26 C
Phnom Penh

ថៃ​​​ដោះ​​​លែងអាជី​​​វករ​​​​​​​​​​​​​​​ឆ្លង​​​ដែន​​​ខ្មែរ​​​​​​​​​១៦​​​នាក់​​​ ប៉ុន្តែ​​​​​​នៅ​​​បន្ត​​​ឃុំ​​​ខ្លួន​​​រាប់​​​សិប​​​នាក់​​​ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លោក ង៉ោ ម៉េង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាជីវ​​​ករ​​​​​ឆ្លង​​​ដែន​​​​​​ខ្មែរ​​​​​​​​​ ចំនួន​​​១៦​​នាក់​​​ ដែល​​​យោធា​​​ថៃ​​​ បាន​​​ឃុំ​​​ខ្លួន​​​ពី​​​បទ​​​រត់​​​ពន្ធ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិល​​​មិញ។

អាជីវករ​​​​​​ទាំង​​​១៦​​​នាក់​​​នេះ​​​ ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​ចាប់​​​ខ្លួន​​​នៅ​​​ចំណុច​​​ឆែក​​​ឆេរ​​​បណ្ដោះ​​​អាសន្ន​​​ទី​​​២​​​នៅ​​​ព្រំ​​​ដែន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​ពួកគេ​​​បាន​​​ឆ្លង​​​កាត់​​​គយ​​​រួច​​​​​​ដូច​​​សព្វ​​​មួយ​​​ដង​​​​​​​​​ជាមួយ​​​នឹង​​​រទេ​​​ះ​​​របស់​​​ពួក​​​គេ​​​ដែល​​​មាន​​​ទំនិញ​​​ក្លែង​​​ក្លាយ​​​លាក់​​​នៅ​​​ពី​​​ក្រោម​​​ខោ​​អាវ​​​ជជុះ​​​។

លោក ង៉ោ ម៉េង​​​ជ្រួន បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​ថា “កម្មករ​​​អូស​​​រទេះ​​​ខ្មែរ​​​ទាំង​​​១៦​​​នាក់​​​​​​​​​កំពុង​​​​​​ធ្វើ​​​ដំណើរ​​​តាម​​​រថ​​​យន្ត​​​ក្រុង​​​ឆ្ពោះ​​​មក​​​កាន់​​​​​​ព្រំ​​​ដែន បន្ទាប់​​​ពី​​​​​​​​​​​​​​​​​​តុលាការ​​​ខេត្ត​​​ស្រះ​​​កែវ បាន​​​ដក​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​ពួក​​​គេ ហើយ​​​ពួក​​​គេ​​​នឹង​​​ម​​​ក​​​ដល់​​​នៅ​​​ម៉ោង ៧​​​យប់​​​”។

អាជ្ញាធរ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​ចរចា​​​ជាមួយ​​​យោធា​​​ថៃ ​​​ឲ្យ​​​មាន​​​​​​ការ​​​ដោះ​​​លែង​​​ពួក​​​គេ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ជា​​​ថ្នូរ​​​នឹង​​​ការកែ​លម្អ​​​​​​ការ​​​ឃ្លាំ​​​​​​មើល​​​ការ​​​ជួញ​​​ដូរ​​​នៅ​​​ខាង​​​ភាគី​​​​​​ខ្មែរ​​​​​​​​​​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា ដោយ​​​​​​សារតែ​​​ការិយាធិបតេយ្យ ទើបពួកគេ​​​​​​មិន​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​​​កាល​​​ពី​​​ចុង​​​សប្ដាហ៍​​​​​កន្លង​​​ទៅ​​​នេះ​​​។

លោក ង៉ោ ម៉េង​​​ជ្រួន បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​រដ្ឋាភិបាល​​​​​​​​​យោធា​​​ថៃ បានរៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ស្តីពី​​​ការចុះធ្វើ​​​អធិការកិច្ច​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង​​​ដើម្បី​​​ព្យាយាម​​​ទប់​​​ស្កាត់​​​ការ​​​ឆ្លង​​​ដែន និង​​​ការ​​​ជួញ​​​ដូរ​​​ទំនិញ​​​ខុស​​​ច្បាប់​​​នៅ​​​ផ្សារ​​​រុង​​​ក្លឿ ​​​ក្បែរ​​​នោះ។

លោក​​​លើក​​​ឡើង​​​ពន្យល់​​អំពី​​​​​​​​​អាជីវករ​​​ខ្មែរ ដែល​​​ត្រូវបាន​​​​ឃាត់​​​ខ្លួន​​​អំឡុង​​​​​​ពេល​​​កិច្ច​​​ប្រជុំ​​​​​​ថា “មន្ត្រី​​​ជាន់​​​ខ្ពស់​​​បាន​​​ចុះ​​​ទៅ​​​ចំណុច​​​ឆែក​​​ឆេរ​​​នោះ​​​​​​ដើម្បី​​​ជួប​​​ប្រជុំ​​​ជាមួយ​​​សហ​​​សេវិក​​​របស់​​​ពួកគេ​​​​​​នៅ​​​ព្រំដែន​​​ ដើម្បី​​​ធ្វើ​​​កំណែ​​​ទម្រង់​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​។ ពួក​​​គេ​​​ត្រូវ​​​​​​រង់​​​ចាំ​​​ពីរ ឬ​​​បី​​​ម៉ោង​​​​​​ទម្រាំ​​​បាន​​​​​​ត្រឡប់​មក​​​​​​កម្ពុជា​​​វិញ​​​ ដោយ​​​សារ​​​តែ​​​ការ​​​ងារ​​​របស់​​​មន្ត្រី​​​ថៃ​​​”។

លោក ថៃ សីហា អាជីវករ​​​ម្នាក់​​​នៅ​​​​​​ផ្សារ​​​រុង​​​ក្លឿ និយាយ​​​ថា កម្មករ​​​ខ្មែរ​​​បាន​​​ឆ្លង​​​ដែន​​​​​​​​​​​​​​​​​​​​​ពេញ​​​មួយ​​​​​​ព្រឹក​​​ ប៉ុន្តែ ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចាក​​​ចេញ​​​ឡើយ បន្ទាប់​​​ពី​​​ពួក​​​គេ​​​លក់​​​របស់​​​របររបស់ខ្លួន​​​​​​អស់ និង​​​ទិញ​​​របស់​​​របរ​​​ថ្មី​​​ៗ​​​ទុក​​​សម្រាប់​​​លក់​​​បន្ត​​​ទៀត​​​​​​។

បុរស​​​រូប​​​នេះ​​​​និយាយ​​​​បន្ត​​​ថា “ថ្ងៃ​​​នេះ វា​​​ខុស​​​ប្លែក​​​ពី​​​​​​ធម្មតា​​​។​​​ព្រឹក​​​នេះ ​​​អ្នក​​​អូស​​​រទេះ​​​អាច​​​ចូល​​​បាន​​​​ដូច​​​ធម្មតា ប៉ុន្តែ មិន​​​អាច​​​វិល​​​មក​​​ផ្ទះ​​​វិញ​​​បាន​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ទិញ​​​ទំនិញ​​​ដូច​​​ជា​​​​​គ្រឿង​​​ឧបភោគ​​​បរិភោគ​​​ ផ្លែ​​​ឈើ​​​ ទឹកកក​​​ និ​​​ង​​​អាហារ​​​ប្រចាំ​​​ថ្ងៃ​​​ផ្សេង​​​ៗ​​​ទៀត​​​ ដែល​​​បាន​​​ខូច​​​​​​អស់​​​ដោយសារ​​​តែ​​​ពួកគេ​​​ត្រូវ​​​​​​រង់​​​ចាំ​​​​នៅ​​​ទី​​​នោះ​​​រហូត​​​ដល់​​​ម៉ោង​​​៣​​​រសៀល។ ប្រសិន​​​បើ​​​​​​ករណី​​​នៅ​​​តែ​​​បន្ត​​​បែប​​​នេះ អ្នក​​​អូស​​​រទេះ​​​របស់​​​យើង​​​​​​នឹង​​​មិន​​​អាច​​​រក​​​ស៊ី​​​នៅ​​​តាម​​​ព្រំដែន​​​បាន​​​ឡើយ​​​៕សុខុម​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស