29 C
Phnom Penh

​ប្រធាន​អង្គការ​លីកាដូ​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​ទី​៩​របស់​ គ.ជ.ប. ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា​​និង​គណបក្ស​សង្គ្រោះ​ជាតិបាន​ជ្រើសរើស​លោក​ស្រី ​ពុង ឈីវកេក ជា​ស្ថាបនិក​និង​ជា​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ធ្វើ​ជា​សមាជិក “មតិរួម” ទី​៩របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ទ្វេ​បក្ស​ថ្មី។

លោក ជាម យៀប សមាជិក​សភា​​ជាន់​ខ្ពស់​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជាបាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា “គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​ជ្រើសរើស​លោក​ស្រីប៉ុន្តែ​ ខ្ញុំ​មិន​ដឹង​ថា​តើ​លោក​ស្រី​ទទួល​យក​ឬ អត់​នោះ​ទេ”។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​បាន​​បញ្ជាក់់​ដែរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ព្រម​ទទួល​យក​ការ​ជ្រើស​រើស​លោក​ ស្រីពុង ឈីវកេក​ ​ជា​សមាជិក​ទី​៩។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​រង់​ចាំ​លោក​ស្រី​​ទទួល​យក​ជា​ផ្លូវ​ការ។ ខ្ញុំ​គិត​ថា​ នេះ​ជា​បញ្ហា​ពេល​វេលាបន្ទាប់​មក​យើង​នឹង​ដឹងថា​តើ​លោក​ស្រី​ទទួល​យក ឬអត់។​​ យើង​ត្រូវ​ការ​​ការ​បញ្ជាក់​មុន​ពេល​ខ្ញុំ​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ណា​មួយ”។ លោក​ ស្រីពុង ឈីវកេក ដែល​កំពុង​ប្រជុំមិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់ថា​តើ​លោក​ស្រី​នឹង​ទទួល​តំណែង​នេះ​​ឬ​យ៉ាង​ណា​ទេ។ មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស