29.3 C
Phnom Penh

សមាជិកសភា​គណបក្ស​សង្គ្រោះជាតិនឹង​ស្បថ​ចូល​សភា​នៅ​ថ្ងៃ​អង្គារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា សមាជិក​សភា​ជាប់​ឆ្នោត​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្បថ​ចូល​សភា ក្នុង​ពិធី​មួយ​នៅ​ឯ​ព្រះ​បរមរាជវាំង​នា​រសៀល​ថ្ងៃ​អង្គារ ដោយ​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា ដែល​បាន​កើត​ឡើង​ជាង​១០​ខែ​មក​ហើយ ដោយសារ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុន។

មេដឹកនាំបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​អំពី​គម្រោង​ចូល​ស្បថ​នេះ​ថា “ស្អែក​ម៉ោង​៤​នៅ​ព្រះ​បរម​រាជវាំង”។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋ​សភា​ បាន​សរសេរ​លិខិត​ទៅ​លោក គង់ សំអុល រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង ដោយ​ស្នើ​ឲ្យ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ចូល​ស្បថ​នេះ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

នៅ​ពេល​ស្បថ​ចូល​សភា សមាជិក​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ចូលរួម​ដោយ​សមាជិក​សភា​៦៨​រូប​ទៀត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វាគមន៍​អ្នក​តំណាង​បក្ស​ប្រឆាំង។ កាលបរិច្ឆេទ​សម្រាប់​សម័យ​ប្រជុំ​ពិសេស​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ៕ មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស