26 C
Phnom Penh

សាលា​រាជធានី​ប្រើ​សន្តិ​សុខ​ខណ្ឌ​ឲ្យ​ជួយ​ប្រមូល​សំរាម​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កាល​​​ពីម្សិលមិញ សន្តិសុខ​​​ខណ្ឌ​​​ ដែល​​​ជា​​​រឿយ​​​ៗ​​​ត្រូវ​​​បាន​​គេ​ប្រើ​​​ឲ្យ​​​បំបែក​​​បាតុកម្ម និង​​​វាយ​​​ដំ​​​អ្ន​​ក​​​តវ៉ា​​​នោះ ​ពេល​នេះ​​ត្រូវ​​​បាន​​​សាលារាជធានី​​​ប្រើ​​​ឲ្យ​​​ជួយ​​​សម្អាត​​​ទីក្រុង​​​នៅ​​​ពេល​​​កម្មករ​​​ប្រមូល​​​សំរាម​​​រាប់​​​រយ​​​នាក់​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាម​​​ទារ​​​ដំ​​​ឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​។

គំ​នរ​សំរាម​​​គរ​​​យ៉ាង​​​ច្រើន​​​ជះ​​​ក្លិន​​​ស្អុយ​​​អាក្រក់​​​នៅ​​​ខាង​​​មុខ​​​ផ្សារ​​​កាប់​​​គោ​​​ ក្នុង​​​រាជធានីភ្នំពេញ​​​កាលពី​​​ខែកុម្ភៈ នៅពេល​​​កម្មករ​​​​​​ក្រុមហ៊ុន​​​​​​ស៊ីនទ្រី​​​​​​ បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើ។​ ស៊ីវ ចាន់ណា​​​/​ខេមបូឌា ដេលី​
គំ​នរ​សំរាម​​​គរ​​​យ៉ាង​​​ច្រើន​​​ជះ​​​ក្លិន​​​ស្អុយ​​​អាក្រក់​​​នៅ​​​ខាង​​​មុខ​​​ផ្សារ​​​កាប់​​​គោ​​​ ក្នុង​​​រាជធានីភ្នំពេញ​​​កាលពី​​​ខែកុម្ភៈ នៅពេល​​​កម្មករ​​​​​​ក្រុមហ៊ុន​​​​​​ស៊ីនទ្រី​​​​​​ បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើ។​ ស៊ីវ ចាន់ណា​​​/​ខេមបូឌា ដេលី​

លោក ឡុង​​​ ឌី​​​ម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ក្រុមហ៊ុន​​​ស៊ីន​​​ទ្រី ៦០​គ្រឿង​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រមូល​​​សំរាម​​​នៅ​​​តាម​​​ផ្លូវ​​​នានា​​​វិ​​​ញ​​​ហើយ​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​ ប៉ុន្តែ សាលា​​​រាជ​​​ធានី​​​បាន​​​ប្រមូល​​​កម្លាំង​​​បន្ថែម​​​ឲ្យ​ជួយ​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ឲ្យ​​​បាន​​​ល្អ​​​សម្រាប់​​​ព្រះរាជ​​​ពិធី​​​ដង្ហែ​​​ព្រះ​​​បរម​​​អដ្ឋិ របស់​​​សម្តេច​​​ឪ​​​ នរោត្តម​​​ សីហនុ យក​​​ទៅ​​​តម្កល់​​​នៅ​​​ចុង​​​សប្តាហ​​​៍​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើ​​ង​​​មាន​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ស្ថាន​​​ភាព​​​នេះ​​​ ពីព្រោះ​​​ជិត​​​ដល់​​​​​ព្រះ​​​​​​រាជ​​​ពិធី​ដង្ហែ​​ព្រះ​​​បរម​​​អដិ្ឋ​​​របស់​​​ព្រះ​​​មហាក្សត្រ​​​យក​​​ទៅ​​​តម្កល់​​​ហើយ​​​។ យើង​​​ប្រើ​​​សន្តិសុខ​​​ខណ្ឌ​​​នីមួយ​​​ៗ​​​ឲ្យ​​​ជួយ​​​អ្នក​​​បើក​​​បរ​​​”។

លោក​​​ ងួន ស៊ី​​​ផេង​​​ តំណាង​​​ក្រុម​​​ហ៊ុន​​​សីុនទ្រី​​​ ជាក្រុម​​ហ៊ុន​​​​​ប្រមូល​​​សំរាម​​​តែ​​​មួយ​គត់​​នៅ​​​ក្នុង​​​ទី​​​ក្រុង ​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា អ្នក​​​បើក​​​បរ​​​របស់​​​ក្រុមហ៊ុន​​​៨០​​​ភាគ​​​រយ​​​បាន​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​បាន​​​យល់​​​ព្រម​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​ពីរ​​​ចំណុច​​​របស់​កម្មករ គឺ​​​ទី​១ យក​​​សន្តិសុខ​​​ខណ្ឌ​​​មក​​​ដាក់​​​ជំនួស​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​ឈរ​​​ជើង​​​នៅ​​​ដេប៉ូសាំង​​​របស់​​​ក្រុមហ៊ុន​​​នេះ និង​​​ទី២ ដក​​​ប្រធាន​​​ដេប៉ូ​​​សាំង​​​ដែល​​​គេ​​​មិន​​​ចូល​​​ចិត្ត​​​នោះ​​​ចេញ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ស៊ីផេង បាន​​​និយាយ​​​ថា ក្រុមហ៊ុន​​​មិន​​​អាច​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្មករ​​​ផ្សេង​​​ទៀត​​​ឲ្យ​​ក្រុម​ហ៊ុន​ចេញ​ថ្លៃ​​​ធានា​​​រ៉ាប់​​​រង​​​ ថ្លៃ​​​ឈ្នួល​​​ផ្ទះ​​​ និ​​​ង​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ដែល​​​មាន​​​​​​ចំនួន​​​សរុប​​​​​​៣៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ បូក​​​រួម​​​ទាំង​​​ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំ​​​ឆ្នាំ​​​នោះ​​​បាន​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា ” ក្រុមហ៊ុន​​​មិន​​​អាច​​​ទទួល​​​យក​​​សំណើ​​​នេះ​​​ពី​​​កម្មករ​​​បាន​​​ទេ​​​។ យើង​​​ធ្វើ​​​តាម​​​​​​ច្បាប់​​​ការ​​​ងារ​​​ ហើយ​​​សហជីព​​​បាន​​​ញុះ​​​ញង់​​​ឲ្យ​​​មានការ​​​តវ៉ា​​​នេះ​​​”។

ប៉ុន្តែ កម្មករ​​​ប្រមូល​​​សំរាម​​​ឈ្មោះ វ៉ន រី អាយុ​​​៣២​​​ ឆ្នាំ​​​ដែល​​​ស្ថិត​​​នៅ​​​ជា​​​មួយ​​​កម្មករ​​​ធ្វើ​​​កូដ​​​កម្ម​​​បាន​​​ប្តេជ្ញា​​​បន្ត​ការ​​​ទាម​​​ទារ​​របស់​ពួក​គេ​ទៀត។ គាត់​​​បាន​​​និយាយ​​​ថា ” ប្រាក់​​​ខែ​​​របស់​​​យើង​​​តិច​​​ជាង​​​១០០ដុល្លារ ហើយ​​​យើង​​​ធ្វើការ​​​ជា​​​មួយ​​​សំរាម​​​ យើង​​​ប្រឈម​​​នឹង​​​បញ្ហា​​​សុខភាព ព្រម​ទាំង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ ដូច្នេះ​​​យើង​​​ចង់​​​ឲ្យ​​​ពួកគេ​​​ដោ​​ះ​​​ស្រាយ​​​បញ្ហា​​​របស់​​​យើង​​​ជា​​​មុន​​​សិន​​​”។

អ្នកស្រី​​​ អីុ មុត អាយុ​​​៦៣​​​ឆ្នាំ​​​ ជា​​​អ្នក​​​លក់​​​គ្រឿង​​​ទេស​​​នៅ​​​តាម​​​ផ្លូវ​​​តូច​​​មួយ​​​ចេញ​​​ពី​​​ផ្លូវ​​​លេខ​​​១៤៤​​​ដែល​​​មាន​​គំនរ​​​សំរាម​​​ដ៏​​​ធំ​នៅ​បាំង​ផ្លូវ​​​នោះ​ ​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​សាលា​​​រាជ​​​ធានី​​​ និង​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ប្រមូល​​​សំរាម​​​ទាំង​​​នេះ​​​ចេញ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ” សព្វ​​​ថ្ងៃ​​​េនះ​​​ទី​​​ក្រុង​​​នេះ ដូច​​​ជា​​​ទីក្រុងស​​​ំរាម​​​អ៊ីចឹង​​​៕​​​គឹម​​​ហឿន​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស