32 C
Phnom Penh

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​​​តុលាការ រួច​បញ្ជូន​​ថ្វាយ​​​​ព្រះ​​​មហា​​​ក្សត្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​សម្រេច​​​​របស់​​​ព្រះ​​​មហា​​​ក្សត្រ​​​ គឺ​​​ជា​​​​អ្វី​ដែលគេត្រូវ​ការ​ជា​​ចាំបាច់​​​​​សម្រាប់​​អនុម័ត​​​​​​​ច្បាប់​​តុលាការ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ចំនួន​​​បី​​​ បន្ទាប់​​​ពី​​​ក្រុមប្រឹក្សា​​​ធម្ម​​​នុ​​​ញ្ញ​​​កម្ពុជា (CCC) ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ប្រកាស​​​​នៅ​សប្តាហ៍​នេះ​ថា ច្បាប់​ទាំង​នេះ​ស្រប​​​តាម​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​។

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​អង្គការ​​​តស៊ូ​​​មតិ​​​ខាង​ផ្លូវ​​​ច្បាប់​​​ជុំ​​​វិញ​​​មាត្រា​​​ដែល​​​ធ្វើ​​​ឲ្យ​​​ស្ថាប័ន​​​នីតិ​​​ប្រតិបត្តិ​​​គ្រប់​​​គ្រង​​​លើ​​​តុលាការ​​​ក្តី ក៏​​​លោក អ៊ុត​​​ ឆន អ្នក​​​នាំ​​​ពាក្យ​​​​​​ CCC បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថាប័ន​​​ដែល​​​មាន​​​សមាជិក​​​ប្រាំ​​​បួន​​​រូប​​​នេះ​​​បាន​​​អនុម័ត​​​ជា​​​ឯក​​​ច្ឆន្ទ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ នូ​​​វ​​​ច្បាប់​​​ស្តី​​​ពីការ​​​រៀប​​​ចំ​​​និង​​​ការ​​​ប្រព្រឹត្តទៅ​​​នៃ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅក្រម ច្បាប់​​​ស្តី​​​ពី​​​ការ​​​រៀប​​​ចំនិង​​​ការ​​​ប្រព្រឹត្ត​​​ទៅ​​​របស់​​​តុលាការ​​​ និង​​​ច្បាប់​​​ស្តី​​​ពី​​​លក្ខន្តិកៈ​អង្គ​​​ចៅ​​​ក្រម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” យើង​​​បាន​​​បញ្ជូន​​​ [ ច្បាប់​​​ទាំង​​​នេះ]​​​​​​ ទៅ​​​រដ្ឋ​​​​​​សភា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​៣​​​ ខែកក្កដា សម្រាប់​ថ្វាយ​​​ព្រះ​​​មហាក្សត្រ​​​ឡាយ​​​ព្រះ​​​ហត្ថ​​​លេខា ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​ច្បាប់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​​បញ្ជូន​ទៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​រួច​​​ហើយ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​”។

លោក​​​បាន​​​បន្ត​​​ថា ” វា​​​ជា​​​រឿង​​​ធម្មតា​​​ទេ​​​ ដែល​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​រិះ​​​គន់ ប៉ុន្តែ​​​ច្បាប់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​រៀប​រៀង​តាក់​តែង​តាំង​ពី​​​ឆ្នាំ​​​២០០៤មក​​​​ម្លេ៉ះ​​​ ដោយ​​​មាន​​​ការ​​​ពិគ្រោះ​​​​យោបល់​ពី​សំណាក់​​​អ្នក​​​ជំនាញ​​​ និង​​​មន្ត្រី​​​អន្តរ​​​ក្រសួង។ ខ្ញុំ​​​បាន​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ច្បាប់​​​ទាំង​​​នេះ​​​រួច​​​រាល់​​​ហើយ​​​ ហើយឃើញ​​​ថា គ្មាន​​​ចំណុច​​​ណា​​​មិន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សេចក្តី​​​ត្រូវ​​​ការ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​ទេ​​​”។

ច្បាប់​​​ទាំង​​​បី​​​នេះ​​​បាន​​​ឆ្លង​​​កាត់​​​សភា​​​ និង​​​ព្រឹទ្ធ​​​សភា​​​ដោយ​​​គ្មាន​​​អ្នក​​​ប្រឆាំ​​​ងជំទាស់​​​នៅ​​​ក្នុង​​​សម័យ​​​ប្រជុំ​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​មក​​​នេះ​​​ ដោយ​សារ​តែ​តំណាង​​​រាស្ត្រ​​​ និង​សមាជិក​​​​ព្រឹទ្ធ​​​សភា​​​ម​​​ក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​។

បណ្តា​អង្គ​ការ​​សិទ្ធិ​មនុស្ស និង​អង្គ​ការ​​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​ថ្មី​​​ទាំង​​​នេះ​​នឹង​ជួយ​​​ពង្រឹង​​​ការ​​​អនុវត្ត​​បច្ចុប្ប​​​ន្ន​​​ទៅ​​​វិញ​​​ទេ​​ និង​​​​ផ្តល់​​​សិទ្ធិ​អំណាច​​​បន្ថែម​​​ទៀត​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ងយុត្តិធម៌​​​ឲ្យគ្រប់​​​គ្រង​​លើ​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​​​​អង្គ​​​ចៅ​​​ក្រម​​​។

កាល​​​ពី​​​ដើម​​​សប្តាហ​​​៍នេះ មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ បាន​​​លើក​​​​​​ឡើង​​​ថា ការ​​​ប្រមូល​​​ផ្តុំ​​​អំណាច​​​ស្ថាប័ន​​​នីតិ​​​ប្រតិបត្តិ និង​​​ស្ថាប័ន​​​នីតិបញ្ញត្តិ​​​ គឺ​​​មិ​​​ន​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​ទេ ហើយ​​​​​​លើក​​​ឡើង​​​ថា ច្បាប់​​​ទាំង​​​នេះ​​​មិន​​​អាច​​​ធានា​​​ឯករាជ​ភាព​របស់​តុលាការ​ដូច​​​ដែល​​គេ​​​ចង់​​​ឡើយ​​​​។

លោក ឌុច ពិសិដ្ឋ​​​ មន្ត្រី​​​សម្រប​​​សម្រួល​​​​​​ផ្នែក​​​ឃ្លាំ​​​មើល​​​​សវនាការមក​ពី​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​ ការ​​​បែង​​​ចែក​​​អំណាច​​​គឺ​ស្ទើរ​តែគ្មាន​​​​​សោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​គិត​​​ថា CCC ​បាន​ទទួល​យក​​​​ការ​​​វិភាគ​​​របស់​​​យើង​​​ ដែល​​​យើង​​​បាន​​​ដាក់​​​ទៅ​កាល​​​ពី​​​មួ​​​យ​​​សប្តាហ៍​​​មុន​​​ ពីព្រោះ​​​ពួក​​​គេ​​​បាន​​​ឆ្លើយ​​​តប​​តាម​រយៈ​​​​លិខិត​​​មួ​​​យ​​​ច្បាប់​​​សរសេរ​​​ថា ពួកគេ​​​ទទួល​​​យក​​​មតិ​​​យោបល់​​​របស់​​​យើង​​​ និង​​​ចែក​​​រំលែក​​​វា​​​ជា​​​មួយ​​​សមាជិក​​​ទាំង​​​អស់។​​​ ប៉ុន្តែ ដោយសារ​​​តែ​​​សមាជិក​​​ទាំង​​​នោះ​​​ភាគ​​​ច្រើន​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​ សេចក្តី​​​សម្រេច​​​នេះ​​​មិន​​​ឆ្លុះ​​​បញ្ចាំ​​​ង​​​ពី​​​ទស្សន​​​ៈរដ្ឋ​​​ធម្មនុញ្ញ​​​និង​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ឡើយ”៕ សុខុម

 (រាយការណ៍​​​បន្ថែម​​​ដោយ​​​ LaurenCrothers)​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស