លោក ជូន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា សមាជិកសភាជាប់ឆ្នោតបីនាក់របស់គណបក្សសង្គ្រាះជាតិកំពុងត្រូវគេឃាត់ខ្លួនដើម្បីសាកសួរ បន្ទាប់ពីសន្តិសុខខណ្ឌដូនពេញ បានប៉ះទង្គិចជាមួយអ្នកតវ៉ានៅជិតទីលានប្រជាធិបតេយ្យ។ លោក ណារិន បានឲ្យដឹងទៀតថា “យើងកំពុងរង់ចាំមន្រ្តីតុលាការមកសាកសួរពួកគេ”។
លោកបានបន្តទៀតថា “សន្តិសុខយ៉ាងហោចណាស់៦នាក់បានរងរបួសធ្ងន់ ដោយសារអ្នកតវ៉ាវាយ” ។ លោកបានបន្ថែមថា គេបានបញ្ជួនសន្តិសុខទាំងនោះទៅមន្ទីរពេទ្យដើម្បីព្យាបាលហើយ។
នៅម៉ោង១០ព្រឹកនេះ មន្រ្តីគណបក្សសង្រ្គោះជាតិបីនាក់កំពុងត្រូវនគរបាលឃាត់ខ្លួនក្នុងរបងលួសបន្លាដែលព័ទ្ធផ្លូវមួយនៅជិតទីលាននោះ។
លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានឲ្យដឹកថា សមាជិកសភាបក្សប្រឆាំងទាំងបីរូបនោះគឺ លោកស្រី មូរ សុខហួរ ម៉ែន ថាវរិទ្ធ និង កែវ ភារម្យ ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា “រហូតមកដល់ពេលនេះ យើងអាចបញ្ជាក់បានថាសមាជិកសភាCNRPបីរូបកំពុងត្រូវគេឃាត់ខ្លួននៅក្នុងទីលានប្រជាធិបតេយ្យ។ គេបានប្រើកម្លាំងបង្ខំអ្នកទាំងបីឲ្យចូលក្នុងទីលានប្រជាធិបតេយ្យ ហើយនេះជាការចាប់ខ្លួន”។ មានិត