32 C
Phnom Penh

​រដ្ឋាភិបាល​ដាក់​ចេញ​គំនិត​​​ផ្តួច​​​ផ្តើម​​​ស្តីពី​​​ការ​​​លើក​​​កម្ពស់​​​ជន​ពិការ​​​ ខណៈ​​​ខ្លួន​មិន​​​បាន​​​ឈាន​​​ដល់​​​កូតា​​​ការងារ​​​សម្រាប់​​​ពួក​​​គេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ ដែល​​​​មាន​ពិការ​​​ភាព ការ​​​​ដាក់​ចេញ​​​​គំនិត​​​ផ្តួច​​​ផ្តើម​​​​​​ធំៗ​​​​ពីរ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​មក​​​នេះ​​​ក្នុង​​​បំណង​​​ធ្វើ​​​ឲ្យការ​​​រស់​​​នៅ​​​របស់​​​ពួកគេ​​​ប្រសើរ​ឡើង​​នោះ​ បាន​​​នាំ​​​មក​​​នូវ​​​​​​សុទិដ្ឋិនិយម​​​មួយចំនួន​​​ចំពោះអនាគត។

នៅ​​​ឯ​​​កោះ​​​ពេជ្រ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ នៅ​​​ចំពោះ​​​មុខ​​​អ្នក​​​ចូល​​​រួ​​​ម​​​ជាង​​​២.០០០​​​នាក់ រួម​​​ទាំង​​​ជន​​​ពិការ​​​មួយ​​​ចំនួន​​​ផង​​​ លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​​​ បាន​​​លាត​​​ត្រដាង​​​ផែ​​​ន​​​ការ​​​យុទ្ធ​​​សាស្ត្រ​​​ថ្នាក់​​ជាតិ​​​ស្តី​​​ពី​​​​​​ជន​​​ពិការ​​​ (NDSP) ដែល​​​មាន​​​គោល​​​ដៅ​​​​​​ចំនួន​​​១០​​​​​​ដើម្បី​​​លើក​​​កម្ពស់​​សិទ្ធិ​​​របស់​​​ជន​​​ពិការ​​​។

គោល​​​ដៅ​​​ទាំង​​​នេះ​​​រួម​​​មាន ​​​ការ​​​កាត់​​​បន្ថយ​​​ភាព​​​ក្រីក្រ​​​ ការលុប​​​បំបាត់​​​ការ​​​រើស​​​អើង​​​ ការ​​​ទទួល​​​បាន​​​ការ​​​អប់​​​រំ​​​ល្អ​​​ប្រសើរ​​​ ការ​​​ចូល​​​រួម​​​ក្នុង​​​នយោបាយ​​​ និង​​​ការ​ទទួ​ល​​​បាន​សេវា​​​​ថែ​​​ទាំ​​​សុខ​​​ភាព​​​ស្មើ​​​គ្នា​​​។

ការ​​​ប្រកាស​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ NDSP នេះ​​​​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពីការ​​​ចាប់​​​ផ្តើម​​​កម្ម​​​វិធី​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​ទទួល​​​បាន​​​មូល​​​និធិ​​​ពី​​​រដ្ឋាភិបាល​​​អូស្ត្រា​​​លី ​​​រួម​​​ជាមួ​​យ​​​នឹង​​អង្គកា​​​រ​​​សហ​​​ប្រជា​​​ជាតិ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ថវិកា​​​ចំនួន​​​១៣,១លាន​​​ដុល្លារ​​​​​​ហូរ​​​ចូល​​​ក្នុង​​​វិស័យ​​​​​​ជ​​​ន​​​ពិការ​​​ក្នុង​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​​​​ក្រោយ​​​។

​​លោក​ស្រី  ក្លែរ វ៉ាន ឌើ វ៉ារ៉េន (Claire Vander Vaeren) ​​​អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការសហ​​​ប្រជាជាតិ​​​ប្រចាំ​​​កម្ពុជា ​​​បានមានប្រសាសន៍​​​ថា វា​​​គឺ​​​ជា​​​កម្ម​​​វិធីមួយ​​​ក្នុង​​​ចំណោម​​​កម្មវិធី​ជន​ពិការ​​​​ធំៗ​​​បំផុត​​​នៅក្នុង​​​ពិភព​​​លោក​​​។

លោកស្រី​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សុន្ទរកថានៅ​​​ឯ​​​ពិធី​​​​​​នេះ​​​ថា “​​​ ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​ឆ្នា​​​ំ​​​ក្រោយ​​​ កម្មវិធី​​​នេះ​​​មាន​​​បំណង​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ជន​​​ពិការ​​​បាន​​​បង្កើន​​​ឱកាស​​​សម្រាប់​​​ការ​​​ចូល​​​រួម​​​ក្នុង​​​សង្គម​​​ សេដ្ឋ​​​កិច្ច​​​ វប្បធម៌​​​ និង​​​នយោបាយ​​​ តាម​​​រយៈ​​​ការ​​​អនុវត្ត​​​ផែនការ​​​យុទ្ធ​​​សាស្ត្រ​​ថ្នាក់ជាតិ​​​ស្តី​​​ពីជន​​​ពិការ​នេះ​ឲ្យ​មាន​​ប្រសិទ្ធ​ភាព​​​​”។

យោង​​​តាម​​​គេ​​​ហទំព័រ​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បាន​​​ឲ្យដឹង​​​ថា កម្មវិធី​​​នេះ​​​បង្កើត​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ផ្តើម​​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ដែល​​​ទី​​​បំផុត​​​​​​នឹង​​​ឈាន​​​ទៅ​​​ដល់​​​ ” គុណភាព​​​ជីវិត​​​ប្រសើរ​​​ឡើង​​​សម្រាប់​​​ជន​​​ពិការ​​​នៅ​​​កម្ពុជា​​​”។ ប៉ុន្តែ​វា​ត្រូវ​​​បាន​​​ពណ៌នា​​​ថា “គោល​​​ដៅ​​​ប្រកប​​​ដោយ​​​មហិច្ឆតា ដែល​​​នឹង​​​មិន​​​សម្រេច​​​បាន​​ពេញ​លេញ​​​​ឡើយ​​​អំឡុង​​​រយៈ​​​ពេល​​​ដំណើរ​​​កម្ម​​​វិធី​​​ទាំង​​​មូល ដោយសារ​​​តែ​​​​​​ធន​​​ធាន​​​​​​​​​​​​​​​​​​​​​​​​មាន​​​កម្រិត​​​ពាក់​​​ព័ន្ធ​​​នឹង​​​ទំហំ​​​នៃ​​​បញ្ហា​​​នេះ​​​”។

កម្មវិធី​​​នេះ​​​នឹង​​​ផ្តោត​​​លើ​​​ចំណុច​​​ចំនួន​​​បួន​​​ គឺ​​​ការ​​​គាំទ្រ​​​  ការ​​​សម្រប​​​សម្រួល​របស់​រដ្ឋា​ភិបាល​ចំពោះ​ NDSP ការ​​​ពង្រឹង​​​​​​​សមត្ថ​ភាព​​របស់​អង្គ​ការ​ជន​ពិការ​ ការ​ធ្វើ​​​ឲ្យ​​​មណ្ឌល​​​ស្តារ​​​នីតិសម្បទា​​​ប្រសើរ​​​ឡើង​​​ និង​​​ធ្វើការ​​​ជាមួយ​​​មន្ត្រី​​​ខេត្ត​​​ និង​​​មន្ត្រី​​​ឃុំ​​​ដើម្បី​​​​លើក​កម្ពស់​ការ​រាប់​បញ្ចូល​ជន​ពិការ។

លោក​​​ ងិន សៅរ័ត្ន ​​​​​​​​​នាយក​​​ប្រតិបត្ត​​​ិ​​អង្គការ​​​ជន​​​ពិការ​​​កម្ពុជា ​​​បាន​​​កោត​​​សរសើរ​​​ចំពោះ​​​ការ​​​បង្កើន​​​កិច្ច​​​ខំប្រឹង​​​ប្រែង​​​​​​​​​ដើម្បី​​​ដោះ​​​ស្រាយ​​​សេចក្តី​​​ត្រូ​​​វការ​​​របស់​​​ជន​​​ពិការ ប៉ុន្តែ បានមានប្រសាសន៍​​​ថា ប្រសិនបើ​​​រដ្ឋាភិបាល​​​មិន​​​លៃ​​​ទុក​​​ថវិកា​​​យ៉ាង​​​ច្រើន​​​សម្រាប់​​​កម្មវិធី​​​នេះ​​​ទេ​​​ ​​​ផែនការ​​​ប្រាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​​​​នឹង ” ​​​មាន​​​តែ​​​នៅ​​​លើ​​​ក្រដាស​​​ប៉ុណ្ណោះ​​​” ។

លោក​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​លៃ​​​ទុក​​​ពី​​​៣ទៅ​​​៥​​​ភាគ​​​រយ​​​នៃ​​​ថវិកា​​​ជាតិ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​សម្រាប់​​​បញ្ហា​​​ជន​​​ពិការ​​​​​​​​​​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” សម្រាប់​​​យើង​​​ [NDSP] គោល​​​ដៅ​​​ធំ​​​ធេង​​​ណាស់​​​ ប៉ុន្តែ អ្វី​​​ដែល​​​យើង​​​បារម្ភ​​​គឺ​​​ថា តើ​​​រដ្ឋាភិបាល​​​នឹង​​​ត្រូវ​​​អនុវត្ត​​​គោល​​​ដៅ​​​​​​ផែនការ​​​យុទ្ធ​​​សស្ត្រ​​​នេះ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ដោយ​​​របៀប​​​ណា ប្រសិន​​​បើ​​​គ្មាន​​​ថវិកា​​​ពី​​​ក្រសួង​​​មហាផ្ទៃ និង​​​ផ្អែក​​​លើ​​​ធន​​​ធាន​​​មនុស្ស​​​មាន​​​កម្រិត​​​នោះ​​​”។

គំនិត​​​ផ្តួច​​​ផ្តើម​​​ថ្មី​​​ៗ​​​ទាំង​​​នេះ​​​ធ្វើ​​​ឡើង​​​ ខណៈ​​​ពេល​​​ឱសាន​​​វាទ​​​ផុត​​​សម្រាប់ទី​​​ភ្នាក់​​​ងារ​​​រដ្ឋាភិបាល​​​ទាំង​​​អស់​​​ ដែល​​​ត្រូវ​​​ទទួល​​​យក​​​ជន​​​ពិការ​​​យ៉ាង​​​ហោច​​​ណាស់​​​២​​​ភាគ​​​រយ​​​​​​ចូល​​​ក្នុង​​​កម្លាំង​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ស្របតាម​​​ចំនួន​​​​​​២,០៦​​​ភាគ​​​រយ​​​នៃ​​​ប្រជាជន​​​សរុប ​​​ដែល​​​ក្រសួង​​​សង្គម​​​កិច្ច​​​រាប់​​​ថា ជា​​​ជន​​​ពិការ។

ឱសានវាទ​​​នៅ​​​ខែ​​​កក្កដា ឆ្នា​​​ំ​​​២០១៥​​​ ត្រូវ​​​បាន​​​កំណត់​​​នៅ​​​ក្នុង​​​អនុក្រឹត្យ​​​មួយ​​​ដែល​​​ជា​​​ផ្នែក​​​នៃ​​​ច្បាប់​​​ស្តី​​​ពី​​​ជន​​​ពិការ​​​ ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​កាល​​​ពីឆ្នាំ​​​២០០៩​​​ ប៉ុន្តែ លោក ងិន សៅរ័ត្ន បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ចំណោម​​​កម្លាំង​​​ការ​​​សរុប​​​របស់​​​រដ្ឋ​​​មាន​​​តែ​​​១,២៦​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ ដែល​​​ជា​​​ជន​​​ពិការ​​​។

នៅ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​លោក​​​ដើម្បី​​​ប្រកាស​​​ដាក់​​​ឲ្យ​​​អនុវត្ត​​​ NDSP កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ ហ៊ុន សែន បាន​​​ជំរុញ​​​ឲ្យ​​​ក្រសួង​​​ និង​​​ស្ថាប័ន​​​នានា​​​ប្រកាន់​​​ខ្ជាប់​​​នូវ​​​កូតាការងារ​​​​​​២ភាគ​​​រយ​​​សម្រាប់​​​ជន​​​ពិការ ប៉ុន្តែ បាន​​​ប្រកាស​​​ថា នឹង​​​លើក​​​លែង​​​ក្រសួង​​​អប់រំ​​​យុវជន​​​ និង​​​កីឡា​​​មួយ​​​ចេញ​​​រួម​​​ជាមួយ​​​ក្រសួង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ ដែល​​​កន្លង​​​មក​​​​​​ត្រូវ​​​បាន​​​លើក​​លែង​​​រួច​​​មក​​​ហើយ ពី​​​ព្រោះ​​​ជន​​​ពិការ​​​នឹង​​​ជួប​​​ការ​​​លំបាក​​​ខ្លាំង​​​ពេល​​​បង្រៀន​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “​​​ ក្នុង​​​ចំណោម​​​មន្ត្រី​​​រាជ​​​ការ​​​ស៊ីវិល​​​ចំនួន​​​១៩០.០០០នាក់​​​មាន​​​១១០.០០០នាក់​​​ជា​​​គ្រូ​​​បង្រៀន​​​”។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា ជន​​​ពិការ​​​ជាច្រើន​​​មិន​​​អាច​​​ឈរ​​​ច្រើន​​​ម៉ោង​​​បាន​​​ទេ ហេតុ​​​ដូច្នេះ​​​ហើយ​​​ពួក​​​គេ​​​មិន​​​ស័ក្តិ​​​សម​​​នឹង​​​បង្រៀន​​​ឡើយ​​​។ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ទៀ​​​ត​​​ថា ” ដូច្នេះ​​​ប្រសិនបើ​​​ [យើង​​​] ដាក់​​​បញ្ចូល​​​​​​២​​​ភាគ​​​រយ​​​ទៅ​​​ក្រសួង​​​អប់​​​រំ​​​ វា​​​អាច​​​បំផ្លាញ​​​ក្រសួង​​​អប់់​​​រំ​​​។ នេះ​​​គឺ​​​ជា​​​បញ្ហា​​​ដែល​​​យើង​​​ត្រូវ​​​គិត​​​”៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស