី​​​សប្តាហ៍​​​បន្ទាប់​​​ពី​​​របប​​​យោធា​​​កាន់​​​អំណាច​​​បាន​​​គ្រប់​​​គ្រង​​​ប្រទេ​​ស​​​ថៃ​​​ និង​​​បាន​​​បញ្ជា​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ថៃ​​​បញ្ឈប់​​​ការ​​​ជួល​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខុស​​​ច្បាប់​​​។ ដោយ​​​ភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​លើ​​​ការងារ​​​ និង​​​ការ​​​បារម្ភ​​​អំពី​​​អំពើ​​​ហិង្សា​​​ ហើយ​​​នឹង​​​ការ​​​ចាប់​​​ខ្លួន​​​ពី​​​សំណាក់​​​យោ​​​ធា​​​ថៃ​​​នោះ​​​ ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រហែល​​​​​​២៥០.០០០នាក់​​​បាន​​​​​​​​​​​​ភៀស​​​ខ្លួន​​​ឆ្លង​​​ព្រំ​​​ដែន​​​មក​​​វិញ​​​កាល​​​ពី​​​ខែមុន។

ការ​​​ប្រកាស​​​ជូន​​​ដំណឹង​​​របស់​​​របប​​​យោធា​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ដែល​​​ថា ពលករ​​​ត្រូវ​​​គេ​​​ចាប់ខ្លួន​​​ទាំ​​​ង​​​១៤​​​នាក់ មាន​​​ស្ត្រី​​​១០​​​នាក់ និង​​​បុរស​​​បួន​​​នាក់​​​ នឹង​​​ត្រូវ​​​ដោះ​​​​​​លែង​​​ពី​​​ពន្ធ​​​នាគារ​​​នោះ​​​ បាន​​​ធ្វើ​​​ឡើង​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក វីរ៉ា ស៊ុមក្វាម​​​ឃីដ សកម្ម​​​ជន​​​អាវ​​​លឿង​​​ថៃ​​​ ត្រូវ​​​បាន​​​ព្រះ​​​រាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ដោយ​​​ព្រះ​​​មហា​​​ក្សត្រ​​​ ព្រះ​​​បាទ នរោត្តម​​​ សីហមុនី​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះ លែង​​​ពី​​ពន្ធ​​​នាគារ​​​ព្រៃស​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ជា​​​ទី​​​ដែល​​​លោក​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០១០​​​មក​​​។

ការ​​​កំណត់​​​ពេល​​​ដោះ​​​លែង​​​ទាំង​​​ពី​​​រ​​​នេះ​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​អំពី​​​ការ​​​ប្តូ​​​រ​​​អ្នក​​​ទោស​​​ ដែល​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​បដិសេធ​​​​​​ទាំង​​​ស្រុង​​​​​​ក្នុង​​​សុន្ទរកថា​​​មួ​​​យ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

លោក គោស៊ុំ សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​សំណើ​​​ផ្ទាល់​​​របស់​​​លោក​​​ ហ៊ុន សែន ចំពោះ​​​របប​​​យោធា​​​ថៃ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ទោស​​​១៤​​​នាក់​​​នេះ ដែល​​​បាន​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​របស់​​​អ្នក​​​ទាំង​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ​​​​​​​​​​​​​​​​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” បើ​​​គ្មាន​​​អន្តរាគមន៍​​​របស់​​​រដ្ឋាភិបាល និង​​​សំណើ​​​ទៅ​​​ប្រទេស​​​ថៃ​​​ទេ​​​នោះ អ្នក​​​ទាំង​​​១៤​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឡើយ​​​”។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក​​​អភិបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ការ​​​ដោះ​​​លែង​​​អ្នក​​​ទាំង​​​១៤​​​គឺ​​​មិន​​​មែន​​​ជា​​​ការ​​​ប្តូរ​​​អ្នក​​​ទោស​​​ជា​​​មួយ​​​លោក វីរ៉ា ” ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​២០១០​​​និង​​​ត្រូវ​​​ដាក់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ឆ្នាំ​​​ពី​​​បទ​​​ចោទ​​​ថា ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​ និង​​​ធ្វើ​​​ចារកម្ម​​​នោះ​​​ទេ​​​។

ឧត្តម​​​សេនីយ៍​​​ ប្រា​​​យុទ្ធ​​​ ចាន់​​​អូចា មេ​​​ដឹក​​​នា​​​ំ​​​រដ្ឋាភិបាល​​​យោធា​​​ថៃ កាល​​​ពី​​​ម្សិលមិញ បាន​​​​​​សរ​​​សេរ​​​ទៅ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន សម្តែង​​​អំណរ​​​គុណ​​​របស់​​​លោក​​​ ចំពោះ​​​ការ​​​ដោះ​​​លែង​​​លោក វីរ៉ា ។ ឧត្តម​​​សេនីយ៍​​​រូ​​​ប​​​នេះ​​​ បាន​​​សរសេរ​​​​​ថា ” ខ្ញុំ​​​សូម​​​ថ្លែង​​​អំណរ​​​គុណ​​​ដ៏​​​ស្មោះ​​​​​​ស័្មគ្រ​​​របស់​​​ខ្ញុំ​​​ចំពោះ​​​ឯក​​​ឧត្តម​​​ព្រោះ​​​ការ​​​យោគ​​​យល់​​​របស់​​​ឯក​​​ឧត្តម​​​អំពី​​​​​​ស្ថាន​​​ការ​​​នយោបាយ​​​បច្ចុប្បន្ន​​​នៅ​​​ប្រទេស​​​ថៃ​​​ ក្នុង​​​នោះ​​​មាន​​​ទាំង​​​វិធាន​​​ការ​​​នានា​​​របស់​​​អាជ្ញាធរ​​​ថៃ​​​ក្នុ​​​ង​​​ការ​​​ចាត់​​​ចែង​​​​​​ឲ្យ​​​មាន​​​ការ​​​ចាក​​​ចេញ​​​នៃ​​​ពល​​​ករ​​​ខ្មែរ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះផង​​​​​​”។ “ សំខាន់​​​បំផុត​​​នោះ​​​ ខ្ញុំ​​​សូម​​​ឆ្លៀត​​​ឱកាស​​​នេះ​​​ដើម្បី​​​ស​​​ម្តែង​​​ការ​​​ដឹង​​​គុណ​​​ដ៏​​​ជ្រាល​​​ជ្រៅ​​​ចំពោះ​​​អំពើ​​​ដ៏​​​សប្បុរស និង​​​សេចក្តី​​​សន្តោស​​​​​​របស់​​​ព្រះ​​​ករុណា ព្រះបាទ​​​ នរោត្តម សីហមុនី ក្នុង​​​ការ​​​ព្រះរាជ​​​ប្រទាន​​​ការ​​​លើក​​​លែង​​​ទោស​​​ដល​​់​​​លោក វីរ៉ា​​​ ស៊ុម​​​ក្វាម​​​ឃីដ  ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​​​​របស់​​​រដ្ឋាភិបាល​​​ថៃ​​​”។

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​ថៃ​​​ស្តីទី​​​ លោក Sihasak Phuangketkeow បាន​​​ធ្វើ​​​ទស្សន​​​កិច្ច​​​ទីក្រុង​​​ភ្នំពេញ​​​​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នៅ​​​សប្តាហ៍​​​​​​​​មុន​​​នេះ ​ ហើយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ស្នើ​​​សុំ​​​ការ​​​ដោះ​​​លែង​​​លោក វីរ៉ា តាម​​​​​​សំណើ​​​របស់​​​ឧត្តម​​​សេនីយ៍ ប្រាយុទ្ធ ។ លោក វីរ៉ា បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​វិញ​​​ជាមួយ​​​​​​គណៈ​​​ប្រតិភូ​​​ថៃ​​​។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ក្រសួ​​​ង​​​ការ​​​បរទេស​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ លោក កុយ​​​ គួង អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួ​​​ង​​​កា​​​របរ​​​ទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​ដែល​​​ក្រុម​​​យោ​​​ធា​​​ថៃ​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព​​​ទាំង​​​នោះ​​​ គឺ​​​ជា​​​ជន​​​រង​​​គ្រោះ​​​របស់​​​ពួក​​​រត់​​​ពន្ធ​​​មនុស្ស​​​។

លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុ​​​ង​​​ទស្ស​​​ន​​​កិច្ច​​​របស់​​​គណៈ​​​ប្រតិភូ​​​ថៃ​​​នៅ​​​សប្តាហ៍​​​នេះ​​​ថា លោក​​​ ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរ​​​ទេស​​​បាន​​​ពន្យល់​​​សមភាគី​​​របស់​​​លោក​​​ថា អ្នក​​​ទាំង​​​១៤​​​​​​មិន​​​ដឹង​​​ថា ត្រូវ​​​បាន​​​គេ​​​លក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទិដ្ឋាការ​​​ និង​​​ប័ណ្ណ​​​ការ​​​ងារ​​​ក្លែង​​​ក្លាយ​​​ឲ្យ​​​ទេ​​​។

លោក​​​ កុយ គួង បាន​​​ឲ្យដឹង​​​ទៀត​​​ថា ” ជា​​​លទ្ធផល​​​ ភាគី​​​ថៃ​​​បាន​​​ពិនិត្យ​​​ករណី​​​នេះ​​​ និង​​​បាន​​​រក​​​ឃើញ​​​ថា [ពល​​​រដ្ឋ​​​ខ្មែរ​​​១៤​​​នាក់​​​នេះ​​​]​​​ ជា​​​ជន​​​រងគ្រោះ​​​ប្រាកដ​​​មែន​​​ ដូច្នេះ​​​ហើយ​​​ភាគី​​​ថៃ​​​បាន​​​ដោះលែង​​​ពួក​​​គេ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​ទើប​​​តែ​​​ពីរ​​​បី​​​នាទី​​​មុន​​​នេះ​​​ប៉ុណ្ណោះ​​​”។

​​​យោង​​​តាម​​​លោក កុយ គួង បាន​​​ឲ្យដឹង​​​ថា ចាប់តាំង​​​ពី​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​ព្រំដែន​​​ខាង​​​ថៃ​​​ ដើម្បី​​​ពន្លឿន​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​នោះ​​​ មនុស្ស​​​ច្រើន​​​ជាង​​​១០.០០០​​​នាក់​​​បាន​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ឆ្លង​​​ព្រំ​​​ដែន​​​ទៅ​​​វិញ។

លោក​​​ គោស៊ុំ សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ុន្តែ រាល់​​​ថ្ងៃ​​​ពល​​​ករ​​​ខុស​​​ច​​​្បាប់​​​រាប់​​​រយ​​​នាក់​​​នៅ​​​តែ​​​ត្រូវ​​​របប​​​យោធា​​​ថៃ​​​​​​បញ្ជូន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​តាម​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​។

លោក​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ទៀត​​​ថា ជួន​​​កាល​​​ពលករ​​​​​​ “២០០ ឬ​​​៣០០នាក់​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ឬ​​​ដល់​​​ទៅ​​​១.០០០​​​នាក់” ត្រូវ​​​គេ​​​បញ្ជូន​​​​​​មក​​​វិញ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ពល​​​ករ​​​ខ្លះ​​​ក្នុង​​​ចំណោម​​​ពល​​​ករ​​​ទាំង​​​នោះ​​​បាន​​​ត្រឡប់​​​ទៅវិញ​​​ជា​​​លើក​​​ទី​​​២​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​ដំណើរ​​​ជា​​​ថ្មី​​​ទៀត​​​ចូល​​​ប្រទេស​​​ថៃ​​​ដោ​យ​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ” ពល​​​ករ​​​ចំណាកស្រុក​​​ខ្មែរ​​​ជា​​​ច្រើន​​​នាក់​​​បាន​​​ទៅ​​​តាម​​​ច្រក​​​របៀង​​​តូច​​​ៗ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ ដើម្បី​​​រក​​​ការងារ​​​ធ្វើ​​​ ហើយ​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​ និង​​​បញ្ជូន​​​មក​​​វិញ​​​”។

យោង​​​តាម​​​លោក​​​ ណេត សារី អគ្គ​​​កុង​​​ស៊ុល​​​នៅ​​​ស្ថានទូត​​​កម្ពុជា ក្នុង​​​ខេត្ត​​​ស្រះ​​​កែវ​​​ ដែលមាន​​​ព្រំ​​​ដែន​​​ជាប់​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​បាន​​​ឲ្យដឹង​​​ថា នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដដែល​​​នោះ ទាហាន​​​ថៃ​​​បាន​​​ឃាត់​​​ខ្លួន​​​ និង​​​បាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​វិញ​​​នូវ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​យ៉ាង​​​ហោច​​​ណាស់​​​៤៣៣​​​នាក់​​​ ដែល​​​ធ្វើការ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ប្រទេស​​​ថៃ​​​។

លោក សារី បាន​​​ឲ្យដឹង​​​ទៀត​​​ថា ” ពិត​​​ណាស់​​​ មាន​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ជាច្រើន​​​នាក់​​​ដែល​​​ប្រញាប់​​​ប្រញាល់​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ ហើយ​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​ខ្លួន​​​។ ប៉ុន្តែ អ្នក​​​ទាំង​​​នោះ​​​គ្រាន​​​​​​​​​​​​​​​​​​​​​់​​​តែ​​​ត្រូវ​​​បាន​​​គេ​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ប៉ុណ្ណោះ​​​”៕ មានិត​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស