38 C
Phnom Penh

អ្នក​​​ទស្សនា​​​ព័ត៌មាន​​​​​​ពី​​​លទ្ធ​​​ផល​​​​​​បោះ​​​ឆ្នោត​​ប្រធានា​​​ធិបតី​​សហរដ្ឋ​​​អាមេរិក​​​គាំទ្រ​​​លោក ​​ បារ៉ាក់ អូបាម៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ នៅ​​​ឯស្ថាន​​​ទូត​​​សហ​រដ្ឋ​​​អាមេរិក មន្ត្រី​​​ការទូត មន្ត្រី​​​​រដ្ឋា​​​ភិបាល​​​កម្ពុជានិង​​​សមាជិក​​​សង្គម​​​ស៊ីវិលមួយចំនួន បាន​​​នាំ​​​គ្នា​​​ទស្សនា​​​ព័ត៌មាន​​​ខណៈ​​​ដែល​​​​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក​​​រវាង​​​​គណបក្ស​​​ប្រជាធិបតេយ្យ​​​របស់​​​លោក ​បារ៉ាក់ អូបាម៉ា (Barack Obama)​​​ដែល​​​ជា​​​គណ​បក្ស​​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សាធា​​​រណរដ្ឋ​​​របស់​​​លោក មីតរ៉ុមនី (Mitt Romney) ដែល​​​ជា​​​គូ​​​ប្រជែង​​​បាន​​​ឈាន​ចូល​​​​មក​​​ដល់​​​។

ដោយ​​​តាម​​​ដាន​​​ព័ត៌មានរបស់​​​ស៊ីអិន​អិន​​​តាម​​​កញ្ចក់​​​ទូរទស្សន៍​​​ធំពីរ​​​ ពេលកំពុង​​​​​​បង្ហាញ​ពីការ​​​រាប់​​​សន្លឹក​​​ឆ្នោត​​​ពី​​​រដ្ឋ​​​មួយ​​​ទៅ​​​រដ្ឋ​​​មួយ​​​នោះ អ្នក​​​ចូល​​​រួម​​​ទស្សនា​​​ការ​​​រាប់សន្លឹក​​​ឆ្នោត​​​បាន​​​សម្ដែងនូវ​​​ការ​​​គាំទ្រ​​​របស់​​​ខ្លួនចំពោះ​​​​​​​​​លោក​​​បារ៉ាក់​​​ អូបាម៉ា ឲ្យ​​​​​​កាន់​​​តំណែង​​​ជាប្រធានា​​​ធិបតីបន្ដទៀត។

លោក សុន ឆ័យ សមាជិក​​​សភា​​​មក​ពី​​​គណ​បក្ស​​​ សម រង្ស៊ី ​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​ជឿថា ​លោក អូបាម៉ា គឺជាមេដឹក​​​នាំ​​​ដ៏​​​ល្អរបស់​​​ពិភព​​​លោក…លោកអាច​​​យល់ដឹង​​​​​​អំពី​​​វប្បធម៌​​​ផ្សេង​​​គ្នា”។

​​​​​​​​​​​​​​​លោក​​​​​​បន្ដថា លោក​​​អាចយល់​​​អំពី​នយោ​បាយ​​​អាមេរិក​​​តាម​​​រយៈគោល​នយោបាយ​​​ការ​​​បរទេស​​​របស់​​​សហរដ្ឋ​​​អាមេរិក មក​លើ​ប្រទេសកម្ពុជា។​​​លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ គោល​​​នយោបាយ​​​របស់​​​គណបក្ស​​​សាធា​រណរដ្ឋ​​មាន​​​លក្ខណៈ​​​គឃ្លើនជាង​​​។ ចំណែក​​​ឯគោល​​​នយោបាយ​​​របស់​​​គណបក្ស​​​ប្រជា​ធិបតេយ្យ​​​វិញ មាន​​​លក្ខណៈ​​​​​​​​​​បែប​សម្រប​សម្រួលជាង​”។

លោក សាន់ សៀកគីន សមាជិក​​​គណៈ​កម្មា​ធិការ​​​នាយករបស់​​​យុវជន​​​គណបក្ស​​​សម រង្ស៊ី ​​​ក៏​​​បាន​​​យល់​​​ស្របផង​​​ដែរ​​​​​​ថា គោល​​​នយោ​​​បាយ​​​ការ​​​បរទេស​​​របស់​​​​​​គណបក្ស​​​ប្រជា​ធិបតេយ្យ​​​​​​គួរ​​​ឲ្យ​​​ចង់គាំទ្រ។

លោក សៀកគីន ​​​បាន​​​បន្ថែម​ថា​ “ លោក​​​អូបាម៉ា ប្រើ​​​ប្រាស់​​​គោល​​​នយោ​បាយ​ទន់​​​ភ្លន់។ លោក អូបាម៉ា តំណាង​​​ឲ្យ​​​ជាតិ​​​សាសន៍​​​​ផ្សេង​​​គ្នា​​​នៅ​​​លើ​​​ពិភព​​​លោក ពីព្រោះ​​​លោក ​កើត​​​​ក្នុង​​ប្រទេស​​​កេនយ៉ា។ ហើយ​​​លោកក៏​​​​បានសម្លាប់​​​​ លោក អូសាម៉ា ប៊ីនឡាដិន (Osama​ Bin ​Laden)។អ្វី​​​ដែល​​​ខ្ញុំ​​​ចង់​​​បាន​​​ពី​​​អាមេរិក​​​គឺ​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ពិតប្រាកដ​​​មួយ​​​នៅ​​​​កម្ពុជា”។

​​​​​​​​​​​​​​​ភាគ​​​ច្រើន​​​នៃ​​​អ្នក​​​ទស្សនា​​​ព័ត៌មាន​​​ដែល​​​បាន​​​សម្ពាស​​​បាន​​​យល់​​​ស្រប​​​ថា លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោតជ្រើសរើស​​​ប្រធានាធិបតី​​​សហ​រដ្ឋ​​​អាមេរិក​​​មិន​​​ពាក់​​​ព័ន្ធ​នឹង​​​​​​​​​កម្ពុជា​ទេ ​​​ដោយ​​​សារគោល​​​នយោបាយ​​​បរទេស​​​របស់​​​អាមេរិកចំពោះ​​​កម្ពុជា​​​នឹង​​​មិន​​​ប្រែ​​​ប្រួល​ឡើយ។​​​

លោក សេង ប៊ុនធឿន សាកលវិទ្យាធិការ​​​រង​​​នៃ​​​សាកល​​​វិទ្យាល័យ​​​ជាតិ​​​គ្រប់​​​គ្រង​​​បាន​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំគិត​​​ថា លោក មីតរ៉ុមនី​និង​​​លោក បារ៉ាក់ អូបាម៉ា មិន​​​ខុស​​​គ្នាទេ ​ព្រោះ​អាមេរិក​​​បាន​​​កំណត់​​​គោល​​​នយោបាយ​​​ការ​​​បរទេស​​​របស់​​​ខ្លួន​​​រួច​​​ស្រេច​​​ហើយ”។​​​​​​

លោក រ៉ាមី សារ៉ាហ្វ (Rami Sharaf)​​​នាយក​​​ប្រតិបត្តិ​​​របស់​​​ក្រុម​​​ហ៊ុន ​អអឹមអេ ​ខេមបូឌា ​(RMA​​​ Cambodia) ​​​​តំណាង​​​​​​សាខា​​​​​​ក្រុម​​​ហ៊ុន ​រថយន្ត ហ្វដ (Ford)អន្ដរជាតិ និង​​​ លោក​​​ ចន ​ឌៀ (John Deere)​​​ ក៏បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា លោកមាន​​​ជំនឿថា អាមេរិកនឹង​​​មិន​​​ផ្លាស់​​​ប្ដូរ​​​គោល​​​នយោ​​​បាយ​​​ការបរទេស​​​របស់​​​ខ្លួន​​​ចំពោះ​​​ប្រទេសកម្ពុជា​​​នោះទេ ​ហើយ​លោក​​​​សង្ឃឹម​​​ថា សហរដ្ឋអាមេរិក​​​នឹង​​​បន្ដ​​​បើក​​​ទូលាយ​​​ចំពោះ​​​​​​ឱកាស​​​ពាណិជ្ជកម្មថ្មីៗ​​​នៅ​​​កម្ពុជា។

លោក សារ៉ាហ្វ ​​​មាន​​​ប្រសាសន៍​​​ថា ​“ នេះ​គឺ​ជាពេល​​​ដែល​​​ត្រូវ​​​គាំទ្រប្រទេស​​​កម្ពុជា​​ ឲ្យ​​​ដើរ​​​តាម​​​ផ្លូវ​​​ត្រូវហើយ។ ខ្ញុំគិត​​​ថា ការ​​​ចូល​រួម​គាំទ្រ​​​របស់​​​អាមេរិក​​​នឹង​​​នៅ​​​តែ​​​បន្ដ​”។ នៅ​​​ក្នុង​​​បន្ទប់​​​ទស្សនា​​​ព័ត៌មាន​​​ដែល​​មាន​​​​ពណ៌​​​ចម្រុះ​​​នោះលោកឯកអគ្គរដ្ឋ​​​ទូត​​​វីល​​​លៀមថដ (William Todd) ​​​​​​មាន​​​ប្រសាសន៍​​​ថាមិន​​​ខ្វល់​​​ថា នរណាឈ្នះ​​​ឆ្នោត​​​នោះទេគោល​​​​​​នយោ​បាយការ​បរទេស​​​របស់​​​អាមេរិក​​​ចំពោះ​​​​កម្ពុជា​​​នឹង​​​នៅ​​​​​​ដដែល។

លោក​​​ឯកអគ្គរដ្ឋ​​​ទូត​​​បាន​​​មាន​​​ប្រសាសន៍​​ ដោយសំដៅដល់​​​លទ្ធផល​​​នៃ​​​ការ​​រាប់​​​សន្លឹក​​​ឆ្នោត​​​​​​សហរដ្ឋ​​​អាមេរិក​​​ថា “ យប់​​​នេះ អ្នក​​​នឹង​​​ឃើញ​​​សកម្មភាព​​បែប​​​លទ្ធិ​​​​​​ប្រជាធិប​​​តេយ្យ​ពិត​ប្រាកដ​​​។ ​​​មិន​​​ខ្វល់​​​ថា ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ប្រែជាយ៉ាង​​​ណានោះទេ គោល​​​នយោបាយ​របស់​​​អាមេរិក​​​នឹង​​​មិន​​​ប្រែ​​​ប្រួល​​​ឡើយ…​ ប្រសិន​​​បើមានរឿង​​​អ្វីមួយ​​​កើតឡើង​​​នោះ ​ចំនួន​បុគ្គលិក និង​​​គម្រោងនឹង​​​កើន​​​ឡើងកាន់​តែច្រើន”៕

​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស