26 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​​​ការពារ​​​ជាតិ​សរសើរ​ភាព​ស្ងប់​ស្ងាត់​ជាមួយ​ប្រទេស​ថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះ​ជា​មាន​ភាព​តាន​តឹង​នា​ពេល​ថ្មីៗ​ជុំវិញ​ការ​វិល​​​ត្រឡប់​មក​វិញ​ដ៏​គំហុក​នៃ​ពលករ​ខ្មែរ​ ដែល​ភៀស​ខ្លួន​ចេញពី​ការ​​បង្ក្រាប​ដោយ​របប​យោធា​ថៃ​លើ​ពលករ​ខុស​ច្បាប់​ក្ដី ក៏​​​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ស្ថានការណ៍​រវាង​ប្រទេស​ទាំង​ពីរ​ល្អ​ជា​ធម្មតា​កាលពី​ម្សិលមិញ អំឡុង​​​ពិធី​អប​អរ​ខួប​ទី៦​នៃ​ការ​​​ចុះ​​​បញ្ជី​​​ប្រាសាទ​ព្រះវិហារ​ជា​​​សម្បត្តិ​​​បេតិកភណ្ឌ​ពិភព​លោក។

លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​​​ការ​ពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ជម្លោះ​ព្រំដែន​ជុំវិញ​បរិវេណ​ប្រាសាទ​ ដែល​​​បាន​ឈាន​ទៅ​ដល់​ការ​ប្រយុទ្ធ​​​គ្នា​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១១​នោះ លែង​ជា​កង្វល់​ដល់​​​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ទៀត​ហើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ” នេះ​មិន​មែន​ជា​បញ្ហា​ដែល​ប្រទេស​ណាមួយ​ចង់​បាន​នោះ​​​ទេ។ ឥឡូ​នេះ ស្ថាន​ការណ៍​គឺ​ស្រួល​ជាង​មុន​”។

ថ្លែង​ទៅកាន់​ទាហាន​ នគរ​បាល​ មន្ត្រី​​​រដ្ឋាភិបាល​ និង​និស្សិត​ប្រហែល​១.០០០​នាក់​ ដែល​មក​ជួប​ជុំ​​​គ្នា​ក្នុង​ឱកាស​នេះ លោក​ ជុច ភឿន ប្រធាន​អាជ្ញាធរ​​​ជាតិ​ប្រាសាទ​​​ព្រះវិហារ​ ក៏​​​បាន​គូស​បញ្ជាក់​អំពី​​​សារៈសំខាន់​នៃ​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ថៃ​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “មិន​​​មាន​បញ្ហា​រវាង​អាជ្ញាធរ​របស់​យើង​ និង​អាជ្ញាធរ​ថៃ​ទេ ហើយ​កង​ទ័ព​ក៏​​​មាន​ទំនាក់​ទំនង​ធម្មតា​ជាមួយ​គ្នា​ដែរ​”។

ក្នុង​សាលក្រម​ដែល​ចេញ​កាលពី​ខែ​​​វិច្ឆិកា​​​ឆ្នាំ​​​នោះ តុលាការ​អន្តរជាតិ​ក្រុង​​​ឡាអេ​​​បាន​សម្រេច​ថា ទឹកដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បាន​បដិសេធ​សំណើ​របស់​ប្រទេស​កម្ពុជា សុំ​ឲ្យ​កំណត់​បន្ទាត់​ព្រំដែន​នៅ​​​ជិត​ប្រាសាទ​នេះ​៕ មានិត​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស