28 C
Phnom Penh

លោក​ កឹមសុខាត្រូវ​សាលា​ដំបូង​សាក​សួរ​ជុំវិញ​ការ​តវ៉ា​ដោយ​ហិង្សា​នៅ​ទីលានប្រជា​ធិបតេយ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​កឹម សុខាអនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កោះ​ហៅ​ទៅ​​សាក​សួរ​កាលពី​ម្សិល​មិញជុំវិញ​ការ​តវ៉ា​មួយ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ផ្ទុះ​អំពើ​ហិង្សា​កាល​ពីថ្ងៃ​ទី​១៥ខែ​កក្កដានិង​បង្កើត​បាន​ជា​លេស​ឲ្យ​តុលាការ​ចោទ​ប្រកាន់​​តំណាង​រាស្ត្រជាប់​ឆ្នោត​ប្រាំពីរ​រូប​មក​ពី​គណបក្ស​ប្រឆាំង​និង​សកម្មជន​គណបក្ស​នេះមួយ​រូប​ទៀត​ពីបទ​ដឹកនាំ​កុបកម្ម​និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។cam-photo-sokha-court

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំ​បី​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​តវ៉ានឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន​កាលពី​រសៀល​ថ្ងៃ​អង្គារពោល​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ីប្រធាន​គណបក្ស​ប្រឆាំង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សម្រាប់​គណបក្ស​ប្រឆាំង​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​មិន​ចូល​សភា។

នៅ​ខាង​ក្រៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​សុក្រលោក កឹម សុខាបាន​ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​យក​ព័ត៌មាន​ថាលោក​ត្រូវបាន​ចៅក្រម​ស៊ើប​សួរកែវ មុនី សាក​សួរ​ប្រហែល​១៥​នាទី​។

លោក​កឹម សុខា បាន​មាន​ប្រសាសន៍​ថាលោក​បាន​ប្រាប់​ចៅក្រម​រូប​នេះ​ថាលោក​កំពុង​ស្ថិត​នៅ​​ក្នុង​ខេត្ត​កំពង់ចាមកាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដាហើយ​លោក​មិន​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ដែល​ក្រុម​​បាតុករ​បាន​ប្រើ​អំពើ​ហិង្សា​សង​សឹក​ទៅ​លើ​ក្រុម​សន្តិសុខ​សណ្ដាប់​ធ្នាប់​​​ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យទៅ​បំបែក​ការ​តវ៉ា​ដើម្បី ” រំដោះ​ទីលាន​ប្រជា​ធិបតេយ្យ” ​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” [ចៅក្រមមុនី] មិន​បាន​ចោទ​ប្រកាន់​ខ្ញុំ​ទេហើយ​នគរ​​បាល​ក៏​មិនបាន​ចោទ​ប្រកាន់ខ្ញុំ​ដែរ។ពួកគេ​គ្រាន់​តែ​កោះ​ហៅ​ខ្ញុំ​ទៅ​សាក​សួរ​ប៉ុណ្ណោះពី​ព្រោះ​ខ្ញុំ​ជា​មេដឹកនាំនិង​ជា​សាក្សី​”។

ចៅក្រម​កែវ មុនី មិន​អាច​ទាក់​ទង​សុំ​​ការ​បំភ្លឺ​បានទេពាក់​ព័ន្ធ​នឹង​រឿង​នេះ។ចំណែក​ឯ​លោក អាំង មាលតី​ប្រធាន​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញបាន​បដិសេធ​មិន​និយាយពី​រឿង​នេះ​តែ​ម្ដង​។

ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ដក​ការ​ចោទ​ប្រកាន់​មក​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិទាំង​នេះ​នៅ​ឡើយ​ក្ដីក៏​លោក​ ព្រុំ សុខារដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារថាតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​នេះ​នឹង​ទទួល​បាន​អភ័យ​ឯកសិទ្ធិ​​ការ​ពារ​ខ្លួន​ពី​ការ​ផ្ដន្ទាទោស​ប្រសិន​បើ​ពួកគាត់​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សមាជិក​រដ្ឋសភា​៕ សុខុម​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស