31 C
Phnom Penh

កម្មកររោងចក្រ​​​ទាមទារ​​​ឲ្យ​​​មាន​​​អន្តរាគមន៍​​​ពី​​​សាលាខណ្ឌពោធិ៍សែនជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​សហជីព​​​ម្នាក់​​​បាន​​​និយាយ​​​ថា កាលពី​​​ម្សិលមិញកម្មករ​​​រោងចក្រ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​ហែ​​​ក្បួន​​​ពី​​​រោងចក្រ Sun Well Shoe​ Factory តាម​​​ផ្លូវ​​​វេងស្រេង​​​ខណ្ឌ​​​ពោធិ៍សែនជ័យ ដោយ​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​អន្តរាគមន៍​​​ក្នុង​​​ជម្លោះកំពុង​​​កើត​​​មានជុំ​​វិញ​​​បញ្ហា​​​ប្រាក់​​​ខែ​​​របស់​​​កម្មករ។

លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ (WFUF) បាន​ថ្លែង​ថា នៅ​​​ម៉ោង​​​៧ព្រឹកកម្មករ​​​បាន​​​ធ្វើ​​​ដំណើរ​​​ចាកចេញ​​​ពី​​​រោងចក្រ​​​នេះ ដោយ​​​ហែក្បួន​​​ចេញ​​​ពី​​​​​​រោងចក្រ ហើយ​​​បន្ត​​​ទៅ​​​មហាវិថី​​​សហព័ន្ធ​​​រុស្ស៊ី មុន​​​ពេល​​​ទៅដល់​​​សាលា​​​ខណ្ឌ។ លោក​​​សម្បត្តិ បាន​​​មាន​​​ប្រសាសន៍​​​ថា​​ “ប្រសិនបើអន្តរាគមន៍ពី​​​សាលា​​​ខណ្ឌ​​​មិន​​​អាច​​​រៀបចំ​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​ចរចា​​​បាន​​​ទេ​​​នោះ យើង​​​នឹង​​​តវ៉ានៅ​​​រោងចក្រ​​​នេះ”។

កម្មករបាន​​​បន្ត​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​កាលពី​​​សប្តាហ៍​​​មុន​​​ទាមទារ​​​៧​​​ចំណុច រួម​​​មាន​​​ប្រាក់​​​ព្រីម​​​៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ប្រាក់​​​​​​ធ្វើ​​​ដំណើរ​​​១៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ និង​​​ប្រាក់​​​សម្រាប់​​​ការ​​​ស្នាក់​​​នៅ ប្រាក់​​​អតីត​​​ភាព និង​​​ឧបករណ៍​​​សុវត្ថិ​​​ភាព​​​ប្រសើរ​​​ជាង​​​នេះ។

លោក ឃឹម​ ស៊ុនសូដា អភិបាល​រង​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​ខណ្ឌ​​​នឹង​​​អញ្ជើញ ប្រធាន​​​រោងចក្រ Sun Well ឲ្យ​​​មកជួប​​​កម្មករ​​​នៅ​​​ថ្ងៃ​​​នេះ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “យើង​​​អញ្ជើញអគ្គនាយក [រោងចក្រ​​​នេះ]​ ​​​មក​​​ចរចា​​​ជាមួយ​​​សហជីព​​​[នៅ​​​ថ្ងៃ​​​នេះ]នៅសាលា​​​ខណ្ឌ ប៉ុន្តែ​​​បើ​​​គាត់​​​មិន​​​មក​​​ទេ អ៊ីចឹង​​​ប្រហែល​​​មិន​​​មាន​​​លទ្ធផល​​​ឡើង”។

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស