33 C
Phnom Penh

អ្នក​​​បើក​​បរដែល​​​គេ​​​បណ្តេញចេញ​​​ពន្យារពេល​​​តវ៉ាប្រឆាំង​​​ក្រុមហ៊ុន​​​ក្រុងភ្នំពេញ​​​សូរិយា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​អ្នក​​​បើកបរ​​​រថយន្ត​​​ក្រុង​​​ឲ្យ​​​ក្រុមហ៊ុន​​​​​ភ្នំពេញ​​​សូរិយាដឹក​​​​​​ជញ្ជូន​​​អ្នក​​​ដំណើរដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញពី​​​ការងារបន្ទាប់​​ពី​​​ការ​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ បាន​​​យល់​​​ព្រមពន្យារ​​​ពេលតវ៉ាថែម​​​ទៀត ខណៈ​​​ដែល​​​ការចរចា​​​អំពី​​​ការ​​​បណ្តេញ​​​ពួកគេ​​​ចេញបាន​​​បើក​​​ធ្វើ​​​ជាថ្មី​​​កាលពី​​​ម្សិលមិញ។

អ្នក​​​បើកបរ​​​រថយន្តក្រុង​​​ជិត២០​​​នាក់​​​និយាយ​​​ថា ពួក​​គេ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពីការងារកាលពី​​​ខែ​​​មេសាព្រោះ​​​បាន​​​រៀបចំ​​​និង​​​ដឹកនាំ​​​កូដកម្មទាមទារ​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​និង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ។ តាំងពី​​​​​ពេល​​​នោះ​​​មកពួកគេ​​​បាន​​​ប្រឹងប្រែង​​​ដើម្បី​​​ទទួល​​​បាន​​​ការងារ​​​ចាស់​​​វិញ។

ក្រុម​​​ប្រឹក្សា​​​​​​​​អាជ្ញាកណ្តាលដែល​​​សេចក្តី​​​សម្រេច​​​របស់​​​ខ្លួន​​​មិន​​​មាន​​​ការ​​​បង្ខំ​​​ឲ្យ​​​អនុវត្ត​​​តាម​​​នោះ បាន​​​ទទួល​​​ករណី​​​នេះ​​​កាលពី​​​ថ្ងៃ​​​ទី​​​៤​​​ខែ​​​កក្កដាហើយ​​​បាន​​​សម្រេច​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះត្រូវ​​​ទទួល​​​យក​​​អ្នក​​​បើកបរ​​​ទាំង​​​នោះ​​​មក​​​វិញ។ ប៉ុន្តែ​​​ក្រុមហ៊ុន​​​នេះ​​​មិន​​​បាន​​​ធ្វើ​​​តាម​​​សេចក្តី​​​សម្រេច​​​នេះ​​​ទេ ហើយ​​​បាន​​​សរសេរ​​​លិខិត​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​ ដោយ​​​បដិសេធ​​​សេចក្តី​​​សម្រេច​​​របស់​​​ក្រុម​​​ប្រឹក្សា​​​នេះ​​​កាលពី​​​ថ្ងៃ​​​ទី​​​៨ខែកក្កដា។

ភាគី​​​ទាំងពី​​​របាន​​​ជួប​​​គ្នា​​​កាលពី​​​ម្សិលមិញនៅ​​​ការិយាល័យ​​​​​​មេធាវី​​​ ​​​ក្នុង​​​ខណ្ឌ​​​ចំការមន​​​ជាលើក​​​ដំបូងចាប់​​​តាំង​​​​​​ពី​​​មាន​​​ការ​​​សម្រេច​​​កាលពី​​​ថ្ងៃទី៤​​​ខែកក្កដា​​​មក។

លោក អៀន គឹមហ៊ុន មន្ត្រី​​​ម្នាក់​​​មកពី​​​សហភាពការងារ​​​​​​កម្ពុជាតំណាង​​​ឲ្យ​​​អ្នក​​​បើកបរបាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់ពី​​​ការ​​​ប្រជុំ​​​ជាមួ​យ​​​តំណាង​​​ក្រុមហ៊ុនយើង​​​បាន​​​ព្រមព្រៀង​​​បន្ត​​​ការចរចា​​​នេះ”។

“យើង​​​នឹង​​​ទុក​​​​​​ពេល​​​ឲ្យ​​​ក្រុមហ៊ុនធ្វើ​​​ការ​​​សម្រេចថាតើ​​​ទទួល​​​យក​​​អ្នក​​​បើកបរ​​​ចូល​​​ធ្វើ​​​ការ​​​វិញឬ​​​យ៉ាងណា។ ប្រសិន​​​បើ​​​ពួកគេ​​​នៅ​​​តែ​​​បដិសេធ​​​យើងដូច្នេះ​​​យើង​​​នឹង​​​បន្ត​​​ការ​​​តវ៉ា​​​នៅ​​​សប្តាហ៍​​​បន្ទាប់។ [យើង]នឹង​​​ប្រាប់​​​អ្នក​​​ដំណើរ​​​ជាតិ​​​និង​​​អន្តរជាតិ​​​ឲ្យ​​​ឈប់​​​ធ្វើ​​​ដំណើរ​​​តាម​​​ក្រុមហ៊ុន​​​នេះពីព្រោះ​​​ក្រុមហ៊ុន​​​នេះរំលោភ​​​សិទ្ធិ​​​អ្នក​​​បើកបរ”។

លោក ឆឹម ចំណាន តំណាង​​​ក្រុមហ៊ុន​​​​​​​​ភ្នំពេញ​​​សូរិយាដឹក​​​​​​ជញ្ជូន​​​អ្នក​​​ដំណើរបាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​ត្រូវ​​ការ​​​ពេល​​​ដើម្បី​​​ពិចារណាថាតើ​​​នឹង​​​ទទួល​​​បុគ្គលិក​​​ទាំង​​​នោះ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ឬ​​​យ៉ាងណា។

លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ព្រមព្រៀង​​​តាម​​​សំណើ​​​ពួគគេឲ្យ​​​ក្រុមហ៊ុន​​​របស់​​​យើងពិចារណា​​​សំណើ​​​របស់​​​ពួកគេ​​​សិនមុន​​​ពេល​​​ឆ្លើយ​​​តប​​​ទៅ​​​ពួគគេថាតើ​​​យើង​​​នឹង​​​ទទួល​​​យក​​​ពួកគេឬ​​​មិន​​​ទទួល”។

លោក សម្បត្តិ វន អតីត​​​អ្នក​​​បើកបរ​​​ម្នាក់ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការចរចា​​​នេះមាន​​​ប្រសាសន៍​​​ថា ពួកគេ​​​នឹង​​​ផ្តល់​​​ពេល​​​ឲ្យ​​​ក្រុមហ៊ុន​​​រហូត​​​ដល់​​​សប្តាហ៍​​​ក្រោយដើម្បី​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត។

លោក​​​បាន​​​ឲ្យ​ដឹង​​​ទៀត​​​ថា “យើងចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ទទួល​​​យក​​​អតីត​​​អ្នក​​​បើកបរ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ចូល​​​ធ្វើ​​​ការ​​​វិញ។ យើង​​​នឹង​​​តវ៉ានៅមុខ​​​ចំណត​​​រថយន្ត​​​ក្រុង​​​សុរិយា​​​នៅ​​​ជិត​​​ផ្សារ​​​ថ្មីប្រសិន​​​បើ​​​ក្រុមហ៊ុន​​​នេះមិន​​​ទទួល​​​យក​​​យើង​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​នេះ​​​ទេ”៕  មានិត              

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស