26 C
Phnom Penh

ក្មេង​ប្រុស​អាយុ​១៥ឆ្នាំម្នាក់​រំលោភហើយ​សម្លាប់ក្មេងស្រី​អាយុ​៣ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​​និយាយ​កាល​​​ពី​​​ម្សិល​មិញ​​​ថា ក្មេង​​​ប្រុស​​វិកល​​​ចរិតអាយុ​​​១៥​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៣​​​ឆ្នាំ​​​ម្នាក់​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​សម្លាប់​​​នាង​​​នៅ​​​ក្នុង​​​ស្រុក​​​ត្បូង​​​ឃ្មុំ​​​ ខេត្ត​​​ត្បូង​​​ឃ្មុំ​​​។

លោក ឡុង សារិន​ អធិការ​​​រង​​​នគរបាល​​​ស្រុក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ក្មេង​​​ប្រុស​​​ជំទង់​​​រូប​​​នេះ​​​បាន​​​នាំ​​​ក្មេង​​​ស្រី​​​ ដែល​​​ជា​​​អ្នក​​​ជិត​​​ខាង​​ខ្លួន​​​ទៅ​​​ខាងក្រោយ​​​ផ្ទះ​​​របស់​​​នាង​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ និង​​​​បាន​​​យក​​​ស្លឹក​​​ឈើ​​​ញាត់​​​ក្នុង​​​មាត់​​​នាង​​​ពេញ​​​ ហើយ​​​បាន​​​ចាប់​​​រំលោភ​​​តែ​​ម្ដង។

លោ​​​ក​​​បាន​​​ឲ្យ​​​ដឹង​​​​​​​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​ស្លាប់​​​ដោយសារ​ថប់ដង្ហើម​​​។ លោក សារិន បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្មេង​​​ប្រុស​​​រូប​​​នេះ​​​បាន​​​យក​​​ស្លឹក​​​ឈើ​​​ញាត់​​​មាត់​​​​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ ដើម្បី​​​កុំ​​​ឲ្យ​​​នាង​​​ស្រែក​​​ រួច​បាន​​​ចាប់​​​រំលោភ​​​តែ​​​ម្ត​ង​​​”។

លោក កេត​​​ ថន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ស្រឡប់ បាន​​​មានប្រសាសន៍​​​ថា ឪពុក​​​ម្ដាយ​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​រាយការណ៍​​​ទៅ​​​នគរ​​​បាល​​​ បន្ទាប់​​​ពី​​​ពួក​​គាត់​​​បាន​​​រក​​​ឃើញ​​​សាកសព​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​សាកសព​​​ ក្មេង​​​ប្រុស​​​​វិកល​​​ចរិត​​​នេះ​​​បាន​​​រត់​​​ទៅ​​​ពួន​​​នៅ​​​ក្រោយ​​​ផ្ទះ​​​របស់​​​ខ្លួន​​​រហូត​ដល់​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ ហើយ​​​ចាប់​​​ខ្លួន​​​។ លោក ថន បាន​​​ឲ្យ​​​ដឹង​​​ថា ទោះ​​​បី​​​ជា​​​មិន​​​អាច​​​និយាយ​​​បាន​​​ដោយសារ​​​ពិការភាព​​​ក៏​​​ដោយ​​​ ក៏​​​ប៉ុន្តែ ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ក្រោយ​​​មក​​​​​​បាន​​​សារភាព​​​ប្រាប់​​​នគរ​​​បាល​​​ដែរ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “បើ​​​ទោះ​​​ណា​​​ ជា​​​ជន​​​រង​​​សង្ស័យ​​​គ​​​​​​ក៏​​​ដោយ​​​ ក៏​​​រូប​​​គេ​​​​​​បាន​​​សារភាព​​​ដោយ​​​ការ​​​​ងក់​​​​​​ក្បាល​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​ដែរ​​​”។

លោក​​​ ថន​​​ បាន​​​មានប្រសាសន៍​​​ថា ក្មេង​​​ប្រុស​​​រូប​​​នេះ​​​បាន​​​ទិញ​​​ការ៉េម​​​ឲ្យ​​​ក្មេង​​​ស្រី​​​​​​​​​​​​​​​ញ៉ាំ ដើម្បី​​​លួង​​​នាង​​​ឲ្យ​​​ដើរចេញ​​​ពី​​​ក្មេង​​​មួយ​​​ក្រុម​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨​​​ ខែ​​​សីហា បន្ទាប់​​​មក​​​បាន​​​នាំ​​​នាង​​​ទៅ​​​ខាង​​​ក្រោយ​​​ផ្ទះ ហើយ​​​បាន​​​ចាប់​​​រំលោភ​​​តែ​​​ម្តង។

លោក ថន បាន​​​មាន​ប្រសាសន៍​ទៀត​​​ថា កាល​​​ពី​​​​​​ពីរ​​​ឆ្នាំ​​​មុន​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ក៏​​​ជាន់​​​ក្មួយ​​​ប្រុស​​​អាយ​​​ុ​​​៥​​​ឆ្នាំ​​​របស់​​​ខ្លួន​​​រហូត​​​ដល់​​​ស្លាប់​​​ផង​​​ដែរ ប៉ុន្តែ នគរ​​​បាល​​​មិនបាន​​​ចាប់​​​ខ្លួន​​​​​​រូប​​​គេ​​​​​ដាក់​​​ពន្ធនាគារ​​​នៅ​​​ពេល​​​នោះ​​​ឡើយ​​​ ដោយសារ​​​​​​វា​​​នៅ​​​ក្មេង​ ហើយ​វិកលចរិត​ទៀត​​​​។ លោក ថន បាន​​​មានប្រសាសន៍​​​ថា ក្មេង​​​ប្រុស​​​រូប​​​នេះ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​ ហើយ​​​តុលាការ​​​មិន​​​ទាន់​​​​​​កំណត់​​​កាល​​​បរិច្ឆេទ​​​បើកសវនាការ​នៅ​​​ឡើយ​​​ទេ៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស