29 C
Phnom Penh

បុរស​​​ម្នាក់​​​ត្រូវ​​​ទាហាន​​​ថៃ​​​បាញ់​​​ ខណៈ​​​កំពុង​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​ថៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ម្នាក់​​​ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​បាញ់​​​ត្រូវ​​​ដៃ​​​ ខណៈ​​​កំពុង​​​រុក​​​រក​​​កាប់​​​ឈើ​​​គ្រញួង​​​នៅ​​​ប្រទេស​​​ថៃ​​​នៅ​​​ពេល​​​រំលង​​​អាធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ ប៉ុន្តែ បាន​​​គេច​​​ខ្លួន​​​រួ​​​ច​​​ជា​​​មួយ​​​គ្នីគ្នា​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​ចៅ​​​សង្កាត់​​​ក្នុង​​​មូល​​​ដ្ឋាន​​​។

លោក​​​ ផាង សំអាត ចៅ​​​សង្កាត់​​​អូរ​​​ស្មាច់​​​​​​​​​​​​​​​​​​​​​ ក្រុង​​​​​​សំរោង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​ពេល​​​យុវជន​​​ ចាន់​​​ ណូយ​​ អាយុ​​​១៨​​​ឆ្នាំ​​​ កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ជម្រៅ​​​ប្រហែល​​​ពី​​​រគីឡូ​​​ម៉ែត្រ​​​ជិត​​​ព្រំ​​​ដែន​​​ជាប់​​​ខេត្ត​​​ឧត្តរ​​​មានជ័យ​​​ យុវជន​​​រូប​​​នេះ​​​ និង​​​អ្នក​​​កាប់​​​ឈើ​​​ប៉ុន្មាន​​​អ្នក​​​ទៀត​​​ដែល​​​ជា​​​គ្នីគ្នា​​​របស់​​​យុវជន​​​នេះ ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​បាញ់​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​និង​​​១០​​​ទៀបភ្លឺ​​​​​​​​​។

លោក ផាង សំអាត ដែល​​​បាន​​​ប្រមូល​​​ព័ត៌​​​មាន​​​ពី​​​ប្រធាន​​​ភូមិ​​​របស់​​​យុវជន​​​ ចាន់ ណូយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​កាប់​​​ឈើ​​​ប្រាំ​​​នាក់​​​ទៀត​​​មិន​​​បាន​​​រង​​​របួស​​​ទេ​​​ ហើយ​​​បាន​​​ជួយ​​​យុវជន​​​ ចាន់​​​ ណូយ ចូល​​​មក​​​ទឹក​​​ដី​​​កម្ពុជា​​​វិញ​​​ ហើយ​​​ពេល​​​នេះ​​​កំពុង​​​សម្រាក​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” វា​​​ជា​​​លើក​​​ទី​​​២​​​ហើយ​​​ [ ក្នុង​​​ឆ្នាំ​​​នេះ​​​ ]​​​ ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​សង្កាត់​​​របស់​​​ខ្ញុំ​​​ត្រូ​​​វទា​​​ហាន​​​ថៃ​​​បាញ់​​​។ ពេល​​​នេះ​​​ប្រជា​​​ពល​​រដ្ឋ​​​ពីរ​​​នាក់​​​បាន​​​រង​​​របួស​​​បន្ទាប់​​​ពី​​​លួច​​​ចូល​​​​​​ទៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដើម្បី​​​​កាប់​​​ឈើ​​​គ្រញូង​​​​​​”។ ចំណែក​​​ឯ​​​មន្ត្រី​​​នគរបាល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​។

លោក​​​ ស្រី ណារីន មន្ត្រី​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​បួ​​​ន​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ ខណៈ​​​កំពុង​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដោយ​​​ឆ្លង​​​ដែន​​​ពី​​​ខេត្ត​​​ឧត្តរ​​​មានជ័យ​​​ អំឡុង​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ប្រសិនបើ​​​យើង​​​ប្រៀប​​​ធៀប​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដូច​​​គ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន វា​​​មាន​​​ចំនួន​​​តិច​​​ជាង​​​ប្រាំ​​​មួយ​​​នាក់​​​ ពីព្រោះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ប្រជា​​​ពល​​​រដ្ឋ​​​១០​​​នាក់​​​ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​”។

ប្រទេស​​​កម្ពុជា​​​បាន​​​ស្នើ​​​សុំ ប្រទេស​​​ថៃ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​កុំ​​​ឲ្យ​​​បាញ់​​​ប្រហារ​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​ឆ្លង​​​ដែន​​​ដើម្បី​​​រក​​​កាប់​​​ឈើ​​​គ្រញូង​​​ដែល​​​អាច​​​លក់​​​បាន​​​​​​ដល់​​​ទៅ​​​រាប់​​​ពាន់​​​ដុល្លារ​​​ក្នុង​​​​​​មួយ​​​ម៉ែត្រគូប ពេល​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​​​​​​​​​​​​​ និង​​​ស្នើ​​​សុំ​​​ឲ្យ​​​អាជ្ញា​​ធរ​​​ថៃ​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ជំនួស​​​វិញ​​​។ ចំណែក​​​ឯភាគ​​​ី​​​ថៃ​​​វិញ​​​និយាយ​​​ថា ទាហាន​​​របស់​​​ខ្លួន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​ ដើម្បី​​​ការពារ​​​ខ្លួន​​​តែ​​​ប៉ុណ្ណោះ​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស