30 C
Phnom Penh

នគរ​​​បាល​​​​​​តាម​​​ប្រមាញ់​​​ជន​​​ល្មើស​​​ក្រោយ​​​ពី​​​ហេតុការណ៍​​​ជះ​​​ទឹក​​​អាស៊ីតនៅ​​​ប៉ោយ​​​ប៉ែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ម្នាក់​​​កំពុង​​​​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​ត្រូវ​​​ជន​​​ល្មើស​​​ជះ​​​ទឹក​​​អាស៊ីតនៅ​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ខណៈ​​​ដែល​​​នគរ​​​បាល​បាន​​​និយាយ​​​ថា ខ្លួន​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​វែក​​​មុខ​​​​​​ជន​​​ល្មើស​​​​​​ និង​​​មូល​​​ហេតុ​​​ ដែល​​​នាំ​​​ឲ្យ​​​មាន​​​ករណី​​​ជះទឹក​​​អាស៊ីត​​​លើក​​​ទី​​​២​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​។

លោក​​​ សុ៊ន សាវុធ​​​ អធិការ​​​រង​​​ក្រុង​​​ប៉ោយ​​​ប៉ែត បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​ជា​​​ជន​​​ល្មើស​​​​​​បាន​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​បន្ទាប់​​​ពី​​​នាង​​​បាន​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​លើ​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ តំាង​​​ គឹម​​​ជូ អាយុ​​​៣០​​​ឆ្នាំ ខណៈ​​​ស្ត្រី​​​រង​​​គ្រោះ​​​កំពុង​​​អង្គុយ​​​ហូ​​​ប​​​គុយ​​​ទាវ​​​នៅ​​​ក្នុង​​​ផ្សារ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ជន​​​រង​​​គ្រោះ​​​រង​​​​​​របួស​​​ក្បាល​​​​​​និង​​​ដង​​​​​ខ្លួន​​​ ហើយ​​​យើង​​​បាន​​​រក​​​ឃើញ​​​ដប​​​អាស៊ីត​​​​​​មួ​​​យ​​​ដែល​​​ជន​​​ល្មើស​​​ប្រើ​​​ប្រាស់​​​ ប៉ុន្តែ យើង​​​មិន​​​​​​ដឹង​​​ថា វា​​​ជា​ប្រភេ​​​ទ​​​អាស៊ីត​​​អ្វី​​​នោះ​​​ទេ​​​។ ខ្ញុំ​​​មិន​​​អាច​​​សន្និដ្ឋាន​​​ថា វា​​​ជា​​​រឿង​​​ស្នេហា​​​ ឬ​​​ជា​​​ករណី​​​គំនុំ​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​​​​យើង​​​មិន​​​ទាន់​​​បាន​​​សាក​​​សួរ​​​ជន​​​រង​​​គ្រោះ​​​នៅ​​​ឡើយ​​​ ខណៈ​​​នា​​​ង​​​កំពុង​​​ទទួ​​​ល​​​ការ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​”។

លោក អឹុម សុភារក្ស នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​ប៉ោយ​​​ប៉ែត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាក្សី​​​រាយ​​​ការណ៍​​​ថា ពួក​​​គេ​​​បាន​​​ឃើញ​​​​​​​​​ហេតុការណ៍​​​ជះ​​​ទឹក​​​អាស៊ីតនេះ​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​បន្ទាប់​​​ពី​​​​​​​​​កើត​​​ហេតុ​​​ជន​​​ល្មើស​​​បាន​​​គេ​​​ច​​​ខ្លួន​​​ភ្លាម​​​ៗ​​​ ហើយ​​​ជន​​​រង​​​គ្រោះ​​​ក៏​​​បាន​​​ចាក​​​ចេញ​​​ដែរ​​​។

លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “គេ​​​ជឿ​​​ថា ជន​​​​​​រង​​​គ្រោះ​​​មិន​​​រង​​​របួស​​​ធ្ងន់​​​ធ្ងរ​​​ទេ ពី​​​ព្រោះ​​​នាង​​​បាន​​​យក​​​ទឹក​​​​​​លុប​​​លាង​​​មុខ​​​ និង​​​​​​ស្រោច​​​ដង​​​ខ្លួន​​​ មុន​​​ពេល​​​ជិះ​​​ម៉ូត​​​ូ​​​ឌុប​​​ចេញ​​​ទៅ​​​បាត់​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា នគរបាល​​​បាន​​​តាម​​​ស្ត្រី​​​រង​​​គ្រោះ​​​ទៅ​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ក្នុង​​​មូល​​​ដ្ឋាន​​​កាល​​​ពី​​​ម្សិលមិញ។ រូប​​​ថត​​​ជន​​​រងគ្រោះ​​​បង្ហាញ​​​ថា នាង​​​រង​​​ការ​​​រលាក​​​ស្បែក​​​ក្បាល​​​ ផ្ទៃ​​​មុខ​​​ខាង​​​ឆ្វេង​​​ក​​​ និង​​​ដៃ​​​។

លោក​​​ ចាន់ ពុទ្ធិ​​​ណាវុធ​​​ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​កំពុង​​​តាម​​​ដាន​​​ស្ថាន​​​ភាព​​​របស់​​​នាង​​​ បន្ទាប់​​​ពី​​​នាង​​​បាន​​​ចូល​​​សម្រាក​​​ព្យាបាល​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​ដោយ​​​ខ្លួន​​​ឯង​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ។

លោកស្រី  អេរីន បួហ្គយស៍ (Erin Bourgois) នាយក​​​គម្រោង​​​នៅ​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​ដោយសារ​​​​​​អាស៊ីដ (CASC)​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នេះ​​​ជា​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​លើក​​​ទី ២​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ ហើយ​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​បាន​​​ធ្លាក់​​​ចុះ​​​ជា​​​បន្ត​​​បន្ទាប់​​​ក្នុង​​​រយៈ​​​ពេល​​​​​​ពីរ​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។

លោកស្រី​​​លើក​​​ឡើង​​​ថា “នៅ​​​ក្នុង​​​ករណី​​​ជះ​​​ទឹក​​​អាស៊ី​​​ត​​​លើក​​​ទី​​​១​​​ ជន​​​រង​​​គ្រោះ​​​បាន​​​រង​​​របួស​​​ប្រហែល​​​ជាង​​​៤០​​​ភាគ​​​រយ​​​នៃ​​​រាង​​​កាយ​​​។  ប្រសិន​​​បើ​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​នេះ​​​បង្ក​​​របួស​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​ គេ​​​សង្ឃឹម​​​ថា អាច​​​ព្យាបាល​​​នាង​​​នៅ​​​ទី​​​នេះ​​​[ ក្នុង​​​ប្រទេស​​​កម្ពុជា ]​​​​​​ បាន​​​។ យើង​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ស្ថាន​​​ភាព​​​រាង​​​កាយ​​​ សុវត្ថិភាព​​​របស់​​​នាង​​​ ហើយ​​​គ្រួសារ​​​របស់​​​នាង​​​ដឹង​​​ថា​​​ មាន​​​សេវា​​​ព្យាបាល​​​តាម​​​រយៈ​​​ CASC”។

ស្ថិតិ​​​ផ្តល់​​​ដោយ​​​លោក​​​ស្រី អេរីន បួ​​​ហ្គយស៍ បង្ហាញ​​​ថា មាន​​​ការ​​​ធ្លាក់​​​ចុះ​​​ជា​​​បន្ត​​​បន្ទាប់​​​នូវ​​​ចំនួន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ មាន​​​ការជះទឹក​​​អាស៊ីត​​​បី​​​ករណី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​នៅ​​​ក្នុង​​​ករណី​​​ទាំង​​​នោះមិន​​​បណ្តាល​​​ឲ្យជន​​​រងគ្រោះ​​​ណា​​​ម្នាក់​​​បាត់​​​បង់​​​ជីវិត​​​ទេ។

យោង​​​តាម​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​ដោយសារ​​​អាស៊ីត​​​​ ដែល​​​រួម​​​ចំណែក​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​ករណីជះ​​​ទឹក​​​អាស៊ីតធ្លាក់​​​ចុះ ​​​ដោយ​​​​​​សារ​​​ការ​​​ចូល​​​រួម​​​​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ឈាន​​​ទៅ​​​ដល់​​​​​​ការ​​​អនុ​​​ម័ត​​​ច្បាប់​​​ស្តី​​​ពី​​ទឹក​​​អាស៊ីត​​​នៅក្នុង​​​ឆ្នាំ​​​២០១២​​​ និង​​​អនុក្រឹត្យ​​​មួយ​​​ស្តី​​​ពី​​​អាស៊ី​​​ត​​​នៅ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ក្រោយ​​​​​​មក​​​ទៀត​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  “នេះ​​​បង្ហាញ​​​ថា មាន​​​ការ​​​ធ្លាក់​​​ចុះ​​​៤០​​​ភាគ​​​រយ​​​នូវ​​​ចំនួន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​ពី​​​ឆ្នាំ​​​២០១២​​​ និង​​​ធ្លាក់​​​ចុះ​​​៨៣​​​ភាគ​​​រយ​​​ពី​​​ឆ្នាំ​​​២០១០​​​ដែល​​​មាន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីតរហូត​​​ដល់​​​ទៅ​​​២០​​​ករណី​​​ និង​​​អ្នក​​​រស់​​​រាន​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាស៊ីតចំនួន​​​៣៦​​​នាក់​​​ត្រូ​​​វបាន​​​កត់​​​ត្រា​​​”៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ  LaurenCrothers) ​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស