29 C
Phnom Penh

កម្មករ​រោងចក្រ​កាត់​ដេរ​ហែក្បួន​ទៅ​ក្រសួង​ការងារ​ដើម្បីចង់ដឹង​លទ្ធផល​នៃការ​ចរចា​អំពី​ប្រាក់​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​មកពី​​​រោង​​​ចក្រ​​​ចំនួន​​​ពីរ​​​បាន​​​ហែ​​​ក្បួន​​​ទៅ​ក្រសួង​​​ការងារ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ នៅ ពេល​​​ដែល​​​មាន​​​ការ​​​ចាប់​​​ផ្តើម​​​ចរចា​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​បញ្ចប់​ក្នុ​​ង​​​រយៈ​​​ពេល​​​តែ​​​ប៉ុន្មាន​ម៉ោង​​​ប៉ុណ្ណោះ​​​។

កម្មករ​​​ប្រហែល​​​៦០នាក់​​​មក​​​ពី​​​រោង​​​ចក្រ អូសេអង់ ដែល​​​បាន​​​ផ្អាក​​​ការ​ងារ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ខែ​​​ឧសភា​​​ និង​​​មិន​​​បាន​​​​​​ធ្វើ​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​ឲ្យ​​​បើក​​​ប្រាក់​​​ឈ្នួ​​​ល​​​​ឲ្យ​កម្មករ​អំឡុង​​​ពេល​​​ផ្អាក​​​ការងារ​​​នោះ ​​​បាន​ទៅ​ដល់​កន្លែង​​​ចរចា​​​នៅ​​​ម៉ោង​​​៨​​​និង​​​៣០​​​នាទី​​​ព្រឹក ប៉ុន្តែ មិន​​​មាន​​​តំណាង​​​រោង​​​ចក្រ​​​ចូល​​​រួម​​​ទេ​​​។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា​​​បាន​​​និយាយ​​​ថា មន្ត្រី​​​មក​​​ពី​​​នាយក​​​ដ្ឋាន​​​ដោះស្រាយ​​​វិវាទ​​​ការងារ​​​នៃ​​​ក្រសួង​​​ការងារ​​​បាន​​​ណែ​​​នាំ​​​កម្មករ​​​ឲ្យ​​​ទទួល​​​យក​​​ការ​​​ផ្តល់​​​ឲ្យ​​​ពី​​​រោង​​​ចក្រ​​​ អូសេអង់ ចំនួន​​​១០០​​​ដុល្លារ​​​សម្រាប់​​​កម្មករ​​​ដែល​​​បាន​​​ធ្វើ​​​ការ​​​ជាង​​​ប្រាំ​​​មួយ​​​ខែ​​​ និង​​​៥០​​​ដុល្លារ​​​សម្រាប់​​​អ្នក​​​ដែល​​​បាន​​​ធ្វើ​​​ការ​​​តិច​​​ជាង​​​ប្រាំ​​​មួយ​​​ខែ​​​។

លោក​​​បាន​​​និយាយ​​​ថា “កម្មករ​​​មួយ​​​ចំនួន​​​បាន​​​ព្រម​​​​​​ព្រៀង​​​ទទួល​​​យក​​​លុយ​​​នោះ​​​ ពីព្រោះ​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​លុយ​​​យ៉ាង​​​ខ្លាំង​​​សម្រាប់​​​ការ​​​ចំណាយ​​​នានា​​​ដូច​​​ជា​​​ថ្លៃ​​​ឈ្នួល​​​ផ្ទះ​​​ជា​​​ដើម”។

ទោះ​​​ជា​​​យ៉ាង​ណា លោក ស៊ីណា បាន​និយាយ​ថា ការ​តវ៉ា​នឹង​បន្ត​ធ្វើ​​​ទៀត​ទោះ​ជា​រោង​​​ចក្រ​​​បើក​​​លុយ​​​ឲ្យ​​​ក៏​​​ដោយ​​​ រហូត​​​ដល់​​​កម្មករ​​​ទទួល​​​បាន​​​ប្រាក់​​​ឈ្នួល​​​និង​​​អត្ថប្រយោជន៍​​​ផ្សេងៗ​ពេញ​​​លេញ​​​ស្រប​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​ក្រុមប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្នកស្រី ធាង ធី​​​ អាយុ​​​៣៧​​​ឆ្នាំ ​​​ជា​​​កម្មក​​​រ​​​នៅ​​​រោង​​​ចក្រ អូសេអង់ បាន​​​និយាយថា កម្មករ​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​ទៀត​​​ប្រសិ​​ន​​​បើ​​​រោ​​​ង​​​ចក្រ​​​មិន​​​បើក​​​លុយ​​​​ឲ្យ​បន្ថែម​​​ទៀត​​​ទេ។

គាត់​​​បាន​​​និយាយ​​​ថា ” យើង​ប្រហែល​​​ជា​​​បិទ​​​ច្រក​​​ចូល​​​អាកាស​​​យាន​ដ្ឋាន​​អន្តរ​​​ជាតិ​​​ភ្នំពេញ។ មាន​​​តែ​​​សម្តេច​​​ ហ៊ុន សែន ទេ​​​ដែល​​​អាច​​​ដោ​​ះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ឲ្យ​​​យើ​​​ងបាន​​​។ ប្រសិន​​​បើ​​​សម្តេច​​​មិន​​​ជួ​​​យ​​​ទេ គ្មាន​​​សង្ឃឹម​​​ឡើយ​​​”។

លោក ទិត្យ​​​ សុភ័ណ​​​ មន្ត្រី​​​ធន​​​ធាន​​​មនុស្ស​​​នៅ​​​រោង​​​ចក្រ​​​ អូ​​​សេអង់​​​ មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ដែល​​​ម្ចាស់​​​រោង​​​ចក្រ​​​នេះ​មិន​​​ចូល​​​រួម​​​ការ​​​ចរចា​​​ទេ ប៉ុន្តែ បាន​​​និយាយ​​​ថា កម្មករ​​​នឹង​​​មិន​​​បាន​​​ទទួល​​​អ្វី​​​ឡើយ​​​ ប្រសិនបើ​​ពួក​គេ​​​នៅ​​​តែ​​​តវ៉ា។

លោក​​​បាន​​​បន្ថែម​​​ថា កាល​​​ពី​​​ម្សិលមិ​​ញ រោង​​​ចក្រ​​​បាន​​​ស្នើសុំ​​​ឲ្យ​​​អាជ្ញាធរ​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ដាក់​​​កម្លាំង​​​នគរបាល​​​ការពារ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​និយាយ​​​ថា “ប្រសិនបើ​​​យើង​​​មិន​​​ធ្វើ​​​​​​ដូច្នេះ​​​ទេ​​​ កម្មករ​​​និង​​​សហជីព​​​នឹង​​​ធ្វើ​​​អ្វី​​​មួយ​​​ដែល​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​បាន​​​ដើម្បី​​​បំផ្លាញ​​​រោង​​​ចក្រ​​​”។

ភ្លាមៗ​​​បន្ទាប់​​​ពី​​​កម្មករ​​​រោង​​​ចក្រ អូសេអង់ បាន​​​ចាក​​​ចេញ​​​នៅ​​​ម៉ោង​​​១០​​​ព្រឹក កម្មករ​​​ប្រហែល​​​៩០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ ស៊ុន​​​វែល បាន​​​ទៅ​​​ដល់​​​ក្រសួង​​​សម្រាប់​ការ​ចរចា​​​អំពី​​​ប្រាក់​​​ខែ​​​របស់​​​ពួកគេ​​​។

កម្មករ​​​ប្រហែល​​​១.០០០នាក់​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដើម្បី​​​ទាម​​​ទារ​​​ប្រាំ​​​ពីរ​​​ចំណុច រួម​​​មាន ​​​លុយ​​​​​​ព្រីម​​​ប្រាំ​​​ដុល្លារ​​​ប្រចាំខែ ​​​​​​​​​​​​​​​លុយ​​​ធ្វើ​​​ដំណើរ​​​១៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ និង​​​លុយ​​​ឧបត្ថម្ភ​ថ្លៃ​ឈ្នួល​ លុយ​​​បំណាច់​​​ការងារ​​​ និង​​​ដាក់​ឧបករណ៍​ការពារ​​​សុវត្ថិភាព​​​ឲ្យ​​​បាន​​​ល្អ​ប្រសើរ​​​ជាង​​​មុន​​​។

កម្មករ​​​ឈ្មោះ វង្ស ម៉ាឡែន អាយុ​​​២៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា កម្មករ​​​មួយ​​​ក្រុម​​​តូច​​​បាន​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រសួ​​​ង​​​ការងារ ​​​ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​ដឹង​​​ពី​​​លទ្ធផល​​​នៃ​ការ​​​ចរចា​​​នេះ​​​ភ្លាម​​​ៗ។

គាត់​​​បាន​​​និយាយ​​​ថា “ប្រាក់​​​ខែ​​​របស់​​​យើង​​​តិចណាស់ ​​​មិន​​​អាច​​​រស់​​​បាន​​​ទេ​​​ ដូច្នេ​​​ះ​​​យើ​​​ង​​​ត្រូវ​ធ្វើ​​​កូដ​​​កម្ម​​​”។

លោក សៀង​​​ សម្បត្តិ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​មិត្ត​​​ភាព​​​កម្មករ​​​បាន​​​និយាយ​​​ថា ការ​​​ចរចា​​​បាន​​​បញ្ចប់​​​ពីរ​​​ម៉ោង​​​កន្លះ​​​ក្រោយ​​​មក​​​។

លោក​​​បាន​​​រិះ​​​​​​គន់​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ស៊ុនវែល​​​ ចំពោះ​​​ការ​​​យក​​​ទាហាន​​​​​​កង​​​ពល​​​តូច​​​លេខ​​​៧០​​​ឲ្យ​​​យាម​​​រោង​​​ចក្រ​​​នេះ។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​យល់​​​ថា ហេតុអី​​​បាន​​​ជា​​​រោង​​​ចក្រ​​​មិន​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​នេះ​​​នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​អាច​​​ជួល​​​ទាហាន​​​ឲ្យ​​​ការ​​​ពារ​​​រោង​​​ចក្រ”។

លោក​​​ស្រី លី សីុវ​​​មីុ ប្រធាន​​​រដ្ឋបាល​​​រោង​​​ចក្រ ស៊ុន​​​វែល បាននិយាយថា រោង​​​ចក្រ​​​មិន​​​អាច​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្មករ​ទេ​​​។ លោកស្រី​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​បាន​​​ជួល​​​ទាហាន​​​ទេ​​​ ពួក​​​គេ​​​គ្រាន់​​​តែ​​​មក​​​ទី​​​នោះ​​​​​​ដើម្បី​​​ជួយ​​​សម្រួល​​​ចរាចរណ៍ និង​​​គ្រប់​​​គ្រង​​​តំបន់​​​នោះ​​​តែ​​​ប៉ុណ្ណោះ​​​”៕គឹម​​​ហឿន​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស