31 C
Phnom Penh

សហជីព​មួយ​ក្រុម​ជំរុញឲ្យ​ជួយ​រោងចក្រ​នៅ​កម្ពុជា​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​មួយ​ក្រុម​នៅ​ប្រទេស​អង់គ្លេស​កំពុង​ជំរុញ​រដ្ឋាភិបាល​របស់​ខ្លួន​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុន​អង់គ្លេស​ដែលទទួល​សម្លៀក​បំពាក់​ពី​រោងចក្រ​នៅ​ប្រទេស​កម្ពុជា គោរព​សិទ្ធិ​កម្មករ​របស់​ខ្លួន និង​ស្នើ​ឲ្យ​សហ​ភាព​អឺរ៉ុប​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​រោងចក្រ​ប្រសើរ​ឡើង។

ក្នុង​លិខិត​នៅ​​ថ្ងៃទី​២២​ខែ​កក្កដាដែល​ចេញ​កាលពី​សប្តាហ៍​មុន ក្រុមសហជីពអង់គ្លេស (Trade Union Congress) បានជំរុញ​លោក វិន ខេបល (Vince Cable) រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្មអង់គ្លេស ឲ្យ​លើក​ឡើងនូវ​ការ​រំលោភ​សេរីភាព​នៃ​ការ​ជួបជុំ​គ្នា​ដែល​កើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អង់គ្លេស ដែល​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា។

ក្រុម​សហជីព​នេះ ដែល​មាន​៥៤​សហជីព​ចូលរួម តំណាង​ឲ្យ​កម្មករ​ជាង៦​លាន​នាក់ ក៏​បាន​ស្នើ​ថា ​រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​គួរ សុំ​សហភាព​អឺរ៉ុបចម្លងមក​ឲ្យ​កម្ពុជានូវ​កិច្ច​ព្រមព្រៀង​លក្ខខណ្ឌ​ការងារ (Sustainability Compact) ដែល​ខ្លួនបាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​បង់ក្លាដេស កាលពី​ឆ្នាំ​មុន។

ដោយ​ចូល​ទីផ្សារ​អឺរ៉ុប​រួច​ពន្ធ ប្រទេស​កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ទឹកប្រាក់១,១៤​ពាន់​លាន​ដុល្លារ​ទៅ​អឺរ៉ុប អំឡុង​ពេល៦​ខែ​ដើម​ឆ្នាំ​នេះ ពោល​គឺ​កើន​៣២​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

សហជីព​លើក​ឡើង​ថា “ជា​លក្ខខណ្ឌ​មួយ​សម្រាប់​ការ​បន្ត​ការ​អនុគ្រោះ​ខាង​ពាណិជ្ជ​កម្ម សហភាព​អឺរ៉ុប​បាន​បញ្ចូល​ខ​សំខាន់ៗ​ជាច្រើន ដែល​តម្រូវ​ឲ្យ​អ្នក​ទទួល​ផល​ធានា​ការ​អនុវត្ត​សិទ្ធិ​ការងារ​គ្រឹះ​ក្នុង​ច្បាប់​និង​ក្នុង​ការ​អនុវត្ត។ ទោះជា​យ៉ាង​នេះ​ក្តី អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​រិះគន់​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ ចំពោះ​ការ​​មិន​ព្រម​គោរព​សិទ្ធិ​ការងារ និង​មិន​លើក​កម្ពស់​សេរីភាព​នៃ​ការ​ជួបជុំ​គ្នា

លិខិត​បាន​បន្ថែម​ថា ប្រសិនបើ​បទប្បញ្ញត្តិ​ការងារ​នៃផែនការ​អនុគ្រោះពាណិជ្ជ​កម្ម​ជា​ឧបករណ៍​សម្រាប់​លើក​កម្ពស់បទដ្ឋាន​ការងារ និង ដោះស្រាយ​វិសមភាព​ប្រាក់​ចំណូល​នោះ សហភាព​អឺរ៉ុប​ត្រូវតែ​ពង្រឹង​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ដោយ​គាំទ្រ​សំណើ​របស់​សហព័ន្ធ​សហជីព​ផ្សេង​ទៀត​សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​តាម​លំនាំ​ប្រទេស​បង់ក្លាដេស នៅ​កម្ពុជា។ លិខិត​នោះ​ឲ្យ​ដឹង​ទៀត​ថា យើង​គាំទ្រ​សំណើ​នេះ ព្រោះ​ស្ថានការណ៍ដ៏​បន្ទាន់​នៅ​ប្រទេស​កម្ពុជាសម​នឹង​ចំណាត់ការ​បែប​នេះ​យ៉ាង​ពិត​ប្រាកដ

សហភាព​អឺរ៉ុប​បាន​ចរចាអំពី​កិច្ច​ព្រមព្រៀង​លក្ខខណ្ឌ​ការងារ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​បង់ក្លាដេស​និង​អង្គការ ILO កាលពី​ពាក់​កណ្តាល​ឆ្នាំ២០១៣ បន្ទាប់ពី​មាន​ការ​បាក់​ស្រុត​អគារ​រោងចក្រ​កាត់ដេរ Rana Plazaនៅ​ប្រទេស​អង់គ្លេស ដែល​បណ្តាល​ឲ្យ​កម្មករ​ជាង​១.០០០​នាក់​ស្លាប់។ កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឲ្យរដ្ឋាភិបាលមាន​ការ​កែ​ទម្រង់​ជា​ច្រើន​តាម​កាល​កំណត់ ក្នុង​នោះ​មាន​ការកែប្រែ​ច្បាប់​ការងារ ដើម្បី​ពង្រឹង​សេរីភាព​នៃ​សិទ្ធិ​ជួប​ជុំ​គ្នា បង្កើន​សុវត្ថិ​ភាព​អគារ និង​ជួល​ក្រុម​អធិការ​កិច្ច​ថែម​ទៀត​ដើម្បី​ឃ្លាំ​មើល​រោងចក្រ។អ្នក​នាំពាក្យ​ការិយាល័យ​របស់​លោក ខេបល បាន​និយាយ​ថា បញ្ហា​ជាច្រើន​ដែល​លើក​ឡើង​ក្នុង​លិខិត​នោះ ជា​កិច្ចការ​របស់​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​រដ្ឋាភិបាល​អង់គ្លេស ដែល​នឹង​ទទួល​លិខិត​មួយ​ច្បាប់​ដែរ​នោះ។

លោក ម៉ាវរីហ្សីយ៉ូ បូសស៊ី (Maurizio Bussi) នាយក​អង្គការ ILO ប្រចាំ​ប្រទេស បាន​និយាយ​ថា លក្ខខណ្ឌ​ជាច្រើន​ដែល​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​នៅ​ប្រទេស​បង់ក្លាដេស គឺ​​ខុស​គ្នា​ស្រឡះ​ពី​លក្ខខណ្ឌ​នៅ​ប្រទេស​កម្ពុជា។

លោក បូសស៊ី ដែល​មិន​អធិប្បាយអំពី​សំណើ​សម្រាប់​កិច្ច​ព្រមព្រៀង​មួយ​នៅ​ទី​នេះ បាន​និយាយ​ថា មិន​មាន​ការ​សន្ទនា​បែប​នេះ​នៅ​ប្រទេស​កម្ពុជា [សម្រាប់​កិច្ច​ព្រមព្រៀង​មួយ​ឡើយ]ពីព្រោះ បរិបទ​នោះ​គឺ​ខុស​គ្នា​ទាំង​ស្រុង

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់សម្រាប់​សហគមន៍ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​យល់​ស្រប​ថា កិច្ច​ព្រមព្រៀង​មួយ​នៅ​ប្រទេស​កម្ពុជា​នឹង​ផ្តោត​លើ​បញ្ហា​​មួយ​ចំនួន​ផ្សេងៗ​គ្នា ប៉ុន្តែនៅ​តែ​ត្រូវ​គេ​ជឿ​ថា វា​នឹង​ជួយ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​នៅ​ទី​នេះ។

លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា ដើមចម​នៅ​ប្រទេស​បង់ក្លាដេស​អាច​ជា​គំរូ​ល្អ​មួយ​នៅ​ទី​នេះ។ ប្រទេស​កម្ពុជា​ប្រសើរ​ជាង​ប្រទេស​បង់ក្លាដេស​បន្តិច​ពាក់ព័ន្ធ​នឹង​អគារប៉ុន្តែ​យើង​ឃើញ​មាន​កម្មករ​ដួល​សន្លំ​ច្រើន​ណាស់ ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សន្តិ​សុខ​ដែល​វាយ​កម្មករ និង​ការ​ប្រើ​កិច្ច​សន្យា​រយៈ​ពេល​ខ្លីមានិត

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស