33 C
Phnom Penh

ក្រុមហ៊ុន​ខេឌីស៊ីដាក់កម្លាំងនគរបាល​បន្ថែម​ខណៈដែលកម្មករ​បន្ត​សង់​របង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​កម្លាំ​​​ង​​​នគរ​​​បាលកាន់តែច្រើនឡើងៗនោះ ក្រុម​​​ហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ភរិយា​​​របស់​លោក ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​រ៉ែ និង​​​ថាម​​​ពល​​​ កាល​​​ពី​​​ម្សិល​មិញ បាន​បន្ត​ដំណើរ​ការ​សាង​សង់​របង​​​ព័ទ្ធ​​​ដី​​​ដែល​មាន​ជម្លោះ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដែល​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​បី​​​លើក​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ។

ដោយ​​​មាន​​​​​​កម្លាំង​​​នគរ​​​បាល​​​ប្រហែល​​​១៥០​​​នាក់​​​ឃ្លាំ​មើល កម្មករ​​​ប្រហែល​​​៤០០នាក់​​​បាន​​​បន្ត​​​សាង​​​សង់​​​របង​​​បេតុង​​​កម្ពស់​​​ជាង​​​២ម៉ែត្រ​​​ ព័ទ្ធ​​​ជំុវិញ​​​ដី​​មាន​​​វិវាទ​​​ចំនួន១​​​៤៥​​​ហិក​​​តា​​​​​ស្ថិតក្នុង​​​ឃុំ​​​តា​​​ជេស​​​ ស្រុក​​​កំពង់​​​ត្រឡាច​​​ ដែល​​​ធ្វើ​​​ឲ្យ​​​គ្រួសារ​​​អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​សហ​​​គមន៍​​​នេះ​​​មិន​​​អាច​​​ចេញ​​​ចូល​​​បាន ដែល​​​ពួក​​​គាត់​​​ភាគ​​​ច្រើន​​​បាន​​​ធ្វើស្រែ​​​ចម្ការ​​​នៅ​​​លើដ​​​ីនេះ​​​រយៈ​​​ពេល​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ហើយ។

ស៊ិន ឃីម អាយុ​​​២៨​​​ឆ្នាំ​​​ ជា​​​កម្មករ​​​របស់​​​ក្រុម​​​ហ៊ុន ខេឌីស៊ី ដែល​​​ទទួល​​​បន្ទុក​​​សាង​​​សង់​​​នៅ​​​កន្លែង​​​​នោះ​​​បាន​​​និយាយថា ” ថ្ងៃេនះ​​​កម្មករ​​​អាច​​​បន្ត​​​សាង​​​សង់​​​របង​​​ បន្ទាប់​​​ពី​​​មិន​​​មាន​​​ការ​​​ជំទាស់​​​ពី​​​អ្នក​​​ភូមិ ដែល​​​បាន​​​ប៉ះ​​​ទង្គិច​​​ជា​​​មួយ​​​កម្មករ​​​របស់​​​យើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ កាល​​​ពី​​​ចុង​​​សប្តាហ៍ និង​​​កាល​​​ពី​​​ម្សិលមិញ”។

​​​បើ​​​ទោះ​​​ជាអ្នក​​​ភូមិ​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ដែល​​​​ត្រូវបាន​បញ្ជូន​មក​​​សាង​​​សង់​​​របង​​​បាន​​​បង្ក​​​អំពើ​​​ហិង្សា​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មីៗ​​​នេះ ដោយ​​​ប្រើ​​​ចំពាម​​​កៅស៊ូ​​​បាញ់​​​គ្រាប់​​​ដែក​​​ និ​​​ង​​​ធ្នូ​​​មក​​​លើ​​​អ្នក​​​ភូមិ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ ឃីម បាន​​​បន្ទោស​​​អ្នក​​​ភូមិ​​​ថាបាន​​​ប្រើ​​​អំពើ​​​ហិង្សា​នេះ​ដែរ។

កម្មករ​​​រូប​​​នេះ​​​បាន​​​បន្ត​​​ទៀត​​​ថា ” ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​នេះ​​​បាន​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែ​​​អ្នក​​​ភូមិ។ ប្រសិន​​​បើ​​​ពួក​​​គាត់​​​មិន​​​រារាំង​​​គ្រឿង​​​ចក្រ​​​របស់​​​យើង​​​ ​​​ព្យាយាម​​​រារាំង​​​យើង​​​មិន​​​ឲ្យ​​​រាន​​​ដីទេ​​​នោះ វា​​​គ្មាន​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ឡើយ​​​”។

កាល​​​ពីឆ្នាំ​​​២០០៧​​​ អ្នក​​​ភូមិ​​​ជាង​​​១០០​​​គ្រួសារ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​អ្នក​​​ស្រី ជា​​​ ខេង ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី និង​​​ជា​​​ភរិយា​​​លោក ស៊ុយ​​​ សែម ដែល​​​តាម​​​ចោទ​​​ថា បាន​​​រំលោភ​​​យក​​​ដី​​​របស់​​​ពួក​​​គាត់​​​។ អ្នកភូមិ​​​ប្រហែលពាក់​​​កណ្តាល​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​រាប់​​​ឆ្នាំមកហើយ​​​​រហូតដល់​ក្រុមហ៊ុន​​​​ខេឌីស៊ីបាន​​​​​​បង្កើត​​​គណៈ​​​កម្មការ​​​ពិសេស​​​មួយកាល​​​ពីខែ​​​មីនា ដើម្បី​​​ដោះស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​។ ដោយ​​​មាន​​​ការ​​​គាប​​​សង្កត់​ពី​​​ក្រុមហ៊ុន និង​​​មន្ត្រីមូល​​​​​​ដ្ឋាន​​​ឲ្យទទួល​​​យក​​​សំណងដែល​គេ​ផ្តល់​ឲ្យ បើ​​​មិន​​​ដូច្នោះ​​​ទេ នឹង​​​មិន​​​ទទួល​​​បានអ្វីនោះ​​​ ប្រជាជន​ទាំង​អស់​លើក​លែង​តែ​​អ្នក​​​ភូមិ​​​១៦​​​គ្រួសារ​​​​​ប៉ុណ្ណោះ​​​ បាន​​​​​​យល់​​​ព្រម​​​ទទួល​​​យ​​​​​​​​​​​​​​​ក​​​សំណង​​​។

​​​នៅ​​​ខែ​​​នេះ​​​ក្រុមហ៊ុន​​​របស់​​​អ្នកស្រី​​​ ជា​​​ ខេង បាន​​​បន្ត​​​សង់​​​របង​​​ព័ទ្ធ​​​ជុំវិញដី​​​នេះ​​​ ប៉ុន្តែ​​​គេ​​​មិន​​​ច្បាស់​​​ថា តើ​​​ដីនេះទុកដើម្បីធ្វើ​​​អ្វី​​​នោះ​​​ឡើយ​​​។

លោក ជួប​​​ ចាន់ធឿន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​មិន​ដឹងថាតើ​​​នគរបាល
​​​នឹ​​​ងឈរ​​​ជើង​​​​​​នៅ​​​ក្នុង​​​សហគមន៍​​​នេះដើម្បី​រក្សា​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​​​យូរ​​​ប៉ុណ្ណា​​​នោះ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” វា​​​ស្ងប់​​​ស្ងាត់​​​ហើយ​​​ថ្ងៃ​​​នេះ​​​ ពីព្រោះ​​​អ្នកភូមិ​​​មិន​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​ជា​​​មួយ​​​កម្លាំង​​​នគរបាល​​​ ឬ​​​ទៅកាន់ដីនោះដើម្បីរារាំង​​​កម្មករ​​​របស់​​​ក្រុម​​​ហ៊ុន​​​ឡើយ​​​”។

កាល​​​ពី​​​ថ្ងៃ​​​​​​ច័ន្ទ​​​ នគរបាល​​​បាន​​​ព្យាយាម​​​ចូលក្នុង​​​​ផ្ទះ​​​អ្នកស្រី អ៊ុំ សុភី តំណាង​​​អ្នក​​​ភូមិ​​​​​​ដែល​​​និយាយ​​​ឥត​​​សំចៃម្នាក់​​​ដែល​​នគរ​បាល​​​ចង់​ចាប់​​​ខ្លួន​​​។ នគរបាល​​​បាន​​​ដក​​​ថយវិញ​​​នៅ​​​ពេល​​​អ្នក​​​ភូមិ​​​បាន​​​តតាំង​​​ និង​​​គំរាម​​​គប់​​​គ្រាប់​​​បែក​​​សាំង​​​ដាក់​​​ពួក​​គេ​​​។

អ្នកស្រី សុភី បាន​​​និយាយ​​​ថា គេ​ដាក់​នគរបាល​ដើម្បី​បំភិត​បំ​ភ័យ​អ្នក​ភូមិ​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​ហ៊ុន​​​អ្នកស្រី​​​ ជា​​​ ខេង បន្ត​ដំណើរការ​​។ អ្នកស្រី​​​បន្ត​​​ថា ” វត្ត​​​មាន​​​នគរបាល​​​​​​មិន​​​មែន​​​មក​​​ការ​​​ពារ​​​សន្តិសុខជូន​ពួកយើង​​​ទេ ពីព្រោះ​​​ពួក​​​គេ​​​នឹង​មិន​​ជួយ​​​អ្នក​​​ភូមិ​​​ទេ​​​ ប្រសិនបើ​​​យើង​​​ប្រឈម​​​មុខ​​​ជា​​​មួយ​​​កម្មករ​​​​​​​​​​​​​​​​​​របស់​​​ក្រុម​​​ហ៊ុន​៕​​​សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស