27 C
Phnom Penh

ប្រជាជន​​​៦៣​​​គ្រួសារ​​​​​​ស្វែង​​​រក​​​ទី​​​ទួល​​​សុវត្ថិភាព​​​​​​ពេល​​​ទឹក​​​ឡើង​​​ខ្លាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ប្រជា​​​ជន​​​ជាង​​​៦០​​​គ្រួសារ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ចេញ​​​ពី​​​១១ភូមិ​​​ នៅ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បន្ទាប់​​​ពី​​​​​​មាន​​​ទឹក​​​ជំនន់​​​ទន្លេ​​​មេគង្គ​​​។

លោក​​​ កេង ប៊ុណ្ណា ជា​​​អភិបាល​​​ស្រុក​​​បាន​​​និយាយ​​​ថា ទឹក​​​ឡើង​​​​​​ឥត​​​ឈប់​​​ឈរ​​​នៅ​​​ទន្លេ​​​មេគង្គ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​និង​​​ថ្ងៃ​​​សុក្រ​​​​​​​​​ ជាហេតុ​បណ្តាល​​​ឲ្យ​​​ប្រជាជន​​​៦៣​​​គ្រួសារ​​​​​​មក​​​ពី​​​ឃុំ​​​ចំនួន​​​បី​​​​​​នៅ​​​ស្រុក​​​ត្បូង​​​ឃ្មុំ​​​ ស្វែង​​​រក​​​ទី​​​ទួល​​​សុវត្ថិភាព។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “ឆ្នាំ​​​នេះ​​​កម្ពស់​​​ទឹក​​​បាន​​​ឡើង​​​លឿន ហើយ​​​យើង​​​ព្រួយ​​​បារម្ភ​​​ថា វា​​​នឹង​​​បន្ត​​​ឡើង​​​​​​រយ​​​ៈ​​​ពេល​​​បី​​​បួន​​​ថ្ងៃ​​​ទៀត​​​។ ប្រជា​​​ជន​​​១៨៨​​​នាក់​​​ក្នុង​​​ស្រុក​​​របស់​​​លោក​​​​​ត្រូវ​​​បាន​​​ជម្លៀស​​​  ហើយ​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ស្លាប់​​​ទេ​​​”។

លោក ប៊ុណ្ណា បាន​​​និយាយ​​​ថា ដី​​​ស្រែ​​​ចម្ការ​​​ជិត​​​២០០ហិកតា​​​ និង​​​ផ្លូវ​​​ប្រវែង​​​៣.៤០៥​​​ម៉ែត្រ​​​ ត្រូវ​​​បាន​​​ខូច​​​ខាត​​​ដោយសារ​​​ការ​​​ជន់​​​លិច​​​នេះ​​​។ បន្ថែម​​​ពី​​​លើ​​​នេះ​​​ក្មេង​​​ប្រមាណ​​​៣០​​​នាក់​​​​​​បាន​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម​​​ ប៉ុន្តែ បាន​​​​​​ជា​​​គ្រាន់​​​បើ​​​ហើយ​​​។

លោក​​​ ប្រាជ្ញ ច័ន្ទ អភិបាល​​​ខេត្ត​​​​​​​​ត្បូង​​​ឃ្មុំ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​កំពុង​​​បន្ត​​​​​​រៀប​​​ចំ​​​តំបន់​​​សុវត្ថិភាព​​​សម្រាប់​​​អ្នក​​​ភូមិ​​​ ដែល​​​អាច​​​រង​​​គ្រោះ​​​ដោយ​​​ទឹក​​​ជំនន់​​​។

យោង​​​តាម​​​ការ​​​​​​ជូន​​​ដំណឹង​​​មួយ​​​​​​​​​​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​ក្រសួង​​​ធនធាន​​​ទឹក​​​ និង​​​ឧតុ​​​និយម​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្ពស់​​​ទឹក​​​ប្រកាស​​​អាសន្ន​​​អាច​​​ឡើង​​​ដល់​​​​​​នៅ​​​​​​ចន្លោះ​​​ថ្ងៃ​​​ទី​​​២និង​​​ទី​​​៤ ខែ​​​សីហា​​​នេះ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស