31 C
Phnom Penh

យុទ្ធនាការ​ធ្វើ​ឲ្យទីក្រុង​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​តាម​ការ​រំពឹង​ទុក​ថាសិស្ស​និស្សិត​ស្ត្រី​​បម្រើ​សេវា​ផ្លូវ​ភេទ​និង​នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​នឹង​ជួបជុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក​ក្នុង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាំបាច់​​នៃ​ការ​ដាក់​អំពូល​ភ្លើង​​បំភ្លឺ​​ផ្លូវ​នានា​និង​ការ​រៀបចំ​ក្រុង​ដែល​ផ្តោត​លើ​យេនឌ័រដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សានិង​ការ​រំលោភ​បំពាន​ដែល​ស្ត្រី​រស់​នៅ​តាម​ទីក្រុង​កំពុង​ប្រឈម​។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ​ថា ActionAid​ ដែល​ស្ថិត​ក្នុង​ចំណោម​អង្គការ​ចំនួន​១១​នៅពីក្រោយ​យុទ្ធនាការ​ ” ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​” បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថាការ​​ដាក់​អំពូល​ភ្លើង​បំភ្លឺ​មិន​បាន​ល្អ​ផ្លូវ​​ថ្នល់​មាន​សភាព​ងងឹតនិង​កង្វះ​ការ​ធ្វើ​គោល​នយោបាយ​រួម​ជាមួយ​នឹង​ឥរិយាបថ​សង្គម​ចាក់​ឫស​យ៉ាង​ជ្រោះជា​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មានការ​ភ័យ​ខ្លាច​នៅ​ក្នុង​តំបន់​ក្រុង​។

យោងតាម​លោកស្រីខារ៉ូលីន ម៉ាកខូសលែន (Caroline McCausland) នាយក​អង្គការ​ ActionAid ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថាយុទ្ធនាការ​នៅ​ថ្ងៃ​សៅរ៍​នេះត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ ” អារម្មណ៍​ភ័យ​ខ្លាច​ដែល​មាន​កម្រិត​ខ្ពស់​” ជាពិសេស​ក្នុង​ចំណោម​ស្ត្រី​អំឡុង​ពេល​យប់​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញនិង​តំបន់​ក្រុង​ផ្សេងៗ​ទៀត។

លោក​ស្រី​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ថា ” កម្រិត​នៃ​អំពើ​ហិង្សា​ពិត​ប្រាកដ​គឺ​ពិបាក​កំណត់​ណាស់​ដោយ​សារ​តែ​ជន​រងគ្រោះ​មិន​​​បាន​រាយការណ៍។ពួកគេ​ភ័យ​ខ្លាច​ចំពោះ​ការ​ទៅ​រក​នគរ​បាល​និង​ឥរិយាបថ​របស់​នគរ​បាល​ចំពោះ​ពួកគេ​​នៅ​ពេល​ពួកគេ​ទៅ​រាយ​ការណ៍ពី​បទ​ល្មើស​បែប​នេះ។ជាពិសេស​ក្រុម​ងាយ​រង​គ្រោះ​បំផុត​គឺ​ស្ត្រី​បម្រើ​សេវា​ផ្លូវ​ភេទកម្មករ​កាត់​ដេរ​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀរនិង​សិស្ស​និស្សិត​។ភាគ​ច្រើន​ពួកគេ​បាន​ជួបប្រទះ​ករណី​ស្ទាក់​ប្លន់និង​ការ​បំពាន​ដោយ​ពាក្យ​សម្ដី​។ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​យប់​”។

លោកឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញបាន​មាន​ប្រសាសន៍​ថាសាលា​រាជ​ធានី​មាន​គម្រោង​​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​បន្ថែម​ទៀត​។លោក​ថ្លែង​ថា ” ខ្ញុំគិត​ថាអំពូល​ភ្លើង​សាធារណៈ​សំខាន់ខ្លាំង​ណាស់ហើយ​ខ្ញុំទទួល​ស្គាល់​ថាមាន​ចំណុច​ខ្វះ​ចន្លោះ​ខ្លះ​នៅ​ក្នុង​ការ​ដាក់​អំពូល​ភ្លើង​សាធារណៈ​”។

ទោះ​ជាយ៉ាង​ណា​លោក​បាន​លើក​ឡើង​ថាលោក​គិត​ថាបញ្ហា​ទាំង​នេះ​ដែល​ស្ត្រី​កំពុង​ប្រឈម​នៅ​តាម​តំបន់​ក្រុង​មាន​មិន​ច្រើនទេ។លោក​បាន​បន្ត​ថា ” ពាក់​ព័ន្ធ​នឹង​បញ្ហា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬគ្មាន​សុវត្ថិភាព​ ខ្ញុំ​គិត​ថាមាន​​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ទូ​ទៅ​នៅ​ក្នុង​រាជធានី​”៕សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស