28.4 C
Phnom Penh

អ្នក​​​ភូមិ​​​បាត់​​​ដំបង​​​ត្រូវ​​​គេ​​​បញ្ជា​​​ឲ្យ​​​ចេញ​​​ពី​​​ដី​​​អ្នក​​​ជំនួញ​​​ដ៏​​​មាន​​​ឥទ្ធិពល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ថា ​​​អ្នក​​​ភូមិ​និង​ពាណិជ្ជករ​ដ៏​​​មាន​​​ឥទ្ធិ​​​ពល​​​ម្នាក់​​​​​​ដែល​​​ដណ្តើម​​​សិទ្ធិ​​​កាន់កាប់​លើ​​​ដី​​​មួយ​​​កន្លែង​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​ កាល​​​ពីថ្ងៃ​​​សុក្រ​​​​​​បាន​​​ឡើង​​​សាលាឧទ្ធរណ៍​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​បាន​​​សម្រេច​​​​​​ឲ្យ​​​​​​ពាណិជ្ជករ​​​រូប​នេះ​​ឈ្នះ។ ពាណិជ្ជករ​រូប​នេះ​​​បាន​​​បញ្ជា​​​អ្នក​​​ភូមិ​​​ឲ្យ​​​ចេញ​​​ពី​​​ដី​​​របស់​​​ខ្លួន​​​ជា​​​បន្ទាន់​​​។

តំណាង​​​ប្រជា​​​ពល​​​រដ្ឋ​​​៣១២​​​គ្រួសារ​​​​​​បាន​​​ប្រឈម​មុខជា​​​មួយ​​​​​​​​​នឹង​​​ឧកញ៉ា សុង ថន នៅ​​​តុលាការ​​​ ដែល​​​នៅ ទី​​​នោះ​​​ពួក​​​គាត់​បាន​​​បង្ហាញ​​​ប័ណ្ណកម្ម​​​សិទ្ធិ​​​ដី​​​ ដែល​​​ទទួល​​​បាន​​​នៅ​​​ឆ្នាំ​​​២០១២​​​ និង​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​មេ​​​ភូមិ និង​​​មេឃុំ។

លោក ថន ក៏​​​បាន​​​បង្ហាញ​​​ឯកសារ​​​​​​ដែល​​​បញ្ជាក់​​​ថា លោក​​​​​មាន​​​ដី​​​៦១២​ហិកតា​ដែល​លោក​បាន​ទិញ​នៅ​​​ឆ្នាំ​​​១៩៩៧​​​​​​ ដែល​​​នៅ​​​លើ​​​ដី​​​នោះ គ្រួសារ​​​ទាំង​​​នេះ​​​កំពុង​​​រស់​​​នៅ។សាលក្រម​នេះ​ត្រូវ​បាន​សម្រេច​​ដោយ​​ចៅ​​​ក្រម​​​ សិុន វិសាល ។

លោក ឈុត ម៉ៅ អាយុ​​​៦៨​​​ឆ្នាំ​​​​​​ ជា​​​​​​មនុស្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​១១​​​នាក់​​​​​​តំណាង​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​៣១២គ្រួសារ​​​នៅ​​​តុលាការ​​​កាល​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​និយាយ​​​ថា “សាលាឧទ្ធរណ៍​​​បាន​​​​​​សម្រេច​​​ជំទាស់​​​នឹង​​​​​​យើង​​​។ ជារឿង​​​អយុត្តិធម៌​​​ណាស់​​​”។ លោក​​​បាន​​​និយាយ​​​ថា “ឧកញ៉ា​​​រូប​​​នេះ បាន​​​ប្រាប់​​​យើង​​​ថា បន្ទាប់​​​ពី​​​ការ​​​ចេញ​​​សាល​​​ក្រម​​​នេះ យើង​​​ត្រូវ​​​តែ​​​រើ​​​ចេញ​​​ពី​​​ដី​នេះ ប៉ុន្តែ យើង​​​នឹង​​​មិន​​​រើ​​​ទៅ​​​ណា​​​ទេ​​​”។

ពេល​​​ទាក់​​​ទង​​​បាន​​​តាម​​​ទូរស័ព្ទ ចៅ​​​ក្រម​​​ វិសាល បាន​​​បដិសេធ​​​មិន​​​អត្ថាធិប្បាយ​​​​​​​​​អំពី​​​​​​រឿង​​​ក្តី​​​​​​នេះ​​​ទេ​​​។  ប្រជា​​​ពល​​​រដ្ឋ​​​៣១២​​​គ្រួសារ​​​នេះ​​​បាន​​​មក​​​នៅ​​​លើ​​​ដី​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០០៤​​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​កាប់​​​ឆ្ការ​​​នូវ​​​អ្វី​​​ដែល​​​ពួក​គាត់​​​និយាយ​​​ថា ជា​​​ព្រៃ​​​ដ៏​​​ក្រាស់​​​មិន​អាច​ចូល​បាន ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​បរវេល និង​​​ស្រុក​​​ម៉ាឡៃ ។

លោក ម៉ៅ បាន​​​និយាយ​​​ថា “ខ្ញុំ​​​រស់​​​នៅ​​​ទី​​​នោះ​​​តាំង​​​ពី​​​ព្រៃ​​​នៅ​​​ក្រាស់​​​ម៉្លេះ ហើយ​​​ពិបាក​​​ចូល​​​ណាស់​​​។ ទើបតែ​​​ឥឡូវ​​​ទេ​​​ដែល​​​យើង​​​បាន​​​កាប់​​​ឆ្ការ​​​ប្ញស្សី​​​ចេញ​​​អស់​​​ ពួក​​​គេ​​​ចង់​​​បាន​​​ដី​​​នោះ​​​”។

យោងតាម​​​លោក ម៉ៅ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ឆ្នាំ​​​២០០៦​​​លោក​​​ ថន បាន​​​ចាប់​​​ផ្តើម​​​ឈូស​​​ឆាយ​​​ និង​​​សង់​​​របង​​​ជំុ​​​វិញ​​​ដី​​​នោះ​​​ ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ភ្ញាក់​​​ផ្អើល​​​។

បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ លោក ថន បាន​​​​​​ដក​​​ថយ​​​ទៅ​​​វិញ​​​ ប៉ុន្តែ នៅ​​​ឆ្នាំ​​​២០១២​​​​​​បាន​​​វិល​​​មក​​​វិញ​​​ម្តង​​​ទៀត​​​ជាមួយ​​​នឹង​​​ដីកា​រក្សា​​​​​​ការពារ​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​ ដែល​​​បញ្ជាក់​​​ថា លោក​​​មាន​​​សិទ្ធិ​​​កាន់​​​កាប់​​​ដ​​​ី​​​នោះ​​​។

ពេល​​​នោះ​​​ក្រុម​​​អ្នក​​​ភូមិ​​​​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅ​​​សាលាឧទ្ធរណ៍​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​សុំ​​​ឲ្យ​​​ទុក​​​ដីកា​រក្សាការពារ​​​ជា​​​មោឃៈ​​​ ហើយ​​​បាន​​​រង់ចាំ​​​ពីរ​​​ឆ្នាំ​​​ដើម្បី​​​ឡើង​​​តុលាការ​​​នៅ​​​ថ្ងៃ​​នេះ​​​។

លោក ច័ន្ទ សុផល អភិបាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ ដែល​​​អ្នក​​​ភូមិ​​​មាន មិន​​​​​អាច​បញ្ជាក់​ថាជា​​​ម្ចាស់​​​កម្មសិទ្ធិ​បាន​​​ទេ​​​ ព្រោះ​​​វា​​​​​​មិន​​​ត្រូវ​​​បាន​​​បញ្ជាក់​​​​​​ដោយ​​​អាជ្ញាធរ​​​ថ្នាក់​​​ខេត្ត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពិបាក​​​នឹង​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​ពួក​​​គាត់​ណាស់​​​ ពីព្រោះ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​របស់​​​ពួក​​​គាត់​ចេញ​​​ត្រឹម​​​ថ្នាក់​​​ភូមិ និង​​​ឃុំ​​​។ កាល​​​ពី​​​ឆ្នាំ​​​២០០៤​​​ ពួក​​​គាត់​​ទើប​​​មក​​​រស់​​​នៅ​​​លើ​​​ដី​​​ដែល​​​ប្រហែល​​​ជា​​​របស់​​​​​​អ្នក​​​ផ្សេង​​​ទៅ​​​ហើយ​​​”៕មានិត​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស