40.9 C
Phnom Penh

បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ និង​​​បក្ស​​​ប្រជា​​​ជន​​​អះ​​​អាង​​​ផ្ទុយ​ ​​គ្នា​​​ស្រឡះ​​​ចំពោះ​​​ការ​​​​​​ប៉ះ​​​ទង្គិច​​​នៅ​​​ទី​​​លាន​​​ប្រជា​​ ​ធិបតេយ្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក ឈាង វុន សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​ខាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​ថ្កោល​​​ទោស​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ចំនួន​​​ប្រាំ​​​បី​​​រូប​​​ថា ជា​​​ជន​​​អនា​​​ធិបតេយ្យ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​ដ៏​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ គឺ​​​ធ្ងន់​​​ធ្ងរ​​​ជាង​​​កុប​​​កម្ម​​​កាល​​​ពី​​​ខែ​​​មករា​​​ ដែល​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ស្លាប់​​​​​​កម្មករ​​​រោង​​​ចក្រ​​​​​​​​​កាត់​​​ដេរ​​​​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់​​​​​​ទៅ​​​ទៀត​​​។cam-photo-cnrp - Copy

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​​​​សន្និសីទ​​​កាសែត​​​នៅ​​​រដ្ឋសភា​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ទៅ​​​កាន់​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ជាមួយ​​​នឹង​​​បាវ​​​អង្ករ​​​ ដែល​​​ញុ៉ក​​​ពេញ​​​ទៅ​​​ដោយ​​​ដំបង​​​ឈើ និង​​​ផែនការ​​​រៀប​​​ចំ​​​ទុក​​​ជាមុន​​​ដើម្បី​​​វាយ​​​ប្រហារ​​​​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ដែល​​​ល្បី​​​ខាង​​​ហិង្សា​​​។

ជា​​​ផ្នែក​​​នៃ​​​ការ​​​បន្ត​​​ខំប្រឹង​​​ប្រែង​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដើម្បី​​​ដាក់​​​ទម្ងន់​​​លើ​​​ការ​​​រៀប​​​រាប់​​​ពី​​​ហេតុ​​​ការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​លេស​​​​​​ចាប់​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​ជាប់ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​ប្រាំ​​​ពីរ​​​រូប​​​នោះ​​​ អំឡុង​​​សន្និសីទ​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង លោក​​​ ឈាង វុន ​​​បាន​​​​​​ចាក់​​​វីដេអូ​​​​​​ជា​​​បន្ត​​​បន្ទាប់​​​ ដែល​​​លោក​​​មាន​​​ប្រសាសន៍​​​ថា ជា​​​ភ័ស្តុ​​​តាង​​​បង្ហាញ​​​ថា មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួ​​​ន មាន​​​ទោស​​​ពីបទ​​​ញុះញង់​​​ និង​​​បោះ​​​បោរ។

លោក ឈាង វុន មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​ចាក់​​​ដំបង​​​ចោល​​​។ ដំបង​​​ភាគ​​​ច្រើន​​​ជា​​​ដំបង​​​ដែក​​​។ នេះ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ពួកគេ​​​វៃ​​​៉​​​សន្តិសុខ​​​” ខណៈ​​​ដែល​​​​​​វីដេអូ​​​មួយ​​​បង្ហាញ​​​ពី​​​បុរស​​​ម្នាក់​​​​ទាញ​​​ដំបង​​​មួ​​យ​​​បាវ​​​ចេញ​​​ពី​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ ហើយ​​​ចាក់​​​ពង្រាយ​​​វា​​​លើ​​​ផ្លូវ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ដំបង​​​ទាំង​​​នេះ​​​ “មិន​​​មែន​​​ជា​​​របស់​​​សន្តិសុខ​​​ទេ ពីព្រោះ​​​សន្តិសុខ​​​កាន់​​​ដំបង​​​ខ្មៅ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា ដំបង​​​ឈើ​​​ដដែល​​​ ដែល​​​គេ​​​ចាក់​​​ចេញ​​​ពី​​​បាវ​​​អង្ករ​​​ទៅ​​​លើ​​​ថ្នល់​​​​​​នៅ​​​ក្នុង​​​រូប​​​ភាព​​​វីដេអូ​​​ឃ្លីប​​​របស់​​​លោក​​​ ឈាង វុន គេ​​​អាច​​​មើល​​​ឃើញ​​​នៅ​​​ក្នុ​ង​​​វីដេអូ​​​ជា​​​ច្រើន​​​​​​ទៀត​​​ដែល​​​បង្ហោះ​​​តាម​​​យូធូប​​​ និង​​​ហ្វេស​​​ប៊ុក​​​។ នៅ​​​ក្នុង​​​វីដេអ​​​ូ​​​ទាំង​​​នោះ​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា ដំបង​​​ឈើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រស់​​​ទាំង​​​នោះ​​​កាន់​​​ដោយ​​​បុរស​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​។

នៅ​​​ក្នុង​​​វីដេអូ​​​ឃ្លីប​​​មួយ​​​ គេ​​​ឃើញ​​​​​​ក្រុម​​​បុរស​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​ពណ៌​​​ទឹក​​​ប៊ិច​​​លើក​​​បាវ​​​ដំបង​​​ចេញ​​​ពី​​​រថយន្ត​​​​​​មួយ​​​គ្រឿង​​​របស់​​​សាលា​​​រាជ​​​ធានី​​​ រួច​​​ចែក​​​ចាយ​​​ឲ្យ​​​ពួកគេ​​​ មុន​​​ពេល​​​ដើរ​​​ឆ្ពោះ​​​ទៅ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ ដែល​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​តាម​​​បណ្តោយ​​​មហាវិថី​​​ ព្រះ​​​នរោត្តម​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​ “ដោះ​​​លែង​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​” ។

ក្រុម​​​អ្នក​​​តវ៉ា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​​​​ដឹក​​​នាំ​​​ដោយ​​​លោកស្រី មូរ សុខ​​​ហួរ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ចង​​​​​​បដា​​​ពណ៌​​​ទឹក​​​ក្រូច​​​ដ៏​​​ធំ​​​មួយ​​​​​​ផ្ទាំង​​​ជាប់​​​នឹង​​​​​​របាំង​​​លួសបន្លា​​​​​​​​​ជុំ​​​វិញ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​។

នៅ​​​ពេល​​​បុរស​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​សន្តិសុខ​​​​​​ដើរ​​​ឆ្ពោះ​​​ទៅ​​​កន្លែង​​​តវ៉ា​​​ដោយ​​​គ្រវី​​​ដំបង​​​ និង​​​ចាប់​​​ហែក​​​ផ្ទាំង​​​បដា​​​នោះ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​រត់​​​ទៅ​​​ណា​​​ទេ​​​។ ផ្ទុយ​​​ទៅ​​​វិញ​​​ពួក​​​គេ​​​បាន​​​ប្រើ​​​​​​ទុយោ​​​ជ័រ​​​ចង​​​ទង់​​​ជាតិ​​​​​​ចាក់​​​សន្តិសុខ​​​ ដែល​​​មក​​​ចាប់​​​ហែក​​​ផ្ទាំង​​​បដា​​​នោះ​​​។

ប៉ុន្តែ  សន្តិសុខ​​​​​​បាន​​​ដក​​​ថយ​​​​​​រត់​​​​​​បែក​​​ផ្លូវ​​​គ្នា​​​ចេញ​​​ពី​​​ក្រម​​​អ្នក​​​តវ៉ា​​​គាំទ្រ​​​​​​របស់​​​គណបក្ស​​​ប្រឆាំង ដែល​​​ពោរ​​​ពេញ​​​ដោយ​​​កំហឹង ខុស​​​ពី​​​​​​ទម្លាប់​​​សព​​​្វ​​​ដង​​​ដែល​​​ពួក​​​គេ​​​តែង​​​តែ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ទៅ​​​លើ​​​អ្នក​​​តវ៉ា​​​មិន​​​ប្រណី​​​ដៃ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ។

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​សន្តិសុខ​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​ទាំង​​​នេ​​ះ​​​ថា “​​យើង​​​អាច​​​មើល​​​ឃើញ​​​ថា កម្លាំ​​ង​​​សន្តិសុខ​​​មិន​​​បាន​​​ចាត់​​​វិធាន​​​ការ​​​ទេ”។

កម្លាំង​​​សន្តិសុខ​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​នៅ​​​កន្លែង​​​តវ៉ា​​​ រួម​​​ទាំង​​​នគរបាល​​​បង្ក្រាប​​​បាតុកម្ម​​​រាជ​​​ធានី​​​ផង​​​ បាន​​​ឈរ​​​ធ្វើ​​​ព្រងើយ​​​នៅ​​​ពី​​​ក្រោយ​​​របាំង​​​លួស​​​បន្លា​​​ជុំ​​​វិញ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ ដោយ​​​សម្លឹង​​​មើល​​​សន្តិសុខ​​​ខណ្ឌ​​​ត្រូវ​​​គេ​​​វាយ​​​​​​បែក​​​ឈាម​​​ហាក់​​​ដូច​​​ជា​​​​​​គ្មាន​​​អ្វី​​​កើត​​​ឡើង។​​​​​​​​​​​​

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​ករណី​​​ដំបូង​​​ហើយ​​​ ដែល​​​ពួក​​​គេ​​​ [អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​] វ៉ៃ​​​កម្លាំង​​​សន្តិសុខ​​​យ៉ាង​​​ចាស់​​​ដៃ”។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ការ​​​បង្ហូរ​​​ឈាម​​​ក្រោយ​​​ការ​​​បង្ក្រាប​​​ដ៏​​​ហិង្សា​​​លើ​​​បាតុកម្ម​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​នៅ​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​កាល​​​ពី​​​ខែ​​​មករា ដែល​​​នៅ​​​ពេល​​​នោះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​កាំភ្លើង​​​អាកា-៤៧​​​ទៅលើ​​​ក្រុម​​​បាតុករ​​​ដោយ​​​មិន​​​រើស​​​មុខ​​​នោះ​​​ មិន​​​អាច​​​ប្រៀប​​​ធៀប​​​​​​នឹង​​​ការ​​​បង្ក​​​របួស​​​​​​​​ស្នាម​​លើ​​​សន្តិសុខ​​​ខណ្ឌ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​បានទេ​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ប្រៀប​​​ធៀប​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​​​​ទៅ​​​នឹង​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា “វា​​​គ្មាន​​​រូប​​​ភាព​​​អាក្រក់​​​ដូច​​​នេះ​​​ទេ​​​”។

លោក ឈាង វុន​​​ បាន​​​ចាក់​​​វីដេអូ​​​ឃ្លីប​​​មួយ​​​ចំនួន​​​ដែល​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ប្រជា​​​ពល​​​រដ្ឋ​​​វាយ​​​បុរស​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​សន្តិសុខ​​​ ប៉ុន្តែ ​​​ប្រជា​​​ពល​​​រដ្ឋ​​​ភាគ​​​ច្រើន​​​ប្រើ​​​ជើង​​​ ដៃ មួក​​​ការ​​​ពារ​​​សុវត្ថិភាព​​​ ដង​​​ទង់​​​ជាតិ និង​​​ដំ​​​ុ​​​ថ្ម​​​ មិន​​​មែន​​​ដំបង​​​ឈើ​​​ដូច​​​ដែល​​​លោក​​​អះ​​​អាង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចែក​​​ចាយ​​​ដល់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ទុក​​​ប្រើ​​​សម្រាប់​​​ទប់​​​ទល់​​​ជាមួយ​​​សន្តិសុខ​​​នោះ​​​ឡើយ​​​។

នៅ​​​ថ្ងៃ​​​ដែល​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ លោក យែ៉ម​​​ បុញ្ញប្ញទ្ធិ  អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​មិន​​​មាន​​​​​​វត្ត​​​មាន​​​នៅ​​​ទីលាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ បាន​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ជួស​​​មុខ​​​ឲ្យ​​​គណបក្ស​​​ ហើយ​​​បាន​​​សូម​​​អភ័យទោស​​​ចំពោះ​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​នេះ ដោយ​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​ភ្នាក់​​​ងារ​​​បង្ក​​​ហេតុ​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​រឿង​​​នេះ​​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក នុត រុំ​​​ដួល​​​ ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​កន្លែង​​​តវ៉ា​​​ ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​តែ​​​ប្តេជ្ញា​​​រក្សា​​​ជំហ​​​រអហិង្សា​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​អះអាង​​​ថា ជន​​​បន្លំ​​​ខ្លួន​​​បាន​​​លួច​​​បង្កប់​​​ខ្លួន​​​នៅ​​​ក្នុង​​​​​​ចំណោម​​​អ្នក​​​តវ៉ា​​​ ហើយ​​​បាន​​​ដឹក​​​នាំ​​​ការ​​​វាយ​​​ដំ​​​យ៉ាង​​​សាហាវ​​​ទៅ​​​លើ​​​សន្តិ​​​សុខ។

លោក​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ឃើញ​​​ក្រុម​​​បុរស​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​សន្តិ​​​សុខ​​​ខណ្ឌ​​​​ទម្លាក់​​​ដំបង​​​នៅ​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​បន្ទាប់​​​មក​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ​​​ប្រើ​​​អំពើ​​​ហិង្សា​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ដូច្នេះ​​​ពេល​​​នោះ​​​អ្នក​​​តវ៉ា​​​ក៏​​​ធ្វើ​​​តាម​​​​​​ជន​​​បាត​​​ដៃ​​​ទី​​​៣​​​ទាំង​​​នោះ​​​ ដើម្បី​​​វ៉ៃ​​​តប​​​ទៅ​​​វិញ ពីព្រោះ​​​ពួក​​​គេ​​​គិត​​​​​​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​ទាំ​​​ង​​​នោះ​​​ជា​​​អ្នក​​​តវ៉ា​​​ពិត​​​ប្រាកដ​​​។ នៅ​​​ពេល​​​ការ​​​ប៉ះ​​​ទង្គិច​​​កើត​​​ឡើង​​​ អ្នក​​​ដែល​​​គេ​​​ឃើញ​​​ទម្លាក់​​​ដំបង​​​ចុះ​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ បាន​​​រត់​​​ទៅ​​​រក​​​គ្នា​​​របស់​​​ពួក​​​គេ​​​វិញ​​​”។

វីដេអូ​​​មួយ​​​ទៀត​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​នៅ​​​សប្តាហ៍​​​នេះ ​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​បុរស​​​ម្នាក់​​​ដែល​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​ពណ៌​​​ទឹក​​​ប៊ិច​​​​​​ លើក​​​​​​ដំបង​​​ឈើ​​​​​​មួយ​​​បាវ​​​ទម្លាក់​​​លើ​​​ផ្លូវ​​​​​​​នៅ​​​ពេល​​​តែ​​​មួយ​​​ដែល​​​សន្តិសុខ​​​ដាច់​​​ហ្វូង​​​ត្រូវ​​​គេ​​​វាយ​​​។

លោក ឃួង​​​ ស្រេង អភិបាល​​​រង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អះអាង​​​របស់​​​លោក នុត រុំ​​​ដួល​​​ មិន​​​ពិត​​​ទេ​​​ ហើយ​​​បាន​​​និយាយ​​​ការ​​​ពារ​​​កម្លាំង​​​នគរបាល​​​ ដែល​​​មិន​​​​​​ចេញ​​​មុខ​​​ជួយ​​​​​​សន្តិសុខ​​​ខណ្ឌ។  លោក​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ទូទៅ​​​យើង​​​មិន​​​ចង់​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ដើម្បី​​​ប្រឈម​​​តតាំ​​​ង​​​ជាមួយប្រជាពល​​​រដ្ឋ​​​ និង​​​បាតុករ​​​ទេ នោះ​​​ហើយ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​បញ្ជូន​​​កម្លាំង​​​សន្តិសុខ​​​។ យើង​​​មិន​​​នឹង​​ស្មាន​​​ថា មាន​​​ឧប្បតិ​​្ត​​​ហេតុ​​​​​​​​​​​​​​កើត​​​ឡើង​​​បែប​​​នេះ​​​សោះ​​​”។

លោក នុត រុំ​​​ដួល​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​រួម​​​ជា​​​មួ​​យ​​​លោក ឡុង​​​ រី ប្រធាន​​​សន្តិសុខ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ជា​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​មួយ​​​រូប​​​ដែរ​​​​​​ នៅ​​​ផ្ទះ​​​របស់​​​លោក​​​ ឡុង​​​ រី​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីរសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​យោង​​​តាម​​​មេធាវី​​​របស់​​​ពួក​​​គាត់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ពួកគាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ ​​​ទី​​​ដែល​​​លោក​​​ស្រី​​​ មូរ សុខហួរ​​​  លោក អឿ ណារិទ្ធិ ដែល​​​ជា​​​ជំនួយ​​​ការ​​​របស់​​​គាត់​​​ និង​​​តំណាង​​​រាស្ត្រ​​​​​​​​​​​​​​​ជាប់​​​ឆ្នោត​​​ផ្សេង​​​ទៀត​​​ដូច​​​ជា​​​លោក កែវ ភិរម្យ លោក រៀល​​​ ខេមរិន្ទ្រ  លោក​​​ ម៉ែន សុថាវរិន្ទ្រ  និង​​​លោក ហូរ​​​ វ៉ាន់ កំពុង​​​ជាប់​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​​​​។

ស្ថាន​​​ទូត​​​បារាំង​​​បាន​​​លើកឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ខ្លួន​​​បាន​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​លោក ម៉ែន សុថាវរិន្ទ្រ ដែល​​​មាន​​​សញ្ជាតិ​​​បារាំង​​​ ដល់​​​ពន្ធនាគារ។ ចំណែក​​​ឯ​​​ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​វិញ​​​បាន​​​និយាយ​​​ថា ខ្លួន​​​កំពុង​​​ព្យាយាម​​​ចូល​​​សួរ​​​សុខ​​​ទុក្ខ​​​លោកស្រី មូរ សុខហួរ ដែលមាន​​​សញ្ជាតិ​​​អាមេរិក​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ពេល​​​នេះ​​​នគរ​​​បាល​​​កំពុង​​​ព្យាយាម​​​តាម​​​ចាប់ខ្លួន​​​លោក មៀច​​​ សុវណ្ណារ៉ា តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទី​​​៨ ដើម្បី​​​សាកសួរ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​នៅ​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​។

លោក គៀត​​​ ច័ន្ទ​​​ថារិទ្ធ​​​ អ្ន​​​ក​​​នាំ​​​ពាក្យ​​​នគរបាល​​​ជាតិ​​​បាន​​​បញ្ជាក់​​​ថា នគរបាល​​​​​នឹង​​​ចាប់ខ្លួន​​​​​​​​​មនុស្ស​​​បន្ថែម​​​ទៀត ប៉ុន្តែ​​​ លោក​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​អ្នក​​​ដែល​​​ត្រូវ​​​តាម​​​ចាប់ខ្លួន​​​ទាំង​​​នោះ​​​ទេ​​​។

កាល​​​ពីថ្ងៃ​​​សុក្រ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ជាច្រើន​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថ្កោល​​​ទោស​​​ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​តវ៉ា​​​។

លោក ខារីម ឡាហីុដ​​​ជី (Karim Lahidji) ប្រធាន​​​អង្គការ​​​​​​សហព័ន្ធ​​​អន្តរជាតិ​​​ដើម្បី​​​សិទ្ធិ​​​មនុស្ស (International Federation for Human Right ) បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ការ​​​ឃុំ​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​តាម​​​អំពើ​​​ចិត្ត​​​​​​មាន​​​ន័យ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កំពុង​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​ធ្លាក់​​​ចូល​​​​​​ក្នុង​​​របប​​​ផ្តាច់​​​ការ​​​កាន់​​​តែ​​​ឆាប់​​​រហ័ស”។

លោក​​​ស្រី រ៉ាវីណា សាម​​​ដាសានី (Ravina Shamdasani) អ្នក​​​នាំ​​​ពាក្យ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​សហ​​​ប្រជា​​​ជាតិ​​​ទទួលបន្ទុក​​​​​​សិទ្ធិ​​​មនុស្ស បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​សហ​​​ប្រជាជាតិ​​​ “ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​ធ្ងន់​​​ៗ​​​មក​​​លើ​​​ពួកគាត់​​​​​​ រួម​​​ទាំង​​​ ‘បទបះបោរ’ ផង​​​​​ ដោយសារ​​​តែ​​​​​​ជា​​​ទូទៅ​​​គេ​​​មើល​​​ឃើញថា ​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​តែ​​ង​​​តែ​​​ខិត​​​ខំ​​​ធ្វើ​​​ឲ្យ​​​បាតុករ​​​ស្ងប់​​​អារម្មណ៍​​​ និង​​​បញ្ឈប់​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​អំឡុង​​​ពេល​​​ប៉ះ​​​ទង្គិច​​​គ្នា​​​​​​”។

លោក ធន សារាយ​​​ ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​អាដហុក​​​​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋា​​​ភិ​​​បាល​​​ឈប់​​​ប្រើ​​​ប្រាស់​​​សន្តិសុខ​​​ខណ្ឌ​​​ដើម្បី​​​បំបែក​​​បាតុកម្ម​​​អហិង្សា​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ចុង​​​បញ្ចប់​​​រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​គ្រប់​​​គ្រង​​​មន្ត្រី​​​អនុវត្ត​​​ន៍​​​ច្បាប់​​​របស់​​​ខ្លួន​​​ឲ្យ​​​បាន​​​តឹង​​​រឹុង​​​ ហើយ​​​ឈប់​​​ប្រើ​​​ប្រាស់​​​សន្តិសុខ​​​ក្រៅ​​​ផ្លូវ​​​​​​ការ​​​ និង​​​​​​ក្រុម​​​មនុស្ស​​​ដែល​​​គេ​​​ជួល​​​ដើម្បី​​​បង្ក្រាប​​​ការ​​​តវ៉ា​​​”។

នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​នៅ​​​រដ្ឋ​​​សភា​​​លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក មិន​​​យល់​​​ថា ហេតុ​​​អ្វី​​​បាន​​​នាំ​​​គ្នា​​​ខឹង​​​ចំពោះ​​​ការ​​​ដាក់​​​ពង្រាយ​​​កម្លាំង​​​សន្តិសុខ​​​ខណ្ឌ​​​ដែល​​​បាន​​​វាយ​​​ដំ​​​អ្នក​​​កាសែត ព្រះ​​​សង្ឃ ស្ត្រី និង​​​អ្នក​​​តវ៉ា​​​ផ្សេង​​​ទៀត​​​ដោយ​​​គ្មាន​​​ប្រណី​​​ ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មក​​​​​​នោះ​​​ទេ​​​។

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ខ្ញុំ​​​មិន​​​ខឹង​​​ទេ។ នៅ​​​ពេល​​​កម្លាំង​​​សន្តិសុខ​​​ទទួល​​​បន្ទុក​​​ការពារ​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​ ព្យាយាម​​​ណែ​​​នាំ​​​ប្រជា​​​ពល​​​រដ្ឋ ហើយ​​​ពួកគាត់​​​បែរជា​​​បំពាន​​​ទៅ​​លើ​​​ពួក​​​គេ​​​ ដូច្នេះ​​​ហើយ​​​ពួក​​​គេ​​​ក៏​​​វ៉ៃ​​​ប្រជា​​​ពល​​​រដ្ឋ​​​វិញ​​​ដើម្បី​​​រក្សា​​​ស្ថិរភាព​​​ក្នុង​​​សង្គម​​​។ ដូច​​​ដែល​​​ខ្ញុំ​​​បាន​​​បង្ហាញ​​​នៅ​​​ក្នុង​​​វីដេអូ​​​នេះ​​​អ៊ីចឹង​​​គឺ​​​ថា ​​ ជន​​​អនាធិបតេយ្យ​​​បាន​​​វ៉ៃ​​​កម្លាំង​​​សន្តិសុខ។ ប្រសិន​​​បើ​​​សន្តិសុខ​​​​​​វ៉ៃ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ​​​វិញ​​​​​​ ពួក​​​គេ​​​មិន​​​ខុស​​​ទេ ពី​​​ព្រោះ​​​ពួក​​​​​​គឺ​​​ជា​​​ក្រុម​​​អនាធិបតេយ្យ​​​ មិន​​​មែន​​​ជា​​​ពល​​​រដ្ឋ​​​”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស