26 C
Phnom Penh

នាយ​​​ទាហាន​​​កង​​​យោធពល​​​េខមរភូមិន​​​្ទ​​​បួន​​​នាក់​​​ស្លាប់​​​ក្នុងការ​​​ធ្លាក់​​​ឧទ្ធម្ភាគ​​​ចក្រ​​​ Z-9

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការ​​​រង​​​កង​​​ទ័​​​ព​​​អាកាស​​​​​​ និង​​​នាយ​​​ទាហាន​​​បី​​​រូប​​​ផ្សេង​​​ទៀត​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ នៅ​​​ពេល​​​ឧទ្ធម្ភាគចក្រ​​​យោធា​​​មួយ​​​គ្រឿង​​​​​​ធុន​​​ Z-9 ផលិត​​​នៅ​​​ប្រទេស​​​ចិន​​​ បាន​​​​​​ធ្លាក់​​​ចូល​​​រណ្តៅ​​​ដី​​​​​​មាន​​​ទឹក​​​ដ៏​​​ធំ​​​មួយ​​​​​​ អំឡុង​​​ពេល​​​ហ្វឹក​​​ហ្វឺន​​​តាម​​​ទម្លាប់​​​​​​ធម្មតា​​​នៅ​​​បែ៉ក​​​និរតី​​​រាជ​​​ធានី​​​ភ្នំពេញ។ RCAF-photo-inside

ហេតុ​​​ការណ៍​​​ធ្លាក់​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​​​​ជាង​​​៩​​​ព្រឹក​​​ ក្នុង​​​សង្កាត់​​​ព្រៃ​​​ស​​​ ខណ្ឌ​​​ដង្កោ នៅ​​​ពេល​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​ព្យាយាម​​​ចុះ​​​ចត​​​នៅ​​​លើ​​​ដី​​​កៀក​​​នឹង​​​មាត់​​​រណ្តៅ​​​ដ៏​​​ធំ​​​នេះ​​​។

វីដេអូ​​​ឃ្លីប​​​ដែល​​​ថត​​​បាន​​​ដោយ​​​អ្នក​​​ឃើញ​​​ហេតុការណ៍​​​​​​ដែល​​​រៀបរាប់​​​ថា ឧទ្ធម្ភាគចក្រ​​​នេះ​​​ហោះ​​​ចុះ​​​ហោះ​​​ឡើង​​​ ប្រហែល​​​១០​​​ដង​​​មុន​​​ពេល​​​វា​​​ធ្លាក់​​​​​​នោះ​​​ បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​ជិត​​​ចុះ​​​ដល់​​​ដី​​​ទៅ​​​ហើយ​​​ មុន​​​​​​ពេល​​​វា​​​ហោះ​​​ឡើង​​​វិញ​​​ ហើយ​​​ដាំ​​​ក្បាល​​​ចូល​​​ក្នុង​​​រណ្តៅ។

នាយ​​​ឧត្តម​​​សេនីយ៍ មឹុង​​​ សំផន រដ្ឋ​​​លេខា​​​ធិការ​​​ក្រសួ​​​ងការ​​​ពារ​​​ជាតិ​​​ដែល​​​បាន​​​ចុះ​​​ទៅ​​​បញ្ជា​​​ប្រតិបត្តិការ​​​សង្គ្រោះ​​​ដោ​​​យ​​​ផ្ទាល់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​យោធា​​​ចំនួន​​​បួន​​​រូប​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ ហើយ​​​មួយ​​​រូ​​​ប​​​ទៀត​​​ត្រូវ​​​បាន​​​អ្នក​​​ភូមិ​​​ជួយ​​​សង្គ្រោះ​​​។

លោក​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​ស្លាប់​​​ទាំង​​​បួន​​​នាក់ ដែល​​​មាន​​​ដូច​​​ជា ឧត្តម​​​សេនីយ៍​​​ត្រី អៀង​​​ វណ្ណារិទ្ធិ មេបញ្ជាការ​​​រង​​​ទ័ព​​​អាកាស ដែល​​​ជា​​ប្រធាន​​​សាលា​​​ហ្វឹក​​​ហ្វឺន​​​បើក​​​ឧទ្ធម្ភាគចក្រ​​​របស់​​​យោធា​​​ វរ​​​សេនីយ៍​​​ត្រី អ៊ុក ប៊ុណ្ណាហា វរ​​​សេនីយ៍​​​ត្រី​​​ ថន វណ្ឌី និង​​​វរ​​​សេនីយ៍ត្រី ខាំ ប៊ុន​​​ណាន។

មនុស្ស​​​ទី​​​៥​​​​​​​​​​​​​​​​​​​​​​​​ដែល​​​ជិះ​​​លើ​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​គឺ​​​លោក ចេង សុខ​​​សំបូរ​​​ ដែល​​​ជា​​​សិស្ស​​​នាយ​​​ទាហាន​​​មួយ​​​រូប​​​​​​កំពុង​​​ហ្វឹក​​​​​ហាត់​​​បើក​​​បរ​​​ឧទ្ធម្ភាគចក្រ​​​​​​ ត្រូវ​​​បាន​​​សង្គ្រោះ​​​ពី​​​ហេតុ​​​ការណ៍​​​ធ្លាក់​​​ឧទ្ធម្ភាគចក្រ​​​នេះ និង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០ និង​​​២០​​​នាទី​​​ព្រឹក។ ខ្សែ​​​វីដេអូ​​​បាន​​​បង្ហាញ​​​ពី​​​ទិដ្ឋ​​​ភាព​​​លោក ចេង សុខ​​​សំបូរ​​​ សន្លប់​​​ និង​​​ស្លៀក​​​ពាក់​​​ស៊ី​​​វិល​​​បន្ទាប់​​​ពី​​​​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​។

លោក ជា ចាន់​​​សារឿន ​​​​​​​​​​​​​​​កម្មករ​​​កាត់​​​ដេរ​​​ម្នាក់​​​ដែល​​​បាន​​​ឈប់​​​សម្រាក​​​ពី​​​ការ​​​ងារ ​​​និយាយ​​​ថា នៅ​​​ពេល​​​គាត់​​​កំពុង​​​ទទួល​​​ទាន​​​អាហារ​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្បែរ​​​នោះ ក៏​​​ឮ​​​សំឡេង​​​ឧទ្ធម្ភាគចក្រ​​​ហោះ​​​ក្រឡឹង​​​រណ្តៅ​​​នេះ​​​ នៅ​​​ពេល​​​វា​​​ព្យាយាម​​​ចុះ​​​ចត​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​។

កម្មករ​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា ” ពេល​​​នោះ​​​ខ្ញុំ​​​បាន​​​​​​ឮ​​​សំឡេ​​​ង​​​ផ្ទុះ​​​ នៅ​​​ពេល​​​វា​​​ប៉ះ​​​​​​ត្រូវ​​​ទឹក​​​​​​​​​​​​​​​​​​​​​។ នៅ​​​ពេល​​​ឧទ្ធម្ភាគចក្រ​​​លិច​​​បាត់​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​​​​ ប្រហែល​​​៥​​​នាទី​​​ក្រោយ​​​មក ​​​ក៏​​​មាន​​​បុរស​​​ម្នាក់​​​​​​អណ្តែត​​​ឡើង​​​មក​​​ គាត់​​​ពិត​​​ជា​​​អាយុ​​​ថ្លៃ​​​ណាស់”។

សាក​​​សព​​​មនុស្ស​​​បួន​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ស្រង់​​​ចេញ​​​ពី​​​ទឹក​​​នៅ​​​​​​ចន្លោះ​​​ម៉ោង​​​៤រសៀល​​​ដល់​​​ម៉ោង​​​៦​​​ល្ងាច​​​ បន្ទាប់​​​ពី​​​ប្រតិបត្តិការ​​​មុជ​​​ទឹក​​​រុក​​​រក​​​ដ៏​​​ធំ។

កាល​​​ពី​​​ម្សិល​​​មិញ គេ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ពី​​​មូល​​​ហេតុ​​​​​​ដែល​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​ធ្លាក់​​​នៅ​​​ឡើ​​​​​​យ​​​ទេ​​​។ មន្ត្រី​​​មាន​​​វត្ត​​​មាន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ រួម​​​ទាំង​​​លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ ដែល​​​បាន​​​ពណ៌នា​​​ពី​​​រណ្តៅ​​​ដី​​​មាន​​​ទឹក​​​ដ៏​​​ធំ​​​នេះ​​​ថា ជា ” រណ្តៅ​​​នរក​​​”ផង​​​ដែរ​​​នោះ​​​ បាន​​​​​​ប្រាប់​​​​​​ក្រុម​​​អ​​​្នក​​​យក​​​ព័ត៌​​​មាន​​​ ឲ្យ​​​រង​​​់ចាំ​​​រក​​​ឃើញ​​​ប្រអប់​​​ខ្មៅ​​​នៅ​​​ក្នុង​​​​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​សិន​​​ ដើម្បី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​បន្ថែម​​​ទៀត។

នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ បុគ្គលិក​​​ថែ​​​ទាំ​​​ឧទ្ធម្ភាគចក្រ​​​ម្នាក់​​​នៅ​​​មូល​​​ដ្ឋាន​​​ទ័ព​​​អាកាស​​​ពោធិ៍​​​ចិន​​​តុង ដែល​​​ឧទ្ធម្ភាគចក្រ Z-9​​​ ហោះ​​​ចេញពី​​​ទី​​​នោះ​​​បាន​​​និយាយ​​​ថា  ឧទ្ធម្ភាគចក្រ​​​នេះ​​​គ្មាន​​​បញ្ហា​​​បច្ចេក​​​ទេស​​​ទេ។

“ វា​​​មិន​​​អី​​​ទេ​​​ គ្មាន​​​បញ្ហា​​​ទេ​​​” នេះ​​​ជា​​​ការ​​​លើក​​​ឡើង​​​របស់​​​បុរស​​​រូប​​​នេះ​​​ ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​របស់​​​ខ្លួន​​​ ប៉ុន្តែ ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​ ដែល​​​មាន​​​ស្លាក​​​សញ្ញា​​​សាជី​​​វ​​​កម្ម​​​ឧស្សាហកម្ម​​​អាកាស​​​ចរណ៍​​​ចិន (AviationIndustryCorporationofChina )ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​ផលិត​​​ឧទ្ធម្ភាគចក្រ Z-9 នេះ​​​”។

មន្ត្រី​​​​​​ជា​​​ច្រើន​​​នាក់​​​បាន​​​ចាប់​​​ផ្តើម​​​ទៅ​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​នៅ​​​​​​ម៉ោង​​​ប្រហែល​​​​​​១០​​​ព្រឹក ដោយ​​​បំណែក​​​តូច​​​មួយ​​​នៃ​​​តួ​​​ឧទ្ធម្ភាគ​​​ចក្រ​​​អណ្តែតលើ​​​ផ្ទៃ​​​ទឹក​​​ ហើយ​​​មាន​​​មនុស្ស​​​ជិត​​​២.០០០នាក់​​​​​​សម្លឹង​​​មើល​​​ទៅ​​​ជញ្ជាំង​​​រណ្តៅ​​​ដ៏​​​ធំ​​​នេះ​​​។

​​​ដោយ​​​ចុះ​​​ទៅ​​​ក្នុង​​​រណ្តៅ​​​ទឹក​​​នេះ​​​​​​ជាមួយ​​​ទាហាន​​​ឯកសណ្ឋាន​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​ព្រឹក​​​ នាយ​​​ឧត្តម​​​សេនីយ៍​​​ ហ៊ុល សំអុ៊ន មេ​​​បញ្ជាការ​​​កង​​​ពល​​​តូច​​​ដឹក​​​ជញ្ជូន​​​លេខ​​​៩៩​​​បាន​​​ប្រាប់​​​​​​ទាហាន​​​ឲ្យ​​​ចាប់​​​ផ្តើម​​​មុជ​​​ទឹក​​​រុក​​​រក​​​មន្ត្រី​​​​​​បាត់​​​ខ្លួន​​​ទាំ​​​ង​​​បួន​​​នាក់។ លោក​​​បាន​​​បញ្ជា​​​ទៅ​​​កូន​​​​​​ទាហាន​​​ថា ” ពួក​​​ហ្អែង​​​មក​​​មើល​​​ ឬ​​​មក​​​ជួយ​​​មនុស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​? ចុះ​​​ទឹក​​​”។

ដោយ​​​ស្រាត​​​ខោអាវ​​​សស់​​​តែ​​​ខោ​​​​​​ទ្រនាប់​​​ ទាហាន​​​ទាំង​​​នេះ​​​ចាប់​​​ផ្តើម​​​ហែល​​​ទឹក​​​ដើម្បី​​​ស្រង់​​​យកតួ​​​​​​​​​ឧទ្ធម្ភាគចក្រ​​​។ អូប័រ​​​ពីរ​​​គ្រឿង​​​ដែល​​​គ្មាន​​​ម៉ាស៊ីន ត្រូ​​​វ​​​បាន​​​ចង​​​ខ្សែ​​​ទម្លាក់​​​ចុះ​​​ទៅ​​​ទឹក​​​។ ​​

ក្រុម​​​សង្គ្រោ​​​ះ​​​មួយ​​​ក្រុម​​​​​​បាន​​​ទៅដល់​​​​​​កន្លែង​​​កើ​​​តហេតុ​​​មុន​​​ម៉ោង​​​១​​​​​​បន្តិច​​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​​​​ប្រើ​​​ខ្សែ​​​ពួរ និង​​​ធុង​​​ខ្យល់​​​អុក​​​ស៊ី​​​ហ្សែន​​​​​​ ដើម្បី​​​មុជ​​​ទឹក​​​រុក​​​រក​​ជន​​​រង​​​គ្រោះ​​​ និង​​​ស្រង់​​​ ឧទ្ធម្ភាគចក្រ​​​ឡើង​​​លើ​​​គោក​​​។

ពេល​​​មុជ​​​រក​​​ឃើញ​​ឧទ្ធម្ភាគចក្រ​​​ Z-9 ដែល​​​ស​​​្ថិត​​​ក្នុង​​​ចំណោម​​​ឧទ្ធម្ភាគចក្រ​​​១២​​​គ្រឿង​​​ទទួល​​​បាន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ក្រោម​​​ឥណទាន​​​ជិត​​​២០០លាន​​​ដុល្លារ​​​ និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទិញ​​​លក់​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ចិន​​​ ក្រុម​​​សង្គ្រោះ​​​បាន​​​ចាប់​​​ផ្តើម​​​ទាញ​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​យឺត​​​ៗ​​​ចេញ​​​ពី​​​ទឹក។

ប្រហែល​​​១ម៉ោង​​​ បន្ទាប់​​​ពី​​​ឧទ្ធម្ភាគចក្រ Z-9 បាន​​​អណ្តែត​​​មក​​​លើ​​​ផ្ទៃ​​​ទឹក​​​ជា​​​លើក​​​ដំបូង​​​ សាកសព​​​ម្នាក់​​​ក្នុង​​​ចំណោម​​​សាក​​​សព​​​នាយ​​​ទាហាន​​​ទាំង​​​បួ​​​ន​​​នាក់​​​ ដែល​​​ស្លាប់​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ធ្លាក់​​​ឧទ្ធម្ភាគចក្រ​​​​​​នេះ​​​ ត្រូវ​​​បាន​​​ស្រង់​​​ចេញ​​​ពី​​​ទឹក​​​ ដើម្បី​​​បញ្ជូន​​​ចូល​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ ដោយ​​​​​​​​​មាន​​​សាច់​​​ញាតិ​​​ម្នាក់​​​យំ​​​ដើរ​​​តាម​​​សព​​​។

៥នាទីក្រោយ​​​មក​​​ សាកសព​​​នាយទាហាន​​​ទី​​​២​​​ត្រូ​​វ​​​បាន​​​រក​​​ឃើញ​​​ពី​​​ឧទ្ធម្ភាគចក្រ​​​ ហើយ​​​​​​សែង​​​ដាក់​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់។

សមាជិក​​​ក្រុម​​​​​​ដោះ​​​មីន​​​ក្រោម​​​ទឹក​​​នៃ​​​មជ្ឈមណ្ឌល​​​សកម្ម​​​ភាព​​​កំចាត់​​​​​​មីន​​​កម្ពុជា​​​​​​ បាន​​​ទៅដល់​​​កន្លែង​​​កើត​​​ហេតុ​​​​​​ភ្លាម​​​ ក៏​​​ជួយ​​​រក​​​​​​សាក​​​សព​​​ពីរ​​​នាក់​​​ទៀត​​​ ដែល​​​មិន​​​ទាន់​​​បាន​​​រក​​​ឃើញ​​​ក្នុង​​​ឧទ្ធម្ភាគចក្រ​​​ Z-9នៅ​​​ឡើយ​​​។

លោក មឹុង​​​ សំផន រដ្ឋលេខាធិការ​​​ក្រសួ​​​ង​​​ការ​​​ពារ​​​ជាតិ​​​ ដែល​​​ចុះ​​​ដឹក​​​នាំ​​​​​​ប្រតិបត្តិការ​​​សង្គ្រោះ​​​នេះ​​​ បាន​​មាន​​​ប្រសាសន៍​​​បញ្ជាក់​​​តាម​​​ទូរស័ព្ទ​​​ថា សាក​​​សព​​ទាហាន​​​ពីរ​​​នាក់​​​នេះ​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ពី​​​ទឹក​​​នៅ​​​ម៉ោង​​​ប្រហែល​​​៦​​​ល្ងាច​​​។

នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត ដែល​​​លោក ចេង សុខ​​​សំបូរ​​​  ជា​​​អ្នក​​​នៅ​​​រស់​​​ពី​​​គ្រោះ​​​ថ្នាក់​​​នេះ​​​​​​​​​​​​​​​​​​​កំពុង​​​សម្រាក​​​ទទួល​​ការ​​​ព្យាបាល​​​ លោក ហៀ​​​ង សេង ដែល​​​ជា​​​ឪពុក​​​មា​​​របស់លោក ចេង សុខ​​​សំបូរ ​​​បាន​​​លើក​​​ឡើង​​​ថា ក្មួយ​​​ប្រុស​​​របស់​​គាត់​​​​​​បាន​​​ដឹង​​​ខ្លួន​​​ឡើង​​​វិញ​​​ហើយ​​​ ប៉ុន្តែ ស្ថានភាព​​​មិន​​​ទាន់​​​នឹង​​​ន​​​នៅ​​​ឡើយ​​​ទេ​​​​​​។

លោក ហៀង​​​ សេង បាន​​​មាន​​​ប្រសាសន៍​​​ថា ” គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​បាន​​​បើក​​​បរ​​​​​​កន្លះ​​​ម៉ោង​​​ហើយ​​​ ហើយ​​​បន្ទាប់​​​មក​​​ក៏​​​បាន​​​ផ្លាស់​​​ប្តូរ​​​ឲ្យ​​​ទៅ​​​អ្នក​​​ហ្វឹក​​​ហាត់​​​បើក​​​​​​បរ​​​វិញ​​​ម្តង ពេល​​​នោះ​​​វា​​​ក៏​​​បាន​​​ធ្លាក់​​​ចុះ​​​មក​​​ក្រោម​​​។ គាត់​​​និយាយ​​​ថា គាត់​​​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ពិត​​​ប្រាកដ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ធ្លាក់​​​ឧទ្ធម្ភាគចក្រ​​​នេះ​​​​​​ [ ហើយ​​​ ]​​​ គាត់​​​គ្រាន់​​​តែ​​​ដឹង​​​ថា វា​​​ធ្លាក់​​​​​​​​​នៅ​​​ពេល​​​វា​​​ប៉ះ​​​ត្រូវ​​​ទឹក​​​”។

លោក ម៉ម​​​ ប៊ុន​​​ហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខា​​​ភិ​​​បាល​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​ថា រដ្ឋាភិបាល​​​ជា​​​អ្នក​​​ចេញ​​​ថ្លៃ​​​ការ​​​ព្យាបាល​​​របួស​​​លោក ចេង សុខ​​​សំបូរ។ ទោះ​​​ជា​​​យ៉ាងណា វេជ្ជបណ្ឌិត ឈួយ​​​ ម៉េង ប្រធាន​​​ផ្នែក​​​សង្គ្រោះ​​​បន្ទាន់​​​កម្រិត​​​ធ្ងន់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា របួស​​​​​​របស់​​​គាត់​​​ជា​​​របួសស្រាល​​​​​​ប៉ុណ្ណោះ​​​។

ពន្យល់​​​ពី​​​រូប​​​ស្គែន​​​ដែល​​​​​​បង្ហាញ​​​ថា ​​​​​​លោក ចេង សុខ​​​សំបូរ ​​​មិន​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ លោក​​​ឈួយ ម៉េង មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” គាត់​​​របួស​​​ត្រង់​​​មាត់​​​ និង​​​​​​​​​របួស​​​ជាច្រើន​​​នៅ​​​លើ​​​ដង​​​ខ្លួន [ ប៉ុន្តែ ] គាត់​​​នៅ​​​តែ​​​អាច​​​ដក​​​ដង្ហើម​​​បាន​​​ល្អ និង​​​​​​មាន​​​សម្ពាធ​​​ឈាមល្អ ​​​ស្មារតី​​​របស់​​​គាត់​​​ធម្មតា​​​ ហើយ​​​ដៃ​​​និង​​​ជើង​​​របស់​​​គាត់​​​អាច​​​កម្រើក​​​បាន​​​ធម្មតា​​​ដែរ​​”៕ សុខុម 

(រាយការណ៍បន្ថែម​​​ដោយ ឃី សុវុឌ្ឍី)​​​​​​

​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស