កាលពីថ្ងៃព្រហស្បត៍អតីតមេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន ជាអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានតុលាការខ្មែរក្រហមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

នួន ជា អាយុ៨៨ឆ្នាំ និង ខៀវ សំផន អាយុ៨៣ឆ្នាំត្រូវតុលាការដាក់ឲ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងការតក់ស្លុត។

នួន ជា និង ខៀវ សំផន ត្រូវបានរកឃើញថា មានទោសឧក្រិដ្ឋ ចំពោះការទទួលខុសត្រូវក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ ការបង្ខំឲ្យប្រជាជនផ្លាស់ទីលំនៅជាពីរដំណាក់កាល និងការសម្លាប់ពួកទាហាន លន់ នុល និងរដ្ឋការនៅកន្លែងដាច់ស្រយាលមួយហៅថាទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។ វណ្ណ រើន