32 C
Phnom Penh

Khmer-Krom-burning

Latest

ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្គ្រង ផ្សារ​ព្រៃទទឹង

ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ដើម​អង្គ្រង (ផ្សារ​ព្រៃទទឹង) បន្ទាប់ពី​រក​ឃើញ​ថា ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​នេះ​បាន​ប្រើប្រាស់​បុគ្គលិក​គ្មាន​ការ​បណ្តុះបណ្តាល​តាម​វិជ្ជាជីវៈ​សុខាភិបាល ដែល​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង និង​ឆ្មប​មាន​ឈ្មោះ អ៊ុង ធារិន ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ ខុស​បច្ចេកទេស​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​អ្នក​ជំងឺ នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ចំណែក​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​នេះ​នឹង​ត្រូវ​ដកហូត​លិខិត​អនុញ្ញាត​លែង​ឱ្យ​ដំណើរការ​ចាប់​ពី​ពេលនេះ​តទៅ។ អ្នកស្រី ឱ...