26 C
Phnom Penh

ជន​​​ភៀសខ្លួន​​​ប្រឈម​​​នឹង​​​ការ​​​លំបាក​​ ប្រសិនបើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួ​​​យ​​​អូស្ត្រាលី​​​ធ្វើ​​​បន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​កាច់​​​ជ្រុង​​​ផ្លូវ​​​អ៊ូអរ​​​មួយ​​​កន្លែង​​​ក្រោយ​​​ផ្សារ​​​អូរ​ប្ញស្សី​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​ បុរស​​​ម្នាក់​​​​​​​​​​​​​​​ធ្វើ​​​នំ​​​រ៉ូទី​​​យ៉ាង​​​ផ្ចិត​​​ផ្ចង់​​​មួយ​​​ហើយ​​​មួយ​​​ទៀត​​​នៅ​​​រទេះ​​​លក់​​​នំ​​​ថ្មី​​​ចែស​​​របស់​​​គាត់​​​កាល​​​ពី​​ថ្ងៃ​​​សុក្រ ខណៈ​​​ដែល​បងប្អូន​​​​ជី​​​ដូន​​​មួយ​​​របស់​​​គាត់​​​​​​វេច​​​ខ្ចប់​​​នំ​​​ឲ្យ​​​ម៉ូយ។

ប៉ុន្តែ ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​គាត់​​​មក​​​ដល់​​​កាច់​​​ជ្រុង​​​ផ្លូវ​​​នេះ​​​ ទី​​​ដែល​​​នំ​​​រ៉ូទី​​​​​​​​របស់​​​គាត់​​​​​​​​ត្រូវ​​​បាន​​​ដាក់​​​ទឹក​​​ដោះ​​​គោ​​​ខាប់​​​​​​បន្តិច​​​ និង​​​ម្សៅ​​​សូកូឡា​​​ផង​​​នោះ​​​​​​ គឺ​​​ជា​​​ការ​​​ធ្វើ​​​ដំណើរ​​​ដ៏​​​យូរ​​​និង​​​លំបាក​​​ ហើយ​​​ប្រើ​​​ពេល​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​​ទៀត​ផង។

បុរស​​​រូប​​​នេះ​​​និង​​​ជី​​​ដូន​​​មួយ​​​របស់​​​គាត់​​​ ដែល​​​សុទ្ធ​​​តែ​​​​​​ជា​​​ជន​​​មូស្លីម​​​រ៉ូហ៊ីង​​​យ៉ា​​​មក​​​ពី​​​ប្រទេស​​​ភូមា បាន​​​មក​​​ដល់​​​កម្ពុជា​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ បន្ទាប់​​​ពី​​​ចំណាយ​​​ពេល​​​មួយ​​​ឆ្នាំ​​​ដ៏​​​លំបាក​​​នៅ​​​ប្រទេស​​​ថៃ​​​។ បើ​​​ទោះ​​​ជា​​​អ្នក​​​ទាំង​​​ពីរ​​​ទទួល​​​បាន​​​ឋានៈ​​​​​​ជន​​​ភៀសខ្លួន​​​​​​នៅ​​​ទី​​​នេះ​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​ហើយ​​​ក្តី ក៏​​​ជីវិត​​​​នៅ​​​តែ​​​ជួប​​​ការ​​​លំបាក​​​​​​ក្នុង​​​ប្រទេស​​​មួយ​​​ដែល​​​ដោះ​​​ស្រាយ​​​​​​មិន​​​បាន​​​ល្អ​​​ជាមួយ​​​ពល​​​រដ្ឋ​​​បែប​​​នេះ​​​។

ជន​​​ភៀស​​​ខ្លួន រ៉ូហ៊ី​​​ងយ៉ា រូប​​​នេះ​​ ​ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​សារ​​​ស្ថាន​​​ការ​​​លំបាក​​​របស់​​​​ខ្លួន​​​នោះ ​​​បាន​​​និយាយ​​​ថា “តើ​​​ខ្ញុំ​​​សប្បាយ​​​ឬ? រាល់​​​ថ្ងៃ​​​​​​ខ្ញុំ​​​ប្រឈម​​​នឹង​​​​​​បញ្ហា​​​ជា​​​ច្រើន​​​​​​ជាមួយ​​​សហ​​​គមន៍​​​មូលដ្ឋាន​​​ ក៏​​​ដូច​​​ជា អាជ្ញាធរ​​​ដែរ​​​។ ខ្ញុំ​​​បង់​​​លុយ​​​ច្រើន​​​ណាស់​​​ ទាំង​​​បង់​​​ទៅ​​​ឲ្យ​​​អាជ្ញាធរ និង​​​កន្លែង​​​​​​នៅ​​​លើ​​​ផ្លូវ​​​នេះ​ទៀត​​”។ គាត់​​​បាន​​​និយាយ​​​អំពី​​​ការ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា “មាន​​​ការ​​​លំបាក​​​ច្រើន​​​ណាស់​​​។ វា​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​”។

ការងារ​​​តូច​​​តាច​​​ ដូច​​​ជា ការ​​​ទៅ​​​ធនាគារ​​​ដក​​​លុយ​​​ ឬ​​​ទិញ​​​ស៊ីម​​​កាត​​​ទូរស័ព្ទ​​​ជា​​​ដើម​​​ អាច​​​ជា​​​កិច្ច​​​ការ​​​ដ៏​​​លំបាក​​​សម្រាប់​​​គាត់​​​ ពី​​ព្រោះ​​​​​​ឯកសារ​​​តែ​​​មួយ​​​គត់​​​​​​ដែល​​​គាត់​​​មាន​​​គឺ​​​លិខិត​​​បញ្ជាក់​​​ជន​​​ភៀស​​​ខ្លួន​​​។ បើ​​​មាន​​​ជម្រើស​​​ គាត់​​​នឹង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ភ្លាម​​​ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន។ ឱកាស​​​​​​ធានា​​ទៅ​​​រស់​​​នៅ​​​គឺ​​​​​ប្រទេស​​​កាណាដា​​​ ប៉ុន្តែ គាត់​​​មិន​​​ទាន់​​​បាន​​​ឮ​​​ដំណឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រឡប់​​​មក​​​វិញ​​​ទេ​​​។

ភ័ព្វវាសនា​​​ស្រដៀង​​​គ្នា​​​​​​ទំនង​​​ជា​​​កំពុង​​​រង់​​​ចាំ​​​អ្នក​​​ទាំង​​​ឡាយ​​​ដែល​​​អាច​​​មក​​​ដល់​​​ទី​​​នេះ​​​ ប្រសិន​​​បើ​​​កិច្ច​​​ព្រមព្រៀង​​​ដែល​​​ជិត​​​កើត​​​មាន​​​ឡើង​​​រវាង​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ និង​​​រដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវ​​​ចុះ​​​ហត្ថលេខា​​​ ពេល​នោះ​ហើយ​​​ជន​​​ភៀស​​​ខ្លួន​​​សព្វ​​​ថ្ងៃ​​​ដែល​ត្រូវ​​​គេ​​​ឃុំ​​​ខ្លួន​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ នៅ​​​មហា​​​សមុទ្រ​​ប៉ាស៊ីហ្វិ​​​ក​​​ខាង​​​ត្បូង​​​ ត្រូវ​មក​​​តាំង​​​លំនៅ​​​ជា​​​ថ្មី​​​នៅ​​​​​​ប្រទេស​​​កម្ពុជា។

ដេនីស ខូកឡាន នាយក​​​អង្គការ​​​ Jesuit Refugee Service (JRS) បាន​​​​​​បើក​​​​​​កិច្ច​​​ប្រជុំ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​លើក​​​​ឡើង​នូវ​​កង្វល់​​​អំពី​​​កិច្ច​​​ព្រមព្រៀង​​​ជិត​​​កើត​​​មាន​​​ឡើង​​​នេះ​​​។ ដោយ​​​គ្មាន​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ណា​​​មាន​​​ភារកិច្ច​​​យក​​​អាសា​​​ជន​​​ភៀស​​​ខ្លួន និង​​​ធន​​​ធាន​​​តិច​​​តួច​​​ដែល​​​មាន​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​នឹង​​​មក​​​ដល់​នោះ​​ វា​​​ច្បាស់​​​ណាស់​​​​​​ដែល​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន និង​​​ជន​​​ភៀសខ្លួន​​​នៅ​​​ទី​​​នេះ​​​ពឹង​​​ផ្អែក​​​លើ​​​អង្គការ​​​ JRS យ៉ាង​​​ណា​​​នោះ​ ​​ដើម្បី​​​​​​បាន​​​តាំង​​​លំនៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។

​​​បន្ថែម​​​ទៅ​​​នឹង​​​លិខិត​​​ស្នាម​​​ JRS ជួយ​​​ជន​​​ភៀស​​​ខ្លួន​​​ថ្មី ​​​​​​ដូច​​​ជា​ការ​​​ស្វែង​​​រក​​​កន្លែង​​​ស្នាក់​​​នៅ​​​ ណែនាំ​​​ទី​​​ផ្សារ​​​ មេរៀន​​​ភាសា​​​ខ្មែរ​​​ និង​​​ផ្ដល់​​​កម្ចី ក្រោយ​​​មក​​​ទៀត​​​​​​ជួយ​​​ជន​​​ភៀស​​​ខ្លួន​​​រ៉ូហ៊ីង​​​យ៉ា បើក​​​កន្លែង​​​លក់​​​នំ​​​រ៉ូទី​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

បង​​​ស្រី ខូក​​​ឡាន បាន​​​និយាយ​​​អំពី​​​សមត្ថភាព​​​របស់​​​អង្គការ​​​នេះ​​​ក្នុង​​​ការ​​​ជួយ​​​ដល់​​​កិច្ច​​​ព្រមព្រៀង​​​​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​ថា “យើង​​​តែង​​​តែ​​​គាំទ្រ​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​ ប៉ុន្តែ មិន​​​ដែល​​​និយាយ​​​ថា យើង​​​មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ជួយ​​​ជន​​​ភៀសខ្លួន​​​ទេ”។

លុយ​​​ជា​​​ច្រើន​​​​​​នឹង​​​ប្រគល់​​​​​​ពី​​​រដ្ឋាភិបាល​​​មួយ​​​ទៅ​​​រដ្ឋាភិបាល​​​មួយ​​​។ គេ​​​គិត​​​ថា លុយ​​​នេះ​​​នឹង​​​ប្រើ​​​សម្រាប់​​​ការ​​​ចំណាយ​​​ផ្ទាល់​​​លើ​​​ការ​​​នាំ​​​យក​​​​​​មនុស្ស​​​​​​មក​​​ទី​​​នេះ​​​…​​​និង​​​គម្រោង​​​អភិវឌ្ឍន៍​​​នៅ​​​តាម​​​សហគមន៍​​​ ដែល​​​ជន​​​ភៀស​​​ខ្លួន​​​តាំង​​​លំនៅ​​​​​​​​​​​​។

លោក​​​ស្រី​​​​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​ដឹង​​​ ថា​​​តើ​​​កិច្ច​​​ព្រមព្រៀង​​​ត្រូវ​​​គេ​​​ចុះ​​​ហត្ថលេខា​​​ហើយ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ វា​​​ជា​​​ការ​​​សម្ងាត់​​​ណាស់។ យើង​​​មិន​​​ដឹង​​​ថា ពេល​​​ណា​​​ ឬ​​​ជន​​​ភៀស​​​ខ្លួន​​​ប៉ុន្មាន​​​នាក់​​​នឹង​​​មក​ដល់​​​ទេ​​​។ យើង​​​មិន​​​ដឹង​​​ថា គេ​​​ឲ្យ​​​លុយ​​​ចំនួន​​​ប៉ុន្មាន​​​ទេ​​​។មនុស្ស​​​មក​​​ពី​​​ប្រទេស​​​អូស្ត្រាលី ដែល​​​នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​រឿង​​​ទាំង​​​អស់​​​នេះ​​​ បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​ការ​​​នៅ​​​ស្ថាន​​​ទូត​​​កាល​​​ពី​​​ម្សិល​​​ម្ងៃ៉​​​។ ដូច្នេះ​​​ ហាក់​​​ដូច​​​ជា​​​អ្វី​​​មួយ​​​​​​ជិត​​​នឹង​​​កើត​​​ឡើង​​​ហើយ​​​”។

វិល​​​ទៅ​​​រក​​​កន្លែង​​​លក់​​​នំ​​​រ៉ូទី​​​វិញ​​​ ប្រផ្នូល​​​មិន​​​ល្អ​​​ទេ​​​សម្រាប់​​​អ្នក​​​ដែល​​​ត្រូវ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ណូរូ មក​​​ប្រទេស​​​កម្ពុជា។

អ្នក​​​លក់​​​នំរ៉ូទី​​​េនះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេស​​​កម្ពុជា​​​មិន​​​ជួយ​​​អ្វី​​​ដល់​​​ជន​​​ភៀសខ្លួន​​​ ឬ​​​អ្នក​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឡើយ​​​។ កម្ពុជា​​​ជា​​​ប្រទេស​​​ក្រីក្រ​​​ណាស់​​​ វា​​​ពិបាក​​​រកលុយ ហើយ​​​រស់​​​នៅ​​​គឺ​​​លំបាក​​​ណាស់​​​”។ “[ កិច្ច​​​ព្រមព្រៀង​​​ជាមួយ​​​​​​អូស្ត្រាលី ]​​​ មិន​​​ល្អ​​​ទេ​​​។ តាម​​​គំនិត​​​របស់​​​ខ្ញុំ​​​ ប្រទេស​​​កម្ពុជា​​​​​​យក​​​ជន​​​ភៀសខ្លួន​​​មក​​​ពី​​​ប្រទេស​​​អូស្ត្រាលី ខ្ញុំ​​​គិត​​​ថា គេ​​​ចង់​​​បាន​​​លុយ​​​ច្រើន​​​ជាង​​​។ រដ្ឋាភិបាល​​​អូស្ត្រាលី​​​កំពុង​​​ចំណាយ​​​លុយ​​​ ហើយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ចង់​​​យក​​​លុយ”៕មានិត​​​​​​​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស