31 C
Phnom Penh

នគរបាល​​​ចាប់​​​មនុស្ស​​​៣៨​​​នាក់​​​ក្នុង​​​ប្រតិបត្តិការ​​​ចាប់​​​គ្រឿ​​​ង​​​ញៀន​​​នៅ​​​ប៉ោយ​​​ប៉ែត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ក្នុង​​​សប្តាហ​​​៍​​​នេះ បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​៣៨​​​នាក់​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​នឹង​​​ការ​​​រឹប​​​អូស​​​គ្រឿង​​​ញៀន​​​តម្លៃ​​​៩​​​០.០០០​​​ដុល្លារ​​​ ក្នុង​​​នោះ​​​មាន​​​ទាំង​​​​​​​​​​​​គ្រាប់​​​ថ្នាំ​​​អំហ្វេតាមីន​​​ជាង​​​១២.០០០គ្រាប់​​​ និង​​​ថ្នាំ​​​ញៀន​​​​​​កេ​​​តា​​​មីន ជា​​​ច្រើន​​​ប្រអប់​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​មនុស្ស​​​បី​​​នាក់​​​ក្នុ​​​ង​​​ចំណោម​​​អ្នក​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ទាំង​​​នោះ​​​មាន​​​ឈ្មោះ​​​លើ​​​គេ​​​ហ​​​ទំព័​​​រ​​​នគរ​​​បាល​​​ជាតិ​​​ថា ជា​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ក្នុង​ក្រុម​​​គ្រឿង​​​ញៀន​​​មួយ​​​នៅ​​​ក្រុង​​​ប៉ោយ​​​បែ៉ត​​​ រីឯ​​​អ្នក​​​ផ្សេង​​​ទៀត​​​ក្នុង​​​ក្រុម​​​នេះ​​​ត្រូវ​​​គេ​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ប្រើ​​​គ្រឿង​​​ញៀន​​​។

លោក​​​ ឆេន​​​ ឈួត ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការ​​​ចាប់​​​គ្រឿង​​​ញៀន​​​ ដែល​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ និ​​​ង​​​ថ្ងៃ​​​ព្រហស្បតិ៍​​​កន្លង​​​ទៅ​​​ថា  ” យើង​​​បាន​​​រឹប​​​អូស​​​គ្រាប់​​​ថ្នាំ​​​អំហ្វេ​​​តាមីន​​​ ១២.០០០គ្រាប់​​​ ថ្នាំ​​​ញៀន​​​កេ​​​តាមីន​​​២០​​​ប្រអប់​​​ និង​​​មេតំហ្វេតាមីន​​​ចំនួន​​​កន្លះ​​​គីឡូ​​​ក្រាម​​​”។

លោក​​​ ឈួត បាន​​​ឲ្យដឹង​​​ទៀត​​​ថា “​​​ ដំបូង​​​ យើង​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​ ជា​​​អ្នក​​​ជួញ​​​គ្រឿង​​​ញៀន​​​ ដែល​​​ដឹក​​​គ្រឿង​​​ញៀន​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​មក​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​ចាប់​​​បាន​​​មនុស្ស​​​ពីរ​​​នាក់​​​ ខណៈ​​​ដែល​​​ពួក​​​គេ​​​រង់​​​ចាំ​​​ទទួល​​​គ្រឿង​​​ញៀន​​​នោះ​​​”។

នៅ​​​លើ​​​បញ្ជី​​​គេ​​​ហទំព័រ​​​នគរបាល​​​ អ្នក​​​ទាំង​​​បី​​​មាន​​​ឈ្មោះ ហ៊ួ អៀម​​​​​​ឡេង​​​ ​​​អាយុ​​​៣០​​​ឆ្នាំ​​​ សាន​​​ ស្រី​​​មុំ អាយុ​​​២៦​​​ឆ្នាំ​​​ និង​​​ មាស សំណាង អាយុ​​​៣៦​​​ឆ្នាំ​​​។ ​​​គេ​​​ហ​​​ទំព័រ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​មួយ​​​អំពី​​ឈ្មោះ អៀម​​​ឡេង ហើយ​​​បាន​​​តាម​​​ដាន​​​​​ការ​​​ធ្វើ​​​ដំណើរ​​​​​​របស់​​​ជន​​​នេះ​​​នៅ​​​តំបន់​​​ពាយព្យ​​​​​​រហូត​​​ដល់​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​បាន​​​នៅ​​​ជិត​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​។

លោក​​​ ឈួត បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​ទាំង​​​បី​​​បាន​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ពន្ធ​​​នាគារ​​​ខេត្ត​​​ ដើម្បី​​កសាង​​​សំណុំ​​​រឿង​​​បញ្ជូន​​​ទៅ​​​តុលាការ​​​។

លោក​​​ អ៊ុំ សុផល​​​ អធិការ​​​នគរ​​​បាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​៣៥​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​គេ​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ប្រើ​​​គ្រឿង​​​ញៀន​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគរបាល​​​ក្រុ​​​ង​​​ប៉ោយ​​​ប៉ែត​​​ ដើម្បី​​​សួរ​​​ចម្លើយ​​​។

លោក គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចុះ​​​បង្ក្រាប​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នេះ​​​ ជា​​​ផ្នែក​​​មួ​​យ​​​នៃ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ធំ​​​ជាង​​​មុន​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​បញ្ហា​​​គ្រឿង​​​ញឿន​​​ដែល​​​​​​​​​កើត​​​កាន់​​​តែ​​​ធំ​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​។ លោក​​​បាន​​​ឲ្យដឹង​​​ទៀត​​​ថា ” យើង​​​សូម​​​សរសើរ​​​​​​ចំពោះ​​​​​​កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​មន្ត្រី​​​នគរ​​​បាល​​​​​​ចំពោះ​​​ការ​​​បង្ក្រាប​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ពីព្រោះ​​​វា​​​ជា​​​បញ្ហា​​​ធ្ងន់​​​ធ្ងរ​​​មួយ​​​ក្នុង​​​សង្គម​​​ និង​​​ជា​​​បទ​​​ល្មើស​​​ព្រហ្ម​​​ទណ្ឌ​​​”។

កាល​​​ពី​​​ខែ​​​ឧសភា ក្រុម​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​ពី​​​រ​​​នាក់​​​ និង​​​រឹប​​​អូស​​​បាន​​​​​​គ្រាប់​​​ថ្នាំ​​​មេតំហ្វេ​​​តាមីន​​​ ១៧.៥២៣​​​គ្រាប់ និង​​​មេតំហ្វេ​​​តាមីន​​​ទឹក​​​កក​​​ ៣,៥១​​​ក្រាម​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​។

មេតំហ្វេ​​​តាមីន​​​ នៅ​​​តែ​​​ជា​​​គ្រឿង​​​ញៀន​​​ ដែល​​​ត្រូវ​​​គេ​​​ចាប់​​​​​​បាន​​​ជា​​​ញឹក​​​ញាប់​​​បំផុត​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​កំពុង​​​ត្រូ​​​វ​​​គេ​​​ប្រើ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ជា​​​កន្លែង​​​ផលិត​​​ និង​​​ឆ្លង​​​កាត់​​​សម្រាប់​​​គ្រឿង​​​ញៀន​​​ណាកូទិក​​​ ជា​​​ពិសេស​​​ប្រភេទ​​​ថ្នាំ​​​លើក​​​កម្លាំង​​​ អំហ្វេ​​​តាមីន​​​។

យោង​​​តាម​​​​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ NACD បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​បាន​​​រឹប​​​អូស​​​គ្រាប់​​​ថ្នាំ​​​មេតំហ្វេ​​​តាមីន​​​ ១៧,៣​​​គីឡូ​​​​​ក្រាម​​​ កាល​​​ពី​​​ឆ្នាំ​​​២០១៣ កើន​​​ពី​​​១០,៦​​​គីឡូ​​​ក្រាម​​​នៅ​​​ឆ្នាំ​​​២០១២​​​។ កាល​​​ពី​​​ឆ្នាំ​​​មុន ម្សៅ​​​មេតំហ្វេតាមីន​​​ទម្ងន់​​​ជាង​​​៣២​​​គីឡូក្រាម​​​ក​​​៏​​​ត្រូវ​​​រឹប​​​អូស​​​បាន​​​ដែរ​​​​​​៕​​​មានិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស