34 C
Phnom Penh

តុលា​ការ​ផ្តន្ទា​​ទោស​​មនុស្ស​បួន​នាក់​ដាក់​ពន្ធ​នាគារ​ពីបទ​ឆបោក​ពាក់​ព័ន្ធកិច្ច​ព្រម​ព្រៀង​រុក​រក​រ៉ែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​​​​ផ្តន្ទា​​​ទោស​​​មនុស្ស​​​បួ​​​នដាក់​​​ពន្ធ​​​នាគារ​​​​​​នាក់​​​ពីបទ​​​ជាប់​​​ពាក់​​​ព័ន្ធករណី​​​ឆបោក​​​ដោយ​​​បា​​​ន​​​ក្លែង​​​ហត្ថ​​​លេខា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​រុក​​​រក​​​រ៉ែ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី។

លោក អាល់ រុ៉ម​​​នី អាយុ​​​៤១​​​ឆ្នាំ ប្រធាន​​​ក្រុម​​​ហ៊ុន ACICA Group ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជា​​​មួយ​​​លោក ជិន មិង​​​ស៊ីង អាយុ​​​៤៦​​​ឆ្នាំ​​​ជា​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ចិន​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ដោយ​​​ចោទ​​​ប្រកាន់​​​ថា ពួក​​​គេ​​​បាន​​​ក្លែង​​​ហត្ថ​​​លេខា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហើយ​​​បាន​​​បោក​​​ប្រាស់​​​ដៃ​​​គូ​​​ម្នាក់​​​យក​ប្រាក់​អសល់​​៨១០.០០០ដុល្លារ ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ។ ជន​​​ជាតិ​​​ខ្មែរ​​​ពី​​​រ​​​នាក់​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ផង​​​ដែរ ហើយ​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​ និ​​​ងក្លែង​​​​ឯកសារ។ ម្នាក់​​​ក្នុង​​​ចំណោម​​​ពួក​​​គេ​​​ឈ្មោះ ពិល សុខា ដែល​​​ជា​​​មន្ត្រី​​​ក្រសួ​​​ងមហាផ្ទៃ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​។

លោក កោ វណ្ឌី ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​ប្រាប់​​​តុលាការ​​​ថា “អាល់​​​ រ៉ុម​​​នី ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​សរុប​​ប្រាំ​​​ពីរ​​​ឆ្នាំ។ ពិល​​​ សុខា អាយុ​​​៦៣​​​ឆ្នាំ ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​សរុប​​​ប្រាំ​​​ពីរ​​​ឆ្នាំ​​​ ដែល​​​អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​សាធារណៈ​​​ដែល​​​បាន​​​ក្លែង​​​នោះ​​​ និង​​​ពី​​​បទ​​​ឆ​​​បោក​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ចន្លោះ​​​ឆ្នាំ​​​២០១២ ដល់​​​ឆ្នាំ​​​២០១៣​​​”។

លោក​​​បានបន្ត​​​​ថា ” ជិន មិងស៊ីង ដែលជា​​​ជន​​​ជាតិ​​​ចិន​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​​​​ឲ្យជាប់​​​ពន្​ធនាគារ​​​សរុប​​​ប្រាំ​​​ពីរ​​​ឆ្នាំ​​​។ អ្នក​​​ស្រី សុច សុធា អាយុ​​​៤៧​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​សរុប​​​ប្រាំ​​​ឆ្នាំ​​​។ ពួក​​​គេ​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​​សមគំនិត​​​ប្រើ​​​ប្រាស់​​​ឯក​សារ​​​សាធារណៈ​​​ដែល​​​បាន​​​ក្លែង​​​នោះ​​​”។

នៅ​​​ពេល​​​ចាប់​​​ខ្លួន​​​ លោក អាល់ រ៉ុម​​​នី ក្រុម​​​ហ៊ុន ACICA ដែល​​​មាន​​​គម្រោង​​​ទឹក​​​ស្អាត​​​ និង​​​កាក​​​សំណល់​​​រាវ​​​ នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​បាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ដើរ​​​តួ​​​ជា​​​អ្នក​​​សម្រប​​​សម្រួល​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​។ ក្រុម​​​ហ៊ុន​​​នេះ​​​ក៏​​​បាន​​​សង្កត់​​​ធ្ងន់​​​ដែរ​​​ថា លោក ជិន មិន​​​​​​មែន​​​ជា​​​បុគ្គលិក​​​ ឬ​​​ជា​​​ដៃ​​​គូ​​​របស់​​​ក្រុម​​​ហ៊ុន​​​ឡើយ​​​។

ករណី​​​នេះផ្តោតលើការ​​​ក្លែង​​​ឯកសារ​​​សំខាន់​​​ចំនួន​​​ពីរ​​​។ ឯកសារ​​​មួយ​​​ត្រូវ​​​បាន​​​អះ​​​អាង​​​ថា ចេញ​​​ដោយ​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ ហើយ​​​ឯកសារ​​​មួយ​​​ទៀត​​​ត្រូវ​​​បាន​​​ចេញ​​​ដោយ​​​ក្រសួង​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​សភា​​​ ព្រឹទ្ធ​​​សភា និង​​​អធិការ​​​កិច្ច​​​។ ឯកសារ​​​ទាំង​​​ពីរ​​​នេះ​​​មាន​​​​​​ហត្ថលេ​​​ខា​​​របស់​​​លោក​​​ ហ៊ុន សែន ហើយ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដោយ​​​ក្លែង​​​បន្លំ ដើម្បី​​​ទទួល​​​បាន​​​នូវ​​​កិច្ច​​​ព្រម​​​ព្រៀង​​​រុក​​​រក​​​រ៉ែ ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៦​​​លាន​​​ដុល្លារ​​​។

អំឡុង​​​ការ​​​ផ្តន្ទាទោស​​​ អ្នក​​​ទាំង​​​បួន​​​ក៏​​​ត្រូ​​​វ​​​បង្គាប់​​​ឲ្យ​​​បង់​​​ប្រាក់​​​សំណង ៣៥០.០០០ដុល្លារ និង​​​២០០.០០០ដុល្លារ​​​ទៀត​​​ទៅ​​​ឲ្យ​​​លោក ចូ យុន​​​ដេ ជន​​​ជាតិ​​​ចិន​​​ដែល​​​ព្រះ​​​រាជ​​​អាជ្ញា​​​អះ​​​អាង​​​ថា ត្រូវ​​​បាន​​​បោក​​​ប្រាស់​​​យក​​​ប្រាក់​​​អស់​​​៨១០.០០០ដុល្លារ​​​៕ សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស