38 C
Phnom Penh

និពន្ធ​​​នាយក​​​កាសែត​​​និង​​​អ្នក​​​កាប់​​​ឈើ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​បាញ​​​់​​​ប្រហារ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា និពន្ធ​​​នាយក​​​កាសែត​​​ម្នាក់​​​ និង​​​ជន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​ម្នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​បាញ់​​​ប្រហារ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ជាន់​​​់​​​ខ្ពស់​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​។

លោក ពុំ ពឿន អាយុ​​​៤៨​​​ឆ្នាំ​​​ជា​​​និពន្ធ​​​នាយក​​​កាសែត​​​បុរី​​​អង្គរ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។ ចំណែក​​​ឯ​​​ជន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ ឈ្មោះ លេន កំរី អាយុ​​​៣៧​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​ជន​​​នេះ​​​​​​​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ កាល​​ពី​​​ថ្ងៃ​​​សុក្រ​​​។

សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី នឹង​​​សាក​​​សួរ​​​អ្នក​​​ទាំង​​​ពីរ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ជុំ​​​វិញ​​​ការ​​​បាញ់​​​ប្រហារ​​​លោក ហេង​​​ ចន្ត្រា​​​ នាយរង​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ក្រុង​​​សែន​​​មនោ​​​រម្យ​​​ ដែល​​​តាម​​​សេចក្តី​​​រាយ​​​ការណ៍​​​ថា ពេល​​​លោក​​​កំពុង​​​តាម​​​ដាន​​​ជន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ រថយន្ត​​​របស់​​​លោក​​​​​​ត្រូវ​​​គេ​​​ឃាត់​​​ ហើយ​​​លោក​​​ក៏​​ត្រូវ​​​គេ​​​បាញ់​​​ចំ​​​ដៃ​​​តែ​​​ម្តង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ ខែ​​​កក្កដា។

លោក​​​ សូរ សុវណ្ណ ស្នង​​​ការ​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឈ្មោះ លេ​​​ន កំរី បាន​​​សារ​​​ភា​​​ព​​​​​​ថា​​​ ខ្លួន​​​ពិត​​​ជា​​​បាន​​​បាញ់​​​ប្រហារ​​​លោក ហេង​​​ ចន្ត្រា មែន​​​។ លេន កំរី និយាយ​​​ថា រូប​​​គេ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​ដោយ​​​សារ​​​តែ​​​លោក ហេង ចន្ត្រា​​​ មិន​​​ព្រម​​​ចុះ​​​ពី​​​រថយន្ត​​​និយាយ​​​ជា​​​មួយ​​​ខ្លួន។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក សូរ​​​ សុវណ្ណ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លេន កំរី មាន​​​ហេតុ​​​ផល​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​មួយ​​​នៃ​​​ប្រទេស​​​កម្ពុជា​​​ កន្លែង​​​ដែល​​​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ពី​​​សំណាក់​​​មន្ត្រី​​​ និង​​​ជន​​​ឆ្លៀត​​​ឱកាស​​​ផ្សេង​​​ៗ​​​ទៀត បាន​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ដោយ​​​ហិង្សា​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗនេះ។

​​​លោក​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​លេស​​​ដោះ​​​សារ​​​ប៉ុណ្ណោះ​​​។ វា​​​ប្រាកដ​​​ជា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សង​​​សឹក​​​”។ លោក​​​បាន​​​បន្ត​​​ថា លេន​​​ កំរី គឺ​​​ជា​​​ឈ្មួញ​​​ឈើ​​​តូ​​​ច​​​តាច​​​ម្នាក់​​​។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ខៃ យូឡាយ ចាង​​​ហ្វាង​​​កាសែត​​​បុរី​​​អង្គរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រពន្ធ​​​របស់​​​លោក ពុំ​​​ ពឿន បាន​​​ប្រាប់​​​លោក​​​ថា ប្តី​​​របស់​​​គាត់​​​បាន​​​ចេញ​​​ទៅ​​​យក​​​ព័ត៌​​​មាន​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​កាសែត។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​បាន​​​ប្រាប់​​​ប្រពន្ធ​​​របស់​​​គាត់​​​ថា គាត់​​​ចេញទៅ​​​យក​​​ព័ត​​​៌​​​មាន​​​ ប៉ុន្តែ គាត់​​​មិន​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ទេ ទុក​​​ឲ្យ​​​ច្បាប់​​​ជា​​​អ្នក​​​ដោះ​​​ស្រាយ​​​ទៅ​​​ចុះ​​​”។

លោក ហេង ចន្ត្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​​​អះ​​​អាង​​​ថា បាន​​​ដក​​​ហូត​​​ឈើ​​​ប្រណីត​​​បាន​​​ជាង​​​១០០​​​ម៉ែត្រ​​​គូប​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​មក​​​នេះ​​​ កំពុង​​​តាម​​​ដាន​​​ការ​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ើខុស​​​ច្បាប់​​​ឆ្ពោះ​​​ទៅ​​​ព្រំ​​​ដែន​​​វៀតណាម​​​នៅ​​​យប់​​​ដែល​​​លោក​​​ត្រូវ​​​​​​គេ​​​បាញ់​​​ប្រហារ។

នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​យប់​​​នោះ​​​ រថយន្ត​​​មួយ​​​គ្រឿង​​​បាន​​​បើក​​​ស្កាត់​​​មុខ​​​រថយន្ត​​​លោក​​​បង្ខំ​​​ឲ្យ​​​លោក​​​ឈប់​​​។ ភ្លាម​​​នោះ​​​លោក​​​បាន​​​បត់​​​រថយន្ត​​​ ហើយ​​​បើក​​​ចេញ​​​ ប៉ុន្តែ ជន​​​ល្មើស​​​បាន​​​បើក​​​ដេញ​​​តាម​​​លោក​​​ ហើយ​​​ស្កាត់​​​ផ្លូវ​​​លោក​​​ម្តង​​​ទៀត​​​មុន​​​ពេល​​​ដើរ​​​តម្រង់​​​មក​​​រក​​​លោក​​​ទាំង​​​មាន​​​កាំភ្លើង​​​ក្នុង​​​ដៃ​​​៕ សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស