29.6 C
Phnom Penh

ធាន វុទ្ធី​​​ ដែល​​​តាំង​​​ខ្លួន​​​ជា​​​ព្រះ​​​សិអារ្យ​​​មេត្រីយ៍​​​​​​បន្ទោ​​​ស​​​ពុទ្ធ​​​បរិស័ទ​​​​​​ថាជា​​​អ្នក​​​លើក​​​តម្កើង​​​ខ្លួន​​​​​​ជា​​​ព្រះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិ​​លមិញ បុរស​​​ម្នាក់​​​ដែល​​​ជាប់​​​ចោទ​​​​​​ថា​​​បាន​​​អះអាង​​​ថា ខ្លួន​​​ជា​​​ព្រះ​​​សិអារ្យ​​​មេត្រីយ៍ និង​​​ដែល​​​​​​ត្រូវវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​​​​ខ្លួន​​ឆ្លើយ​​​បំភ្លឺ​​​​​​នៅ​​​ចំពោះ​​​មុខ​​​​​​រដ្ឋ​​​មន្ត្រី​ក្រសួង​​​​​ធម្មការ​​​ និង​​​សាសនា​​​ បាន​​​បន្ទោសពុទ្ធ​​​បរិស័ទ​​​ថា ជា​​​អ្នក​​​លើកតម្កើង​​​ខ្លួន​​​ជា​​​ព្រះ។

​​​ធាន​​​ វុទ្ធី ​​​បុរស​​​ស្លៀក​​​ស​​​ពាក់​​​ស​​​ដែល​​​បានក​​​សាង​​វត្ត​​​ដ៏​​​ស្កឹមស្កៃ​​​​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​បាន​​​ចូល​​​ខ្លួន​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​ចំពោះ​​​មុខ​​​លោក មិន ឃិន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្ម​​​ការ និង​​​សាសនា​​​ មួយ​​​ថ្ងៃ​​​បន្ទាប​​​់​​​ពី​​​បុរស​​​រូបនេះ បាន​​​សូម​​​អភ័យ​​​ទោស​​​មន្ត្រី​​​ខេត្ត​​​ និង​​​ព្រះ​​​សង្ឃ ចំពោះ​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​ប្រព្រឹត្ត​​ខុស​​​​​​ឆ្គង​​​ចំពោះ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ។

បុរស​​​រូប​​​នេះ​​​បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​អង្គុយ​​​លើ​​​បល្ល័ង្ក​​​្កព្រះ​​​មែន​​​​​​នៅ​​​ឯ​​​វត្ត​​​ទួល​​​រាជា​​​ ខណៈ​​​ពេល​​ពុទ្ធ​​​បរិស័ទ​​​ថ្វាយ​​​បង្គំ​​​ខ្លួន និង​​​ថែម​​​ទាំង​​​បាន​​​ដើរ​​​ជាន់​​​លើ​​ពុទ្ធ​​​បរិស័ទ​​​​​ដែល​​​នាំ​​​គ្នា​​​ដេក​​​ក្រាប​​​នៅ​​លើ​​​​​​ដី​​​​​ទៀត​​​ផង។

ទោះ​​​ជា​​​យ៉ាងណា ធាន វុធ្ធី ​​​​​​​​​អះ​​​អាង​​​ថា ខ្លួន​​​ធ្វើ​​​ដូច្នោះ​​​​​​តាម​​​ការ​​​ទទូច​​​ពី​​​ពុទ្ធ​​​បរិស័ទ​​​ប៉ុណ្ណោះ​​​ដោយ​​​មាន​​​ពុទ្ធ​​​បរិស័ទ​​​ប្រហែល​​​៥០​​​នាក់​​​ក្នុង​​​ចំណោម​​​​​​នោះ​​​ជួយ​​​កាន់​​​ដៃ​​​ទប់​​ពេល​​​ខ្លួន​​​​​ដើរ​​ជាន់​​​លើ​​​ពុទ្ធ​​​បរិស័ទ ហើយ​​​រូប​​​គេ​​​​​​បាន​​​បន្ទោស​​មនុស្ស​​​​​​ទាំង​​​នោះ​​​ថា​​​ជា​​​​​​អ្នក​​​​​​ផលិត​​​វីដេអូ និង​​បង្កើត​​​រូប​​​​​​ថត​​​ដែល​​​បង្ហាញ​​​ពី​​​​​​ខ្លួន​​​តាំង​​​ខ្លួន​​​ជា​​​ព្រះ​​​សិអារ្យ​​​​​​មេត្រីយ៍​​​។ ធាន​​​ វុទ្ធី​​​ និយាយ​​​ថា “រូប​​​ថត​​​ និង​​​វីដេអូ​​​ទាំង​​​នោះ​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នកដែល​​​​​​ចង់​​​បាន​​​ប្រាក់​​​ ហើយ​​​ខ្ញុំ​​​មិន​​​ដែល​​​យក​​​អ្វី​​​ពី​​​ពួក​​​គេ​​​ទេ”។

ធាន​​​ វុទ្ធី ​​​បាន​​​លើក​​​ឡើង​​​​​​ថា ប្រាក់​​​ដែល​​​​​បាន​​​ពី​​​​ពុទ្ធ​​​បរិស័ទ​​​​​​គឺ​​​បាន​​​មក​​​ពី​​​​​​ការ​​​ធ្វើ​​​ពិធី​​​ប្រោះ​​​ព្រំ​​​ប្រសិទ្ធ​​​ពរ​​​ជ័យ គឺ​​​មិន​​​មែន​​​បាន​​​ដោយ​​​សារ​​​​​​ការ​​​បោក​​​ប្រាស់​​​ ឬ​​​បង្ខិត​​​បង្ខំ​​​ទេ​​​។ បុរស​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គ្រឿង​​​អលង្ការ​​​ដែល​​​នគរបាល​​​​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​បន្ទប់​​​របស់​​​ខ្លួន​​​ គឺ​​​ទុក​​លក់​​​​​​យក​​​​​​ប្រាក់​​​សម្រាប់​​​ចេញ​​​ការ​​​​​​ចំណាយ​​​​​​លើ​​​ការ​​​បន្ត​​​កសាង​​​​សមិទ្ធ​​​ផល​​​​​​នៅក្នុង​​​វត្ត​​​នេះ ដែល​​​ខ្លួន​​​បាន​​​កសាង​​​​​​​​​ឡើង​​​ដើម្បី​​​ “លើក​​​តម្កើង​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​នៅ​​​ក្នុង​​​ប្រទេស​​​”។

ធា​​​ន វុទ្ធ​​​ី បាន​​បន្ត​​​ថា “ប្រាក​​​់បរិច្ចាគ​​​​​​បាន​​​ពី​​​​​បរិស័ទ​​​គឺ​​​មិន​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​កសាង​​​​​​ទេ ដូច្នេះ​​​ហើយ​​របស់​​​រប​​​រ​​​នៅ​​​ក្នុង​​​បន្ទប់​​​នោះ​​​​​​ គឺ​​ទុក​​​​​លក់​​​​​​​​​​​​សម្រាប់​​​នាំ​​​​​សំណាង​​​ល្អ​​​​​​ដល់​​​អ្នក​​​​​​​​ជាវ​​​។ បើ​​​ពុទ្ធ​​​បរិស័ទ​​​ចង់​​​ទិញ ឬ​​​មិន​​​ទិញ​​​ គឺ​​​ស្រេច​​​តែ​​​ពួក​​​គេ​​​”។

ទោះ​​​ជា​​​យា៉ាង​​​ណា មន្ត្រី​​​សង្ឃ​​​ជាន់​​​ខ្ពស់ ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​ពិធី​​​​​ចូល​​​ឆ្លើយ​​​បំភ្លឺ​​​​​​របស់​​ ធាន វុទ្ធី ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ រួម​​​ទាំង​​​ព្រះ​​​ញាណ​​​វង្ស ឃឹម សន មេគណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ជា​​​ព្រះចៅ​​​អធិការ​​​វត្ត​​​បទុម​​​ផង​​​នោះ​​​ មិនស្ងប់​​​ស្ញែង​​​​​​ចំពោះ​​​ការ​​លើក​​​ឡើង​​​​​​របស់​​​បុរស​​​រូប​​​នេះ​​​ឡើយ។

ព្រះញាណ​​​វង្ស​​​ ឃឹម សន បាន​​​មាន​​​សង្ឃដីកា​​​ថា “ថ្វាយ​​​បង្គំ​​​ព្រះ​​​សង្ឃ​​​មិន​​​អី​​​ទេ ម៉េច​​​បាន​​​​​​ជា​​​ពុទ្ធ​​​បរិស័ទ​​​ថ្វា​​​យ​​​បង្គំ​​​លោក  វុទ្ធី ? នេះ​​​គឺ​​​ដោយសារ​​​តែ​​​មហិច្ឆតា​​​​​​របស់​​​លោក​​​ វុទ្ធី”។

សម្តេច​​​ព្រះ​​​មហា​​​អរិយ​​​វង្ស សៅ ចាន់​​​ថុល​​​ ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​លង្កា ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ក៏​​​ត្រូវ​​​​​​ទទួល​​​​​​ការ​​ដាក់​​​ពិន័យ​​​ដែរ​​​ ប្រសិន​​​បើ​​​ព្រះ​​​សង្ឃ​​​ប្រព្រឹត្ត​​​បែប​​​នេះ។ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​បន្ត​​​ថា “អាត្មា​​​គិត​​​ថា លោក វុទ្ធី​​​ មិន​​​មែន​​​​​​ជា​​​តាបស​​​ ឬ​​​ព្រះសង្ឃ​​​ទេ នោះ​​​គឺ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ក្រសួង​​​ចាត់​​​វិធានការ​​​​​ក្នុង​​​​​​ករណី​​​នេះ ពីព្រោះ​​​យើង​​​មិន​​​ដែល​​​ឃើញ​​​សម្តេច​​​ព្រះ​​​សង្ឃ​​​រាជ​​​អង្គ​​​ណា​​​អង្គុយ​​​លើ​​​បល្ល័ង្ក​​​ព្រះ​​​ទេ”។

ចំណែក​​​ឯ​​​លោក​​​ ​​​មិន ឃិន ​​​រដ​្ឋ​​​​​​មន្ត្រី​​​​​ក្រសួង​​​ធម្មការ និង​​​សាសនា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​គ្រាន់​​​តែ​​​ចង់​​​ឲ្យ​​​ ធាន​​​ វុទ្ធី យល់​​​​​​ឲ្យ​​​បាន​​​​​​ច្បាស់​​​ពី​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ប៉ុណ្ណោះ។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពេល​​​នេះ​​​ខាង​​​ខេត្ត​​​នឹង​​​ត្រៀម​​​រៀប​​​ចំ​​​​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​នឹង​​​លោក វុទ្ធី បន្ទាប់​​​មក​​​វា​​​ស្រេច​​​លើ​​​តុលាការ​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ធ្វើ​​​យ៉ាង​​​ណា​​​ចំពោះ​​​គាត់​​​”។

លោក អីុវ ចំរើន ស្នង​​​ការ​​​ខេត្ត​​​កណ្ដាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​នឹង​​​មិន​​​​បញ្ឈប់​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​លើ​​​វត្ថុ​​​តាង​​​​​​ដែល​​​ដក​​​ហូត​​​ពី​​​វត្ត​​​ទួល​​​រាជា​​​ឡើយ។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “យើង​​​កំពុង​​​សើុប​​​អង្កេត​​​រឿង​​​នេះ​​​នៅ​​​ឡើយ យើង​​​មិន​​​បញ្ឈប់​​​ទេ​​​ ពី​​​ព្រោះ​​​ករណី​​​សាសនា​​​​​​បាន​​​ចប់​​​ហើយ​​​”៕សុខុម​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស