29.3 C
Phnom Penh

ឧត្តមសេនីយ៍ទោម្នាក់​បាញ់​បុគ្គលិក​របស់ខ្លួន​ដោយ​សារ​សុំដំឡើងប្រាក់​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​និយាយ​​​ថា ឧត្តម​​​សេនីយ​​​៍​​​ទោ​​​ម្នាក់​​​នៅ​​​អង្គភាព​​​កង​​អង្គរក្ស​​​​​​នៃ​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ដែល​​​មាន​​​ក្រុម​​​ហ៊ុន​​​ដឹក​​​​ជញ្ជូន​​​ឯកជន​​​ផ្ទាល់​​​ខ្លួន​​​ បាន​​​ដក​​​កាំ​​​ភ្លើង​​​ភ្ជង់​​​បុគ្គលិក​​​របស់​​​ខ្លួន​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​បាន​​​បាញ់​​​បុគ្គលិក​​​នោះ​​​ចំ​​​ជើង​​​ដោយ​​​សារ​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​។

លោក ជឹម​​​ រិទ្ធី មេ​​​បញ្ជាការ​​​កង​​​រាជ​​​ធាវុធ​​​ហត្ថ​​​ខណ្ឌ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ហេតុ​​​ការណ៍​​​នេះបាន​​​កើត​​​ឡើ​​​ង​​​បន្ទាប់​​​ពី​​​លោក សន រ៉ា​​​តាន អាយុ​​​២៦​​​ឆ្នាំ​​​ ដែល​​​បើក​​​បរ​​​រថយន្ត​​​ឲ្យ​​​ក្រុមហ៊ុន​​​ MSP ជា​​​ក្រុម​​​ហ៊ុន​​​ដែល​​​មាន​​​មូ​​​ល​​​​​​ដ្ឋាន​​​ស្ថិត​​​ក្នុង​​​សង្កាត់​​​កន្ទោក ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ បាន​​​សុំ​ចៅហ្វាយ​​របស់​​​ខ្លួន​​​​​​ដំឡើង​​​ប្រាក់​​​ខែ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ចៅហ្វាយ​​​របស់​​​ខ្លួន​​​បដិសេធ​​​ បុគ្គលិក​​​រូប​​​នេះ​​​បាន​​​លាលែង​​​ពី​​​ការ​​​ងារ​​​​​​ ដែល​​​ធ្វើ​​​ឲ្យ​​​​​​លោក​​​ឧត្តម​​​សេនីយ៍ទោ មុំ សម្ផស្ស ខឹង​​​ ហើយ​​​ដក​​​កាំ​​​ភ្លើង​​​បាញ់​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​មួយ​​​គ្រាប់​​​ចំ​​​ភ្លៅ​​​​​​ស្តាំ”។ លោក​​​បាន​​​បន្ថែម​​​ថា ជន​​​រង​​​គ្រោះ​​​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​មន្ត្រី​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​។

លោក​​​ រ័ត្ន ស៊្រាង​​​ មេ​​​បញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សើុប​​​អង្កេត​​​​កំពុង​​​​​បន្ត​​​ ហើយ​​​យើង​​​មិន​​​ទាន់​​​ស្គាល់​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​ជន​​​សង្ស័យ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​កំពុង​​ធ្វើការ​​​រឿង​​​ក្តី​​​នេះ ប៉ុន្តែ ឧត្តម​​​េសនីយ៍ទោ មុំ សម្ផស្ស​​​ កំពុង​​​រត់​​​គេច​​​ខ្លួននៅឡើយ”។

លោក​​​ យឿន សារ៉ាន់​​​ អធិការ​​​នគរបាល​​ខណ្ឌបាន​​​មាន​​​ប្រសាសន៍​​​ថា ដោយសារ​​​ភាព​​​ធ្ងន់​​​ធ្ងរ​​​នៃ​​​ការ​​​បាញ់​​​បោះ​​​នេះ នាយក​​​ដ្ឋាន​​​របស់​​​លោក​​​នឹង​​​តាម​​​ដាន​​​រឿង​​​ក្តី​​​នេះ​​​ឲ្យ​​​បាន​​​ដិត​​​ដល់​​​ បើ​​​ទោះ​​​ណា​​​ការ​​​ពិត​​​ថា ជន​​​រង​​​គ្រោះ​​​មិន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរបាល​​​ជាតិ​​​ក៏​​​ដោយ។

លោក​​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​បទ​​​ល្មើស​​​ធ្ងន​​់​​​ធ្ងរ​​​បំផុត​​​ក្នុងការ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​បាញ់​​​បុគ្គលិក​​​របស់​​​ខ្លួន​​​។ យើង​​​នឹង​​​ផ្តោត​​​លើ​​​រឿង​​​ក្តី​​​នេះដែរ ហើយ​​​រង​​​់​​​ចាំ​​​មើល​​​ថា តើ​​​វា​​​វិវឌ្ឍ​​​ដូចម្តេច​​​​​”។

លោក ប្រាក់​​​ មុនី ឪពុក​​​មា​​​របស់​​​ជន​​​រង​​​គ្រោះ​​​បាន​​​និយាយ​​​ថា ក្មួយ​​​ប្រុស​​​របស់​​​លោក​​​កំពុង​​​​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​មែ៉ត​​​នៅ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ជួប​​​​​​ក្មួយ​​​ប្រុស​​​របស់​​​ខ្ញុំ​​​នៅ​​​ព្រឹក​​​មិញ​​​នេះ ហើយ​​​ស្ថាន​​​ភាព​​​ជំងឺ​​​​​​មិន​​​ទាន់​​​បាន​​ធូរស្រាល​​​ទេ ក្មួយ​​​​​​ប្រុស​​​របស់​​​ខ្ញុំ​​​រង​​​របួស​​​ធ្ងន់​​​ត្រង់​​​ជើង​​​ ហើយ​​​នៅ​​​ឈឺ​​​នៅ​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ក្មួយ​​​​​​ប្រុស​​​របស់​​​ខ្ញុំ​​​ធ្វើការ​​​​​​ជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​នៅ​​​ក្រុម​​​ហ៊ុន​​​របស់​​​ឧត្តមសេនីយ៍​​​ទោ​​​រូប​​​នេះ​​​យូរ​​​មក​​​ហើយ ប៉ុន្តែ យើង​​​មិន​​​ដឹង​​​ថា តើ​​​ចៅ​​​ហ្វាយ​​រូបនោះនឹង​​​​ផ្តល់​​​សំណង​​​ចំពោះ​​​ការ​​​រង​​​របួស​​​ក្មួយ​​​ប្រុស​​​របស់ខ្ញុំ​​​ប៉ុន្មាន​​​ឡើយ”។

លោក​​​ ថេន សុវណ្ណ មេ​​​បញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជ​​​ធានី​​​ ដែល​​​ទទួល​​​បន្ទុក​​​សើុប​​​អង្កេត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជាប់​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញ។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ឧត្តម​​​សេនីយ៍​​​ទោ មុំ សម្ផស្ស​​​ បាន​​​ទេ​​​៕សារុន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស