41.3 C
Phnom Penh

មន្ត្រីនគរបាល​ព្រំដែន​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចាប់រំលោភក្មេងស្រីអាយុ​១៦ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​នគរបាល​​​ព្រំ​​​ដែន​​​ម្នាក់​​​ត្រូ​​​វបាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិល​មិញ ពីបទ​​​រំលោភ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ បន្ទាប់​​​ពី​​​តាម​​​ចោទ​​​ថា បាន​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​១៦​​​ឆ្នាំ​​​ម្នាក់​​​ដែល​​​គាត់​​​បាន​​​ចាប់​​បង្ខាំង​រយៈពេល​​​២៤​​​ម៉ោង។

លោក កូយ កាន់​​​យ៉ា​​​ ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ឡេង សារ៉ាន់​​​ អាយុ​​​៣៦​​​ឆ្នាំ​​​ ជា​​​មន្ត្រី​​​នគរបាល​​​ព្រំ​​​ដែន​​​នៅ​​​ច្រក​​​ទ្វារ​ព្រំ​​​ដែន​​​ភ្នំ​​​ត្បាល​​​​​់​​​ក្នុ​​​ងខេត្ត​​​ឧត្តរ​​​មាន​​​​​​ជ័យ​​​ ឥឡូវ​​​នេះ​​​កំពុង​​​ត្រូ​​​វឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​។

លោក ផេង ផួត នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ត្រពាំង​​​តាវ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រងគ្រោះ​​​ និង​​​លោក សារ៉ាន់ បាន​​​ជួប​​​គ្នា​ដំបូង​​​នៅ​​​ភោជនីយ​​​ដ្ឋាន​​​មួយ​ជិត​ពីរ​ខែមក​ហើយ​​​​ ដែលនៅ​ពេល​នោះ​​​លោក​​​បាន​​​ផ្តល់​​​ការ​​​ងារ​​​ឲ្យ​​​នាង​​​ធ្វើ​​​នៅ​​​ចម្ការ​​​របស់​​​លោក​​​។

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក​​​ សារ៉ាន់​​​​ សុខចិត្ត​ជូន​​​នាង​​​ទៅ​​​ផ្ទះ បន្ទាប់​​​ពី​​​ចប់​​​ពិធី​​​ផឹក​​​ស៊ី​​​នៅ​​​ចម្ការ​​នោះ។

លោក​​​ ផេង ផួត បាន​​​មាន​​​ប្រសាសន៍ថា “ជន​​​រង​​​គ្រោះ​​​បាន​​​យល់​​​ព្រម ពីព្រោះ​​​នាង​​​មិន​​​គិត​​​ថា ជន​​​សង្ស័យ​​​ធ្វើ​​​អ៊ីចឹង​​​មក​​​​​​លើ​​​រូប​​​នាង​​​នោះ​​​ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ផ្ទុយ​​​ទៅ​​​វិញ​​​លោក សារ៉ាន់​​​​​​​​​​​​​​​​​​​​​ បាន​​​នាំ​​​នាង​​​ទៅ​​​កាន់​​​ប៉ុស្តិ៍​​​នគរបាល​​​របស់​​​លោក​​​ ហើយ​​​បាន​​​រុញ​​​នាង​​​ចូល​​​ក្នុង​​​។

លោក ផេង ផួត បាន​​​មាន​​​ប្រសាសន៍​​​ថា “​ជន​​​សង្ស័យ​​​បាន​​​ដាល់​​​ជន​​​រងគ្រោះ…រហូត​​​នាង​​​សន្លប់​​​ ហើយ​​​បន្ទាប់​​​មក​​​​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​ចាប់​​​រំលោភ​​​នាង​​។ ជន​​​សង្ស័យ​​​ក៏​​​បាន​​​គំរាម​​​សម្លាប់​​​នាង​​​ផង​​​ដែរ​​​ ប្រសិន​​​បើ​​​នាង​​​មិន​​​ព្រម​​​”។

លោក ផេង​​​ ផួត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​ក្មេង​​​ស្រីនេះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចាក​ចេញ​​​នាង​​​បាន​​​ប្រាប់​​​​​​ក្រុម​​​គ្រួសារ​​​របស់​​​នាង​​​ពី​រឿង​ដែល​​​បាន​​​កើ​​​ត​​​ឡើង ហើយ​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​បាន​​​ប្តឹង​​​នគរបាល​​​។

លោក ផេង​​​ ផួត បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ឃើញ​​​​​ស្នាម​​​ជាំ​​​នៅ​​​លើ​​​ភ្លៅ​​​របស់​​​នាង​​​ ហើយ​​​ដៃ​​​ និង​​​ភ្នែក​​​របស់​​​នាង​​​ឡើង​​​ហើម​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា បន្ទាប់មកលោក​​​ សារ៉ាន់ ត្រូវ​​​បាន​​​ហៅ​​​មក​​​សាក​​​សួរ​​​នៅ​​​អធិការ​​ដ្ឋាន​​​នគរបាល​​​ស្រុក​​​។

លោក ផេង​​​ ផួត បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​បាន​​​សារភាព​​​ថា គាត់​​បាន​​​​​​ស្រឡាញ់​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​ហើយ​​​ចង់​​​យក​​​នាង​​​ធ្វើ​​​ប្រពន្ធ​​”។

លោក លីម គី អនុ​​​ប្រធាន​​​នគរ​​​បាល​​​យុត្តិធម៌​​​ខេត្ត​​​​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​ សារ៉ាន់ ក្នុង​នាមជា​​​មន្ត្រី​​​នគរ​​​បាល​​​គួរ​​​តែ​​​មានការ​យល់​​​ដឹង​​​​​​ច្រើន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​គឺ​​​ជា​​​មន្ត្រី​​​អនុវត្ត​​​ច្បាប់​​​ ហើយ​​​​​​យល់​​​ពី​​​ច្បាប់ ប៉ុន្តែ គាត់​​​​​​នៅ​​​តែ​​​បំពាន​​​ច្បាប់​​​ ដូច្នេះ​​​យើង​​​​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​គាត់​​​តាម​​​ច្បាប់​​​”។

លោក ឡឹក​​​ សុខា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​បានគំាទ្រ​​​ជំហរ​​​​របស់​​​លោក​​​ លីម គី។ “មិន​​​ថា អ្នក​​ជា​​​នរណា​ទេ ជា​ប្រជាពល​​​រដ្ឋ​​​ធម្មតា មន្ត្រី​​​រាជ​​​ការ ឬ​​​មន្ត្រី​​​អនុវត្ត​​​ច្បាប់​​​ឡើយ​ ​​នៅ​​​ពេល​​​អ្នក​​​រំលោភ​​​ច្បាប់​​​ អ្នក​​​ត្រូវ​​​តែ​​​ផ្តន្ទា​​​ទោស​​​តាម​​​ច្បាប់។​​​ មនុស្ស​​​គ្រប់​​​រូប​​​មាន​​​សិទ្ធិ​​​ស្មើ​​​គ្នា​​​នៅ​​​ចំពោះ​​​មុខ​​​ច្បាប់​​​”៕សារុន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស