28 C
Phnom Penh

ក្រុមហ៊ុនមាន​វិវាទអំពី​កម្មសិទ្ធិ​ខណៈអ្នកភូមិ​បន្ត​​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​​​មួយ​​​ដែល​​​អ្ន​​​ក​​​ភូមិ​​​លើក​​​ឡើង​​​ថា ជាម្ចាស់​​​ដី​​​ដែល​​​ត្រូវ​​​​​​បាន​​​រំលោភ​​​យកពី​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្ដាល​​​​​​នោះបាន​​​ស្នើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ជាង​​​១០០​​​គ្រួសារ​​ក្នុង​​​ឃុំ​​​ពញាឮ កុំភ្ជាប់ក្រុមហ៊ុន​​នេះ​ជាមួយវិវាទដីធ្លីរបស់ពួកគាត់​​​ ហើយ​​​ត្រូវ​បញ្ចេញ​​​កំហឹង​​​ទៅ​​​លើ​​​ក្រុមហ៊ុន​​​ផាន​​​អីុ​​​មិុច ដែល​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​ស្រី ស៊ុយ សុផាន ជា​​​ពាណិជ្ជករ​​​ដ៏​​​មាន​​​អំណាច​​​វិញ។

អ្នក​​​ភូមិ​​​ជាង​​​១០០នាក់​​​មក​​​ពី​​​ភូមិ​​​ទួល​​​អំពិល​​​ ដែល​​​ពួក​​​គាត់​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​​​​នៅ​​​តុលាការ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ជុំ​​​វិញ​​​ដី ដែល​​​មាន​​​ជម្លោះ​​​នេះ បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ អំពី​​​ដី ដែល​​​មាន​​​បញ្ហា​​​ចំនួន​​​៦៣​​​ហិកតា​នេះ។ ពួកគាត់​​​បាន​​​ទាមទារ​​​ឲ្យ​​​អ្នកស្រី​​​ ឡៃ ហ៊ាង ម្ចាស់​​​ក្រុមហ៊ុន ឡៃ ងី ប្រគល់​​​ដី​​​ស្រែ​ចម្ការ​​​​ឲ្យ​​​ពួក​​​គាត់​​​វិញ​​​។

ប៉ុន្តែ លោក ឆាយ សុខហួ តំណាង​​​អ្នក​​​ស្រី ឡៃ ហ៊ាង បាន​​​និយាយ​​​ថា ក្រុមហ៊ុន​​​នេះ​​​លែង​​កាន់​​​កាប់​​​ដ​​​ី​​​នេះ​​​ទៀត​​​ហើយ ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​ពួក​​​គាត់​​​បញ្ចេញ​​​កំហឹង​​​ដាក់​​​ក្រុមហ៊ុន ផាន​​​អីុ​​​មិុច​​​វិញ​​​។

ដោយ​​​សំដៅ​​​ដល់​​​ម្ចាស់​​​ក្រុមហ៊ុន​​​ផាន​​​អីុ​​​មិុច​​​ លោក​​​បាន​​​​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “​​​អ្នកស្រី​​​ ឡៃ ហ៊ាង លែង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​ដីធ្លី​​​នេះ​​​ទៀត​​​ហើយ​​​ ហើយ​​​យើង​​​បាន​​​​​​ប្រាប់​​​​អ្នក​​​ភូមិ​​​ឲ្យ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជា​​​មួយ​​​អ្នក​​​ស្រី ស៊ុយ សុផាន វិញ”។

លោក សុខហួ បាន​​​និយាយ​​​ថា អ្នក​​​ស្រី ឡៃ ហ៊ាង បាន​​​ទិញ​​​ដី​​​ចំនួន​​​៦៣​​​ហិកតារ​​​នេះ​​​ពី​​​អ្នក​​​ស្រី​​​ ស៊ុយ សុផាន ក្នុង​​​តម្លៃ​​​២០០.០០០​​​ដុល្លារ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ ប៉ុន្តែ បានទទួល​ប្រាក់​​​ទាំង​​​នោះ​​វិញ​ហើយ​បន្ទាប់​​​ពី​​​មាន​​​វិវាទ​​​អំពី​​ទំហំដី​​​។

ប៉ុន្តែ បើ​​​ទោះ​​​ណា​​​ជា​​​លោក សុខ​​​ហួ អះ​​​អាង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ទិញលក់ដី​​​នេះ​​​ត្រូវ​​​បាន​​​ដក​​​ក៏​​​វិញ​​​ក៏​​​ដោយ​​​ ក៏​​​ឈ្មោះ​​​អ្នក​​​ស្រី ឡៃ ហ៊ាង នៅ​តែ​មាន​នៅ​​​ក្នុង​​​ឯកសារ​​​ទិញ​​​លក់​​​ដដែល នេះបើ​​​យោង​​​តាម​​​លោក យូ ផាត មេឃុំ​​​ពញាឮ​​​ ដែល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកស្រី ស៊ុយ សុផាន បាន​​​ប្រគល់​​​ច្បាប់​​​ចម្លង​​​នៃ​​​ឯកសារ​​ដែល​បង្ហាញថា ​​អ្នក​​​ស្រី ឡៃ ហ៊ាង ជា​ម្ចាស់​​​ដី​​​មាន​​​វិវាទ​​​នេះ។

លោក​​​ យូ ផាត បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រជា​​​ពល​​​រដ្ឋ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​អ្នកស្រី​​​ ឡៃ​​​ ហ៊ាង ប្រគល់​​​ដី​​​ស្រែ​​​ចម្ការ​​​ឲ្យ​​​ពួក​​​គាត់​​​វិញ​​​ ពីព្រោះ​​​ពួក​​​គាត់​​​​​​​​មាន​​​ការ​​​ច្របូកច្របល់​នៅ​​​ពេល​​​អ្នកស្រី ស៊ុយ សុផាន និយាយ​​​ថា អ្នកស្រី ឡៃ ហ៊ាង នៅ​​​តែ​​​ជា​​​ម្ចាស់​​​ដី​​​នេះ​​​”។

គេ​​​មិន​​​អាច​​​ទាក់​​​​​​ទង​​​អ្នក​​​ស្រី ស៊ុយ សុផាន ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ អ្នក​​​ភូមិ​​​ជាច្រើន​​​អ្នក​​​ទៀត​​​មក​​​ពី​​​ឃុំ​​​​​​ពញាឮ បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្ដាល​​​កាល​​​ពី​​​សប្ដាហ៍​​​មុន ខណៈ​​​ដែល​​​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​​​​រួម​​​ទាំង​​​លោក យូ ផាត ជា​​​មេឃុំ​​​ផងត្រូវ​​​បាន​​​សាក​​​សួរ​​​តាម​​​ពាក្យ​​​បណ្ដឹង​​​​​​ដែល​​​ក្រុមហ៊ុន​​​ផាន​​​អីុមិុច​បាន​ប្តឹង​ថា អ្នក​​​ភូមិ​​​១២​​​គ្រួសារ​​​បាន​​​បិទ​​​ផ្លូវ​​​ដោយ​​​ខុស​​​ច្បាប់​​​និង​​​ដក​​​បង្គោល​​​ព្រំ​​​ដី​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​តវ៉ា​​​របស់​​​ពួក​​​គាត់​​​ប្រឆាំង​​​នឹង​​​ការ​​​ចោទ​ថា មាន​ការ​រំលោភ​​​យក​​​ដី​នេះ៕​​​សារុន​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស