33 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​​ជាតិ​ព្រម​ទទួលយក​អាសនៈ​នៅ​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ចេញ​ដោយ​គណបក្ស​ទាំង​ពីរ​បន្ទាប់ពី​ការចរចា​​កាលពី​ព្រឹក​មិញ​នេះ​ឲ្យដឹងថា គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ព្រម​ទទួល​យក​អាសនៈ​ទាំង៥៥​របស់​ខ្លួន​នៅ​ក្នុង​សភា​ជាតិ​ ជា​ថ្នូរ​និង​ការ​កែប្រែ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោទ​ពីបទ​លួច​បន្លំ​សន្លឹក​ឆ្នោតក្នុងការ​បោះឆ្នោត​ជាតិ​កាលពីឆ្នាំមុន ជាការគាំទ្រចំពោះ​​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។photo-11

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​លោក សម​ រង្ស៊ី មេ​ដឹក​នាំបក្សប្រ​ឆាំង​បានបញ្ចប់​កិច្ច​ព្រមព្រៀង​អំឡុង​ការ​ចរចា​តាំងពី​ម៉ោង៩ព្រឹក​ដល់ម៉ោង២រសៀលនេះ។

សេចក្តី​ថ្លែង​ការណ៍​នេះមាន​ខ្លឹម​សារ​ថា “​គណ​បក្ស​ទាំង​ពីរ​ព្រម​ព្រៀងលើ​ដំណោះ​ស្រាយនយោបាយ​ ដោយ​ធ្វើការ​រួមគ្នា​នៅស្ថា​ប័ន​សភាជាតិ​ ដើម្បី​ឈាន​ដល់​ដំណោះ​ស្រាយ ចំពោះ​បញ្ហា​ជាតិ​នានាស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ”។

លោក ស៊ុន​ ឆ័យ​ ប្រធាន​ក្រុមអ្នកតំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​​​បាន​បញ្ជាក់​ថា​ ការ​ព្រមព្រៀង​នេះ​គឺ​មាន​ន័យ​ថា​ គណបក្ស​ប្រឆាំង​នឹង​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​សភា​ ដែល​ខ្លួន​បាន​ធ្វើ​ពហិការ​តាំងពី​ខែ​កញ្ញា​មក​។

លោក យឹម​ សុវណ្ណ​ អ្នកនាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ គណបក្ស​នឹង​ទទួល​យក​អាសនៈ​របស់​ខ្លួន “ក្នុង​ពេល​ឆាប់ៗ​នេះ​” ។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​គណបក្សទាំង​ពីរ​​ក្រោយ​ពីការប្រជុំ​នោះ​មាន​ខ្លឹមសារ​ថា​ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតថ្មី​នឹង​មាន​សមា​ជិក​៩រូប​ គឺ៤រូប​ជ្រើសរើស​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ៤រូប​​ទៀតជ្រើសរើស​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ទី​៩​ត្រូវជ្រើស​រើសដោយ​សមា​ជិក​សភា​ជាតិ។

សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​បញ្ជាក់ឲ្យ​ដឹង​ថា​ សមាជិក​ទី​៩នេះ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​របៀប​ណា​ទេ។

កិច្ច​ព្រម​ព្រៀង​នេះ​និយាយ​ថា​ សភា​ជាតិ​នឹង​មាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ជា​ប្រធាន​ ហើយថា​គណ​បក្ស​កាន់​អំណាច​នេះ​នឹង​មាន​អាសនៈ​ចំនួន​៧​នៅ​ក្នុង​គណៈ​កម្មាធិការ​អច្ត្រៃយ៍​សភា​ដែល​មាន​សមាជិក១៣រូប​។មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស