29 C
Phnom Penh

រដ្ឋាភិបាល​​មា​ន​ផែន​កា​រ​សង់​ទំ​នប់​​វារី​អគ្គិសនី​​និង​រោង​ចក្រ​ធ្យូង​ថ្មឲ្យ​បាន១៧​​ត្រឹមឆ្នាំ​​២០២០​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​និ​យា​យ​កា​ល​ពី​ថ្ងៃ​ព្រហស្បតិ៍​​នៅ​សិក្ខា​សាលា​​​មួ​យ​​ស្តី​ពី​ថាម​ពល​​ប្រ​កប​ដោ​យ​និ​រន្ត​រភាព​​​ថា ​ប្រទេ​ស​កម្ពុជា​មា​ន​ផែន​កា​រ​​បង្កើត​សេវាកម្ម​​វារី​អគ្គិសនី​ទ្រង់​ទ្រាយ​ធំ​​ និង​រោ​ង​ចក្រ​​​ធ្យូង​ថ្ម ចំនួន​១៧ ព្រម​ទាំ​ង​​ពង្រី​​ក​​បណ្តាញ​​បញ្ជូន​ថាម​ពល​ ដើម្បី​ឲ្យ​គ្រប់​​ភូមិ​​​ទាំង​អស់​​មា​ន​អគ្គសនី​​​ប្រើ​​​ត្រឹម​ឆ្នាំ​​២០២០។

​​បច្ចុប្បន្ននេះមា​ន​២៤ភាគ​រយ​ប៉ុណ្ណោះ​​នៃ​កម្ពុជា ​​​​មាន​អគ្គិសនី​​​​ប្រើ​តាម​​​រយៈបណ្តាញ​អគ្គិសនី​ជាតិ​ ហើយ​ផែន​កា​រ​នេះ​​គឺ​ត្រូ​វ​ផលិត​​អគ្គិសនី​ពី​​រោ​ង​ចក្រ​វារី​អគ្គិសនី​​ថ្មី​ចំ​នួ​ន​ប្រាំ​បួន​ និង​រោង​ចក្រ​​ធ្យូង​ថ្ម​​ចំនួន​ប្រាំ​បី​។

លោកស៊ុយសែមរដ្ឋ​មន្ត្រី​ក្រសួ​ង​ឧស្សា​ហ​កម្ម​ រ៉ែ​ និង​ថាម​ពល​​ បា​ន​មា​ន​ប្រ​សាសន៍​នៅ​ក្នុង​​សិក្ខាសាលា​​នៅ​រាជ​ធា​​នី​ភ្នំពេញ​​ថា “ ​រដ្ឋា​ភិ​បា​ល​មា​ន​​គម្រោង​ធ្វើ​ឲ្យ​​ភូមិ​ទាំង​អស់​​មា​ន​​អគ្គិសនី​​​ប្រភេទ​ណា​មួយ​សម្រាប់​ប្រើ​ប្រាស់​​ត្រឹម​ឆ្នាំ​​២០២០ ហើយ​ផ្ទះ​សម្បែ​ង​យ៉ាង​តិច​៧០​ភាគ​រយ​ត្រូវ​ទទួល​បា​ន​​បណ្តាញ​អគ្គិសនីជាតិ​ត្រឹម​ឆ្នាំ​​២០៣០”។

លោកស៊ុយសែមបា​ន​មាន​ប្រ​សាសន៍​នៅ​ក្រៅសិក្ខា​សាលា​​ថា ត្រូវ​មាន​ការ​ថ្លឹង​ថ្លែង​រវាង​ផល​ប៉ះ​ពាល់​​ដល់​បរិស្ថាន​​ដោយ​សារ​​ទំនប់​ និង​រោង​ចក្រ​វារីអគ្គិសនី​ទាំង​១៧​កន្លែង​នេះ​​​ និង​ផល​ប្រយោជន៍​​​ពី​រោង​ចក្រ​ទាំង​​នេះ​​ក្នុងកា​រ​ផ្តល់​​ថាម​ពល​​ចេញ​ពី​បណ្តាញ​​​ជាតិ​។

លោកស៊ុយសែមបា​ន​មាន​ប្រ​សាសន៍​បន្ដ​ថា “ ជា​ធម្មតា ​វារី​អគ្គិសនី​​ធ្វើ​ឲ្យ​​​ប៉ះ​ពាល់​ដល់​​បរិ​ស្ថាន​ ប៉ុន្តែ​វា​អា​ស្រ័​យលើ​​ទំហំ​នៃ​​ផល​​ប៉ះ​ពាល់​នោះ”។ លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ប្រសិ​ន​បើ​​ផល​ប៉ះ​ពាល់​នេះ​​ធ្វើ​ឲ្យ​​មា​ន​កា​រ​​ខាត​បង់​ដ៏ធំ​​ធេង​​ដល់​ប្រជា​ល​រដ្ឋ​​ បើ​ធៀប​នឹង​​អ្វី​ដែល​​យើង​ទទួល​ពី​​ទំ​នប់នេះ ​យើ​ង​នឹង​​មិន​​សង់​ទេ​”។

លោកហេងគន់​លាងប្រធាន​នាយក​ដ្ឋាន​​អភិ​​វឌ្ឍ​ថាម​​ពល​របស់​ក្រសួ​ង​នេះ​ ​​បា​ន​លើក​ឡើង​ប្រាប់​អង្គ​សិក្ខា​សាលា​​ថា ​​ដើម្បី​​សម្រេច​គោល​បំ​ណ​ង​​​​បង្កើត​ថាម​ពល​របស់​រដ្ឋាភិ​បាល​ត្រូវ​មាន​ខ្សែ​​បណ្តាញ​​​បញ្ជូន​​អគ្គិសនី​​​ប្រវែង​​២.១០០​គី​ឡូ​ម៉ែត្រ​។

លោកគន់​លាង ​​មា​ន​ប្រ​សាសន៍​ថាតម្រូ​វ​កា​រ​​ថាម​​ពល​ជាតិ​​ ដែលត្រូ​វ​បា​ន​ប្រមាណ​​​សម្រាប់​ឆ្នាំ​​២០១៦​នោះគឺប្រហែល​​១.៤០០​មេហ្គាវ៉ាត់​ ហើយ​​ថាគេរំ​ពឹង​ថាតួ​លេខ​នេះ​នឹ​ង​​កើន​​​ឡើង​​​​២៥​ភាគ​រយ​ក្នុង​​មួ​យ​ឆ្នាំ​ៗដែល​មា​ន​ន័​យ​ថា តម្រូ​វ​កា​រ​​ថា​ម​ពល​​ជាតិ​​​នឹង​​កើន​​ដល់​​ជា​ង​​៣.៤០០ មេហ្គា​វ៉ាត់​​ត្រឹម​ឆ្នាំ​​២០២០។លោក​បា​ន​បន្តថាសមត្ថភាព​​ផ្តល់​ថាម​ពល​រួម​គ្នា​រវាង​​ទំនប់​​​​​វារីអគ្គិសនី​និង​​រោង​ចក្រ​​​ដើរ​ដោយ​​ធ្យូង​ថ្ម​​ទាំង​​​១៧​​មាន​​ជាង​៤.២០០​​មេហ្គា​វ៉ាត់​។

​លោកគន់លាងបា​ន​​មា​ន​ប្រសាសន៍​ថា “ ​ខ្ញុំ​គិត​ថា យើង​នៅ​តែ​ត្រូ​វ​កា​រ​​បន្ថែម​ទៀត​ ពី​ព្រោះ​​​អ្នក​ចាំ​បាច់​ត្រូ​វ​​ប្រៀបធៀប​​សេដ្ឋ​កិច្ច​​កម្ពុជា​ ដែល​កំ​ពុង​តែ​កើន​ឡើង​យ៉ាង​​រហ័ស”។ លោកបា​នមាន​ប្រសាសន៍​​បន្ថែម​​ថា ទំ​នប់​វារី​អគ្គិសនី​ត្រូ​វ​បា​ន​​ចាត់​ទុក​​​​ថា​មា​ន​និរន្តរ​ភាព​​​ច្រើន​ជាងថ្វី​បើ​​វាមា​ន​ផល​ប៉ះ​ពាល់​លើ​​ជល​ផល​និង​ជី​វភាព​​រស់​​នៅ​របស់​ប្រជាជន​នៅ​​តាម​ដង​ទន្លេ​​ក៏​ដោ​យ។

​លោកគន់លាងបាន​បន្ថែម​ទៀត​​ថា“ ​តើ​នរណា​និ​យា​យ​ថា វារី​​អគ្គិសនី​មិន​មាន​និរន្តរ​ភាព​​នោះ​?​ ​យើង​​សិ​ក្សា​​បញ្ហា​​​ទាំង​នេះ​​​បា​ន​ល្អ​ណាស់​ ហើយ​យើង​​​បា​ន​​រៀប​ចំ​កា​រ​​វាយ​តម្លៃ​ពី​​ផល​ប៉ពាល់​លើ​​បរិស្ថាន​​ផង​ដែរ​”។

​ដោយសារក្រុមហ៊ុន​​ចិន​​ផ្តល់ហិរញ្ញ​វត្ថុ​​ភាគ​ច្រើ​ន​​​​ដល់​ទំនប់​ដែល​បា​ន​​គ្រោង​ទុក​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​នោះ ​ក្រុ​ម​​ជំ​នាញ​​​បរិ​ស្ថាន​​បា​ន​រិះ​​គន់​​​ជា​យូរ​មក​ហើយ​​ចំ​ពោ​ះ​ផែន​កា​រ​សម្ងាត់​របស់​ក្រសួង​នេះ​ក្នុង​ការ​​អភិ​វឌ្ឍ​ថាម​​ពល​អគ្គិសនី​​​។

នៅ​ក្រៅ​​សិក្ខា​​សាលា​នេះ​លោកអុិតប្រាង​រដ្ឋ​​លេខាធិ​កា​រ​ក្រសួង​​​ឧស្សា​ហកម្ម​​​​​បា​ន​បដិ​សេធថាមិន​មែន​គ្មាន​​តម្លា​​ភាព​នៅ​ក្នុង​​កា​រ​ធ្វើ​ផែនកា​រ​​​បង្កើត​ថាម​ពល​​អគ្គិសនី​​​នៅ​ក្នុ​ង​ប្រទេ​ស​​​នោះ​ទេ​។

​លោកអុិតប្រាង ​បា​ន​មា​ន​ប្រ​សាសន៍​ថា“ ​យើង​មា​ន​​សិក្ខា​សាលា​​ច្រើ​ន​​ប្រភេទ​ និងដំ​ណើរកា​រ​​បន្តិចម្តង​ៗ ហើយ​​យើង​ធ្វើ​កា​រ​​សិក្សា​ពី​លទ្ធភាព​ និង​បុរេលទ្ធភាព​​​នេះ​”។

​លោក ឃឺក ហឺបឺត​សុន អ្នក​សម្របសម្រួលគោល​​នយោ​បា​យ​អា​ស៊ី​អា​​គ្នេយ​​៍​​​ប្រចាំ​អង្គ​ការ​​ទន្លេ​អន្តរជាតិ​ បា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​ថា គម្រោង​ថាម​ពល​​នេះ​ត្រូ​វ​បាន​​​បង្កើត​​ឡើង​ដើម្បី​​ប្រាក់​ចំ​ណេញ​​​​​ ​ច្រើន​ជា​ង​គិត​អំពី​​និរន្តរ​ភាព​​​​ ឬ​ផល​ប្រយោជន៍​​បរិ​ស្ថាន​។

លោក​ ហឺបឺត​សុនបា​ន​មាន​ប្រ​សាសន៍​ថា​ “ ជា​រឿយ​ៗវា​គឺ​ជា​ការ​ពិត​ ព្រោះ​​គម្រោង​​​​ដែល​​មាន​គិត​គូរ​​ពី​​បរិស្ថាន​និង​សង្គម​ច្រើន ​​​បំ​ផុតនោះមិន​មែន​ជា​គម្រោង​ដែល​គេ​បាន​​ជ្រើស​រើស​នេះ​ទេ​។វា​ជា​គម្រោង​​ដែល​នាំ​មក​នូ​វ​ប្រាក់​កាស​​ច្រើ​ន​បំ​ផុត​សម្រាប់​​​មនុស្ស​​​​ដែល​​បង្កើត​​គម្រោង​នេះ​​”៕

ប្រែ​សម្រួល​​​ដោ​យចេវប៊ុននី​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស