30.7 C
Phnom Penh

សមត្ថកិច្ច​​​រារាំង​​​ការ​​​ហែ​​​ក្បួន​​​របស់​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ​​​ ទៅ​​​កាន់​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​​​​ម្សិល​​​មិញ អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​កសិពាណិជ្ជកម្ម​​​មួួ​​​យ ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​សន្តិសុខ​​​រាជ​​​ធានី​​​​​​រាប់​​​រយ​​​នាក់​​​រារាំង​​​​​​មិន​​​ឲ្យ​​​ហែ​​​ក្បួន​​​ឆ្ពោះ​​​ទៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បន្ទាប់​​​ពី​​​​​​ហែ​​​ចេញ​​​ពី​​​វត្ត​​​សាមគ្គីរង្សី ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។kratie-villagers

អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ដែល​​​បាន​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គីរង្សី អស់​​​រយៈ​​​ពីរ​​​សប្ដាហ៍​​​ ខណៈ​​​ពេល​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​ទៅ​​​លោក​​​ ហ៊ុន សែន ដើម្បី​​​សុំ​​​ជំនួយ​​​អន្តរាគមន៍​​​ នៅ​​​ទី​​​បំផុត​​​បាន​​​ប្រគល់​​​ញត្តិ​​​ជូន​​​ទៅ​​​មន្ត្រី​​​ខុទ្ទកាល័យ​​​មួយ​​​រូប ដែល​​​បាន​​​ទៅដល់​​​សួន​​​ច្បារ​​​មុខ​​​វត្ត​​​បទុម​​​​​​ ក្រោយ​​​ពី​​​រង់​​​ចាំ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង។

ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ​​​បាន​​​ដាក់​​​ញត្តិ​​​លើក​​​ចុង​​​ក្រោយ​​​​​​ទៅ​​​តំណាង​​​មួយ​​​រូប​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​កក្កដា ហើយ​​​បាន​​​ប្ដេជ្ញា​​​​​​​​​កាល​​​​​​ពី​​​សប្ដាហ៍​​​មុន​​​ថា ពួកគាត់​​​នឹង​​​ហែ​​​ក្បួន​​​​​​ទៅ​​​កាន់​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​ ហ៊ុន សែន​​​ ប្រសិន​​​បើ​​​​​​ត្រឹម​​​ថ្ងៃ​​​សុក្រ​​​នៅ​​​តែ​​​គ្មាន​​​ដំណោះ​​​ស្រា​​​យ​​​។

លោក អ៊ុត​​​ សៀង​​​ហៃ​​​ តំណាង​​អ្នក​​​ភូមិ​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​បាន​​​មក​​​ទី​​​នេះ​​​ម្តង​​​ទៀត​​​ពី​​​ព្រោះ​​​ពេល​​​យើង​​​ដាក់​​​វា​​​កាល​​​ពី​​​មុន​​​ គ្មាន​​​ការ​​​ឆ្លើយ​​​តប​​​​​​”។

នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ ក្រុម​​​កសិករ​​​​​​​​​មក​​​ពី​​​ស្រុក​​​ស្នួល​​​ខេត្ត​​​ក្រចេះ​​​ បាន​​​ហែ​​​ក្បួន​​​តាម​​​មហាវិថី​​​សុធារស អម​​​ដំណើរ​​​ដោយ​​​ព្រះ​​​សង្ឃ​​​​​​និមន្ត​​​មក​​​ពី​​​វត្ត​​​សាម​​​គ្គី​​​រង្សី ដោយ​​​នាំ​​​គ្នា​​​ស្រែក​​​ថា “អយុត្តិធម៌​​​ អយុត្តិធម៌” និង​​​​​​មាន​​​​​​​​កាន់​​​រូប​​​ថត​​​លោក​​​ ហ៊ុន សែន និង​​​​​​លោក​​​ស្រី ប៊ុន រ៉ានី
ភរិយា​​​របស់​​​លោក​​​ផង​​​​​​។

ស្ថានភាព​​​នេះ​​​បាន​​​​​​​​​តាន​​​តឹង​​​​​​មួយ​​​ស្របក់​​​ នៅ​​​ពេល​​​រថយន្ត​​​ដឹក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​ជា​​​មួយ​​​សន្តិសុខ​​​ខណ្ឌ​​​​​​នៅ​​​ចំណុច​​​កាច់​​​ជ្រុង​​​នៃ​​​មហាវិថី​​​សុធារស​​​ និង​​​មហាវិថី​​​ ព្រះសីហនុ ដើម្បី​​​រារាំង​​​​​​អ្នក​​​តវ៉ា​​​កំុ​​​ឲ្យ​​​​​​បត់​​​ស្តាំ​​​​​​​​​ឆ្ពោះ​​​ទៅ​​​ភូមិ​​​គ្រឹះ​​​លោក ហ៊ុន សែន​​​។

បន្ទាប់​​​ពី​​​ការ​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​មួយ​​​ស្របក់​​​ អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ចំណុច​​​កាច់​​​ជ្រុង​​​​​​នៃ​​​សួន​​​ច្បារ​​​មុខ​​​វត្ត​​​បទុម​​​ ដោយ​​​កាន់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​​​​ដែល​​​ពួក​​​គាត់​​​អះ​​​អាង​​​ថាចេញ​​​​​​ឲ្យ​​​ពួក​គាត់​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១២​​​។ លោក​​​ ប៉ោ ច័ន្ទ​​​តារា ​​​សមាជិក​​​ខុទ្ទកាល័យ​​​របស់​​​លោក ហ៊ុន សែន បាន​​​មក​​​ដល់​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​និង​​​៣០​​​នាទី​​​ព្រឹក​​​ ដើម្បី​​​ទទួល​​​ញត្តិ​​​។

លោក ប៉ោ​​​ ច័ន្ទ​​​តារា បាន​​​ប្រាប់​​​កសិករ​​​ដែល​​​មក​​​ជួប​​​ជុំ​​​​​​គ្នា​​​ទាំង​​​នេះ​​​ថា “យើង​​​មិន​​​អាច​​​​​​ស្វែង​​​​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​បង​​​ប្អូន​​​ទាំង​​​គ្នា​​​បាន​​​ទេ​​​នៅ​​​ពេល​​​នេះ ប៉ុន្តែ ខ្ញុំ​​​បាន​​​ទទួល​​​ញត្តិ​​​រួច​​​ហើយ​​ ហើយ​​​ខ្ញុំ​​​នឹ​​​ងប្រគល់​​​វា​​​ជូន​​​ទៅ​​​ថ្នាក់​​​លើ​​​ ដើម្បី​​​ជំរុញ​​​ឲ្យ​​​អាជ្ញាធរ​​​មូលដ្ឋាន​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​​​បង​​​ប្អូន​​​ទាំ​​​ងអស់​​​គ្នា​​​”។

នៅ​​​ពេល​​​ទៅដល់​​​វត្ត​​​សាមគ្គីរង្សី វិញ អ្នក​​​ភូមិ​​​ដែល​​​បាន​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ​​​ទាំង​​​នេះ​​​​​​​ បាន​​​ប្តេជ្ញា​​​បន្ត​​​ការ​​​តវ៉ា​​​ ប្រសិន​​​បើ​​​ការ​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​ទំហំ​​​ជាង​​​១.៥០០ហិកតា​​​​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ដែល​​​ក្រុមហ៊ុន​​​ Horizon Agriculture Development ចង់​​​ប្រែ​​​ក្លាយ​​​ទៅ​​​ជា​​​ចម្ការ​​​ដំឡូង​​​មី​​​ និង​​​ម្រេច មិន​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​​​ជា​​​ផ្លូវ​​​ការ​​​ទេ​​​នោះ​​​។

កសិករ​​​ម្នាក់​​​ឈ្មោះ សួន វិច្ឆិកា បាន​​​លើក​​​ឡើង​​​ថា “យើង​​​នឹង​​​មិន​​​ព្យាយាម​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជា​​​មួយ​​​អាជ្ញាធរ​​​មូល​​​​​​ដ្ឋាន​​​ឡើយ​​​ ពី​​​ព្រោះ​​​យើង​​​បាន​​​ព្យាយាម​​​ច្រើន​​​​​​លើក​​​មក​​​ហើយ​​​។ យើង​​​នឹង​​​បន្ត​​​ស្នាក់​​​នៅ​​​ក្នុង​​​​​​វត្ត​​​នេះ​​​តទៅ​​​ទៀត​​​ ដើម្បី​​​រៀប​​​ចំ​​​ផែនការ​​​ថ្មី​​​សម្រាប់​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​សម្ដេច ហ៊ុន សែន ជួយ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ពិត​​​ប្រាកដ”។

លោក សំ ណាល់ អភិបាល​​​រង​​​ស្រុក​​​ស្នួល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​ក្រុម​​​ការ​​​ងារ​​​បាន​​​ចុះ​​​ទៅ​​​វាស់​​​វែង​​​ដី​​​ទំហំ​​​១.៦៥២ហិកតាសម្រាប់​​​អ្នក​​​ភូមិ​​​​​​ទាំង​​​នេះ​​​ក្នុង​​​​ឆ្នាំ​​​២០១២​​​ក្តី​​​​​​​​​​​​​​​​​​​​​​​​ ​​​ក៏​​​អាជ្ញា​​​ធរ​​​មូលដ្ឋាន​​​បាន​​​ប្រគល់​​​ដី​​​នេះ​​​ឲ្យ​​​ទៅក្រុមហ៊ុន Horizon Agriculture Development វិញ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស